18/03/2025 09:32
ព្រះវិហារវត្តកំពង់និគ្រោធ(កំពង់ជ្រៃ)។ រូបថត៖ រតនា
ដើម្បីទុកឱ្យមាមីងជនរួមជាតិខ្មែរក្នុងខេត្តទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ។ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ ប្រធានគណៈកម្មាធិការប្រជាជនខេត្តចេញផ្សាយសារលិខិតលេខ ១២៧៣/UBND-KGVX ផ្ញើជូនដល់បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងអនុវត្តល្អខ្លឹមសារមួយចំនួន។
យោងតាមនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរមន្ទីរជនជាតិ និងសាសនាធ្វើជាអធិបតីសហការជាមួយនឹងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ មន្ទីរមហាផ្ទៃ មន្ទីរហិរញ្ញវត្ថុ បណ្តាមន្ទីរ ផ្នែកមានការពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចាត់តាំងល្អពិធីជួបជុំ សួរសុខទុក្ខជូនអំ ណោយដល់បណ្តាគ្រួសារគោលនយោបាយ បណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរក្នុងខេត្ត ធានាសុវត្ថិភាព និងប្រិតសំចៃ។
ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តយោង លើសមត្ថកិច្ចភារកិច្ចដែលបានប្រគល់ជូនចាត់ តាំងបណ្តាសកម្មភាពវប្បធម៌ កីឡាហាត់ប្រាណ ថែទាំសុខភាពជូនមាមីងជនរួមជាតិ និងរក្សា លំនឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរជាក់ស្តែងដូចជា៖
-មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ធ្វើជាអធិបតីសហការជាមួយបណ្តាមន្ទីរ ផ្នែកខេត្ត ដែលមានការពាក់ព័ន្ធកសាង និងអនុវត្តផែនការចាត់តាំងបណ្តាសកម្មភាពវប្បធម៌សិល្បៈ កម្សាន្តសប្បាយ តម្លាភាព បរិបូណ៌ខ្លឹមសារសមស្របជាមួយនឹងអត្តសញ្ញាណវប្បធម៌ជនជាតិ។ កំណត់គោលដៅបណ្តាស្ថាប័នសារព័ត៌មានមហាជនបន្តផ្សព្វផ្សាយ សាយភាយបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋ ជាពិសេសគឺ ការអនុវត្តន៍កម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច- សង្គមនៅតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។
-កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញកសាងកម្មវិធីពិសេសបម្រើជនរួមជាតិខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
-មន្ទីរសុខាភិបាលសហការជាមួយនឹងបណ្តាមន្ទីរ ផ្នែកខេត្តដែលមានការពាក់ព័ន្ធណែនាំប្រជាជនរក្សាសុខភាព បង្ការប្រ ឆាំងរោគជំងឺធានាអនាម័យសុវត្ថិភាពគ្រឿងបរិភោគក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។
-នគរបាលខេត្ត បញ្ជាការដ្ឋានយោធាខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តយោងតាមសមត្ថកិច្ច ភារកិច្ចមានផែនការសហប្រតិបត្តិការ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អនុវត្តល្អការងារបង្ការ ប្រឆាំងបណ្តាគ្រោះអបាយមុខសង្គម ធានាសុ វត្ថិភាពចរាចរណ៍នៅលើភូមិសាស្ត្រខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។
-ក្រុមហ៊ុនអគ្គិសនីត្រាវិញធានាផ្គត់ផ្គង់អគ្គិសនីបម្រើតម្រូវការផលិត និងប្រជុំជីវភាពរបស់ប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រ ពៃណីជាតិ។
-ចំពោះគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តត្រាវិញ បណ្តាអង្គការចាត់តាំងមហាជនរួមថ្នាក់ចលនាជនរួមជាតិពង្រីកស្មារតី ស្រឡាញ់ស្នេហ៍សិទ្ធ នឹងគ្នា អ្នកមានរក្សាខ្សត់ជួយឧបត្ថម្ភដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ អនាថាជួបលំបាកក្នុង ជីវភាពដើម្បីទុកឱ្យមនុស្សគ្រប់រូប គ្រប់គ្រួសារ មានឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីជាតិសប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ។
ក្រៅពីនោះទៀត បណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សាលារៀនមានផែនការរៀបចំដើម្បីទុក ឱ្យកម្មាភិបាលយុទ្ធជន បុគ្គលិក និយោជិត អ្នកពលកម្ម និងសិស្សានុសិស្ស និស្សិតជនជាតិខ្មែរបានឈប់សម្រាកទទួលអំណរបុណ្យ ចូលឆ្នាំថ្មីក្នុងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៥៕ រតនា