• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីការងារប្រជា ចលនារបស់បក្ស- ទិវាបង្កើតសមាគមកសិករវៀតណាម

12/10/2020 14:30

   លោកគឹមង៉ុកថាយ ជូនបណ្ណសរសើរដល់បុគ្គលឆើ្នម​៕ រូបថតៈ សើុងតៀង

កាលពីថ្ងៃទី ០៧ តុលា គណៈប្រជាចលនា នៃគណៈកម្មាធិការបក្សខេត្តចាត់តាំងពិធីជួបជុំ អនុស្សាវរីយ៍ ឆ្នាំទី ៩០ ទិវាប្រវេណីការងារប្រជាចលនារបស់បក្ស ( ១៥ តុលាឆ្នាំ ១៩៣០ - ១៥ តុលាឆ្នាំ ២០២០) ភ្ជាប់ជាមួយចលនា ប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជា ចលនា” (ដំណាក់កាល ២០១៦-២០២០)។ ចូលរួមក្នុងពិធីជួបជុំមានលោកស្រីដាវធីហឿងនាយិការងនៃនាយកដ្ឋាន ស្ថាប័នប្រចាំការ គណៈប្រជាចលនាមជ្ឈិមនៅទីក្រុងហូជីមិញ លោកគឹមង៉ុកថាយ អនុលេខាបក្សខេត្ត លោកឡេវុាំងហាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត តំណាងគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្ត រណសិរ្សមាតុភូមិ វៀតណាមខេត្ត បណ្តាអង្គការមហាជនយោ បាយ-សង្គម និងសមាគមមហាជន តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស បណ្តាស្រុក ទីផ្សររួមខេត្ត ទីក្រុង បណ្តាសមូហភាព បុគ្គលគំរូ “ប៉ិនប្រសប់ការងារប្រជាចលនា”។
 ក្នុងពិធីជួបជុំ តំណាងទាំងអស់បានរំលឹក ឡើងវិញប្រវេណីសកម្មភាពរបស់បក្ស ការងារប្រជាចលនាមួយថ្ងៃកាន់តែបានយកចិត្តទុកដាក់ របស់គណៈកម្មាធិការបក្ស។ ទូទាំងខេត្ត កំពុងផ្សព្វផ្សាយអនុវត្តផែនការលេខ ១១៥-KH/TU ចុះថ្ងៃទី១៣ មីនាឆ្នាំ ២០១៩ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្ដីពីការអនុវត្តន៍ សេចក្តីសន្និដ្ឋានលេខ ៤៣-KL/TW ចុះថ្ងៃទី ០៧ មករាឆ្នាំ ២០១៩ របស់គណៈលេខាមជ្ឈិមបក្ស (នីតិកាលទី ១២) ស្ដីពីបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥-NQ/TW ចុះថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០១៣ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស (នីតិ កាលទី ១១) “ស្តីពីបង្កើននិងរៀបចំការដឹក នាំរបស់បក្ស ចំពោះការងារប្រជាចលនាក្នុងស្ថានភាពថ្មី”។ យោងលើមូលដ្ឋាននោះការងារប្រជាចលនារបស់ប្រព័ន្ធនយោបាយនៅលើភូមិសាស្រ្តខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានពង្រីកតួនាទី និងមានប្រសិទ្ធភាពចំពោះភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម រួមចំណែករក្សាសន្តិសុខនយោ បាយ ការពារប្រទេស និងធ្លុងមហាសាមគ្គីបណ្តា ជនជាតិ។
 ក្នុងរយៈកាល ០៥ ឆ្នាំកន្លង គណៈចង្អុលការ​បណ្តាថ្នាក់ សហការជាមួយបណ្តាផ្នែកផ្សព្វ​ផ្សាយចលនាទូទាំងបក្ខជន កម្មាភិបាល បុគ្គលិក និយោជិត សមាជិកអង្គការសម្ព័ន្ធយុវជនចុះ​ឈ្មោះអនុវត្ត ១៣.៦៤១ ទម្រង់ “ប៉ិនប្រ សប់ការងារប្រជាចលនា” គ្រប់វិស័យ។ ក្នុងនោះ វិស័យសេដ្ឋកិច្ចមាន ១.៩៩០ ទម្រង់សន្តិសុខ-ការ ពារប្រទេស ៩៧៤ ទម្រង់វិស័យកសាងប្រព័ន្ធ នយោបាយ ១.១១១ ទម្រង់។
  ថ្លែងយោបល់ក្នុងពិធីជួបជុំនេះ លោក គឹមង៉ុក ថាយ កត់សំគាល់បណ្តាលទ្ធផលចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ដែល សម្រេចបាន រួចចង្អុលការ៖ បណ្តាផ្នែក បណ្ដាថ្នាក់ មូលដ្ឋានបន្តម្ចាស់ការ ធ្វើសកម្មភាពអនុវត្តភារកិច្ច ចូលរួមចលនាប្រឡងប្រណាំង  “ប៉ិនប្រសប់ការ ងារប្រជាចលនា” ដំណាក់កាល ២០២០-២០២៥ បង្កបានទម្រង់គំរូក្នុងចលនា “ប៉ិនប្រសប់ការងារ ប្រជាចលនា” រួមចំណែកជាមួយបក្សនិងរដ្ឋ រណ សិរ្ស អង្គការមហាជនផ្លាស់ប្តូរខ្លឹមសារ របៀបធ្វើ សកម្មភាព ដើម្បីអនុវត្តសម្រេចបណ្តាភារកិច្ចនយោបាយក្នុងដំណាក់កាលថ្មី។ កម្មាភិបាលបំពេញការងារប្រជាចលនាគប្បីសកម្ម ម្ចាស់ការ សិក្សាស្រាវជ្រាវបណ្តាទម្រង់ថ្មីសម្រេចលទ្ធផល និងផ្សព្វផ្សាយបើកទូលាយ។ ចាត់តាំងបូកសរុប ចលនាប្រឡងប្រណាំង  “ប៉ិនប្រសប់ការងារប្រជា ចលនា” តាមដំណាក់កាល តាមថ្នាក់ និងផ្នែកឲ្យ ទាន់ពេល និងមានប្រសិទ្ធិភាព មានអត្ថន័យស្ងើច សរសើរ ឧទ្ទេសនាមបើកទូលាយទម្រង់ “ប៉ិនប្រ សប់ការងារប្រជាចលនា”។
