• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ត្រាវិញធានាសម្ទុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

10/09/2021 08:49

អនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ -១៩ រយៈពេលកន្លង តាមការលៃលកវ៉ាក់សាំងពីមជ្ឈិម ផ្នែកសុខាភិបាលត្រាវិញតែងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ ជាមួយ គោលលំនាំ “ចាក់វ៉ាក់សាំងបង្ការជំងឺដល់ទីណា សុវត្ថិភាពដល់ទីនោះ” ក្នុងលើកចាក់នីមួយៗ ចំនួន និងករណីដែលបានចាក់ថ្នាំតែង អនុវត្តត្រូវតាមការកំណត់ហើយតែងទទួលបានការឯកភាពខ្ពស់ ពីគណៈចង្អុលការបង្ការទប់ ស្កាត់ជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។ ថ្វីត្បិតដូច្នោះ នៅពេលជិតៗនេះ អាស្រ័យអាសន្នរោគរីក រាលដាលស្មុគស្មាញ មានករណីមួយចំនួន អន្ទះអន្ទែងចង់បានចាក់វ៉ាក់សាំងភ្លាមៗបង្កឲ្យលំបាកដល់ផ្នែកសុខាភិបាល។ ពុំនោះសោត នៅទាំងមានឮព័ត៌មានមិនច្បាស់លាស់មួយចំនួនអំពីយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ -១៩ ដែលខេត្តកំពុងផ្សព្វផ្សាយ។ លោកវេជ្ជបណ្ឌិតគាងសុខា សមាជិកគណៈប្រតិបត្តិការបក្សខេត្ត នាយកមន្ទីរសុខាភិបាលខេត្តត្រាវិញ អនុប្រធានគណៈចង្អុលការបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ របស់ខេត្តទើបសំណេះសំណាលជាមួយអ្នកយកសារព័ត៌មានកាសែតត្រាវិញ ទាក់ទងដល់បញ្ហាទាំងនោះ

