04/03/2025 13:44
តំណាងចូលរួមពិធីជួបជុំ។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញចាត់តាំងពិធីជួបជុំអាជីវកម្មដើមឆ្នាំ ២០២៥ ដើម្បីកត់ សម្គាល់វាយតម្លៃស្ថានភាពធ្វើសកម្មភាពរបស់សហគមន៍អាជីវកម្ម អាជីវករក្នុងពេលកន្លង ស្ងើចសរសើរបណ្ដាការរួមចំណែកយ៉ាសកម្ម ក្នុងការពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្ត។
អញ្ជើញចូលរួមពិធីជួបជុំមានបណ្ដាសមមិត្ត៖ ង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្សលេខាគណៈកម្មាធិការបក្សខេត្ត ឡេវុាំងហាំង អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងវុាំងហ៊ីវ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត ង្វៀងគ្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំនៃបណ្ដាមន្ទីរ ផ្នែកខេត្ត បណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង និងអាជីវកម្ម សហករណ៍ វិនិយោគិនជាង ២៥០ នាក់។
ថ្លែងយោបល់ក្នុងពិធីជួបជុំ សមមិត្តង្វៀងគ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២៤ ទោះប្រឈម មុខនឹងការលំបាកសាកល្បងច្រើនក្ដី ប៉ុន្តែជាមួយការដឹកនាំចង្អុលការយ៉ាងប្ដូរផ្ដាច់របស់គណៈកម្មាធិការបក្សខេត្ត ការបញ្ជាការយ៉ាងស្វាហាប់របស់គណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយការព្រមព្រៀងរបស់បណ្ដាថ្នាក់ បណ្ដាផ្នែក សហគមន៍ អាជីវកម្មនិងអាជីវករក្នុងខេត្តនោះសម្រេចបានលទ្ធផលច្រើនក្នុងការពង្រីកសេដ្ឋកិច្ច សង្គម។ អនុ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានកត់ សម្គាល់និងស្ងើចសរសើរចំពោះការរួមបំពេញ របស់សហគមន៍អាជីវកម្ម និងអាជីវករក្នុងខេត្ត។ ទន្ទឹមនឹងនោះ ផ្ដល់ព័ត៌មានអំពីលទ្ធផលបង្កើតថ្មី អាជីវកម្មចំនួន ៥២២ សម្រេច ១០០,៣៨% ផែនការបង្កើតសហករណ៍ចំនួន ២២ សម្រេច ២២០% ផែនការ។ ការងារទាក់ទាញវិនិយោគសម្រេចបាន លទ្ធផលយ៉ាងសកម្ម ដោយមាន ១៥ គម្រោង ការបានផ្ដល់លិខិតអនុញ្ញាតរួមមាន ១៤ គម្រោង ការក្នុងប្រទេស សរុបទុនវិនិយោគ ៥.៦៩៣ ពាន់លានដុង ០១ គម្រោងការក្រៅប្រទេស សរុបទុនវិនិយោគ ០២ លាន USD។ សន្ទស្សន៍លេខប្រ ជែងថ្នាក់ខេត្ត (PCI) កើន ០២ ថ្នាក់ រៀបចំណាត់ ថ្នាក់ទី ២៤/៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស។ សន្ទស្សន៍លេខបៃតងថ្នាក់ខេត្ត (PGI) សម្រេច ២២,៩៣ ពិន្ទុ រៀបចំណាត់ថ្នាក់ទី ១៣/៦៣ ខេត្ត ក្រុងក្នុងទូទាំងប្រទេស។
ពិធីជួបជុំបានចំណាយពេលដើម្បីបណ្ដាអាជីវករបំពេញយោបល់ ស្នើអំពីភាពងាយស្រួល លំបាកអំពីស្ថានភាពផលិត ធ្វើអាជីវកម្មនិងបណ្ដាវិធីសាស្រ្តអភិវឌ្ឍន៍ស្ថិរភាពក្នុងឆ្នាំ ២០២៥ កំណត់ទិសដៅចាប់ពីពេលនេះដល់ឆ្នាំ ២០៣០។
ថ្លែងយោបល់ជាមួយសហគមន៍អាជីវកម្ម អាជីវករ សមមិត្តឡេវុាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្តផ្ដល់ព័ត៌មាន៖ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងឆ្នាំ ២០២៤ និងបណ្ដាលទ្ធផលសម្រេចបានគឺមានការរួមបំពេញយ៉ាងធំរបស់សហគមន៍អាជីវកម្ម អាជីវករក្នុងខេត្ត។
បណ្តាតំណាងចូលរួមពិធីជួបជុំ។
កំណត់ទិសដៅភារកិច្ចសំខាន់ក្នុងឆ្នាំ ២០២៥ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំងចង្អុលការឲ្យបណ្ដាមន្ទីរ ផ្នែក បណ្ដាមូល ដ្ឋានជំរុញមាំការកែប្រែទម្រង់រដ្ឋបាលបង្កបរិស្ថាន និងលក្ខណៈងាយស្រួលបំផុតដើម្បីបណ្ដាអាជីវកម្មងាយវិនិយោគ និងធ្វើសកម្មភាពមានប្រសិទ្ធ ភាព។ ស្ដាប់និងចែករំលែក រួមដំណើរជាមួយអា ជីវកម្ម ដោះស្រាយបញ្ហាលំបាកទាន់ពេល។ អាជីវកម្មធ្វើសកម្មភាពមានប្រសិទ្ធភាពជាថាមពល ដើម្បីខេត្តអភិវឌ្ឍគ្រប់វិស័យ។
ចំពោះសហគមន៍អាជីវកម្ម អាជីវករ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡេវុាំងហាំង សំណូមពរ៖ ឆ្នាំ ២០២៥ បន្តរវៀសរវៃ ច្នៃប្រតិដ្ឋ ម្ចាស់ការបើកទូលាយទីផ្សារសម្រាប់ ផលិតផល។ បង្កើនកម្រិតវិជ្ជាគ្រប់គ្រងអាជីវកម្ម គុណភាពផលិត ផលមុខទំនិញសេវាកម្មនិងកម្លាំងប្រជែងសំដៅនាំមកលទ្ធផលខ្ពស់បំផុតគឺបណ្ដាម្ចាស់របស់ផលិតផល OCOP។ កំណើនគ្រាន់បើរបស់អាជីវកម្មឆ្នាំ ២០២៥ មានអត្ថន័យសំខាន់ពិសេស រួមចំណែកជាមួយខេត្តអនុវត្តសម្រេចនិងសម្រេចលើសបណ្ដាភាគកម្រិតស្ដីពីសេដ្ឋកិច្ច សង្គមក្នុង អាណត្តិកាល ២០២០- ២០២៥ និងជាបុព្វបទដើម្បីអនុវត្តក្នុងដំណាក់កាល ២០២៥- ២០៣០។
គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្តតែងរួមដំណើរជាមួយអាជីវកម្ម។ ខេត្តជំរុញមាំការអនុវត្តន៍គម្រោងការអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៥០ កំណត់ទិសដៅដោយយកអាជីវកម្មធ្វើជាមជ្ឈមណ្ឌលអភិវឌ្ឍន៍លើកកម្ពស់លទ្ធភាព ប្រជែងនិងទាក់ទាញវិនិយោគ៕ ប្រែសម្រួល៖ ថាច់ហ្វាង