• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

គណៈប្រតិភូតំណាងរដ្ឋសភានីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញ៖ យកយោបល់បំពេញបណ្ដាសេចក្ដីព្រាងច្បាប់ជម្រាបសម័យប្រជុំលើកទី ៣

20/05/2022 13:35

កាលពីថ្ងៃទី ១៧ ខែឧសភា គណៈប្រតិភូតំណាងរដ្ឋសភា នីតិកាលទី ១៥ អង្គភាពខេត្តត្រាវិញចាត់តាំងសន្និបាតយកយោបល់បំពេញចំពោះសេចក្ដីព្រាងច្បាប់ពិនិត្យ ព្យាបាលជំងឺ (កែប្រែ) និងច្បាប់បង្ការ ប្រឆាំងអំពើហិង្សាគ្រួសារ (កែប្រែ)។ លោកថាច់ភឿកបិញ សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធាន គណៈប្រតិភូជំនាញការ គណៈប្រតិភូតំណាងរដ្ឋសភាអង្គភាពខេត្តត្រាវិញ ធ្វើអធិបតីសន្និបាត។ អញ្ជើញចូលរួមសន្និបាត មានតំណាង អចិន្រ្តៃយ៍ក្រុមប្រឹក្សាប្រជាជនខេត្ត ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនខេត្ត គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តរួមជាមួយថ្នាក់ដឹកនាំបណ្ដាបន្ទីរ គណៈ ផ្នែក អង្គការមហាជនខេត្តដែលពាក់ព័ន្ធ។

