07/06/2022 09:17
ពិធីជួបជុំអនុស្សាវរីយ៍ទិវាប្រវេណីអ្នកមានវ័យចាស់។ រូបថត៖ ង៉ុកស្វង
ស្ថិតក្នុងពិធីជួបជុំនេះបណ្តាតំណាងបានរំលឹកឡើងវិញអនុស្សាវរីយ៍ឆ្នាំទី ៨១ ទិវាប្រវេណីអ្នកមានវ័យចាស់វៀតណាម បណ្តាកម្លាំងរួមវិភាគទានរបស់អ្នកមានវ័យចាស់គ្រប់ជំនាន់ ដើម្បីបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិ។
បច្ចុប្បន្ននេះ ខេត្តត្រាវិញមានអ្នកមានវ័យចាស់ជាង ១២៥.៨០០ នាក់ ស្រូបយកអត្រា ១២,៤៦% នៃចំនួនមនុស្សទូទាំងខេត្ត។ ក្នុងនោះអ្នកមានវ័យចាស់ជាង ១៧.៤០០ នាក់មានអាយុពី ៨០ ឆ្នាំឡើងទៅ។ បណ្តាឆ្នាំកន្លងហើយ សមាគមអ្នកមានវ័យចាស់ក្នុងខេត្តតែងសហការជាមួយនឹងបណ្តាផ្នែកជំរុញមាំការថែទាំដល់ អ្នកមានវ័យចាស់សង្គមូបនីយកម្មចលនា “ទូ ទាំងប្រជាជនថែទាំ ពង្រីកតួនាទីរបស់អ្នកមានវ័យចាស់” ចាត់តាំងបណ្តាសកម្មភាពពិនិត្យ ប្រឹក្សាសុខភាពចលនាគ្រួសារ កូនចៅ និងសហគមន៍ទៅសួរសុខទុក្ខ ជំរុញទឹកចិត្តឧបត្ថម្ភដល់ អ្នកមានវ័យចាស់ ពិសេសគឺអ្នកមានវ័យចាស់ ដែលមានស្ថានភាពលំបាក។ គិតមកដល់សព្វថ្ងៃនេះ កសាង និងបង្កើតបាន ៦៥៨ ក្លឹប ដោយមានសមាជិកជាង ២៣.៥០០ នាក់ចូលរួមធ្វើសកម្មភាព។ ក្នុងនោះមាន ៤០ ក្លឹបទំនាក់ទំនង ឧបត្ថម្ភគ្នាមានសមាជិកជាង ២.៧០០ នាក់។ ក្នុងទូទាំងខេត្តមានអ្នកមានវ័យចាស់ជាង ២១.១០០ នាក់បានទទួលរបបគាំពារសង្គមប្រចាំខែ។ ក្នុងរយៈកាលជាង ១០ ឆ្នាំកន្លង សមាគមគ្រប់ លំដាប់ថ្នាក់ចលនាកសាងជួសជុលផ្ទះបានជាង ១០.០០០ ខ្នងជូនអ្នកមានវ័យចាស់ ចាត់តាំងចម្រើនជន្មាយុដល់អ្នកមានវ័យចាស់ដែលមានអាយុគ្រប់ ១០០ ឆ្នាំជាង ៥០០ នាក់ អ្នកមានវ័យចាស់មានអាយុ ៩០ ឆ្នាំ ចំនួន ៧.៩៩៨ នាក់ ចលនាសាច់ប្រាក់ និងអំណោយគិតជាតម្លៃជាង ៤៣ ពាន់លានដុង ឧបត្ថម្ភដល់អ្នក មានវ័យចាស់មានស្ថានភាពទុក្ខលំបាក។
មានយោបល់ក្នុងពិធីជួបជុំនេះ សមមិត្តគឹមរឿង វាយតម្លៃខ្ពស់ចំពោះសមាគមគ្រប់លំដាប់ថ្នាក់ បណ្តាបុគ្គលអ្នកមានវ័យចាស់ដែលសម្រេច បានស្នាដៃក្នុងការងារអ្នកមានវ័យចាស់។ អ្នកមានវ័យចាស់ក្នុងខេត្តត្រាវិញជានិច្ចកាលធ្វើជាស្នឹង គឺជាគំរូភ្លឺថ្លាសម្រាប់ជំនាន់ក្រោយស្នងបន្ត និងធ្វើតាម។ ថ្វីត្បិតសព្វថ្ងៃនេះ នៅមានអ្នកមានវ័យចាស់ជាច្រើននាក់មិនទាន់ទទួល បានការយកចិត្តទុកដាក់ថែទាំល្អនៅឡើយ សមមិត្តគឹមរឿង សំណូមពរសមាគមអ្នកមានវ័យចាស់គ្រប់លំដាប់ថ្នាក់គប្បីស្រាវជ្រាវវិធានការផ្លាស់ប្តូរថ្មីខ្លឹមសារ វិធានការផ្សព្វផ្សាយ ចលនាកូនចៅ អនុវត្តល្អជាងទៀតការងារថែទាំលោកយាយលោកតា ជីដូនជីតា លោកឪពុកអ្នកម្តាយ។
នាឱកាសនេះដែរ សមាគមអ្នកមានវ័យចាស់ខេត្តបានជូនអំណោយ ២០ ចំណែកដល់អ្នកមានវ័យចាស់ ២០ រូប អំណោយមួយចំណែកៗ មានតម្លៃ ៥០០.០០០ ដុង អាស្រ័យដោយសមាគមកាកបាទក្រហមឧបត្ថម្ភ៕ ប្រែសម្រួល៖ រតនា