• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ឆ្នាំថ្មី ជោគជ័យថ្មី

13/04/2022 07:59

- ថ្ងៃដប់បីកើតចេត្រចន្ទចរ ​​ ម៉ោងដប់ទិន្នករល្អរះរៀង

សន្ធឹកស្គរជ័យតន្រ្តីសៀង                  ឆ្នាំថ្មីយាសយាងសូរជយឃោសន៍។


- ស្តេចគោឧសភទប់វិយោគ             ស្រណោះស្រណោកសោកស្តាយស្មោះ
ស្នាដៃបវរល្អឥតខ្ចោះ                   ​     ឆ្នាំចាស់ផុតអស់ស្រណោះកេរ្តិ៍។
- ឥឡូវឆ្នាំខាលចូលមកដល់              កិច្ចការនៅសល់ផ្តល់ខ្លាស្នេហ៍
ស្តេចគោកោះហៅអស់ពលរេហ៍          រៀបពិធីផ្ទេររេតំណែង។
- ព្យគ្ឃរាជស្តេចខ្លាបារមីខ្ពស់             ហើរហោះចុះមកក្រោមសូរភ្លេង
នាំអស់បរិវារទាំងចាស់ក្មេង              ទទួលតំណែងបែងការថ្មី។
- ទឹកដីត្រាវិញពេញសម្រស់                ខ្លាកើតសោមនស្សព្រោះថ្វីដៃ
មិនស្មានឆ្នាំចាស់ផ្លាស់ប្តូរក្រៃ             សូមម្ចាស់គោថ្លៃបកស្រាយផង។
- ស្តេចគោឆ្នាំឆ្លូវពេញមោទនៈ           រៀបរាប់ប្រាប់ច្បាស់ឆ្នាំចាស់ឆ្លង
ឆ្នាំហើយក្តៅងំសង្គមរង                     កូវីដយង់ឃ្នងប៉ងប្រហារ។
- សង្គមបិទស្ទះខះសេដ្ធកិច្ច               ទិន្នផលច្រើនតិចលិចអសារ
ស្រែស្រូវដំណាំចាំទីផ្សារ                       ផ្លូវឃាំងរាំងផ្សារច្បារចុះថ្លៃ។
- វិស័យអបរំស្រទំស្មោះ                       រៀនសូធ្យសាន្តគ្រោះតាមអនឡៃ
សិស្សតូចសិស្សធំពុំទៅឆ្ងាយ               រៀនតាមអនឡៃឆ្ងាយសាលា។
- បុណ្យទានត្រូវផ្អាកមូយរយៈ   ​​          ព្រួតដៃយកជម្នះរោគឬស្យា
ខកខានជួបជុំផ្តុំវត្តវ៉ា                         ប្តេជ្ញាទប់ស្កាត់កូវីដឆ្លង។
- ស្តាប់គោឧសភស្តេចជេដ្ឋជ័យ         រន្ធត់ហឫទ័យចក្រីខ្លា
មិនស្មានឆ្នាំចាស់ប៉ះខ្លោចផ្សារ          ដោយរោគឬស្យាប្រហារបង់។
- ឥឡូវអនុជពុំស្មានសោះ                   ត្រាវិញលួតលាស់ស្រស់បំព្រង
តើអ្វីជាកិច្ចដ៏ចម្បង                         ត្រាវិញរួចរងឆ្លងគ្រោះភ័យ?
- កិច្ចការចំរើនមានច្រើនណាស់         រៀមសែនមោទនៈអាណត្តិថ្មី
មហាសន្និបាតបក្សទីដប់បី                 ប្រៀបដូចវារីស្រពស្រែស្រូវ។
- សាមគ្គីធ្លុងមួយជួយជម្នះ                 កាប់ឆ្ការរូតរះឆ្ពោះទិសដៅ
វិន័យជាក្រឹត្យពុំហ្មងសៅ                     ត្រូវខុសសខ្មៅដៅច្បាស់ទែង។
- ការងារសកម្មមានប្រសិទ្ធ                ចេះច្នៃប្រឌិតខិតខំស្វែង
ទម្លុះទម្លាយឃើញផលស្តែង                 កាត់ព្យុះអ័ព្ទផ្សែងតែងទៅមុខ។
- អភិវឌ្ឍន៍សង្គមពុំធ្លោយធ្លាក់            បន្តអភិរក្សដាក់ទំនុក
ជនបទសាងថ្មីនាំក្តីសុខ                     ភូមិស្រុកចំរើនកើនលាភី។
- ស្តាប់រៀមរ៉ាយរ៉ាប់ចាប់ចិត្តណាស់       មាគ៌ាល្អល្អះអាណត្តិថ្មី
តែប្អូនចង់ដឹងពីគ្រោះភ័យ                 កូវីដរសាយឆ្ងាយឬអត់?
- អនុវត្តផែនការទ្វេទិសដៅ                 ធ្វើឲ្យកក់កក្តៅរាល់អភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមពុំក្រខ្សត់                    កសាងជនបទប្រាកដថ្មី។
- ទន្ទឹមទិសដៅក្តៅគគុក                     កូវីដអុកឡុកកំចាត់ឆ្ងាយ
ស្រុះស្រួលកម្លាំងទាំងប្រុសស្រី                ផ្តួលរោគចង្រៃសាយអាសន្ន។
- ចាក់ថ្នាំវ៉ាក់សាំងប្រឆាំងរោគ              ផ្តាច់សម្ងំជ្រកពួនជិះជាន់
វ៉ាក់សាំងដណ្តប់គ្រប់តំបន់                   កូវីដស្លោស្លន់អាសន្នឆ្ងាយ។
- សេដ្ឋកិច្ចសង្គមពុំធ្លាក់ចុះ                  ផ្តើមលូតសម្រស់ស្រស់ប្រក្រតី
នោះហើយផែនការទិសដៅពីរ               នាំសុខសួស្តីជូនប្រជា។
- ស្តាប់បងអធិប្បាយខ្យាយសេចក្តី         ឆ្នាំចាស់អាណត្តិថ្មីពិតមហិមា
ឆ្នាំថ្មីខ្លាប្អូនសូមធានា                          ហែតាមមាគ៌ាដ៏ភ្លឺស្វាង។
- ឆ្នាំខាលឆ្នាំខ្លាក្លាមាឌមាំ                     មិនដេកសម្ងំថ្នមសំណាង
ព្រួតដៃកាប់ឆ្ការស្ថាបនាសាង                 អភិវឌ្ឍន៍គ្រប់យ៉ាងសាងសុខអើយ៕   

                                                                             ដោយ៖ ថាច់សុវណ្ណេន

                                    

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.