05/11/2020 08:37
សមមិត្តគឹមង៉ុកថាយអនុលេខាបក្សខេត្តជូនផ្ទះឧបការគុណដល់គ្រួសារគោលនយោបាយ។រូបថតៈស៊ើងតៀង
កាលពីថ្ងៃទី ០៤ វិច្ឆិកា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិភ្ជាប់ជាមួយនឹងវិលមកកាន់ប្រភពជាទីកន្លែងចាត់តាំងរណសិរ្សប្រជាជាតិរំដោះភាគខាងត្បូងវៀតណាមខេត្តត្រាវិញនៅនឹងភូមិយុងកៅ ឃុំង៉ុកបៀង ស្រុកថ្កូវ។ អញ្ជើញចូលរួមមានសមមិត្តគឹមង៉ុកថាយអនុលេខាបក្សខេត្តសមមិត្តឡេវ៉ាំងហ៊ាំងអនុលេខាបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តង្វៀងវ៉ាំងហៀវសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សខេត្តសមមិត្តង្វៀងវ៉ាំងទ្រៀកសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តរួមជាមួយនឹងតំណាងថ្នាក់នាំស្រុកថ្កូវបណ្តាកម្មាភិបាលចាស់ព្រឹទ្ធាចារ្យបដិវត្តន៍ដែលឆ្លងកាត់បណ្តាជំនាន់ និងគ្រួសារប្រជាជនជាង ១០០ គ្រួលើភូមិសាស្ត្រឃុំ។
ស្ថិតនៅទីនេះសមមិត្តង្វៀងវ៉ាំងទ្រៀកបានរំលឹងឡើងវិញប្រវត្តិសាស្រ្តដំណាក់កាលចាប់បដិសន្ធិនិងរីកចម្រើនរបស់រណសិរ្សមាតុភូមិវៀតណាមខេត្តដែលឆ្លងកាត់ ៩០ ឆ្នាំ និងតួនាទីរបស់រណសិរ្សក្នុងដំនាក់កាលថ្មី បញ្ជាក់បានព្រឹត្តិការណ៍បង្កើតអង្គការចាត់តាំងរណសិរ្សខេត្តគឺជាឡាក់ព្រំដែនប្រវត្តិសាស្ត្រយ៉ាងសំខាន់។ ក្រោយពីរណសិរ្សជាជាតិរំដោះភាគខាងត្បូងបានបង្កើតឡើងកាលពីថ្ងៃទី ២៧ ធ្នូឆ្នាំ ១៩៦០ រណសិរ្សជនជាតិរំដោះខេត្តត្រាវិញក៏បានបង្កើតឡើងនាឆ្នាំ ១៩៦១ដែរ។ បន្ទាប់ពីនោះ ប្រជាជនគ្រប់ជាន់ស្រទាប់វណ្ណៈខ្មែរ-កិញ-ចិនខេត្តត្រាវិញបានប្រមូលផ្តុំក្រោមទង់របស់រណសិរ្សដោយក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្តកងទ័ពនិងប្រជាជនត្រាវិញបានអនុវត្តវាយសម្រុកបីមុខព្រួញព្រមៗគ្នា៖ នយោបាយ កងទ័ព យោធាចលនា។ ក្រោយពីភាគខាងត្បូងបានរំដោះនីយាយរួម ខេត្តត្រាវិញនីយាយដោយឡែកបានរំដោះទាំងស្រុង។ ដោយក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្តដែលឆ្លងតាមបណ្តាដំណាក់កាលនិងការកេណ្ឌប្រមូលផ្តុំរបស់រណសិរ្សមាតុភូមិប្រជាជនត្រាវិញពានសាមគ្គីអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិបណ្តាចលនារួមចំណែកយ៉ាងធំទៅក្នុងការពង្រីករបស់ខេត្ត។
តាមព័ត៍មានសង្ខេបរបស់រណសិរ្សខេត្តក្តាប់បានគឺអង្គការចាត់តាំងរណសិរ្សជនជាតិរំដោះភាគខាងត្បូងវៀតណាមខេត្តត្រាវិញបានបង្កើតឡើងនាខែសីហាឆ្នាំ១៩៦១នៅនឹងវត្តសិរីសាគរ(អង្កោល)ភូមិអង្កោលឃុំឡុងវិញស្រុកយ្វៀងហាយ។ អញ្ជើញចូលរួមនឹងចង្អុលការមានសមមិត្តឡាឡឹមយ៉ា (បាយម៉ាយ) អនុលេខាបក្សខេត្តទទួលបន្ទុកអង្គការមហាជន ប្រជាចលនា។
រួមជាមួយនឹងនោះស្ថិតនៅនឹងទិវាបណ្តាតំណាងបានប្រមូលផ្តុំពិភាក្សាដើម្បីបញ្ជាក់បានសហគមន៍ទីលំនៅប្រជាជនទាំង ០២ភូមិយុងកៅ ព្រែកបទដែលមានភាពវិវឌ្ឈន៍ជឿនលឿនក្រោយរយៈកាលជាច្រើនឆ្នាំបានផ្សព្វផ្សាយអនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”។ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានទាំង ០២ បានរីក ចម្រើន ជីវភាពរស់នៅ សម្ភារៈ និងស្មារតីរបស់ប្រជាជនបានកែលម្អនិងលើកកម្ពស់។ អនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណី រណៈសិរ្សមាតុភូមិវៀតណាម ពង្រីកលទ្ធផលដែលសម្រេចបាន ឆ្នាំ ២០២១ ប្រជាជនទាំង ០២ ភូមិបន្តជំរុញ យ៉ាងខ្លាំងក្លា រៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញដោយភ្ជាប់ជាមួយនឹងចលនា “ទូទាំងប្រជាជនសាមគ្គី កសាងជនបទថ្មី អារ្យធម៌ទីក្រុង” និងបណ្តាចលនាប្រឡងប្រណាំងដើម្បីរួមចំណែកកសាងឃុំង៉ុកបៀងពង្រីក។
