• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 11/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តធ្វើការជាមួយនឹង ទីផ្សាររួមខេត្តយ្វៀងហាយ និងស្រុកកូវង៉ាង

10/08/2021 08:45

អនុលេខបក្សខេត្ត ឡឹមមិញដាំង សង្កត់ធ្ងន់ថា៖ “គណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយ ដែលមានសំណង់សំខាន់ៗជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលសាងសង់សម្រេច និងដាក់ឱ្យធ្វើសកម្មភាព ហេតុដូច្នោះ គប្បីបង្កើនការត្រួតពិនិត្យអង្កេត ដាស់តឿន សហការ ដើម្បីធានាសន្ទុះកំណើនសាងសង់ ធ្វើសកម្មភាពមានប្រសិទ្ធភាព និងបង្ការរោគជំងឺសុវត្ថិ ភាព” ។

សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តធ្វើការជាមួយនឹងទីផ្សាររួមខេត្តយ្វៀងហាយ។ រូបថត៖ ទ្រឿងង្វៀង
     កាលពីថ្ងៃទី ០៤ សីហា ក្រុមប្រតិភូការងាររបស់គណៈកម្មាធិការបក្សខេត្ត អាស្រ័យដោយ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្តដឹកនាំអញ្ជើញទៅធ្វើការជាមួយនឹងគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយអំពីស្ថានភាពអនុវត្តភារកិច្ចពង្រីកសេដ្ឋកិច្ច-សង្គម ០៧ ខែដើមឆ្នាំ ២០២១។ រួមដំណើរជាមួយមានសមមិត្ត ឡេថាញ់បិញ សមាជិអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្ត។
     របាយការណ៍ជូនក្រុមប្រតិភូការងារ សមមិត្ត យឿងហាយដាំង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត លេខាគណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយបានឱ្យដឹង៖ ក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២១ គណៈកម្មាធិការបក្ស ទីផ្សាររួមខេត្តយ្វៀងហាយប្រមូលផ្តុំកម្លាំងដឹកនាំ ចង្អុលការបណ្តាភារកិច្ចពង្រីកសេដ្ឋកិច្ច -សង្គម ការពារជាតិ សន្តិសុខសណ្តាប់ធ្នាប់ ពិសេសគឺការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩។
     អំពីការកសាងហេដ្ឋារចនាសម្ព័ន្ធ ទីផ្សាររួមខេត្តមាន ៣៥ សំណង់ ក្នុងនោះ មាន ០៥ សំ ណង់ផ្ទេរបន្តឆ្លងឆ្នាំ ២០២១ និង ៣០សំណង់ ដំណើរការសាងសង់ថ្មីជាមួយនឹងកម្រិតវិនិយោគ ២៨៧,៣៧ ពាន់លានដុង ប្រាក់ទុនបែងចែក គឺ ១៥០,៧ ពាន់ដុង រំសាយបាន ៥២ ពាន់ លានដុង។ ប្រមូលថវិកាដល់ពេលនេះបាន ២៨៧,២ ពាន់លានដុង (ប្រមូលផ្ទៃក្នុងបាន ៧៩,៩ ពាន់លានដុងសម្រេច ១០១,០៨%)។ បណ្តាអង្គការចាត់តាំងឥណទានកេណ្ឌប្រមូលប្រាក់ផ្ញើបាន ១.៦៥៦,៥ ពាន់លានដុង ឱ្យ បុលបាន ៦៣០,៣ ពាន់លានដុង។ ផ្តល់លិខិតទទួលស្គាល់ធ្វើអាជីវកម្មថ្មីបាន ១៣ គ្រួសារ គិតមកដល់ពេលនេះក្នុងទូទាំងទីផ្សាររួមខេត្តយ្វៀងហាយ មានគ្រួសារប្រជាជនធ្វើអាជីវកម្មចំនួន ១.៨០១ គ្រួជាមួយនឹងចំនួនប្រាក់ទុន ៤៩៨,៥ ពាន់លានដុង។ ពង្រីកអាជីវកម្ម ថ្មីបាន ២៤ កន្លែង ក្នុងទូទាំងទីផ្សាររួមខេត្តយ្វៀងហាយមានអាជីវកម្មកំពុងធ្វើសកម្មភាព ចំនួន ២៥៨ កន្លែង។ 

