• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 15/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញបើកការដ្ឋានតំបន់ឱសថបច្ចេកវិជ្ជាខ្ពស់ TV.Pharm

01/12/2020 08:27

កាលពីថ្ងៃទី ២៨ វិច្ឆិកា ស្ថិតនៅនឹងភូមិ​ចំការ (តឹងង៉ាយ) ឃុំលឿងហ្វា ស្រុកចូវថាញ់ ក្រុមហ៊ុនភាគហ៊ុនឱសថត្រាវិញ (TV.Pharm) ចាត់តាំងពិធីបើកការដ្ឋានតំបន់ឱសថបច្ចេកវិជ្ជាខ្ពស់ TV.Pharm។

ពិធីបើកការដ្ឋានតំបន់ឱសថបច្ចេកវិជ្ជាខ្ពស់ TV.Pharm។​ រូបថត៖ បាធី

      លោក Saleh Mohamed Al Saqri ឯកអគ្គរដ្ឋទូតរាជាអាណា​ចក្រ Oman នៅនឹងវៀតណាម តំណាងក្រសួង​សុខាភិបាលបានចូលរួម។ អញ្ជើញចូលរួមមានសមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
     គម្រោងការតំបន់ឱសថបច្ចេកវិជ្ជាខ្ពស់ TV.Pharm ដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ជូបសេចក្តីសម្រេចចិត្តគោលការណ៍កាលពីខែវិច្ឆិកាឆ្នាំ ២០១៩។ គម្រោងការបានផ្សព្វផ្សាយនៅនឹងតំបន់ឧស្សាហកម្ម តឹងង៉ាយ ផ្លូវឡេវុាំងតាម របស់ភូមិចំការ (តឹងង៉ាយ) ឃុំលឿងហ្វា (អា) ស្រុកចូវថាញ់។
      មានយោបល់ក្នុងពិធីបើកការដ្ឋាននេះ សមមិត្ត​ ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា៖ “សំ​ណង់តំបន់ឱសថបច្ចេកវិជ្ជាខ្ពស់ TV.Pharm នេះគឺជាសំណង់មួយដែលស្ថិតក្នុងបណ្តាសំ​ណង់សេដ្ឋកិច្ចសំខាន់រួមចំណែកឲ្យការពង្រីករបស់ខេត្ត។ គម្រោងការពេលបានសម្រេចក្រៅពីការរួមចំណែកឲ្យថវិការដ្ឋខេត្តក្នុងមួយឆ្នាំប្រមាណ ១៥០ ពាន់លានដុង នៅទាំងរួមចំណែកដោះស្រាយការងារធ្វើជូនពលកររបស់មូលដ្ឋានជាង ២.០០០ នាក់។
      សមមិត្តហាង៉ុកសើុងអគ្គនាយកស្តីទីប្រធានក្រុមប្រឹក្សាគ្រប់គ្រង TV.Pharm បានឲ្យដឹងថា៖គម្រោងការឱសថបច្ចេកវិជ្ជាខ្ពស់ TV.Pharm មានទំហំផ្ទៃដីជិត ១០ ហិកតា ជាមួយនឹងថាមពលប្លង់ក្នុងមួយឆ្នាំ ១,៥ ពាន់លានគ្រប់ថ្នាំ អាស្រ័យដោយគ្រុមហ៊ុនភាគ ហ៊ុនឱសថត្រាវិញធ្វើម្ចាស់វិនិយោគជាមួយនឹងចំនួនប្រាក់ទុនដម្បូង ៦៥០ ពាន់លាន​ដុង។ តំបន់ឱសថនេះសម្រេចគោលដៅប្រមូលផ្តុំលើកកម្ពស់តម្លៃកន្សោមផលិតគុណភាពថ្នាំ ឱសថវិនិយោគប្រព័ន្ធសិក្សា​ស្រាវ​ជ្រាវ ពង្រីកផលិតផលឆ្លើយតបតម្រូវការប្រើ​ប្រាស់ថ្នាំព្យាបាលគុណភាពខ្ពស់ ប៉ុន្តែតម្លៃ សម​ស្របដែលបានផ្អែកទៅលើប្រភពចំណូល របស់ប្រជាជន។
     នាឱកាសនេះដែររដ្ឋមន្ត្រីក្រសួងសុខាភិបាលង្វៀងថាញ់ឡុង​ បានជូនបណ្ណសរសើរ​ដល់សមូហភាព ០៣ កន្លែង និងបុគ្គល ១២ រូបគឺជាកម្មាភិបាល បុគ្គលិក TV.Pharm ដែល​មានស្នាដៃឆ្នើមក្នុងការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ក្នុងរយ:ពេលកន្លង។  ក្រុមហ៊ុនឱសថត្រាវិញជូនមូលនិធិជំរុញការសិក្សាស្រុកចូវថាញ់ ៥០០ លានដុង និង ប្រាក់ ៥០ ចំណែកសម្រេចវះកាត់ភ្នែកដោយ ឥតគិតប្រាក់ជូនអ្នកជំងឺមានស្ថានភាពលំបាកនៅលើភូមិសាស្ត្រចូវថាញ់។ ឱកាសបើកការដ្ឋាននេះមានអង្គការចាត់តាំងអង្គភាពនៅក្នុងនិងក្រៅប្រទេសជាច្រើនបានចុះកិច្ចសន្យា​សហការជាមួយនឹងក្រុបហ៊ុនឱសថត្រាវិញ៕ 

 ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Sáng tác tranh cổ động tuyên truyền Đại hội Đảng các cấp, tiến tới Đại hội đại biểu toàn quốc lần thứ XIV của Đảng

Cầu Ngang thực hiện đạt và vượt 19/23 chỉ tiêu Nghị quyết

Cử tri tỉnh Trà Vinh kỳ vọng những đột phá từ chính sách

Hồ Chí Minh với việc xây dựng Nhà nước pháp quyền Việt Nam

Chắp cánh ước mơ an cư cho hộ nghèo

Giải vô địch bóng chuyền trẻ quốc gia năm 2025: Đội Trà Vinh vào tứ kết gặp Thể Công - Tân Cảng

Ra mắt Tủ sách điện tử Chủ tịch Hồ Chí Minh

BĐBP tỉnh Trà Vinh khen thưởng 17 tập thể, cá nhân có thành tích xuất sắc trong 10 năm thực hiện Chỉ thị số 05 của Bộ Chính trị

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.