នាឪកាសនេះ គណៈកម្មាធិការប្រជាជនស្រុកថ្កូវបានស្ងើចសរសើរដល់សមូហភាពនិងបុគ្គល ៧៤ កន្លែង-រូប និងគណៈកម្មា ធិការប្រជាជនឃុំង៉ុកបៀងជូនលិខិតសរសើរដល់សមូហភាពនិងបុគ្គល ០៤ កន្លែង-រូបដោយមានស្នាដៃក្នុងចលនា“ទូទាំង ប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជូនផ្ទះឧបការគុណ ផ្ទះមហាសាមគ្គី ០៥ ខ្នងដល់គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ។គណៈកម្មាធិការ រណសិរ្សមាតុភូមិវៀតណាម ស្រុកថ្កូវនិងគណៈកម្មាធិការប្រជាជនឃុំង៉ុកបៀងក៏មានអំណោយជាច្រើនចំណែកជូនដល់បណ្តាគ្រួសារក្រីក្រ គ្រួសារជិតក្រ នៅលើភូមិសាស្ត្រឃុំ៕
បណ្តាតំណាងចូលរួមពិធីវិលមកកាន់ប្រភព។ រូបថត៖ ស៊ើងតៀង
*គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដូងចូវ ចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ
សមមិត្តឡើវ៉ាំងហាំងអនុលេខាបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្ររូបថតៈស៊ើងតៀង
កាលពីថ្ងៃទី ០៣ វិច្ឆិកាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំដូងចូវ ស្រុកយ្វៀងហាយចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាតិនេះគឺជាមូលដ្ឋានដែលបានជ្រើសរើសចង្អុលការចាត់តាំងទិវារបស់ស្រុកយ្វៀងហាយ។ អញ្ជើញចូលរួមមានសមមិត្តឡេវ៉ាំងហាំងអនុលេខាបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសមមិត្តគឹមរឿនសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសមមិត្តគាងក្វឹងសមាជិកគណៈប្រតិបត្តិការនក្សខេត្តអនុប្រធានគណៈឃោសនាអប់រំបក្សខេត្តតំណាងថ្នាកដឹកនាំស្រុកយ្វៀងហាយស្រុកថ្កូវនិងប្រជាជនភូមិស្លាប៉ាង។ទិវាមហាសាមគ្គីទូទាំងប្រជាជាតិបានចាត់ទុកជាព្រឹត្តិការណ៍នយោបាយសំខាន់ក្នុងសហគមន៍ប្រជាជនស្នាក់នៅ ស្ថិតនៅទិវានេះបណ្តាតំណាងបានរំលឹហឡើងវិញប្រវត្តិសាស្ត្រប្រវេណីរបស់រណសិរ្សមាតុភូមិវៀតណាម ៩០ ឆ្នាំ កន្លង (១៨ វិច្ឆិកាឆ្នាំ ១៩៣០-១៨ វិច្ឆិកាឆ្នាំ ២០២០)និងតួនាទីរបស់រណសិរ្សក្នុងសម័យថ្មី។ ទន្ទឹមនឹងនោះវាយតម្លៃលទ្ធផល ០១ ឆ្នាំអនុវត្តកិច្ចចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” និងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ។
នាឪកាសនេះ គណៈកម្មាធិការប្រជាជនស្រុកយ្វៀងហាយបានស្ងើចសរសើរដល់សមូហភាព និងបុគ្គល ៦៧ កន្លែង-រូបដែលមានស្នាដៃក្នុងចលនា“ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីអារ្យធម៌ទីក្រុង”ឆ្នាំ២០២០។គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានជូនផ្ទះឧបតារគុណ០២ខ្នងនិងអំណោយ១០ ចំណែកដល់គ្រួសារគោលនយោបាយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកនិងគណៈកម្មាធិការប្រជាជនឃុំដូងចូវនិងសម្បុរសធម៌ជូនអំណោយជាច្រើនដល់គ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រឃុំ៕