     គិតមកដល់ពេលនេះទីផ្សាររួមខេត្តយ្វៀងហាយអនុវត្តសម្រេចបាន ៥៤/៥៩ លក្ខឋាន ទីក្រុងប្រភេទ ៤ មាន ៣២/៥៩ លក្ខឋានទីក្រុងប្រភេទ ៣ ឃុំយ៉ឹងថាញ់ សម្រេចបាន ១៥/២០ លក្ខឋាន  ឃុំទ្រឿងឡុងហ្វា សម្រេច បាន ១២/២០ លក្ខឋានរបស់សង្កាត់។ វិស័យជលផល ក្នុង ០៧ ខែដើមឆ្នាំ ២០២១ បរិមាណ ផលជលផលសម្រេចបាន ២៤.៥០២,៤ តោន។ ក្នុងនោះ ដាំចិញ្ចឹមបាន ១៦.៨៨៣,៤ តោន ទាញយកបាន ៧.៦១៩ តោន។ ទន្ទឹមជាមួយនឹងបណ្តាលទ្ធផលដែលសម្រេចបាន ទីផ្សាររួមខេត្តយ្វៀងហាយនៅមានការទុក្ខលំបាកផងដែរ។ ក្នុងខ្លឹមសារ ០៥ យ៉ាងដែលបានសំណើស្នើរបស់គណៈកម្មាធិការទីផ្សាររួមខេត្តយ្វៀងហាយជាមួយនឹងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តឆាប់ពិនិត្យផ្តល់គោលការណ៍ឱ្យទីផ្សាររួមខេត្តយ្វៀងហាយធ្វើសេនាធិការកសាងសេចក្តីសម្រេចចិត្តឯកទេសរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្តីអំពីការកសាងទីផ្សាររួមខេត្តយ្វៀងហាយសម្រេចលក្ខឋានទីក្រុងប្រភេទទី ៣ នៅឆ្នាំ ២០២៥។
     មានយោបល់ចង្អុលការក្នុងអង្គប្រជុំនេះ សមមិត្ត ឡឹមមិញដាំង បានវាយតម្លៃខ្ពស់បណ្តាលទ្ធផលដែលទីផ្សាររួមខេត្តយ្វៀងហាយសម្រេចបានក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ សមមិត្តសង្កាត់ធ្ងន់ថា៖ គិតមកដល់សព្វថ្ងៃនេះ ស្ថានភាពអាសន្នរោគជំងឺកូវីដ -១៩ នៅលើភូមិសាស្ត្រទីផ្សាររួមខេត្តយ្វៀងហាយបានលំនឹងគ្រាន់បើជាងបណ្តាមូលដ្ឋានផ្សេងៗក្នុងខេត្ត។ ហេតុដូច្នោះ គប្បីពង្រីកភាពមានព្រៀបដើម្បីជំរុញរហ័សការពង្រីកសេដ្ឋកិច្ច-សង្គម។     គណៈកម្មាធិការបក្សទីផ្សាររួមខេត្តយ្វៀងហាយនៅមានភាគកម្រិតផែនការជាច្រើនបើប្រៀបធៀបជាមួយនឹងសេចក្តីសម្រេចចិត្តដាក់ចេញឆ្នាំ ២០២១ គឺសម្រេចនៅទាប អាស្រ័យហេតុនោះគប្បីពិនិត្យឡើងវិញ និងវាយតម្លៃពីមូលហេតុ ដើម្បីប្រមូលផ្តុំកម្លាំងដឹកនាំដើម្បីសម្រេចបណ្តាផែនការ។ ក្នុងនោះ គប្បីយកចិត្តទុកដាក់ដល់ការងារបង្ការទប់ស្កាត់ អាសន្នរោគជំងឺកូវីដ-១៩ ផង ដឹកនាំពង្រីកសេដ្ឋ កិច្ច-សង្គមផង៕
      មុននោះនៅរសៀលថ្ងៃទី ០៣ សីហា សមមិត្ត គឹមង៉ុកថាយ អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្ត​ ឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយនឹងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកខេត្តអញ្ជើញទៅធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តពង្រីកសេដ្ឋ កិច្ច-សង្គម ០៧ ខែដើមឆ្នាំ ២០២១ នៅនឹង ស្រុកកូវង៉ាង។
