• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ឆ្នាំ ១៩៣០-១៨ វិច្ឆិកា ឆ្នាំ ២០២០)

20/11/2020 07:36

មានយោបល់ក្នុងពិធីជួបជុំនេះ​សមមិត្តគឹមង៉ុក​ថាយ​បានកត់ត្រា​ និងស្ងើចសរសើរចំពោះ បណ្តាស្នាដៃរួមចំណែករបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបណ្តាអ្នកបំពេញការងាររណសិរ្សចំពោះភាពរីកចម្រើនរបស់ខេត្តក្នុងពេលកន្លង។

សមមិត្តគឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងយោបល់នៅពិធីជួបជុំ។ រូបថតៈ សើងតៀង

       កាលពីថ្ងៃទី ១៧ វិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ឆ្នាំ ១៩៣០- ១៨ វិច្ឆិកាឆ្នាំ ២០២០)។ អញ្ជើញចូលរួមមានសមមិត្ត គឹមង៉ុកថាយ អនុលេខាបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្ត​ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត​ង្វៀងវុាំងទ្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈ​កម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត​ រួមជាមួយនឹងបណ្តាសមមិត្តអតីតថ្នាក់ដឹកនាំខេត្ត សមាជិក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំបណ្តាស្រុក ទីផ្សារួមខេត្ត ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុង គ្រួសារបណ្តាសមមិត្តអតីតថ្នាក់ដឹកនាំរណសិរ្ស កម្មាភិបាលចូលនិវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តដែលឆ្លងបណ្តាដំណាក់កាល សមាជិកបណ្តាសមាគមប្រឹក្សា។
        ស្ថិតក្នុពិធីជួបជុំនេះ សមមិត្តង្វៀងវុាំងទ្រៀក បានរំលឹងឡើងវិញប្រវេណីរណសិរ្សមាតុភូមិវៀតណាមដែលឆ្លងកាត់អស់រយ:កាល ៩០ ឆ្នាំ។ ស្ថិតនៅខេត្តត្រាវិញ ពង្រីកប្រវេណីស្នេហាជាតិ សាមគ្គីចាប់ពីថ្ងៃដែលបានបង្កើតរណ​សិរ្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានសាមគ្គីប្រជាជនចិត្តមួយថ្លើមមួយតាមបក្ស។ តំបន់ដីត្រាវិញ បានក្លាយជាសមរភូមិក្រោយរឹងមាំ ដែលផ្គត់ផ្គង់កម្លាំងមនុស្ស ទ្រព្យសម្បត្តិឲ្យ សមរភូមិមុខផង ធានាធ្វើសកម្មភាពសុវត្ថិ ភាពដល់បណ្តាសមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ទទួលយកចិញ្ចឹមលាកបំពួន ថែទាំ និងភៀស ប្រជាជន ភៀសបណ្តាយុទ្ធជនពិការ - ជំងឺ វិលមកពីសមរភូមិមុខ។ល។ ពេលដែលបដិវត្តន៍ បានសម្រេចជោគជ័យ រណសិរ្សបានសាមគ្គី ប្រជាជនរួមកម្លាំង ចិត្តមួយថ្លើមមួយឆ្លងកាត់ការលំបាក កសាងមាតុភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
      បណ្តាឆ្នាំកន្លងហើយ ចលនាប្រឡងប្រណាំង បណ្តាចលនាអាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបំផុសចលនាទាក់ទាញបានការយកចិត្តទុកដាក់នឹងចូលរួមយ៉ាងកុះករពីមហាជនប្រជាជន សម្រេចបាននូវបណ្តាលទ្ធផលយ៉ាង សកម្មដូចជា៖​ ចលនា “ទូទាំងប្រជាជនសា​មគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង​” ចលនា​ប្រឡងប្រណាំង “រួមកម្លាំងដើម្បីអ្នកក្រ-មិន​ទុកឲ្យនរណា​ម្នាក់ត្រូវបោះបង់ពីក្រោយ ” និង​ បំផុសចលនាជាច្រើនបានរួមចំណែកយ៉ាងសកម្មទៅក្នុងលទ្ធផលកាត់បន្ថយភាពក្រីក្រចីរភាព ធានាសុខុមាលភាពសង្គម កែលម្អជីវភាព​ប្រជាជន។ លេចធ្លោគឺការងារលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាព ក្រីក្រ អត្រាគ្រួសារក្រីក្ររបស់ខេត្តប៉ាន់ស្មានដល់ចុងឆ្នាំ ២០២០ បន្ថយ​ចុះនៅ ១,៥៧% បន្ថយ យ៉ាងខ្លាំងក្លាបើប្រៀបជាមួយនឹង  ១៣,២៣%  របស់ឆ្នាំ ២០១៥ គ្រួសារ ក្រីក្រក្នុងជនរួមជាតិ ខ្មែរបន្ថយចុះនៅ ៣,៩២% (ឆ្នាំ ២០១៥ គឺ ២៣,១២%) អនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម កសាងជនបទថ្មី។ គិតមកដល់បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមាន ៦០/៨៥ ឃុំ និង ០៣/៩ ស្រុក ទីផ្សាររួមខេត្ត សម្រេចលក្ខឋានជនបទថ្មីស្រុកកាងឡុង និងទីក្រុងត្រា​វិញកំពុងសម្រេចសំណុំបែបបទដើម្បីសំណើនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញសេចក្តីសម្រេចចិត្តទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី។
       ពិសេសគឺ ក្នុងយុទ្ធសាស្ត្រប្រឆាំងបង្ការទប់ស្កាត់មហាអាសន្នរោគកូវីដ-១៩ និងការឧបត្ថម្ភ ប្រជាជនភាគកណ្តាលជម្នះគ្រោះធម្មជាតិភ្លៀងព្យុះទឹកជំនន់កន្លងហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម គ្រប់លំដាប់ថ្នាក់ក្នុង​ ខេត្តបានបំផុសចលនាប្រជាជនសាមគ្គីរួមកម្លាំងរុញច្រានអាសន្នរោគជំងឺ ឧបត្ថម្ភទាន់ពេលដល់ ប្រជាជនតំបន់ត្រូវរងគ្រោះ​ដើម្បីជម្នះការលំបាក (ក្រោយរយ:ពេល ០២ ​សប្តាហ៍បំផុសចលនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ទទួលបានការឧបត្ថម្ភជាង ០៣ ពាន់លានដុង រួមជាមួយនឹងវត្ថុសម្ភារៈដើម្បីឧបត្ថម្ភដល់ប្រជាជនភាគបណ្តាល)។ ឆ្លងតាមនោះបញ្ជាក់បានកម្លាំងមានព្រៀប ប្រវេណីសាមគ្គី និងស្មារតី ”ជួយគ្នាក្នុងគ្រាលំបាក” របស់ប្រជាជនខេត្ត​យើង។
       មានយោបល់ក្នុងពិធីជួបជុំនេះ​សមមិត្តគឹមង៉ុក​ថាយ​បានកត់ត្រា​ និងស្ងើចសរសើរចំពោះ បណ្តាស្នាដៃរួមចំណែករបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបណ្តាអ្នកបំពេញការងាររណសិរ្សចំពោះភាពរីកចម្រើនរបស់ខេត្តក្នុងពេលកន្លង។ ទម្ទឹមនឹងនោះ សមមិត្តសំណូមពរក្នុងពេល ខាងមុខនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គប្បីចាត់តាំងផ្សព្វផ្សាយជ្រួតជ្រាបនិងផ្សព្វផ្សាយអនុវត្តបញ្ជូនសេចក្តីសម្រេចចិត្តបក្ខភាគខេត្តលើកទី ១១ សេចក្តីសម្រេចចិត្តមហាសន្នបាតបក្សទូទាំងប្រទេសលើកទី ១៣ ទៅក្នុងជីវភាព។ បង្កើនការពង្រឹង និងពង្រីកកម្លាំងផែនមហាសាមគ្គី ទូទាំងប្រជាជាតិ ពង្រីកតួនាទីស៊ើបអង្កេត និងប្រតិកម្មសង្គម ចូលរួមកសាងបក្សកសាងរដ្ឋអំ ណាច ធ្វើសកម្មភាពកិច្ចការបរទេសប្រជាជន។ ជំរុញមាំបណ្តាគោលនយោបាយសុខុមាលភាពសង្គម កាត់បន្ថយភាពក្រីក្រចីរភាព លើកកម្ពស់ ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។ ឆ្នាំ ២០២១ គឺជាឆ្នាំមានព្រឹត្តិការណ៍បោះឆ្នោតតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សំណូមពររណសិរ្សគ្រប់លំដាប់ថ្នាក់ប្រមូលផ្តុំកម្លាំងត្រៀមបម្រុង អនុវត្តល្អការងារប្រជុំពិភាក្សា ជ្រើសរើស ឧទ្ទេសនាមបណ្តាអ្នកគ្រប់សម្បទា អំពីសីលធម៌ ប្រាជ្ញាឆ្នើមពិតប្រាកដដើម្បីចេញ​ឈរឆ្នោតតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២១ - ២០២៦ ដើម្បីតំណាងឲ្យឆន្ទះគោលបំណង ប្រាថ្នា និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនចូលរួមសម្រេចនូវបណ្តាបញ្ហាសំខាន់ៗ របស់មូលដ្ឋាន និងប្រទេសជាតិ៕ 

 ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.