08/12/2023 09:25
បណ្ដាសមមិត្តថ្នាក់ដឹកនាំខេត្តចូលរួមសន្និបាតផ្សាយបន្តផ្ទាល់នៅមជ្ឈមណ្ឌលសន្និបាតខេត្ត។ រូបថត៖ ស៊ើងត្វៀង
កាលពីព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សចាត់តាំងសន្និបាតទូទាំងប្រទេសស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាបសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៨ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី ១៣ តាមរូបភាពផ្ទាល់គួបផ្សំការ ផ្សាយបន្តផ្ទាល់ មានកម្មាភិបាល បក្ខជនជាង ១,៥ លាននាក់ចូលរួម។
អញ្ជើញចូលរួមនិងចង្អុលការសន្និបាត មានលោកប្រធានរដ្ឋ វ៉វុាំងទឿង នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ អចិន្រ្តៃយ៍គណៈលេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស ត្រឿងធីម៉ាយ។ល។
នៅខេត្តត្រាវិញ សន្និបាតស្រាវជ្រាវ រៀនសូត្រ ជ្រួតជ្រាបសេចក្ដីសម្រេចចិត្តសន្និបាតនៃគណៈប្រតិបត្តិការមជ្ឈិមបក្សលើកទី ៨ នីតិកាលទី ១៣ បានចាត់តាំងមណ្ឌលផ្សាយបន្តផ្ទាល់ចំនួន ១៣១ កន្លែង ដោយមានកម្មាភិបាល បក្ខជន ៥.៧៥០ នាក់ ចូលរួម។ កន្លែងផ្សាយបន្តផ្ទាល់នៅមជ្ឈមណ្ឌលសន្និបាតខេត្តត្រាវិញ មានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ បណ្ដាសមមិត្តអតីតលេខាបក្សខេត្តត្រាវិញ សមមិត្ត គឹមង៉ុកថាយ អនុលេខាអចិន្រ្តៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធាន គណៈកម្មាធិការប្រជាជនខេត្ត បណ្ដាសមមិត្តអតីតអនុលេខាបក្សខេត្ត បណ្ដាសមមិត្ត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ល។
នៅក្នុងសន្និបាត លោកប្រធានរដ្ឋវ៉វុាំងទឿង បានផ្សព្វផ្សាយបធានបទ “បន្តពង្រីកប្រវេណី មហាសាមគ្គីទូទាំងជនជាតិ កសាងប្រទេសយើងឲ្យកាន់តែសម្បូរមាំមួន រុងរឿង អារ្យធម៌ សុភមង្គល”។ លោកប្រធានរដ្ឋបានបញ្ជាក់ថា៖ មហាសាមគ្គីទូទាំងជនជាតិជាប្រវេណី ដ៏វិសេសវិសាល ជាមាគ៌ាយុទ្ធសាស្រ្តដ៏សំខាន់របស់បក្ស ជាប្រភពកម្លាំងមួនមាំ ជាកត្តាសម្រេច ជោគជ័យបុព្វហេតុកសាងនិងការពារមាតុភូមិ។ គ្រឹះធារមាំមួននៃមហាសាមគ្គីទូទាំងជនជាតិ គឺសម្ព័ន្ធរវាងវណ្ណកម្មករ វណ្ណកសិករ និងកងជួរបញ្ញវន្ដ អាស្រ័យបក្សដឹកនាំ ជាការទំនាក់ ទំនងស្អិតល្មួតរវាងបក្សនិងប្រជាជនជាក្ដីជំនឿ របស់ប្រជាជនចំពោះបក្ស រដ្ឋនិងរបប។ល។ លោកប្រធានរដ្ឋវ៉វុាំងទឿងសង្កត់ធ្ងន់ថាបន្តពង្រីកប្រវេណី កម្លាំងមហាសាមគ្គីទូទាំងជន ជាតិ បង្កើនការព្រមព្រៀងក្នុងសង្គម បំផុសស្មារតីស្នេហាជាតិ ឆន្ទៈខ្លួនទីពឹងខ្លួនរបស់ជនជាតិក្ដីជំនឿ បំណងបរិច្ចាគ និងកសាងប្រទេសឲ្យកាន់តែរុងរឿង សុភមង្គល រួមចំណែកអនុវត្តសម្រេចជោគជ័យគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍមានវិស័យ ឧស្សាហកម្មទំនើប ប្រភពចំណូលមធ្យមខ្ពស់ដល់ឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍមាន ប្រភពចំណូលខ្ពស់តាមទិសដៅលទ្ធិសង្គមនិយម។
សន្និបាតបានស្ដាប់សមមិត្តផាមមិញជិញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបញ្ជ្រាបផ្ទាល់បធានបទ “បន្តផ្លាស់ថ្មីនិងលើកកម្ពស់គុណភាព គោលនយោបាយសង្គមបំពេញសំណូមពរបុព្វហេតុកសាង និងការពារមាតុភូមិក្នុងដំណាក់កាលថ្មី”។ នាយករដ្ឋមន្រ្តី ផាមមិញជិញ ផ្ដុំឧទ្ទេសនាមវិភាគ និងសង្កត់ធ្ងន់ខ្លឹមសារមួយចំនួន៖ បណ្ដាកត្តា ជាមូលដ្ឋាននៃគោលនយោបាយសង្គមវាយតម្លៃទូទៅស្ថានភាព ១០ ឆ្នាំអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៥-NQ/TW ចុះថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១២ ការចាំបាច់ចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការផ្លាស់ថ្មី លើកកម្ពស់គុណភាពគោលនយោបាយសង្គម បណ្ដាខ្លឹមសារសំខាន់និងបណ្ដាចំណុចថ្មីលេចធ្លោនៃសេចក្ដីសម្រេចចិត្តលេខ ៤២-NQ/TW ចុះថ្ងៃ ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ឧត្តមសេនីយ៍ឯកផាងវុាំងយ៉ាង សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សកងទ័ពមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារជាតិផ្សព្វផ្សាយបធានបទ “យុទ្ធសាស្រ្តការពារមាតុភូមិក្នុងស្ថានភាពថ្មី” សមមិត្ត ង្វៀងត្រុងងៀ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សផ្សព្វផ្សាយបធានបទ “បន្តកសាងកងជួរបញ្ញវន្ដ បំពេញសំណូមពរអភិវឌ្ឍប្រទេសឲ្យបានឆាប់រហ័សនិងស្ថេរភាព ក្នុងដំណាក់កាលថ្មី” និងណែនាំផ្សព្វផ្សាយ អនុវត្តសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្ស លើកទី ៨ នីតិកាលទី ១៣។
ខ្លឹមសារបណ្ដាបធានបទផ្ដុំទៅលើបណ្ដាបញ្ហាស្នូល បណ្ដាចំណុចថ្មីនៃសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៨ នីតិកាលទី ១៣ ដើម្បីលើកកម្ពស់ចំណេះដឹង បន្ទុករបស់បណ្ដាគណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្ស កម្មាភិបាល បក្ខជនក្នុងការផ្សព្វផ្សាយ អនុវត្តបណ្ដាភារកិច្ចតាមសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៨ នីតិកាលទី ១៣៕ ថាច់ហ្វាង