25/11/2020 07:01
សមាគមជំរុញការសិក្សាខេត្តទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣ របស់លោកប្រធានរដ្ឋ។
កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ស្ថិតនៅមជ្ឈមណ្ឌលសន្និបាតខេត្ត គណៈចង្អុលការកសាងសង្គមរៀនសូត្រខេត្តត្រាវិញ ចាត់តាំងមហាសន្និបាតវាយតម្លៃស្ងើចសរសើរ ដល់បណ្តាគ្រួសារ ត្រកូល សហគមន៍ អង្គភាព រៀនសូត្រឆ្នើម ដំណាក់កាល ២០១៦ - ២០២០ និងបូកសរុបលទ្ធផល ០៥ ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ ២៨១/QĐ-TTg ចុះថ្ងៃទី ២៩ កុម្ភៈរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីគម្រោង ការជំរុញមាំចលនារៀនសូត្រអស់មួយជីវិត ក្នុងគ្រួសារ ត្រកូល សហគមន៍ដល់ឆ្នាំ ២០២០ ។ អញ្ជើញចូលរួមមានសមមិត្ត ឡេវ៉ាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងបណ្តាគ្រួសារ ត្រកូលរៀនសូត្រឆ្នើមជិត៤០០រូប នៅលើភូមិសាស្រ្តខេត្តត្រាវិញ។
យោងតាមសេចក្តីរបាយការណ៍បូកសរុបលទ្ធផល ០៥ ឆ្នាំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២៨១/QĐ- TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តខេត្តត្រាវិញកសាងទម្រង់គំរូជាច្រើនដូចជា ”គ្រួសាររៀនសូត្រ” «ត្រកូលរៀនសូត្រ» «សហគមន៍រៀនសូត្រ» អង្គភាពរៀនសូត្រ។ ទន្ទឹមនឹងនោះ រក្សាខ្ជាប់ ពង្រឹង លើកកំពស់គុណភាព ធ្វើសកម្មភាព របស់មជ្ឈមណ្ឌលរៀនសូត្រ សហគមន៍។ គិតមកដល់ពេលនេះ ក្នុងទូទាំងខេត្តមានសាលា បឋមសិក្សាចំនួន៣៩៨ សម្រេចសម្បទាជាតិ។ គុណភាពអប់រំកើនទាំងបរិមាណនិង គុណភាព។ ក្នុងទូទាំងខេត្តមានគ្រួសារប្រជាជនជាង ២០៧.៤៣៦ គ្រួ សម្រេចកិត្តិនាម «គ្រួ សាររៀនសូត្រ» មាន ២៣១ «ត្រកូលរៀនសូត្រ» ២៣៤ ស្ថាប័ន ៣៩៨ សាលាសម្រេច កិត្តិនាម «អង្គភាពរៀនសូត្រ» ១០០% ឃុំ ទីប្រជុំជនសម្រេចកិត្តិនាម “សហគមន៍រៀនសូត្រ”។
ក្នុងអាណត្តិកាលកន្លង ជារៀងរាល់ឆ្នាំ សមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ចលនាសាច់ប្រាក់ និងសម្ភារៈគិតជាទឹកប្រាក់សរុបរួមជិត១៥៩,៨ ពាន់លានដុង នឹងជូនអាហារូបករណ៍ជាង ៣៣.០០០ ចំណែកដល់សិស្ស និស្សិតជាមួយទឹកប្រាក់ជាង ២៤ ពាន់លានដុង ទន្ទឹមនឹងនោះ ឧបត្ថម្ភគ្រូបង្រៀន សិស្ស និស្សិតជាមួយនឹងចំនួនប្រាក់ជាង ២៤ ពាន់លានដុង និងស្ងើចសរសើរជូនអំណោយសិស្ស និស្សិតជាមួយនឹងចំនួនប្រាក់ជាង ២៧ ពាន់លានដុង។ ទន្ទឹមនឹងនោះបណ្តាគណៈ ផ្នែក អង្គការមហាជនបានជូនអាហារូបករណ៍ដល់សិស្សនិស្សិតគិតជាតម្លៃជាង ៧,៥ ពាន់លាន ដុង។ ក្រៅពីនោះសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ចលនាឧបត្ថម្ភ ជួយទំនុកបំរុងសិស្ស ១៤.២២៧ រូប និស្សិត ១១៦ រូប គិតជាតម្លៃជាង ១៣ ពាន់លានដុង។
មហាសន្នបាតបានឆ្លងទិសដៅភារកិច្ច វិធី សាស្ត្រសម្រាប់ពេលខាងមុខ។ បោះឆ្នោត ជ្រើសក្រុមប្រតិភូទៅចូលរួមមហាសន្និបាតថ្នាក់លើរួមមានតំណាង ០៥ រូប។ នាឱកាសនេះដែរគណៈប្រតិបត្តិការសមាគមជំរុញការសិក្សាខេត្តត្រាវិញមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ ៣ របស់លោកប្រធានរដ្ឋ មានសមូហភាព និង បុគ្គល ១៥ កន្លែង-រូបបានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដែលមានស្នាដៃឆ្នើមក្នុងដំណាក់កាល ២០១៦ -២០២០។ ទន្ទឹមនឹងនោះមហាសន្និបាតបានស្ងើចសរសើរដល់ ៣១៩ គ្រួសារ ត្រកូល សហគមន៍ អង្គភាពរៀនសូត្រសម្រេចកិត្តិនាមរៀនសូត្រឆ្នើម ដំណាក់កាល ២០១៦-២០២០៕
ប្រែសម្រួល៖ រតនា