តំណាងរដ្ឋសភា អង្គភាពខេត្តត្រាវិញចូលរួមសន្និបាត ។ រូបថត៖ ថាញ់ញ៉ា​
     សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ នឹងចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២២។ សម័យប្រជុំនេះ រដ្ឋសភានឹងពិភាក្សាឲ្យយោបល់ចំពោះសេចក្ដីព្រាងច្បាប់ចំនួន ០៩ ក្នុងនោះមានសេចក្ដីព្រាងច្បាប់ពិនិត្យ ព្យាបាលជំងឺ (កែប្រែ) សេចក្ដីព្រាងច្បាប់ បង្ការប្រឆាំងអំពើហិង្សាគ្រួសារ (កែប្រែ)។
     ក្នុងសម័យប្រជុំ តំណាងនឹងមានយោបល់ ពិភាក្សាបំពេញជាច្រើនចំពោះសេចក្ដីព្រាងនៃច្បាប់ទាំង ០២ ជំវិញបណ្ដាបញ្ហា៖ ច្បាប់ពិនិត្យ ព្យាបាលជំងឺផ្សាយគប្បីយកចិត្តទុកដាក់ដល់ សិទ្ធិសម្រេចចិត្តពិនិត្យព្យាបាលជំងឺរបស់អ្នកជំងឺសិទ្ធិ និងកាតព្វកិច្ចរបស់សាច់ញាតិនៃ អ្នកជំ ងឺ។ ច្បាប់ក៏គប្បីកំណត់ច្បាស់ពេលវេលានៃ លិខិតប្រកបរបរពេទ្យ កំណត់ច្បាស់អំ ពីកាតព្វ កិច្ចចំពោះការងារបង្ការទប់ស្កាត់អាសន្នរោគ ឆ្លងរាលដាលនៃបណ្ដាបន្ទប់ពិនិត្យជំងឺឯកជន។ គប្បីកំណត់ច្បាស់ ឯកភាពអំពីតម្លៃសេវាកម្ម ពិនិត្យព្យាបាលជំងឺសម្រាប់ ថ្នាក់នីមួយៗលើ មូលដ្ឋានកំណត់របស់ច្បាប់ អាចកំណត់តម្លៃ ដោយយោងតាមតំបន់ភូមិភាគ។ គប្បីកំណត់ អំពីកាតព្វកិច្ចរបស់អ្នកជំងឺ និងញាតិរបស់អ្នកជំងឺអំពីការគោរព អ្នកអនុវត្តការងារពិនិត្យព្យា បាលជំងឺ។
     ការងារវាយតម្លៃគុណភាពការពិនិត្យព្យាបាលជំងឺរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតគប្បីប្រគល់ឲ្យមន្ទីរសុខាភិបាលម៉ៅការទាំងស្រុងការងារ នេះឲ្យក្រសួងសុខាភិបាល មិនថ្លែងច្បាស់លាស់នឹងបង្កឲ្យមានការគ្របសង្កត់ធ្ងន់ធ្ងរ ដូច្នោះគុណភាពវាយតម្លៃក៏នឹងមិនសូវបានច្បាស់លាស់។ ភាសាក្នុងការប្រកបរបរពិនិត្យព្យាបាលជំងឺត្រូវប្រើភាសាវៀតស្ទាត់ជំនាញ ចំពោះ សកម្មភាពពិនិត្យជំងឺ កប្បីធ្វើឲ្យច្បាស់លាស់ បន្ទុករបស់ក្រុមប្រឹក្សាពិនិត្យពេលមានហានិ ភ័យវេជ្ជសាស្រ្តក្នុងការព្យាបាលជំងឺបន្ទាប់ពីពិនិត្យជំងឺ មានសិទ្ធិបានការពារពេលមានហានិភ័យក្នុងការពិនិត្យរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត។ គប្បីប្រញាប់តាមដានបណ្ដាសេវាកម្មថ្មី បណ្ដាសារបណ្ណឱសថថ្មីក្នុងប្រព័ន្ធសារ បណ្ណពិនិត្យព្យាបាលជំងឺ ដោយបណ្ណគាំពារសុខាភិបាលដើម្បីអ្នកជំងឺដែលមានគាំពារសុ ខាភិបាលបានប្រសព្វជា មួយបណ្ដាសេវាល្អ ជាងក្នុងការពិនិត្យព្យាបាលជំងឺ។ល។
      ចំពោះសេចក្ដីព្រាងច្បាប់បង្ការប្រឆាំងអំពើហឹង្សាគ្រួសារ តំណាងមានយោបល់គប្បីបកស្រាយច្បាស់លាស់ជាងទៀតនូវពាក្យ កន្សោមពាក្យមួយចំនួនក្នុងសេចក្ដីព្រាងច្បាប់។ ចំពោះអ្នកដែលមានអំពើហិង្សាគ្រួសារក៏គប្បីមានសិទ្ធិមួយចំនួន ដូចជាសិទ្ធិមានយោបល់ប្រឈមមុខគ្នា សិទ្ធិការពារខ្លួនឯងនៅចំពោះមុខស្ថាប័នសមត្ថកិច្ច និងប្រព័ន្ធយុត្តិធម៌ ។ គប្បីកំណត់ ច្បាស់បណ្ដាគោលនយោបាយជាក់ស្ដែងអំពីកិច្ចការពារដល់អ្នកដែលត្រូវ ប្រព្រឹត្តអំពើហិង្សា និងអ្នកផ្ដល់ព័ត៌មានអំពីអំពើហិង្សា។
     ចំពោះច្បាប់បង្ការប្រឆាំងអំពើហិង្សាគ្រួសារ គប្បីពិនិត្យខ្លឹមសារអ្នកដែលត្រូវប្រព្រឹត្តអំពើហិង្សាជៀសវាងកុំឲ្យជួបជាមួយអ្នកប្រព្រឹត្តអំពើហិង្សាចម្ងាយពីគ្នា ៥០ ម៉ែត្រ។ ក្នុងសកម្មភាពសម្រុះសម្រួលបណ្ដាករណីអំពើហិង្សាគ្រួសារ ក្រៅពីបណ្ដាអ្នកដែលមានពាក់ព័ន្ធបាន កត់ត្រាក្នុងច្បាប់គប្បីបំពេញបន្ថែមចំណែកជារដ្ឋអំណាចមូលដ្ឋាន ដូចជាអ្នកតំណាងភូមិ អនុ សង្កាត់ ពង្រីកតួនាទីរបស់ស្ថាប័ន អង្គភាព កន្លែង ដែលអ្នកមានអំពើហិង្សាគ្រួសារ និងអ្នកត្រូវប្រព្រឹត្តអំពើហិង្សាគ្រួសារដើម្បីបង្កើនប្រសិទ្ធភាពបង្ការប្រឆាំងអំពើហិង្សាគ្រួសារ។
     ក្រៅពីនោះ គប្បីធ្វើឲ្យច្បាស់លាស់សមត្ថកិច្ច ភារកិច្ចរបស់ស្ថាប័ន អង្គការចាត់តាំងក្នុងកិច្ចការពារអ្នកត្រូវប្រព្រឹត្តអំពើហិង្សាគ្រួសារដើម្បីការពារឲ្យអ្នកដែលត្រូវប្រព្រឹត្តអំពើហិង្សា ក្នុងគ្រួសារ បំផុតគឺចំពោះអ្នកដែលមានកម្លាំង ខ្សោយ ដូចជានារី កុមារ។ល។ ទន្ទឹមនឹងនោះ គប្បីជំរុញមាំការងារឃោសនាការ ផ្លាស់ថ្មីរូបភាព ខ្លឹមសារ ជាពិសេសគឺមុខសញ្ញាទទួលការងារផ្សព្វផ្សាយគប្បីមានជំនាញសម្រាប់មុខសញ្ញាជាបុរសភេទ ដើម្បីជះឥទ្ធិពលខ្លាំងជាង។
យោងលើមូលដ្ឋានយោបល់របស់តំណាងទាំងនោះ គណៈប្រតិភូតំណាងរដ្ឋសភានឹងបូកសរុបរួចយកយោបល់ទាំងនេះជម្រាបក្នុងសម័យ ប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បំពេញ ឲ្យសេចក្ដីព្រាងច្បាប់ទាំងពីរដូចបានពោលខាងលើ៕  ​​​  
​​​​​​​​                                                                                                                              ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.