វេជ្ជបណ្ឌិតគាងសុខា។ រូបថត៖ បាធី

     អ្នកយកសារព័ត៌មាន៖ ក្នុងបណ្ដាថ្ងៃកន្លង មានពាក្យចចាមអារាមនៅលើភូមិសាស្រ្តខេត្ត ថាការផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺ នៅយឺតបង្គួរ សូមលោកវេជ្ជបណ្ឌិតឲ្យដឹងអំពីបញ្ហានេះតើដូចម្ដេច?
     វេជ្ជបណ្ឌិត គាងសុខា៖ ក្រោយពេលក្រសួងសុខាភិបាលលៃលកវ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ខេត្តត្រាវិញ បានផ្សព្វផ្សាយចាក់ចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២១ រហូត មកទល់ពេលនេះ។ បណ្ដាករណីចាក់វ៉ាក់សាំង បង្ការបានអនុវត្តតាមសេចក្ដីសម្រេចចិត្តលេខ ២១/NQ-CP ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១  របស់រដ្ឋាភិបាលកំណត់អំពីការទិញ និងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
     យោងតាមនោះ ខេត្តត្រាវិញ បានផ្សព្វផ្សាយចាក់ភ្លាមៗពេលទទួលបានវ៉ាក់សាំងសម្រាប់ បណ្ដាករណីតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល និងចាក់បង្ការជំងឺឲ្យកម្មករដែលកំពុង ធ្វើការនៅតាមមណ្ឌលឧស្សាហកម្មមូលដ្ឋាន ផលិត និងប្រជាជនទាំងមូលដែលមានវ័យពី ១៨ ឆ្នាំឡើងទៅកំពុងរស់នៅលើភូមិសាស្រ្តខេត្ត មាននិន្នាការខ្ពស់អំពីជំងឺកូវីដ- ១៩។ បណ្ដាមូលដ្ឋានបានផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមន្ទីរសុខាភិបាលបានផ្សព្វផ្សាយ ដូចជា៖ នៅបណ្ដាភូមិវិញអៀង វិញហ៊ឹង ឃុំឡុងឌឹក ទីក្រុងត្រាវិញ ភូមិយ៉ុងលើង ឃុំវិញគីម ភូមិផ្នោរកោង ឃុំធ្វឹងហ្វា ស្រុកកូវង៉ាង ភូមិយ៉ុងយៀង ម៉ូវអ៊ូ ឡាងចាវ ឃុំយ៉ឹងថាញ់ និងភូមិយ៉ុងត្រោម ឃុំឡុងត្វង ទីផ្សររួមខេត្តយ្វៀងហាយ ប្រជាជនទាំងមូលរបស់ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ឃុំថាញ់ស៊ើង ទីប្រជុំជនថ្កូវ និងអនុសង្កាត់លេខ ៣ ទីប្រជុំជនឌិញអាង ស្រុកថ្កូវ។
     គិតដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២១ ក្រសួង សុខាភិបាលបានលៃលកឲ្យខេត្តត្រាវិញច្រើនលើក​​ ដោយមានចំនួនវ៉ាក់សាំង ១៣៨.២០០ ម្ជុល។ ខេត្តដំណើរការចាក់បានចំនួន ១១៨.៣៩២ ម្ជុល។ ក្នុងនោះ ចំនួនអ្នកបានចាក់ម្ជុលទី ១ ប្រមាណ ១០៣.៩៥៨ នាក់ និងចំនួនអ្នកបានចាក់ម្ជុលទី ២ ប្រមាណ ១៤.៤៣៤ នាក់។ សន្ទុះផ្សព្វផ្សាយដូច្នោះ​ បើប្រៀបជាមួយប្រភពធនធានមនុស្ស របស់ផ្នែកសុខាភិបាលបច្ចុប្បន្នគឺធានា។  ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលផ្សព្វផ្សាយចាក់វ៉ាក់សាំងក្នុងបណ្ដាលើកកន្លង កម្រិតសុវត្ថិភាព ក្រោយពេលបានចាក់រួចសម្រេចយ៉ាងខ្ពស់។
     អ្នកយកសារព័ត៌មាន៖ មានមនុស្សជាច្រើននាក់បានដាក់បញ្ហា បច្ចុប្បន្ននៅមានករណីជាច្រើន មិនទាន់បានចាក់វ៉ាក់សាំងម្ជុលទី ១ ប៉ុន្តែ ផ្សព្វផ្សាយចាក់ម្ជុលទី ២ ដល់អ្នកដែលបានចាក់ម្ជុលទី ១។ សូមលោកវេជ្ជបណ្ឌិតលើកឡើង អំពីមូលហេតុ ហើយតើត្រូវតាមស្មារតីចង្អុលការរបស់ក្រសួងសុខាភិបាលដែរឬទេ?
     វេជ្ជបណ្ឌិត គាងសុខា៖បណ្ដាប្រភេទវ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដែលបានអនុញ្ញាតឲ្យប្រើនៅប្រទេសវៀតណាម ក្រសួងសុខាភិបាល បានដាក់ចេញផែនទីឲ្យចាក់ចំនួន ២ ម្ជុល។
