• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញ៖ ជួបជុំកម្មាភិបាលជនជាតិខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី

18/04/2022 10:16

កាលពីថ្ងៃទី ១១ ខែមេសា ស្ថិតនៅនឹងមជ្ឈ​មណ្ឌលសន្និបាតខេត្ត គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុមប្រឹក្សប្រជាជន គណៈកម្មាធិការប្រ​ជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀត​ណាមខេត្តចាត់តាំងពិធីជួបជុំកម្មាភិបាលជនជាតិខ្មែរឆ្នើម នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២។

ថ្នាក់ដឹកនាំខេត្ត សំណេះសំណាលជាមួយកម្មាភិបាលចាស់ព្រឹទ្ធាចារ្យនៅពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី។ រូបថត៖ បាធី
     សមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុក​ថាយ អនុលេខាប្រចាំអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងវុាំងត្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកខេត្ត បណ្តាមូលដ្ឋានក្នុងខេត្ត និងតំណាងកម្មាភិបាល កំពុងបំពេញការងារ កម្មាភិបាលចូលនិវត្តន៍ជាជនជាតិខ្មែរជាង ១២០ រូបបានអញ្ជើញចូលរួម។
     ស្ថិតនៅនឹងពិធីជួបជុំនេះ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនព័ត៌មានពីលទ្ធផលអនុ វត្តការងារជនជាតិ អនុវត្តគោលនយោបាយ ជនជាតិឆ្នាំ ២០២១ និង ត្រីមាសទី ១ ឆ្នាំ ២០២២ ទន្ទឹមនឹងនោះមានក្តីសង្ឃឹមចង់ស្តាប់ យោបល់រួមបំពេញឆ្លុះបញ្ចាំង សំណើស្នើ។ល។ ឆ្លងតាមគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញដោះស្រាយវិធីសាស្ត្រដឹកនាំ គ្រប់គ្រង បញ្ជាការក្នុងពេលខាងមុខឱ្យបានល្អជាង។
     ស្ថិតក្នុងបរិយាកាសដ៏សុខដុមរបស់ពិធីជួបជុំ សមមិត្តគាងនិញ ប្រធានគណៈជនជាតិខេត្តបានរបាយការណ៍បូកសរុបលទ្ធផលការងារជនជាតិ ឆ្នាំ ២០២១ និង ក្នុងត្រីមាសទី ឆ្នាំ ២០២២ នៅលើភូមិសាស្ត្រខេត្ត។ ឆ្នាំ ២០២១ និង ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ពិតជាត្រូវរងជះឥទ្ធិពលពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងអាសន្នរោគជំងឺកូវីដ-១៩ ក្តី ប៉ុន្តែដោយបានការដឹកនាំរបស់មជ្ឈិម ការបញ្ចេញកម្លាំង ការប្តេជ្ញាចិត្តរបស់បក្ខភាគ ប្រជាជន និងសហគមន៍អាជីវកម្ម ពិសេសគឺអនុវត្តគោល លំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត “ សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយឆ្ពោះទៅមុខ អភិវឌ្ឍន៍” ត្រាវិញសន្សឹមៗនឹងឆ្លងកាត់ការទុក្ខលំបាក សម្រេចបានលទ្ធផលយ៉ាងសកម្ម។ ការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិក៏សម្រេច បានលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនោះគឺ គិតមកដល់ចុងឆ្នាំ ២០២១ ក្នុងទូទាំងខេត្តមាន ២៣ ឃុំ និង ៥២ ភូមិ លំបាកពិសេស គិតដល់ចុងត្រីមាសទី ១ ឆ្នាំ ២០២២ នៅមាន ០៤ ឃុំ និង ១០ ភូមិលំបាក ពិសេសរួមចំណែកអនុវត្តសម្រេចគោលដៅ កសាងជនបទថ្មី។
     សមមិត្តគាងនិញបានឱ្យដឹហបន្ថែមថា៖ ឆ្នាំ ២០២២ ត្រាវិញ បន្តអនុវត្តការងារជនជាតិ លើគ្រប់វិស័យ និងស៊ីជម្រៅ។ អនុវត្តមានប្រសិទ្ធភាពគោលនយោបាយជនជាតិ ធានាទាន់ ពេល ចំមុខសញ្ញាចំភូមិសាស្ត្រ មានសារសំ ខាន់។ ក្នុងនោះប្រមូលផ្តុំកម្លាំងជ្រួតជ្រាបស្មារតីសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃ ទី ០៨ ខែតុលា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ស្តីអំពីបន្តពង្រីកលើគ្រប់ វិស័យតំបន់ជនរួមជាតិខ្មែរដំណាក់កាល ២០២១ -២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។ ផ្សព្វផ្សាយព្រមៗគ្នា មានប្រសិទ្ធភាពបណ្តាគម្រោងការតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ជំរុញមាំការងារកាត់បន្ថយភាពក្រីក្រក្នុង តំបន់ជនរួមជាតិខ្មែរ ដោយធនធានជាច្រើន បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិព្រះ សង្ឃអភិរក្ស និងអភិវឌ្ឍអត្តសញ្ញាណវប្បធម៌ ជនជាតិ បំផុសចលនាយ៉ាងទូលំទូលាយនូវចលនាការពារសន្តិសុខមាតុប្រទេស រួមចំណែករក្សារឹងមាំធ្វើលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រខេត្ត។
     មានមោទនភាព ចំពោះបណ្តាលទ្ធផល ដែលសម្រេចបានរបស់ខេត្ត សមមិត្តហ្វិនភឿកឡុង អតីតអនុប្រធានក្រុមប្រឹក្សាជនជាតិរបស់ រដ្ឋសភា និងសមមិត្តថាច់យឺ អតីត អនុរដ្ឋមន្ត្រីក្រ សួងកិច្ចបរទេសបានធ្វើបាឋកថានូវការប្តេជ្ញាចិត្តបន្តពង្រីកស្មារតីសាមគ្គី ជឿជាក់លើការ ដឹកនាំរបស់បក្ស រួមចំណែកជាមួយនឹងរដ្ឋអំណាចមូលដ្ឋានកសាងមាតុភូមិពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែស្អាតស្អំ រុងរឿង។

បណ្តាកម្មាភិបាល ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត។ រូបថត៖ បាធី
     សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម ការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រខេត្ត ទន្ទឹមនឹងនោះសមមិត្តប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បានឧទ្ទេសនាមគ្រោងការសំណង់សំខាន់ៗមួយចំនួនដែលខេត្តត្រាវិញត្រៀមលក្ខណៈផ្សព្វផ្សាយដើម្បីទុកឱ្យតំណាងបានដឹង និងមានការយល់ព្រមរួមជាមួយនឹងបក្ខភាគ រដ្ឋអំណាចគ្រប់ថ្នាក់ក្នុងខេត្ត។
     នាឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២២ សមមិត្តឡេវុាំងហាំង ប្រសិទ្ធពរដ៏ល្អ ល្អះដល់បណ្តាតំណាង។ ទន្ទឹមនឹងនោះផ្ញើនូវ បិយវាចារថ្វាយប្រគេនជូនដល់ព្រះសង្ឃ ជនរួមជាតិ សមមិត្ត កម្មាភិបាល យុទ្ធជនខ្មែរក្នុង ខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីក រាយ សាមគ្គី សុវត្ថិភាព និងប្រិតសំច្នៃ៕                  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.