• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តខែមេសា

17/05/2022 07:34

កាលពីថ្ងៃទី ១១ ខែឧសភា អចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សខេត្តចាត់តាំងសន្និបាត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តបើកទូលាយ ដើម្បីបូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តខែមេសា កសាងកម្មវិធីការងារខែឧសភា ឆ្នាំ ២០២២។ សមមិត្តង៉ូជីកឿង សមាជិគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត បណ្តាសមមិត្តអនុលេខាបក្សខេត្តធ្វើជាអធិបតីសន្និបាត។

សន្និបាតបើកទូលាយ បូកសរុបលទ្ធផលអនុវត្តសេចក្តីសម្រេចចិត្តខែមេសា។ រូបថត៖ ស៊ើងតៀង   
     ក្នុងខែមេសា លើវិស័យកសិកម្មបន្តសម្រេច បានបណ្តាលទ្ធផលយ៉ាងសកម្ម ក្នុងទូទាំងខេត្ត ចុះពូជស្រូវបាន ៦៤.៤៥១ ហិកតា ប្រមូលផលបាន ៦០.៥៣២ ហិកតា បរិមាណផលសម្រេចបាន ៣៨៨.២៤៨ តោន ប្រៀបជាមួយ នឹងរយៈពេលតែមួយនៃឆ្នាំទៅកើនខ្ពស់ជាង ៨៤.៥៥ តោន។ បណ្តាប្រភេទរោគជំងឺលើ ហ្វួងសត្វចិញ្ចឹមបានត្រួតពិនិត្យហ្មតចត់សន្សឹមៗ នឹងស្តារឡើង និងចិញ្ចឹមហ្វួងសត្វឡើងវិញ ការងារធារាសាស្រវាលស្រែបានប្រមូលផ្តុំកម្លាំង អនុវត្តសម្រេចបាន ៨៥,៤% នៃផែនការ។ ប្តូរផ្តាច់អនុវត្តការកសាងជនបទថ្មី ទទួលស្គាល់ ០២ ឃុំសម្រេចបាន ១៩/១៩ លក្ខឋាន បង្កើនចំនួនក្នុងទូទាំងខេត្តមាន ៨២/៨២ ឃុំ សម្រេច ១៩ លក្ខឋាន។ យកចិត្តទុកដាក់ពង្រីក ផលិតផល OCOP គណៈអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្តចេញផ្សាយសារាចរលេខ ២០-CT/TU ចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២២  “ស្តីពីបន្តបង្កើនការដឹកនាំរបស់បក្សក្នុងការ ពង្រីកផលិតផល OCOP កសាងយីហោ ពាណិជ្ជសញ្ញាផលិតផលលើភូមិសាស្ត្រខេត្ត”។ ប្រមូលថវិការដ្ឋបាន ២.២៥០ ពាន់លានដុង បង្កើនចំនួនមកដល់ពេលនេះសម្រេចបាន ៥.១១៤ ​ពាន់លានដុង សម្រេច ៤៩,៥% នៃគ្រោងផែន ការ ប្រមូលផ្ទៃក្នុងបាន ២.៣៨៤ ពាន់លានដុង សម្រេច ៤៦% នៃគ្រោងផែនការ។ ផលិត ឧស្សាហកម្មបន្តនិងបានស្តារឡើង តម្លៃផលិត ឧស្សាហកម្មប៉ាន់ស្មានសម្រេចបាន ៣.៣៦៣ ពាន់លានដុង បង្កើនមកដល់ពេលនេះសម្រេចបាន ១១.៣៣៨ ពាន់លានដុង សម្រេច ៣០,៤% នៃផែនការ។ ផ្សព្វផ្សាយ កសាងវាយោអគ្គិសនីបាន ០៤ គម្រោងការ ចាត់តាំងផ្សារណាត់តាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលឧស្សាហកម្មជនបទ-OCOP ត្រាវិញឆ្នាំ ២០២២ ដោយប៉ាន់ស្មានប្រមូលបានជាង ៦,៥ ពាន់លានដុង។  ចាត់តាំងជំរុញការវិនិយោគនៅបណ្តាខេត្ត បេន ត្រែ បាកលីវ អាងយ៉ាង បន្តធ្វើការជាមួយនឹង ម្ចាស់វិនិយោគ ០៩ លើក ពង្រីកអាជីវកម្មថ្មី បាន ៥៣ បង្កើនចំនួនមកដល់ពេលនេះពង្រីក អាជីវកម្មថ្មីបាន ១៦៤ ។ បន្តអនុវត្តការគ្រោងផែនការកសាងតំបន់ស្រុករបស់ ០២ ស្រុក ថ្កូវ យ្វៀងហាយ គ្រោងផែនការកសាងទីក្រុង ចូវថាញ់ កាងឡុង តឹងអាង គ្រោងផែនការរួម របស់ទីក្រុងត្រាវិញ។ បន្តអនុវត្តម៉ឺងម៉ាត់បណ្តា វិធានការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ -១៩ ត្រៀមបម្រុងល្អបណ្តាលក្ខណៈផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនសិស្សស្ថិត ក្នុងកំណត់អាយុពី ០៥-១១ ឆ្នាំ។ ចាត់តាំង សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពហុព្យាបាលពេទ្យខេត្ត។ ផ្នែកអប់រំ-បណ្តុះបណ្តាលត្រួត ពិនិត្យការអប់រំ និងកសាងសាលសម្រេចសម្បទាជាតិបាន ០៦ សាលា។ បង្កការងារធ្វើថ្មីជូន ពលករបាន ១.៤៧២ នាក់ បញ្ជូនពលករទៅធ្វើការក្រៅប្រទេសតាមកិច្ចសន្យាបាន ៣៦ នាក់។