     ក្នុង ០៧ ខែដើមឆ្នាំ ២០២១ ស្រុកកូវង៉ាងបានប្រមូលផ្តុំកម្លាំងចង្អុលការដឹកនាំចាត់តាំងអនុវត្តភារកិច្ចសំខាន់ៗ ០៣ យ៉ាងដូចជា៖ ភារកិច្ចប្រមូលផ្តុំពង្រីកសេដ្ឋកិច្ច-សង្គម ភារកិច្ចប្រមូលផ្តុំកម្លាំងបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ និងភារកិច្ចប្រមូលផ្តុំកម្លាំងឱ្យការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយ សំខាត់នោះ គឺធ្វើលម្អិតសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្ត និងផ្សព្វផ្សាយអនុវត្តបណ្តាភាគកម្រិត គោលដៅពង្រីកសេដ្ឋកិច្ច-សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ការពារជាតិនៅលើភូមិសាស្ត្រស្រុក។ ក្នុង ០៧ ខែ ដើមឆ្នាំ ២០២១ តម្លៃផលិតប៉ាន់ស្មានអនុវត្តសម្រេចប្រមាណ ៨.៦០០ ពាន់លានដុង សម្រេច ៤៧% នៃផែនការប្រៀបនឹងរយៈពេលជាមួយនឹងឆ្នាំទៅកើនជាង ៧,៥% ប្រមូលថវិការដ្ឋសម្រេចជាង ៥៥៥,៥៣៧ ពាន់លានដុង សម្រេចជាង ៩០% នៃផែនការ។ សព្វថ្ងៃក្នុងទូទាំងស្រុកមានសហករណ៍ ២២ កន្លែង ជាមួយនឹងសមាជិកចូលរួម ១.២៣៥ នាក់ធ្វើសកម្មភាពលើបណ្តាវិស័យកសិកម្មជលផល ឧស្សាហកម្ម សេវា និងក្រុមសហការ ៣២៥ ក្រុមដោយមានសមាជិក ៦.៧០០ នាក់ ចូលរួម និងពង្រីកអាជីវកម្មបាន ១៦៧ កន្លែង មានផលិតផល ១០ បានទទួលស្គាល់សម្រេច ផលិតផល OCOP ថ្នាក់ខេត្ត។ មាន ០៨/១៣ ឃុំសម្រេចលក្ខឋានជនបទថ្មី ឃុំ ០២ សម្រេច លក្ខឋានជនបទថ្មីលើកកម្ពស់ និងស្រុកកូវង៉ាង សម្រេចបាន ០៦/០៩ លក្ខឋានស្រុកជនបទថ្មី ខិតខំដល់ចុងឆ្នាំ ២០២១ ស្រុកកូវង៉ាងមានបន្ថែមឃុំ ០៣ សម្រេចលក្ខឋានជនបទថ្មី និង ឃុំ ០២ សម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត។
     អំពីការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ស្រុកកូវង៉ាងពិនិត្យក្តាប់ខ្ជាប់ជិត ១.៥០០ ករណីអន្តោប្រវេសន៍ ចាត់តាំងរាយការសុខាភិបាល ធ្វើតេស្តរហ័សតាមការកំណត់បង្កើតក្រុមកូវីដ-១៩ បាន ៦៥៩ ក្រុម ដោយ មានសមាជិកចូលរួមជាង ១.៩០០ នាក់ បង្កើតប៉ុស្តិ៍ត្រួតពិនិត្យបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ បាន ០៥ ប៉ុស្តិ៍។ គិតតាំងពីដើមឆ្នាំ មកដល់ពេលនេះ ស្រុកកូវង៉ាងកត់ត្រាបាន ៥៨ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV- ២ (មាន ០២ ករណីក្រៅស្រុក)  មាន ០១ ករណីស្លាប់ សព្វថ្ងៃកំពុងតាមដានចត្តាឡីស័កប្រមូលផ្តុំ ៤៤៤ ករណី ធ្វើចត្តាឡីស័កនៅនឹងផ្ទះ ២៨០ ករណី ស្រុកបង្កើតតំបន់គម្លាត ០៦ កន្លែង។
     មានយោបល់ចង្អុលការក្នុងពិធីធ្វើការ សមមិត្ត គឹមង៉ុកថាយ វាយតម្លៃខ្ពស់បណ្តាលទ្ធផលសម្រេចបានក្នុងភារកិច្ចកសាងបក្ស កសាងប្រព័ន្ធនយោបាយជានិច្ចបានគណៈកម្មាធិការបក្សគ្រប់ថ្នាក់យកចិត្តទុកដាក់ និងមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។ ស្ថានភាពពង្រីកសេដ្ឋកិច្ច -សង្គម និងសន្តិសុខសណ្តាប់ធ្នាប់ការពារជាតិ ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ សម្រេចបានលទ្ធផលយ៉ាងសកម្ម។ ស្ថិតលើមូលដ្ឋាននោះ ក្នុងចំនួនភាគកម្រិតផែនការដាក់ចេញ ២៨ យ៉ាង ហើយឆ្លងតាមការវាយ តម្លៃភាគកម្រិត ១៦ យ៉ាងមានភាគកម្រិត ០៤ យ៉ាងសម្រេចលើសផែនការ ភាគកម្រិត ០៧ ​យ៉ាងសម្រេចតាមផែនការ និងមានភាគកម្រិត ០៣ យ៉ាងសម្រេចពី ៥០% ឡើងទៅ។ ក្នុងការ​ងារបង្ការ  ប្រ​ឆាំងជំ​ងឺ​រាត​ត្បាត​កូវីដ-១៩  