22/06/2021 07:20
លោក គឹមង៉ុកថាយ ថ្លែងយោបល់ក្នុងពិធីជួបជុំជាមួយកម្មាភិបាល អ្នកយកសារព័ត៌មាន អ្នកកែសម្រួលស្ថានីយវិទ្យុនិងទូរទស្សខេត្តត្រាវិញ។ រូបថត៖ ហុងញ៉ុង
នៅស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញ លោក គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ជំ នួសមុខក្រុមប្រតិភូបានសួរសុខទុក្ខ និងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផល ដែលសម្រេច បានរបស់សមូហភាពកម្មាភិបាល អ្នកធ្វើកាសែតស្ថានីយវិទ្យុនិងទូរទស្សន៍ត្រាវិញក្នុងរយៈកាលកន្លង។ ទន្ទឹមនឹងនោះរាយការណ៍ដល់កម្មាភិបាល អ្នកធ្វើកាសែតនៅស្ថានីយវិទ្យុនិង ទូរទស្សន៍ត្រាវិញអំពី បណ្តាលទ្ធផដែលសម្រេច បានក្នុងរយៈកាល ៦ ខែ ដើមឆ្នាំ ២០២១ លើ វិស័យ៖ សេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខការ ពារប្រទេស។ អនុលេខាប្រចាំការបក្សខេត្តស្ងើចសរសើរបណ្តាលទ្ធផលសម្រចបានរបស់ កម្មាភិបាល អ្នកធ្វើកាសែត និងជំរុញទឹកចិត្តឲ្យបន្តជម្នះការលំបាក ពង្រីកតួនាទីជាអ្នកជំនាញក្នុងរយៈកាលខាងមុខ រួមចំណែកជំរុញ វិស័យសេដ្ឋកិច្ច និងសង្គមរបស់ខេត្ត។ ទន្ទឹមនឹងនោះ គប្បីសាមគ្គី ច្នៃប្រតិដ្ឋ អស់ពីចិត្តចំ ពោះមុខរបរ ផ្តោះប្តូរការងារជំនាញ សីល ធម៌អ្នកធ្វើកាសែត ពង្រីកគុណភាព និងទទួលបានលទ្ធផលក្នុងការងារផ្សព្វផ្សាយចលនា រួម ចំណែកអនុវត្តសម្រេចភារកិច្ចនយោបាយរបស់ អង្គភាព។
លោក ឡឹមមិញដាំង (ឈរទីបួន រាប់ពីស្តាំ) ជូនបាច់ផ្កា និងប្រសិទ្ធពរកាសែតត្រាវិញ ។ រូបថត៖ សុខា
អញ្ជើញមកសួរសុខទុក្ខនៅកាសែតត្រាវិញ អនុលេខាបក្សខេត្ត សមមិត្តឡឹមមិញដាំង បានប្រសិទ្ធពរដល់សមូហភាពកម្មាភិបាល អ្នកយកសារព័ត៌មាន និងកងជួរអ្នកធ្វើកាសែតនៃកាសែតត្រាវិញ។ ទន្ធឹមនឹងនោះកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អ្នកធ្វើកាសែត ក្នុងការងារផ្សព្វផ្សាយគោលការណ៍ គោល មាគ៌ារបស់បក្ស និងរដ្ឋដល់ប្រជាជន។ កាសែតត្រាវិញបានចុះផ្សាយបណ្តាព័ត៌មានព្រឹត្តិការណ៍ សំខាន់ៗ នៅលើភូមិសាស្ត្រខេត្តបានទាន់ពេលដូចជា៖ ផ្សព្វផ្សាយអំពីមហាសន្និបាតតំណាងបក្ខភាគខេត្តត្រាវិញ អាណត្តិកាល ២០២០-២០២៥ ឈានដល់មហាសន្និបាតទូទាំងប្រទេស លើកទី ១៣ របស់បក្ស ផ្សព្វផ្សាយទិវាបោះឆ្នោតតំណាងរដ្ឋសភា បោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ជាពិសេសគឺផ្សព្វផ្សាយ អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ បានទាន់ពេល និងត្រូវតាមគោលដៅ។ សមមិត្តអនុលេខាបក្សខេត្តដាក់ក្តីសង្ឈឹមថាកងជួរកម្មាភិបាល អ្នកយកសារព័ត៌មាន និង អ្នកធ្វើកាសែតបន្តបង្កើនគុណភាពវណ្ណកម្មសារព័ត៌មាន ជំរុញការចុះផ្សាយសេចក្តីសម្រេចចិត្តរបស់បក្ខភាគខេត្ត “អនុវត្តភារកិច្ច ២ ទន្ទឹមគ្នា” គឺធានាការផលិត និងយកចិត្តទុកដាក់បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ ពង្រីកប្រភពធន ធានមនុស្ស លើកទឹកចិត្តប្រជាជន ចូលរួមកម្លាំងកាយចិត្ត ក្នុងអនុវត្តគោលដៅ “ ខិតខំកសាង និងជំរុញខេត្តត្រាវិញសម្រេចលក្ខឋានជនបទថ្មីនៅឆ្នាំ ២០២៥ ជាខេត្តអភិវឌ្ឍន៍ក្នុងក្រុម ខេត្តចម្បងចំណោមខេត្តនៅតំបន់វាលទំនាប ទន្លេគឺវឡុងមុនឆ្នាំ ២០១៣០”។
លោក ត្រឹងក្វឹកត្វឹង (ឈរទីបី រាប់ពីស្តាំ) ថតរូបអនុស្សាវរីយ៍ជាមួយសមាគមអ្នកកាសែតខេត្តត្រាវិញ ។ រូបថត៖ សុខា
ថ្លែងយោបល់ក្នុងថ្ងៃអញ្ជើញមកសួរសុខទុក្ខ ជូនបាច់ផ្កា និងប្រសិទ្ធពរសមាគមអ្នកកាសែតវៀតណាមខេត្តត្រាវិញ សមមិត្តត្រឹងក្វឹកត្វឹង ប្រធានគណៈឃោសនាអប់រំបក្សខេត្ត ឲ្យដឹង៖ ទោះបីក្នុងរយៈកាលកន្លងនៅជួបការលំបាកជាច្រើនក្នុងការបង្ការទប់ស្តាត់អាសន្នរោគជំងឺកូវីដ-១៩ ក្ដី ប៉ុន្តែខេត្តត្រាវិញបានចាត់ តាំងនិងទទួលបាន ជោគជ័យបណ្តាព្រឹត្តិការណ៍ សំខាន់ៗជាច្រើន ក្នុងនោះមានការចូលរួមយ៉ាងសកម្មរបស់បណ្ដាស្ថាប័នសារព័ន៌មាន ។ លោក សង្ឃឹមថាក្នុងរយៈកាលខាងមុខ កងជួរអ្នកធ្វើ កាសែត នឹងបន្តការផ្លាស់ថ្មី បង្កើនគុណភាព ក្នុងកា រផ្សព្វផ្សាយ ជាពិសេសផ្សព្វផ្សាយសេច ក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគ ខេត្តត្រាវិញអាណត្តិកាល ២០២០-២០២៥ មហាសន្និបាតតំណាងទូទាំងប្រទេស លើក ទី ១៣ របស់បក្សឆាប់នាំយកសេចក្តីសម្រេច ចិត្តរបស់បក្សទៅក្នុងជីវភាព៕
ដំណឹង-រូបថត៖ សុខា