      ស្ថិតក្នុងសន្និបាតនេះ តំណាងបានពិភាក្សា លើបណ្តាខ្លឹមសារទាក់ទិនដល់ការកសាងជនបទថ្មី កសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាកំណាត់ផ្លូវលើភូមិសាស្ត្រស្រុកកូវង៉ាង យ្វៀងហាយ បំពាក់ភ្លើងចរាចរណ៍ ជំងឺលើ ហ្វួងសត្វចិញ្ចឹម ។ល។ស្ថានភាពទន្រ្ទានបាន សមុទ្រចិញ្ចឹមជលផល រំដោះទីធ្លា បណ្តាគម្រោង ការពង្រីកទេសចរណ៍។
     មានយោបល់ចង្អុលការសន្និបាត សមមិត្តលេខាបក្សខេត្តង៉ូជីកឿងបញ្ជាក់ថា៖ លទ្ធផលសម្រេចបានក្នុងខែមេសាគួរឱ្យសោមនស្ស ប្រមូលថវិកាសម្រេចខ្ពស់ ពិសេសគឺប្រមូលផ្ទៃក្នុងសម្រេចបាន ៤៦%។ បណ្តាវិស័យវប្បធម៌ សង្គម សុខាភិបាល អប់រំ អនុវត្តគោលនយោបាយចំពោះអ្នកមានសគុណតែងបានយកចិត្តទុកដាក់អនុវត្តល្អ។ សមមិត្តលេខាបក្សខេត្ត សំណូមពរបណ្តាផ្នែក បណ្តាថ្នាក់គប្បីប្រមូល ផ្តុំកម្លាំងអនុវត្តកម្មវិធីធ្វើការត្រួតពិនិត្យ ស៊ើបអង្កេតរបស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ត្រៀមបម្រុងល្អការងារបោះឆ្នោតប្រធានគណៈកម្មការប្រជាជនភូមិ អនុសង្កាត់អាណត្តិកាល ២០២២-២០២៥ ដោយភ្ជាប់ជាមួយនឹងបោះឆ្នោតជ្រើសអធិការកិច្ចប្រជាជនឃុំ សង្កាត់ ទីប្រជុំជននិងភ្ជាប់ជាមួយនឹងការត្រៀមបម្រុង មហាសន្និបាតសាខាបក្សស្ថិតក្រោមឱវាទអាណត្តិកាល ២០២២-២០២៥។ ផ្សព្វផ្សាយផែនការផ្សព្វផ្សាយលើកប្រជុំជីវភាពនយោបាយ សតិអារម្មណ៍ស្តីពីខ្លឹមសារវណ្ណកម្ម “បញ្ហាមួយចំនួនអំពីទ្រឹស្តី និងភាពជាក់ស្តែងអំពីលទ្ធិសង្គមនិយម និងគោលការណ៍ឈានដល់លទ្ធិសង្គម និយមនៅប្រទេសវៀតណាម”។ ត្រៀមបម្រុងខ្លឹមសារឱ្យសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២២ -ក្រុមប្រឹក្សាប្រជាជនខេត្ត នីតិកាលទី ១០។ បន្តជំរុញមាំការពង្រីកសេដ្ឋកិច្ចកសិកម្ម ជន បទ ជំរុញវិនិយោគទេសចរណ៍យកចិត្តទុក ដាក់ពង្រីកដើមឈើហូបផ្លែតាមកន្សោមតម្លៃ ចងសម្ព័ន្ធផលិត-លក់ផលិតផល។ ប្រមូលផ្តុំ កម្លាំងពង្រីកអាជីវកម្ម សហករណ៍ ប្តូរផ្តាច់ផ្សព្វផ្សាយបណ្តាសំណង់ គម្រោងការ។ លើកកម្ពស់គុណភាពកសាងជនបទថ្មី ពិសេសគឺនៅ ០៣ ឃុំ ង៉ាយស្វៀង គីមស៊ើង ហាមយ៉ាង ស្រុកថ្កូវ។ ជំរុញមាំការងារកសាងផលិតផល OCOP។ មិនគប្បីអត្តនោម័តព្រងើយកន្តើយក្នុងការបង្ការ ទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។  ចាត់តាំងការត្រួតពិនិត្យសម័យប្រឡងលើកទី ២ ត្រៀមបម្រុងរាល់លក្ខណៈសម្រាប់សម័យប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យ ឆ្នាំ ២០២២ ។ ជំ រុញមាំសន្ទុះកំណើនចំណាយសងបណ្តារបបគោលនយោបាយឧបត្ថម្ភ៕               ប្រែសម្រួល៖   រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.