មូលដ្ឋាន​បាន​​ចាត់​តាំង​អ​នុ​វត្ត​យ៉ាង​​ម៉ឹង​ម៉ាត់ ប្រសិទ្ធភាព។ ពិសេស​គឺ​​អ​នុវត្តសារាចរ​លេខ 16/CT-TTg ចុះ​ថ្ងៃទី​ ៣១ មី​នា ឆ្នាំ​២០២១ របស់ នា​យក​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាលស្តី​ពី​អ​នុ​​វត្ត​​បណ្តា​ វិ​ធាន​ការ​​បន្ទាន់​បង្ការ ប្រ​ឆាំង​​ជំ​ងឺ​រាត​ត្បាត​កូវីដ -១៩ និងសារា​ចរ​លេខ​ ១០ ចុះ​ថ្ងៃទី០១សីហា ឆ្នាំ​ ២០២១ ស្តីពីបន្តពង្រឹង​​ការ​អ​នុ​វត្ត​​សា​​រា​ចរ​០៩/CT-UBNDចុះ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០២១  ស្តី​ពី​អនុ​វត្ត​ការ​រក្សា​គម្លាត​សង្គម​​បង្ការ ប្រ​ឆាំង​​ជំ​ងឺ​រាត​ត្បាត​កូវីដ-១៩នៅ​​លើ​ភូមិសាស្រ្ត​ខេត្ត។
     សមមិត្ត គឹមង៉ុកថាយ សំណូមពរគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក គប្បីជ្រួតជ្រាបជ្រាលជ្រៅទស្សនៈ “បង្ការទប់ស្កាត់អាសន្ន រោគជំងឺកូវីដ-១៩ គឺជាការងារជាបន្ទាន់ ជា និច្ចកាល ពង្រីកសេដ្ឋកិច្ច-សង្គមគឺជាសារវន្ត យូរអង្វែង”។ ដើម្បីទុកឱ្យការអនុវត្តន៍មានប្រសិទ្ធភាព “ គោលដៅផ្ជិត” គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ពិសេសគឺអ្នកជាប្រមុខគប្បីបន្តលើកកម្ពស់ស្មារតីទទួលបន្ទុកផ្សព្វផ្សាយអនុវត្តម៉ឹងម៉ាត់ ប្តូរផ្តាច់ និង ព្រមៗលើ  បណ្តាវិធីសាស្ត្រដើម្បីបាននាំមកលទ្ធផលខ្ពស់  ពិសេសគឺក្នុងការងារបង្រ្កាបអំពើពុករលួយ រឹតបណ្តឹង ពិនិត្យ រុញច្រានរោគជំងឺ ការពារសុខភាព អាយុជីវិតរបស់ប្រជាជន រក្សាខ្ជាប់ ជំរុញ មាំការផលិត ធ្វើអាជីវកម្ម ស្តារឡើងការពង្រីក  សេដ្ឋកិច្ច-សង្គម  ធានាសន្តិសុខការពារជាតិ  សុខុមាលភាពសង្គម និងជីវភាពប្រជាជននៅ   មូលដ្ឋាន៕        
         

      ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ

ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥

  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
  • គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥
  • ប្រកាសសេចក្តីសម្រេចចិត្តរបស់គណៈលេខាមជ្ឈិមបក្ស និងសេចក្តីសម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត
Tin Nổi Bật

30 học sinh đạt giải cao Hội thi viết bài giới thiệu sách

Ban Trị sự GHPG Việt Nam tỉnh Trà Vinh tổ chức Đại lễ Phật đản, Phật lịch 2569

Hội thao Quỹ tín dụng nhân dân 02 tỉnh Trà Vinh và Vĩnh Long

Hội thi Rung chuông vàng tại Trường Dân tộc nội trú THCS huyện Càng Long

120 vận động viên dự giải Pickleball các câu lạc bộ tỉnh Trà Vinh

Nhu cầu lao động cao trong mùa vụ

Kim ngạch xuất nhập khẩu chuyển biến tăng khá

Giáo hội Phật giáo huyện Càng Long tổ chức đại lễ Phật đản Phật lịch 2569

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.