24/11/2020 08:30
សមមិត្តង្វៀងធីប៊ិចវ៉ឹង នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្ត ជូនលិខិតសរសើរ ។ រូបចតៈ ង៉ុកស្វង
កាលពីថ្ងៃទី ១៩ វិច្ឆិកា មន្ទីរអប់រំ-បណ្តុះបណ្តាលសហការជាមួយ នឹងសហជីពផ្នែកអប់រំ-បណ្តុះបណ្តាចាត់តាំងពិធីជួបជុំអនុស្សាវរីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម(២០ វិច្ឆិកាឆ្នាំ ១៩៣០- ២០ វិច្ឆិកាឆ្នាំ ២០២០) ភ្ជាប់ជាមួយនឹងពិធីបូកសរុបលទ្ធផលជូន ២៦ រង្វាន់ស្ងើចសរសើរពិធីប្រឡងសរសេរអំពីគំរូ គ្រូបង្រៀនមានចិត្តរវៀសរវៃ ធ្វើជាគំរូ " ឆ្នាំ ២០២០។ សមមិត្តង្វៀងធីប៊ិចវ៉ឹង សមាជិកាគណៈប្រតិបត្តិការបក្សខេត្ត នាយិកាមន្ទីរអប់រំ-បណ្តុះបណ្តាល ថ្នាក់ដឹកនាំសម្ព័ន្ធពលករ ខេត្ត សហជីពផ្នែកអប់រំ-បណ្តុះបណ្តាលរួមជាមួយនឹងកម្មាភិបាល បុគ្គលិករបស់មន្ទីរអប់រំ-បណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូបណ្តាសាលាស្ថិតក្រោមឱវាទ សិស្សទទួលបានរង្វាន់ក្នុងពិធីប្រឡង។
ស្ថិតនៅនឹងពិធីជួបជុំនេះសមមិត្តង្វៀងធីប៊ិចវ៉ឹង បានរំលឹកឡើងវិញប្រវេណីឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម។ ទន្ទឹមនឹងនោះ បញ្ជាក់ឆ្នាំ ២០២០ នេះ ដោយមានអត្ថន័យយ៉ាងសំខាន់ចំពោះផ្នែកអប់រំ-បណ្តុះបណ្តាល។ ដែលបានប្រព្រឹត្តឡើង ក្នុងស្ថានភាពមហាអាសន្នរោគកូវីដ-១៩ ផ្នែកអប់រំ-បណ្តុះបណ្តាល ត្រូវកែប្រែផែនការពេលវេលារៀន ០២ លើក ប៉ុន្តែកម្មាភិបាល គ្រូបង្រៀន បុគ្គលិក និយោជិត និងអ្នកពលកម្មបានខិតខំអស់ពីចិត្តឆ្លងកាត់រាល់ការលំបាកធ្វើសកម្មភាពអប់រំ-បណ្តុះ បណ្តាលក្នុងខេត្តបន្ត នឹងទទួលបានសមិទ្ធផលល្អប្រសើរ។
នាឱកាសនេះ សមមិត្ត ង្វៀងធីប៊ិចវ៉ឹង សូមកត់ត្រានូវបណ្តាស្នាដៃ រួមវិភាគទានរបស់កងជួរកម្មាភិបាលគ្រូបង្រៀន កម្មាភិបាល គ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ដើម្បីបុព្វហេតុ អភិវឌ្ឍន៍អប់រំ-បណ្តុះបណ្តាលរបស់ខេត្ត។ សង្ឃឹមថា កម្មាភិបាល គ្រូបង្រៀនក្នុងទូទាំង ផ្នែកមិនបញ្ឈប់រៀនសូត្រលើកកម្ពស់កម្រិត វិជ្ជាលត់ដំតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ សកម្មចូលរួមវិភាគទានជាកម្លាំងប្រាជ្ញា សម្រាប់បុព្វហេតុអប់រំ។
ក្រៅពីនោះសហជីពផ្នែកអប់រំ-បណ្តុះបណ្តាល បានបំផុសចលនាឧបត្ថម្ភដល់បណ្តាខេត្តភាគ កណ្តាលដែលត្រូវរងគ្រោះធម្មជាតិភ្លៀងព្យុះទឹកជំនន់បានជាង ២៣០ លានដុង។
គិតតាំងពីខែឧសភាឆ្នាំ ២០២០ សហ ជីពផ្នែកអប់រំ-បណ្តុះបណ្តាលចាត់តាំងពិធីប្រឡង សរសេរអំពីគំរូគ្រូបង្រៀនមានចិត្តរវៀសរវៃធ្វើជាគំរូ "។ គណៈចាត់តាំងពិធីប្រឡងទទួលបាន ២២៣ អត្ថបទពីគ្រូបង្រៀន និងសិស្សក្នុងខេត្តផ្ញើចូលរួមប្រឡង។ ក្នុងនោះ មានអត្ថបទជាច្រើន បានត្រដាងធ្លាយឡើងពីបណ្តាភាពរំជួលក្នុងអារម្មណ៍គ្រប់ជ្រុងជ្រោយ យ៉ាងទៀងត្រង់របស់អ្នកសរសេរអំពីលោកគ្រូ អ្នកគ្រូក្នុងការបង្ហាត់បង្រៀនការងារសហជីព ភាពទំនាក់ទំនងជាមីត្តរួមអាជីព-សិស្ស បណ្តា ការបរិច្ចាគរបស់ឥស្សរជនលើគ្រប់ជ្រុងជ្រោយសកម្មភាពជាច្រើន។ មានអត្ថបទខ្លះ សរសេរអំពីលោកគ្រូអ្នកគ្រូបង្រៀននៅតំបន់ឆ្ងាយតំបន់ជ្រៅដោយអំណត់ព្យាយាមជាមួយ នឹង របរថែទាំសិស្សក៏បានត្រដាងឡើងនូវមនោ សញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់អ្នកសរសេរ។
ពិធីប្រឡងនេះដើម្បីបង្កលក្ខណៈសម្រាប់គ្រូ បង្រៀន សិស្សមានឱកាសត្រដាងឡើងនូវ មនោសញ្ចេតនាដឹងគុណ"គោរពនិងត្រាប់តាម ច្បាប់របស់គ្រូ" ពង្រីកប្រវេណីគោរពលោកគ្រូរបស់ជនជាតិ។ ស្ថិតក្នុងពិធីជួបជុំអនុស្សាវ រីយ៍ឆ្នាំទី ៣៨ ទិវាគ្រូបង្រៀនវៀតណាម គណៈចាត់តាំងពិធីប្រឡងបានជូន ២៦ រង្វាន់ ស្ងើចសរសើរដល់គ្រូបង្រៀន និងសិស្សដែល មានអត្ថបទសរសើរល្អ ក្នុងនោះជូនរង្វាន់ លេខ មួយ ០២ រង្វាន់ លេខពីរ ០២ រង្វាន់ លេខបី ពីររង្វាន់ និងរង្វាន់លើកទឹកចិត្ត ២០។ អ្នកគ្រូ ទ្រឿងធីថាញ់ង្វៀង និងប្អូនឡើធីកីមង៉ឹង អង្គ ភាពសាលាវិទ្យាល័យង្វៀងធៀងថាញ់ ជាមួយ គ្នាទទួលបានជ័យលាភីលេខមួយ៕
ប្រែសម្រួលៈ រតនា