*ទីក្រុងត្រាវិញចាត់តាំងទិវាហាសាមគ្គីទូទាំងប្រជាជាតិឆ្នាំ ២០២០
កាលពីថ្ងៃទី ០៣ វិច្ឆិកា គណៈការងាររណសិរ្សមាតុភូមិអនុសង្កាត់លេខ ៦ សង្កាត់ទី ៩ ទីក្រុងត្រាវិញចាត់តាំងទិវាមហាសាមគ្គីទូទាំងប្រជាជាតិ។នេះគឺជាមូលដ្ឋានដែលបានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តជ្រើសចង្អុលការចាត់តាំងទិវាឆ្នាំ ២០២០ នៅទីក្រុងត្រាវិញហើយក៏ជាកន្លែងចាត់តាំងមុនដម្បូងបង្អស់របស់ខេត្តដែរ។ សមមិត្តង្វៀងវ៉ាំងទ្រៀក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសមមិត្តង្វៀងក្វឹកភឿងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងត្រាវិញប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងត្រាវិញរួមជាមួយនឹងកម្មាភិបាល ប្រជាជនរបស់មូលដ្ឋានបានអញ្ជើញចូលរួម។
ស្ថិតនៅនឹងទិវានេះបណ្តាតំណាងនិងប្រជាជនក្នុងអនុសង្កាត់រួមគ្នារំលឹកឡើងវិញប្រវេណីដ៏ត្រចះត្រចង់របស់រណសិរ្សជាជាតិឯកភាពវៀតណាមបច្ចុប្បន្ននេះគឺជាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបូកសរុបលទ្ធផល០១ ឆ្នាំអនុវត្តបណ្តាចលនា បណ្តាកិច្ចចលនា ពិសេសគឺកិច្ចចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង”។
គឺជាមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅជាង៥០%ក្នុងឆ្នាំកន្លងហើយដោយបានការយកចិត្តទុកដាក់ដឹកនាំផ្ទាល់របស់សាខាបក្សប្រជាជនអនុសង្កាត់លេខ៦សង្កាត់ទី៩សាមគ្គីឧបត្ថម្ភគ្នាពង្រីកសេដ្ឋកិច្ចកសាងជីវភាពរស់នៅវប្បធម៌នៅតំបន់អាសយជន។ផ្តើមពីនោះជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនតែងបានបង្កើនមនោសញ្ចេតនាភូមិផងរបងជាមួយគ្នាបានស្តារឡើងយ៉ាងខ្លាំងក្លា។គិតមកដល់ពេលនេះអត្រាគ្រួសារក្រីក្ររបស់អនុសង្កាត់បានកាត់បន្ថយចុះនៅ១,៣៨%អត្រាគ្រួសារធូរធារអ្នកមានស្រូបយកអត្រាជាង៨៨%អត្រាគ្រួសារបានប្រើប្រាស់អគ្គិសនីជាង៩៨,៦%ចំនួនគ្រួសារ៩៦%មានមធ្យោបាយស្តាប់មើល មានគ្រួសារជាង ៩៧% គ្រួសម្រេចសម្បទាគ្រួសារវប្បធម៌ មានគ្រួសារ ៩៦% គ្រួសម្រេចសម្បទាគ្រួសារវប្បធម៌ ០៣ឆ្នាំបន្តបន្ទាប់កុមារស្ថិតក្នុងកំណាត់អាយុទាំង១០០%បានចូលសាលារៀនស្ថានភាពសន្និសុខសណ្តាប់ធ្នាប់សង្គមបានរក្សាលំនឹង។
នាឪកាសនេះមានសមូហភាពនិងបុគ្គល០៦កន្លែងនិងរូបបានគណៈកម្មាធិការប្រជាជនទីក្រុងត្រាវិញគណៈកម្មាធិការប្រជាជនសង្កាត់ទី ៩ជូនលិខិតសរសើរដោយមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទថ្មី អារ្យធម៌ទីក្រុង” ក្នុងឆ្នាំកន្លង ជូនផ្ទះឧបការគុណ ០១ ខ្នងគិតជាតម្លៃ ៥០ លានដុង និងផ្ទះមហាសាមគ្គី ០១ ខ្នង គិតជាតម្លៃ ៤០លានដុងជូនអំណោយ១០៥ចំណែកដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រគ្រួសារជិតក្រនិងសៀវភៅដល់សិស្សឆ្លងកាតលំបាករៀនសូត្របានពូកែជាមួយនឹងថវិកាសរុបរួមជាង១២០ លានដុង អាស្រ័យដោយគណៈកម្មាធិការប្រជាជនខេត្ត និងសម្បុរសធម៌រួមវិភាគទាន៕រតនា