     យោងតាមនោះ ប្រភេទវ៉ាក់សាំងនីមួយៗមាន កាលបរិច្ឆេទចាក់ម្ជុលទី ២ ផ្សេងគ្នា។ ក្រសួងសុខាភិបាលកំណត់ឲ្យចាក់ម្ជុលទី ២ បន្ទាប់ពីចាក់ម្ជុលទី ១ ពី ០៨ - ១២ សប្ដាហ៍ចំពោះវ៉ាក់សាំង AstraZeneca ចាក់ម្ជុលទី ២ បន្ទាប់ពីម្ជុល ទី ១ ពី ០៣ - ០៤ សប្ដាហ៍ ចំពោះវ៉ាក់សាំង Comi rnaty របស់ Pfizer - BioNTech... ដូច្នោះ ប្រសិន បើមិន ចាត់តាំងចាក់ត្រូវតាមពេលវេលាកំណត់នោះ នឹងមិនធានាបានអត្ថប្រយោជន៍របស់ថ្នាំតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ជាក់ស្ដែង គឺក្នុងបណ្ដាលើកចាក់ម្ជុលទី ២ បាន នឹងផ្សព្វផ្សាយលើភូមិសាស្រ្តខេត្តជាអ្នកដែលចូលរួមបង្ការទប់ស្កាត់ជំងឺផ្ទាល់តាមការអាទិភាពរបស់ រដ្ឋាភិបាលក្នុងសេចក្ដីសម្រេចចិត្តលេខ ២១។
     យោងតាមសេចក្ដីកំណត់ និងផែនការដាក់ ចេញ ក្នុងលើកផ្សព្វផ្សាយក្នុងបណ្ដាថ្ងៃខាងមុខនេះ តម្រូវការវ៉ាក់សាំងចាក់ម្ជុលទី ២ ប្រមាណ ២៣.៨៩០ ម្ជុល។ ថ្វីត្បិតដូច្នោះក្ដី ក្រសួងសុខាភិបាលលៃលកឲ្យបានតែ ១៤.៨៥០ ម្ជុល ខ្វះ ចំនួន ៩.០៤០ ម្ជុលទៀត។ អាស្រ័យហេតុនោះ ចំនួនអ្នកដែលនៅខ្វះម្ជុលទី ២ នឹងបានបន្តផ្សព្វផ្សាយពេលខេត្ត បានទទួលវ៉ាក់សាំងគ្រប់ចំនួនសម្រាប់ម្ជុលទី ២ តាមកំណត់។
     អ្នកយកសារព័ត៌មាន៖ នៅបណ្ដាថ្ងៃខាងមុខនេះ ផ្នែកសុខាភិបាលត្រាវិញនឹងផ្ដុំកម្លាំងចាក់វ៉ាក់សាំង បង្ការជំងឺឲ្យបណ្ដាករណីណា ហើយធានាចំនួនគ្របដណ្ដបក្នុងសហគមន៍ ដូចម្ដេចសូមលោកវេជ្ជបណ្ឌិតមានប្រសាសន៍?
     វេជ្ជបណ្ឌិតគាងសុខា៖ អនុវត្តតាមសេច ក្ដីសម្រេចចិត្តលេខ ៣៣៥៥/QĐ-BYT ចុះថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលស្ដីពីការផ្សាយផែនការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាល ២០២១-២០២២  ខេត្ត ត្រាវិញបាន កសាងផែនការចាត់តាំងចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានដែលគ្រប់លក្ខណៈឲ្យប្រជាជនទាំងមូល ស្ថិតក្នុងវ័យដែលបានកំណត់តាមការប្រកាសព្រ មានរបស់អ្នកផលិត ចាប់ពីខែកក្កដា ឆ្នាំ ២០២១ ដល់ខែមេសា ឆ្នាំ ២០២២ ជាមួយគោលដៅ៖ ទី ១ គឺប្រជាជនមានវ័យពី ១៨ ឆ្នាំឡើងទៅចំនួន ៥០% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុង ឆ្នាំ ២០២១។ ទី ២ មានប្រជាជនចំនួន ៧០% បាន ចាក់វ៉ាក់សាំងដល់អស់ត្រីមាសទី ១ ឆ្នាំ ២០២២។ ទី ៣ ត្រូវធានាសុវត្ថិភាពក្នុងការប្រើប្រាស់វ៉ាក់សាំង។ នៅពេលខាងមុខពេលទទួលបានវ៉ាក់សាំងពីក្រសួងសុខាភិបាលខេត្ត នឹងបន្តផ្សព្វផ្សាយចាក់ម្ជុលទី ១ ឲ្យករណីដែលមិនទាន់បានចាក់ និងម្ជុលទី ២ ចំពោះករណីដែលបានចាក់ម្ជុលទី ១ តាមកំណត់។
                                                                                                                              អ្នកយកសារព័ត៌មាន៖ 
                                                                                                                          សូមអរគុណលោកវេជ្ជបណ្ឌិត!

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.