30/05/2022 15:16
ពិធីចុះហត្ថលេខាសហការរវាងអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភមិវៀតណាមខេត្តនិងគណៈ
អចិន្រ្តៃយ៍នៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តត្រាវិញ ។ រូបថត៖ ស៊ើងតៀង
អនុវត្តការងារសហការ ទ្វេភាគីរួមគ្នាផ្សព្វផ្សាយ ចលនាព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជនគ្រប់ជាន់ថ្នាក់អនុវត្តល្អគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ពិសេសគឺបណ្តាគោលនយោបាយជនជាតិសាសនា បណ្តាសេចក្តីកំណត់របស់ច្បាប់ដែលទាក់ទិនផ្ទាល់ដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរ សាមគ្គី ព្រមព្រៀងធ្វើជាគំរូបំ ពេញភារកិច្ចសាសនា-ជីវភាពរស់នៅរួមចំណែក កសាងខេត្តត្រាវិញអភិវឌ្ឍន៍ចីរភាព។ សហការផ្សព្វផ្សាយ ចាត់តាំងអនុវត្តល្អបណ្តាកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” “ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀតណាម” កម្មវិធីបណ្តាសាសនាចូលរួមការពារបរិស្ថាន និងទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួល សកម្មភាពសុខុមាលភាព សកម្មភាពមនុស្សធម៌ បង្ការ ទប់ស្កាត់អាសន្នរោគជំងឺ។ល។ ជានិច្ចកាល សហការក្តាប់ខ្ជាប់សេចក្តីប្រាថ្នា គោលបំណង យោបល់សំណើស្នើស្របច្បាប់របស់ព្រះសង្ឃ និងពុទ្ធបរិស័ទឆ្លុះបញ្ចាំង ដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ពិនិត្យ ដោះ ស្រាយទាន់ពេល។ និមន្តតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចូលរួមបណ្តាផែន ការត្រួតពិនិត្យស៊ើបអង្កេតធ្វើវិវេចនាសង្គម។
មានយោបល់ក្នុងពិធីចុះកិច្ចសហការ សមមិត្តង្វៀងវាំងត្រៀកបញ្ជាក់ថា៖ ការងារសហការដើម្បីបង្កើនភាពទំនាក់ទំនងរវាងទ្វេភាគី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ ចលនា សាមគ្គីព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាជន ពង្រីក ប្រពៃណីស្នេហាជាតិ មហាសាមគ្គីទូទាំងប្រជាជាតិ អភិរក្ស និងអភិវឌ្ឍន៍អត្តសញ្ញាណវប្បធម៌ជនជាតិ បណ្តាសកម្មភាពផលប្រយោជន៍ សាសនា ផលប្រយោជន៍សង្គម ព្រះពុទ្ធសា សនាធ្វើជាគំរូក្នុងចលនាមហាជនពង្រីកសេដ្ឋ កិច្ច-វប្បធម៌-សង្គមនៅនឹងមូលដ្ឋាន ទីប្រជុំជន ស្នាក់នៅ។ ជារៀងរាល់ខែការិយាល័យទ្វេភាគី ជួបសំណេះសំណាលផ្តោះប្តូរយោបល់ក្នុងដំណាក់កាលអនុវត្ត ក្នុងរយៈពេល ០៦ ខែមានចាត់តាំងសន្និបាតបូកសរុបបឋម។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តធ្វើជាដើមទងសហការចាត់តាំងបណ្តាសកម្មភាពមនុស្សធម៌ សុខុមាលភាពសង្គមពេលដែលព្រះសង្ឃ ពុទ្ធបរិ ស័ទ និងសមាគមគ្រប់លំដាប់ថ្នាក់មានសំណូមពរ។ សហការចលនាថវិកាកសាង ជួសជុល បណ្តាមូលដ្ឋានជំនឿសាសនា។
ព្រះឧបជ្ឈាយ៍ថាច់សុខសាន្តមានថេរដីកាឱ្យដឹងថា៖ ការចុះកិច្ចសហការដើម្បីបង្កលក្ខណៈសម្រាប់ទ្វេភាគីរួមគ្នាអនុវត្តល្អបណ្តាខ្លឹមសារដែលបានដាក់ចេញ បង្កថាមពលសម្រាប់សមាគមអនុវត្តល្អបណ្តាចលនា កសាងផែនមហាសាមគ្គីទូទាំងប្រជាជាតិ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគប្បីជូនព័ត៌មានទាន់ពេលដល់សមាគមព្រះសង្ឃសាមគ្គីស្នេ ហាជាតិខេត្តអំពីបណ្តាគោលការណ៍ គោល មាគ៌ា គោលនយោបាយ ស្ថានភាពពង្រីកសេដ្ឋកិច្ច-វប្បធម៌-សង្គម ការពារជាតិ-សន្តិសុខ ពិសេស គឺបណ្តាគោលនយោបាយថ្មីចំពោះជនជាតិសាសនា។ កែតម្រូវទាន់ពេលបណ្តាអំពើល្មើស ច្បាប់បណ្តាលឱ្យជះឥទ្ធិពលដល់កិត្តិយស ប្រិយភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ។ ជូនព័ត៌មានផ្សព្វផ្សាយដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរអនុវត្តល្អបណ្តាគោលការណ៍ គោលមាគ៌ា គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស រដ្ឋ ចលនាមហាជនសកម្មពង្រីកសេដ្ឋកិច្ច-សង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅនឹងមូលដ្ឋាន៕ ប្រែសម្រួល៖ រតនា