• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ថ្នាក់ដឹកនាំខេត្តទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូការងារអគ្គបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទ

10/01/2023 09:02

អនុលេខាអចិន្ត្រៃយ៍បក្សខេត្តគឹមង៉ុកថាយ (ទី ២ ខាងស្តាំ) ជូនវត្ថុអនុស្សាវរីយ៍ដល់ក្រុមប្រតិភូការងារបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទ។​​ រូបថត៖ បាធី

កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៣  ស្ថិតនៅនឹងការិយាល័យគណៈកម្មាធិការបក្សខេត្ត និងការិយាល័យគណៈកម្មាធិការប្រជា ជនខេត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចក្រុមប្រតិភូការងារអគ្គបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទបានអញ្ជើញមកសម្តែងការគួរសម និងប្រសិទ្ធពរបុណ្យតេតគ្វីម៉ាវ ឆ្នាំ ២០២៣។ 
ក្រុមប្រតិភូការងារអាស្រ័យដោយ ឧត្តមសេនីយ៍ឯក ឌៀងសារុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទ។
ទទួលបដិសណ្ឋារកិច្ចមានសមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធាន ក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តគាងក្វឹង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងថ្នាក់ដឹកនាំគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត មន្ទីរ មហាផ្ទៃ សមាគមសហព័ន្ធន៍នារីខេត្ត គណៈបញ្ជាការដ្ឋានយោធា និងនគរបាលខេត្ត។ 
សមមិត្តគឹមង៉ុកថាយ និងសមមិត្តឡេថាញ់បិញបានជូនព័ត៌មានអំពីបណ្តាលទ្ធផលពង្រីកសេដ្ឋកិច្ច-សង្គមដែលខេត្តសម្រេចបានក្នុង ឆ្នាំ ២០២២។ ថ្នាក់ដឹកនាំខេត្តត្រាវិញសូមថ្លែង អំណរគុណចំពោះការយកចិត្តទុកដាក់របស់អគ្គបញ្ជាការដ្ឋានអង្គរក្សខេមរភូមិន្ទព្រះរាជាណាចក្រកម្ពុជានិយាយដោយឡែកក៏ដូចជា ថ្នាក់ដឹកនាំប្រទេសព្រះរាជាណាចក្រកម្ពុជា និយាយរួមបានជួយឧបត្ថម្ភខេត្តត្រាវិញក្នុងបណ្តាឆ្នាំកន្លង។ យោងលើស្មារតីមេត្រីភាព  សាមគ្គីរបស់ប្រទេសទាំងពីរ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តត្រាវិញជឿជាក់ថាប្រទេសទាំង ពីរនិយាយរួមនិងខេត្តត្រាវិញនិយាយដោយឡែកដែលបានចងសម្ព័ន្ធមេត្រីភាពនៅនឹងខេត្ត របស់ប្រទេសព្រះរាជាណាចក្រកម្ពុជានឹងបន្ត ពង្រីកស្មារតី “បណ្តាមិត្តល្អ” ដើម្បីរួមគ្នាអភិវឌ្ឍន៍។ 
សម្តែងនូវក្តីស្រើបស្រួលចិត្តចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅស្មោះសររបស់ថ្នាក់ដឹកនាំខេត្តត្រាវិញសម្រាប់ក្រុមប្រតិភូការ ងារ។ ឧត្តមសេនីយ៍ឯកឌៀងសារុនសម្តែង នូវក្តីរីករាយចំពោះស្ថានភាពពង្រីកសេដ្ឋកិច្ច របស់ប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯកឌៀងសារុនបញ្ជាក់ថា៖ នេះគឺជាមូលដ្ឋានដើម្បីសាមគ្គី មេត្រីភាពរវាងប្រទេសទាំងពីរបានរឹតបន្តឹងជាងទៀតក្នុងពេលខាងមុខ។ ឧត្តមសេនីយ៍ ឯកឌៀងសារុនអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមនិយាយរួម និងខេត្តត្រាវិញនិយាយ ដោយឡែកបានឧបត្ថម្ភសិស្ស និស្សិតកម្ពុជា ដែលកំពុងរៀនសូត្រនៅនឹងសាលាសកលមហាវិទ្យាល័យត្រាវិញ។ 
នាឱកាសអំណរនិទាឃរដូវគ្វីម៉ាវឆ្នាំ ២០២៣  ឧត្តមសេនីយ៍ឯកឌៀងសារុនសូបប្រសិទ្ធពរថ្នាក់ដឹកនាំខេត្តត្រាវិញ និងគ្រួសារ ប្រជាជន ក្នុងខេត្តទទួលអំណរឆ្នាំថ្មីសុខភាពមួនមាំ សុភមង្គល វិបុលភាព៕ 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.