25/02/2025 13:27
អញ្ជើញចូលរួមមានបណ្តាសមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត យឿងធីង៉ុកធើ សមាជិកាគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងទ្រុងហ្វាង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងបណ្តាមូលដ្ឋានក្នុងខេត្ត។
ស្ថិតនៅនឹងសន្និបាត សមមិត្ត យឿងហៀងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយក មន្ទីរមហាផ្ទៃបានប្រកាសសេចក្តីសម្រេចចិត្តលេខ ០៦/NQ-HĐND ចុះថ្ងៃទី ២០/០២/២០២៥ របស់ ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីបង្កើតបណ្តាស្ថាប័នជំនាញការស្ថិតក្រោមឱវាទគណៈកម្មាធិការប្រជាជន ខេត្តរួមមាន (១) មន្ទីរហិរញ្ញវត្ថុដោយយោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរផែនការ និងវិនិយោគ និង មន្ទីរហិរញ្ញវត្ថុ។ (២) មន្ទីរស្ថាបនាដោយយោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរគមនាគមន៍ដឹកជញ្ជូន និងមន្ទីរស្ថាបនា។ (៣) មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដោយយោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរ ព័ត៌មាន និងឃោសនាការ និងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ (៤) មន្ទីរកសិកម្ម និងបរិស្ថានដោយ យោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរធនធាន និងបរិស្ថាន និងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ (៥) មន្ទីរមហាផ្ទៃដោយយោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរមហាផ្ទៃ និងមន្ទីរពលកម្ម-យុទ្ធជនពិការ និងសង្គម។ (៦) មន្ទីរជនជាតិ និងសាសនាដោយយោងលើមូលដ្ឋានគណៈជនជាតិខេត្តទទួលយក បន្ថែមមុខងារ ភារកិច្ច អង្គការចាត់តាំងយន្តការគ្រប់គ្រងរដ្ឋអំពីសាសនាពីមន្ទីរមហាផ្ទៃ។
បណ្តាស្ថាប័នជំនាញការទាំងនេះគ្រប់លក្ខណៈគតិយុត្តិ មានត្រា គណនីដោយឡែក ទីស្នាក់ការធ្វើ ការ និងពេញសិទ្ធិធ្វើសកម្មភាពចាប់ពីថ្ងៃទី ០១/៣/២០២៥។
ក៏ស្ថិតក្នុងសន្និបាតនេះដែរ សមមិត្ត យឿងហៀងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរមហាផ្ទៃបានប្រកាស ០៦ សេចក្តីសម្រេចចិត្តស្តីពីបង្កើតបណ្តាមន្ទីរ និងការងារកម្មាភិបាល។
សេចក្តីសម្រេចចិត្តលេខ ២៥០/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីបង្កើតមន្ទីរមហាផ្ទៃដោយយោង លើមូលដ្ឋានឯកូប នីយកម្មមន្ទីរពលកម្ម-យុទ្ធជន និងសង្គម និងមន្ទីរមហាផ្ទៃ។
អំពីថ្នាក់ដឹកនាំមន្ទីរមហាផ្ទៃមាន ០៦ រូប (នាយក ០១ រូប និងនាយករង ០៥ រូប) សមមិត្ត យឿងហៀងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរមហាផ្ទៃ រក្សាតំណែងនាយកមន្ទីរមហាផ្ទៃ។
សេចក្តីសម្រេចចិត្តលេខ ២៥១/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីបង្កើតមន្ទីរហិរញ្ញវត្ថុ ដោយយោងលើមូលដ្ឋានឯកូប នីយកម្មមន្ទីរផែនការ និងវិនិយោគ និងហិរញ្ញវត្ថុ។
សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ជូនសេចក្តីសម្រេចចិត្តបង្កើតមន្ទីរហិរញ្ញវត្ថុ។
អំពីថ្នាក់ដឹកនាំមន្ទីរហិរញ្ញវត្ថុមាន ០៧ រូប (នាយក ០១ រូប និងនាយករង ០៦ រូប) សមមិត្ត ង្វៀងវុាំងភឿង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរផែនការ និងវិនិយោគរក្សាតំណែងនាយក មន្ទីរហិរញ្ញវត្ថុ។
សេចក្តីសម្រេចចិត្តលេខ ២៥២/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីបង្កើត មន្ទីរកសិកម្ម និងបរិស្ថានដោយយោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរធនធាន និងបរិស្ថាន និងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
សមមិត្ត យឿងធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនសេចក្តីសម្រេចចិត្តបង្កើតមន្ទីរកសិកម្ម និងបរិស្ថាន។
អំពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងបរិស្ថានមាន ០៨ រូប (នាយក ០១ រូប និងនាយករង ០៧ រូប) សមមិត្ត ត្រឹងទ្រឿងយ៉ាង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ រក្សាតំណែងនាយកមន្ទីរកសិកម្ម និងបរិស្ថាន។
សេចក្តីសម្រេចចិត្តលេខ ២៥៣/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីការបង្កើតមន្ទីរស្ថាបនា ដោយយោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរគមនាគមន៍ដឹកជញ្ជូន និងមន្ទីរស្ថាបនា។
អំពីថ្នាក់ដឹកនាំមន្ទីរស្ថាបនាមាន០៧ រូប(នាយក០១ រូបនិងនាយករង ០៦រូប) សមមិត្តយឿងវ៉ាំងនី នាយកមន្ទីរគមនាគមន៍ដឹកជញ្ជូនរក្សាតំណែងនាយកមន្ទីរស្ថាបនា។
សេចក្តីសម្រេចចិត្តលេខ ២៥៤/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីការបង្កើតមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយ យោងលើមូលដ្ឋានឯកូបនីយកម្មមន្ទីរព័ត៌មាន និងឃោសនាការ និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនសេចក្តីសម្រេចចិត្តបង្កើតមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
អំពីថ្នាក់ដឹកនាំមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមាន ០៦ រូប (នាយក ០១ រូប និងនាយករង ០៥ រូប) សមមិត្ត ផាមមិញត្រ្វៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្តរក្សាតំណែង នាយកមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
សេចក្តីសម្រេចចិត្តលេខ២៥៥/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីការបង្កើតមន្ទីរជនជាតិ និងសាសនា ដោយយោងលើមូលដ្ឋានគណៈជនជាតិទទួលយកមុខងារ ភារកិច្ច និងអង្គការចាត់តាំងយន្តការសេនាធិការគ្រប់គ្រង រដ្ឋអំពីសាសនាពីមន្ទីរមហាផ្ទៃ។
សមមិត្ត ឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនសេចក្តីសម្រេចចិត្តបង្កើតមន្ទីរជនជាតិ និងសាសនា។
អំពីថ្នាក់ដឹកនាំមន្ទីរជនជាតិ និងសាសនាមាន ០៣ រូប (នាយក ០១ រូប និងនាយករង ០២ រូប) (១) សមមិត្ត គាងនិញ ប្រធានគណៈជនជាតិ រក្សាតំណែងនាយកមន្ទីរជនជាតិ និងសាសនា (២) សមមិត្ត ថាច់មុនី អនុប្រធានគណៈជនជាតិ រក្សាតំណែងនាយករងមន្ទីរជនជាតិ និងសាសនា (៣) សមមិត្ត ហាថាញ់ ស៊ើង អនុប្រធានគណៈជនជាតិ រក្សាតំណែងនាយករងមន្ទីរជនជាតិ និងសាសនា។
សេចក្តីសម្រេចចិត្តលេខ ២៤៥/QĐ-UBND ចុះថ្ងៃទី ២០/០២/២០២៥ ស្តីពីការផ្ទេរបញ្ជូន និងតែងតាំងមាន រយៈពេលចំពោះសមមិត្ត ផាមធីម៉ីហាញ់ នាយិការងមន្ទីរព័ត៌មាន និងឃោសនាការរក្សាតំណែងនាយិការងមន្ទីរវប្បធម៌កីឡា និងទេសចរណ៍។ ភារកិច្ចជាក់ស្តែងរបស់សមមិត្ត ផាមធីម៉ីហាញ់ អាស្រ័យនាយកមន្ទីរវប្បធម៌ កីឡា និងទេស ចរណ៍ប្រគល់ជូន។
ថ្លែងយោបល់ចង្អុលការសន្និបាត សមមិត្ត ឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត កំ ណត់ត្រា និងវាយតម្លៃខ្ពស់ ដល់បណ្តាបុគ្គល អង្គភាពពេលអនុវត្តសម្រេចល្អភារកិច្ច ឯកូបនីយកម្មរបស់ របស់ខ្លួនរួមចំណែកយ៉ាងសំខាន់ទៅក្នុងការអភិវឌ្ឍន៍រួមរបស់ខេត្ត។ សមមិត្ត ឡេវុាំងហាំង សំណូម ពរបណ្តាស្ថាប័នប្រញាប់កសាង និងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយសេចក្តី សម្រេចចិត្តកំណត់មុខងារ ភារកិច្ច សិទ្ធិ និងរចនាអង្គការចាត់តាំងរបស់បណ្តាស្ថាប័នជំនាញការបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់មជ្ឈិម។ ដំណើរការទទួលយកឯកសារ ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ មូលដ្ឋានសម្ភារ ។ល។ រវាងបណ្តាស្ថាប័នឯកូបនីយកម្ម។ អនុវត្តល្អការងារនយោបាយសតិអារម្មណ៍ក្នុងការរៀបចំ ប្រ គល់ការងារឱ្យបុគ្គលិក និយោជិតរបស់ស្ថាប័ននីមួយៗ។ ដោះស្រាយគោលនយោបាយ របប បន្សុទ្ធ សម្រាំងក្របខ័ណ្ឌ រចនាឡើងវិញ និងលើកកម្ពស់គុណភាពកងជួរបុគ្គលិក និយោជិត លើកកម្ពស់លទ្ធភាព ប្រសិទ្ធភាពធ្វើសកម្មភាព និងរបាយការណ៍ជូនថ្នាក់មានសមត្ថកិច្ចពិនិត្យសម្រេច។ បាធី-រតនា