 នាឱកាសនេះ មានបុគ្គល ៣៣ នាក់​ បានទទួល អនុស្សរិយយស “ព្រោះបុពេ្វហេតុប្រជាចលនា” ប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនបណ្ណសរសើរ ៤៣ ច្បាប់ដល់សមូហភាព និង បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនាប្រឡងប្រណាំង “ប៉ិនប្រសប់ការងារប្រជាចលនា” ដំណាក់កាល ២០១៦-២០២០៕
  *កាលពីថ្ងៃទី ០៧ តុលា សមាគមកសិករខេត្ត ចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវា បង្កើតសមាគមកសិករវៀតណាម ( ១៤ តុលាឆ្នាំ ១៩៣០-១៤ តុលាឆ្នាំ២០២០)។ អញ្ជើញចូលរួមមានលោកង្វៀងត្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកផាមមិញហ៊ុង សមាជិកអចិន្ត្រៃយ៍មជ្ឈិមសមាគមកសិករវៀតណាម ប្រធានស្ថាប័នតំណាងមជ្ឈិមសមាគមកសិករភាគខាងត្បូង និងបណ្តាកម្មាភិបាលបំពេញការងារឆ្លងបណ្តាដំណាក់កាល។
  ស្ថិតនៅនឹងពិធីជួបជុំនេះ លោកង្វៀងវុាំងយុង ប្រធានសមាគមកសិករខេត្តថ្លែងយោបល់រំលឹកឡើងវិញប្រវេណី ដំណាក់កាលប្រវត្តិសាស្ត្រឆ្នាំ​ទី ៩០​​ដែលបានកសាង និងអភិវឌ្ឍន៍របស់សមា​គមកសិករ និងវណ្ណៈកសិករវៀតណាម និង ២៨ ឆ្នាំកសាង និងអភិវឌ្ឍន៍របស់សមាគមកសិករ​ខេត្តត្រាវិញ។
​​​​​ គិតដល់ខែកញ្ញាឆ្នាំ ២០២០ សមាគមកសិករ​ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត​ ទាក់ទាញកសិករចូល រួមអង្គការចាត់តាំងសមាគមបានជាង  ១២០.០០០ នាក់ ស្រូបយកអត្រាជាង ៨៥% ប្រៀបជាមួយនឹងគ្រួសារកសិកម្មរួមក្នុងទូទាំងខេត្ត។ ពិសេសគឺ “ក្នុងចលនាទូទាំងប្រទេសរួមកម្លាំងកសាងជនបទថ្មី” សមាគមកសិករគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានចូលរួមកសាងជនបទថ្មីជាមួយនឹងការងារធ្វើជាក់ស្តែងជាច្រើន ដូចជា៖ចលនាកសិករពង្រីកសេដ្ឋ កិច្ច ធ្វើអនាម័យបរិស្ថាន កសាងបណ្តាសំណង់ ផលប្រយោជន៍សង្គម បរិច្ចាគដី ដំណាំផលចំការដើម្បីកសាងផ្លូវគមនាគមន៍ ធារាសាស្ត្រ ។ល។ ឆ្លងតាមនោះទាក់ទាញកសិកររាប់ពាន់លើកនាក់និងមហាជនប្រជាជនចូលរួមបំពេញទឹកប្រាក់ជាង ៣០ ពាន់លានដុងដើម្បីកសាងជនបទថ្មី។
 មានយោបល់ក្នុងពិធីអនុស្សាវរីយ៍នេះ លោកង្វៀង ត្រុងហ្វាងវាយតម្លៃខ្ពស់តួនាទីកសិករក្នុងការអនុវត្តន៍ភារកិច្ចនយោបាយរបស់ផ្នែក ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងផលិត ឆ្លងតាម នោះលេចធ្លោគំរូឈានមុខ ទម្រង់កសិករឆ្នើមជា ច្រើន។ ពេលខាងមុខនេះសមាគមកសិករគប្បីពង្រីកទម្រង់សេដ្ឋកិច្ចសមូហភាព ប្រមូលផ្តុំបណ្តាសមាជិកសមាគមកសិករធ្វើជាស្នូលច្រើនជាងទៀត ហើយជ្រើសរើសបណ្តាកម្មាភិបាល សមាជិកសមាគមកសិករដែលមានលទ្ធភាពដើម្បីចូលរួមជាសមាជិកគណៈគ្រប់គ្រងក្នុងបណ្តាក្រុមសហការ សហករណ៍។ល។ តាមទិសដៅបង្វែរពហុ សណ្ឋានផ្នែកមុខរបរ។ សហការជាមួយនឹងបណ្តាផ្នែកខេត្តដើម្បីកោះហៅអាជីវកម្មចងសម្ព័ន្ធ វិនិ យោគម៉ៅទិញផលិតផល កសាងកន្សោមតម្លៃកែច្នៃផ្នែកកសិផលតម្លៃខ្ពស់ មានលទ្ធភាពប្រជែង រួមចំណែកជួយឲ្យកសិករកាត់បន្ថយភាពក្រីក្រចីរភាព និងលំនឹងជីវភាព៕    
                                                                                                                                សុខា-រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.