07/02/2025 09:42
តំណាងចូលរួមពិធីជួបជុំ។
សមមិត្តឡឹមមិញដាំង ថ្លែងសុន្ទរកថាក្នុងពិធីជួបជុំ។
អញ្ជើញចូលរួមពិធីជួបជុំមានបណ្ដាសមមិត្ត៖ ឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ត្រឹងក្វឹកត្វឹង សមាជិក គណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត គាងគ្វឹង សមាជិក គណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវ៉ាំងកឿង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាមខេត្ត ថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ គណៈ ផ្នែក អង្គការមហាជននិងតំណាងជិត ៣០០ នាក់ជំនួសមុខកងជួរសារព័ត៌មាន កវីសិល្ បករ សិល្បការិនីនិងបញ្ញវន្តក្នុងខេត្ត។
សមមិត្ត ង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបកស្រាយបំភ្លឺសំណើរបស់តំណាងចូលរួមពិធីជួបជុំ។
នៅក្នុងពិធីជួបជុំ បណ្ដាតំណាងបានស្ដាប់ ថ្នាក់ដឹកនាំសមាគមអ្នកកាសែតខេត្ត សមាគមសិល្បៈ អក្សរសិល្ប៍ សម្ព័ន្ធបណ្ដាសមាគមវិទ្យាសាស្រ្តបច្ចេកទេស។ល។ សម្ដែងក្ដីរីករាយនិង គោរពអរគុណថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលដើម្បីកងជួរ សារព័ត៌មាន កវីសិល្បករ សិល្បការិនី និងបញ្ញ វន្ដធ្វើសកម្មភាពមានប្រសិទ្ធភាព សម្រេចបាន លទ្ធ ផលច្រើន រួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍ របស់ខេត្ត និងស្នើជាមួយថ្នាក់ដឹកនាំខេត្តជួយ ឲ្យសកម្មភាពសារព័ត៌មាន កវី សិល្បករ សិល្ប ការិនីនិងកងជួរបញ្ញវន្ដនាពេលអនាគតសម្រេច បានប្រសិទ្ធភាពខ្ពស់ជាងទៀត។
សមមិត្តស៊ើងហុង អនុប្រធានសមាគមអ្នកកាសែតខេត្ត អគ្គនិពន្ធនាយករងកាសែតត្រាវិញ របាយការណ៍អំពីស្ថានភាពនិងលទ្ធផលធ្វើសកម្មភាពលើវិស័យ សារព័ត៌មានរបស់ខេត្ត។
ថ្លែងសុន្ទរកថាក្នុងពិធីជួបជុំ សមមិត្តឡឹមមិញដាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត បានស្ងើចសរសើរ និងកត់សម្គាល់នូវបណ្ដាការ រួមចំណែករបស់កងជួរសារព័ត៌មាន កវីសិល្បករ សិល្បការិនី បញ្ញវន្ដក្នុងការអភិវឌ្ឍន៍រួមរបស់ ខេត្តក្នុងពេលកន្លង។ ក្នុងឆ្នាំ ២០២៤ ទន្ទឹមនឹងភាពងាយស្រួល នៅមានការលំបាកយ៉ាង ច្រើន ប៉ុន្តែជាមួយការប្ដេជ្ញា ខិតខំរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្នុងខេត្តភ្ជាប់ជាមួយ ការអនុវត្តន៍គោលលំនាំ “សាមគ្គី ក្រឹត្យវិន័យ ធ្វើសកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយទៅមុខ និងអភិវឌ្ឍន៍” ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម សន្ដិសុខ ការពារជាតិ ការងារកសាងបក្ស កសាងប្រព័ន្ធ នយោបាយរបស់ខេត្តសម្រេចបាន លទ្ធផលសំខាន់ៗយ៉ាងច្រើន។ បណ្ដាភាគកម្រិតនៃសេចក្ដីសម្រេចចិត្តទាំងអស់បានអនុវត្ត សម្រេចនិងសម្រេចលើសផែនការលេចធ្លោ បំផុតគឺ កំណើនសេដ្ឋកិច្ច (GRDP) សម្រេច ១០,០៤% ជាកម្រិតខ្ពស់បំ ផុតគិតតាំងពីដើម អាណត្តិកាលមកទល់ពេលនេះ។ ប្រភពចំណូល មធ្យមរបស់មនុស្សម្នាក់ៗក្នុងមួយឆ្នាំសម្រេច ៩៤,៣៧ លានដុង សម្រេច ១០៦,២% សេចក្ដីសម្រេចចិត្ត ប្រមូលថវិការដ្ឋសម្រេច ១៣៩,៩% គម្រោងថវិកា (ក្នុងនោះ ប្រមូលក្នុងខេត្តសម្រេច ៦.៥៣០ ពាន់លានដុង សម្រេច ១០៥% សេច ក្ដីសម្រេចចិត្ត)។ សំណង់សំខាន់ៗមួយចំនួន បន្តបានផ្សព្វផ្សាយអនុវត្ត។ ផ្ដុំកម្លាំងអនុវត្តសម្រេចភារកិច្ចកសាងខេត្តជនបទថ្មី។ បណ្ដាវិស័យវប្បធម៌ សង្គមបានយកចិត្តទុកដាក់និងមានភាព ជឿនលឿនយ៉ាងច្រើន។ គុណភាពអប់រំនិង បណ្ដុះបណ្ដាលបានលើកស្ទួយ។ ការថែទាំសុខ ភាពប្រជាជនបានបង្កើនឡើង។ ផ្ដុំប្រមូលប្រភពកម្លាំងផ្សព្វផ្សាយសាងសង់ផ្ទះ ៥.៨៨៣ ខ្នង ជូនគ្រួសារមានស្ថានភាពលំបាកអំពីលំនៅឋាន។ ជីវភាព សម្ភារនិងស្មារតីរបស់ប្រជាជន បានលើកកម្ពស់។ គិតមកទល់ពេលនេះ អត្រា គ្រួសារក្រីក្រទូទាំងខេត្តនៅ ០,៨៧% អត្រា គ្រួសារជិតក្រនៅ ១,៨៤% ចំនួនគ្រួសារមានប្រភពចំណូលកម្រិតបង្គួរ ស្ដុកស្ដម្ភកើនជាង ឆ្នាំមុន (អត្រាគ្រួសារមានប្រភពចំណូលកម្រិតបង្គួរសម្រេច ៤៦,១៦% កើន ៥៧៦ គ្រួសារប្រៀបជាមួយឆ្នាំ ២០២៣ អត្រាគ្រួសារមានប្រភពចំណូលខ្ពស់សម្រេច ៤,៣៦% កើន ១.១៧៩ គ្រួសារ ប្រៀបជាមួយឆ្នាំ ២០២៣)។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយបានបង្កើនឡើង សកម្មភាពសុពលភាព ប្រសិទ្ធភាព កិច្ច ការពារជាតិ សន្ដិសុខបានរក្សាលំនឹង។
សមមិត្តអនុលេខាគណៈកម្មាធិការបក្សខេត្តអះអាង បណ្ដាលទ្ធផលដែលសម្រេចបានខាងលើមានការរួមចំណែកយ៉ាងសកម្មរបស់កង កម្លាំងសារព័ត៌មាន កវីសិល្បករ សិល្បការិនី និងកងជួរបញ្ញវន្ត។ ក្នុងនោះ បណ្ដាស្ថាប័នសារ ព័ត៌មានក្នុងខេត្តបាន ធ្វើល្អភារកិច្ចផ្សព្វផ្សាយ រួមចំណែកក្នុងការផ្ដល់ព័ត៌មានកំណត់ទិសដៅមតិសង្គម បង្កការព្រមព្រៀងខ្ពស់ក្នុងប្រជាជន គ្រប់ជាន់ស្រទាប់។