• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅប្រសិទ្ធពរបុណ្យសែនដូនតា ឆ្នាំ ២០២១

08/10/2021 14:56

អំណរបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរ ថ្នាក់ដឹកនាំខេត្តអញ្ជើញទៅប្រសិទ្ធពរ និងប្រគេនជូនអំណោយបុណ្យសែនដូនតាដល់បណ្តាវត្តខ្មែរឆ្នើម និងគ្រួសារស្ថិតក្នុងក្របខណ្ឌគោលនយោបាយមួយចំនួនក្នុងខេត្ត។

លោក ឡេវុាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត​ នាឱកាសបុណ្យសែនដូនតា។ រូបថតៈ បាធី
     *សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្តអញ្ជើញទៅប្រសិទ្ធពរ និងប្រគេនជូនបុណ្យសែនដូនតា ឆ្នាំ  ២០២១ ដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត វត្តពោធិសាលរាជ (កំពង់) សង្គាត់ ទី ១ និងវត្តអង្គររាជបូរី (អង្គ) សង្កាត់ទី ៨ ទី ក្រុងត្រាវិញ៕

លោកង៉ូជីកឿង លេខាបក្សខេត្ត ប្រសិទ្ធពរនិងប្រគេនទេយ្យវត្ថុព្រះឧបជ្ឈាយ៍ថាច់សុខសាន្ត​ ។ រូបថត៖ ង៉ុកហុង
     *សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញ​ទៅប្រសិទ្ធពរ និងប្រគេនជូនអំណោយបុណ្យ​សែនដូនតាដល់ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត​ពោធិសាលរាជ (កំពង់) សង្គាត់ទី ១ និងវត្ត​អង្គររាជបូរី (អង្គ) សង្កាត់ទី ៨ វត្តនិគ្រោធកំ​ពង់ក្សាន្ត សង្កាត់ទី ៦ ទីក្រុងត្រាវិញ និងវត្ត​ឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ឃុំដូងស្វឹក ស្រុកយ្វៀងហាយ៕

លោកឡេវុាំងហាំងប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តនិគ្រោធកំ​ពង់ក្សាន្ត។ រូបថត៖ បាធិ
     *សមមិត្ត ឡេថាញ់ប៊ិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រ​ធានគណៈកម្មាធិការប្រជាជនខេត្តអញ្ជើញទៅប្រសិទ្ធពរ និងប្រគេនជូនអំណោយបុណ្យ សែនដូនតាដល់ព្រះសង្ឃ និងពុទ្ធបរិស័ទវត្ត គិរីសុវណ្ណ (ចុងមីសចាស់) ឃុំហ៊ីបហ្វា ស្រុក កូវង៉ាង និងបណ្តាគ្រួសារកម្មាភិបាលអតីតថ្នាក់  ដឹកនាំ គ្រួសារគោលនយោបាយដូចជា៖ លោក គឹមស៊ុងវែង ភូមិម៉ាយហឿង លោក ថាច់សាន្ត ភូមិរការ (បេ) គ្រួសារយុទ្ធជនពលីង៉ូវុាំង ហឹង ភូមិចុងមីស ឃុំញីទ្រឿង ស្រុកកូវង៉ាង​ជាមួយគ្នា។ គ្រួសារលោក គឹមវុាំងញ៉ ភូមិ​កោង អ៊ុង ឃុំយឹងថាញ់ គ្រួសារលោកថាច់ឌឹក ភូមិបាវសែង ឃុំឡុងត្វង និងលោកថាច់ហង អនុសង្កាត់លេខ ៣០ មេសា សង្កាត់ទី ២ ទី ផ្សាររួមខេត្តយ្វៀងហាយ។

លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តចុងមីសចាស់​ ។​​  រូបថត៖ មីញ៉ឹង 
     នៅបណ្តាកន្លែងបានអញ្ជើញទៅដល់ ថ្នាក់ ដឹកនាំខេត្តបានជូនដំណឹងទ្រូសៗអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ០៩ ខែដើម​ឆ្នាំ ២០២១ ស្ថានភាពអាសន្នរោគជំ​ងឺកូវីដ- ១៩ នោលើភូមិសាស្ត្រខេត្ត ថ្នាក់ដឹកនាំគណៈ​កម្មាធិការប្រជាជនខេត្តបញ្ជាក់ថា៖ពិតជាជួប​ការលំបាកច្រើនពិតមែនប៉ុន្តែគណៈកម្មាធិការ​បក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មា​  ធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុ​ ភូមិវៀតណាមខេត្តតែងប្តេជ្ញាចិត្តចង្អុលការពង្រីកសេដ្ឋកិច្ច-សង្គមផង ចូលរួមបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សម្រេចបាន លទ្ធផលផង។ កំណត់ត្រានូវបណ្តាការចូល រួមវិភាគទានរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ជនរួមជាតិខ្មែរកន្លងហើយដែលបានចូលរួមជាកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ ថ្នាក់ដឹកនាំខេត្តសង្ឃឹមថាបណ្តាគ្រួសារ គោលនយោបាយ ព្រះសង្ឃ គណៈអារាមភិបាលបណ្តាវត្តបន្តផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទអនុវត្តល្អបណ្តាវិធានការបង្ការទប់ស្កាត់ជំងឺ។

លោកឡេថាញ់បិញអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​ សួរសុខទុក្ខគ្រួសារអ្នកមានសគុណជាមួយបដិវត្តន៍។ រូបថត៖ ម៉ីញ៉ឹង
     នាឱកាសទទួលអំណរបុណ្យសែនដូនតាប្រពៃណីជនរួមជាតិខ្មែរឆ្នាំ ២០២១ ថ្នាក់ដឹកនាំខេត្តបានប្រគេន និងជូនអំណោយបុណ្យសែនដូនតាដល់បណ្តាវត្ត និងគ្រួសារគោលនយោបាយ និងប្រសិទ្ធពរព្រះសង្ឃ មាមីងពុទ្ធបរិស័ទជនរួមជាតិខ្មែរសុខភាពមួនមាំ សុភមង្គល សុខដុម និងសម្រេចក្នុងជីវភាព៕                       ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.