17/12/2020 13:59
កាលពីថ្ងៃទី ១៦ ធ្នូ គណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំងសន្និបាតកម្មាភិបាលស្នូលជ្រួតជ្រាប រៀនសូត្រផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងកម្មវិធីធ្វើសកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល ២០២០-២០២៥។ សមមិត្ត ឡឹមមិញដាំង អនុលេខាបក្សខេត្ត សមមិត្ត ត្រឹងក្វឹកត្វឹង សមាជិកអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្តផ្សព្វផ្សាយជ្រួតជ្រាបបណ្តាខ្លឹមសារផ្ទាល់។
សេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ បញ្ជាក់គោលដៅទូទៅរបស់ដំណាក់កាល ២០២០-២០២៥នោះគឺ៖ ប្រមូលផ្តុំកម្លាំងកសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ លើកកម្ពស់សមត្ថភាពដឹកនាំរបស់បក្ខភាគខេត្ត លទ្ធភាព ប្រសិទ្ធភាពគ្រប់គ្រងរបស់យន្តការរដ្ឋគ្រប់លំដាប់ថ្នាក់។ ពង្រីកប្រជាធិបតេយ្យសង្គមនិយម និងកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ ឆន្ទះខ្លួនទីពឹងខ្លួន និងការប៉ងប្រាថ្នាឈានឡើងរបស់មនុស្សត្រាវិញ យកចិត្តទុកដាក់ដល់វិទ្យាសាស្ត្រ-បច្ចេក វិជ្ជា និងផ្លាស់ប្តូរថ្មី ច្នៃប្រតិដ្ឋ អនុវត្តសមិទ្ធផលរបស់យុទ្ធសាស្ត្របដិវត្តន៍ឧស្សាហកម្មលើកទី ៤។ កេណ្ឌប្រមូលអស់ពីប្រភពធនធាន វិនិយោគហេដ្ឋារចនាសម្ព័ន្ធដោយភ្ជាប់ជាមួយនឹងតំបន់ ជំរុញពង្រីករហ័ស និងចីរភាពតាមទិសដៅកសាងត្រាវិញក្លាយជាខេត្តមួយស្ថិតក្នុងចំណោមបណ្តាខេត្តសំខាន់ពង្រីកសេដ្ឋកិច្ចសមុទ្ររបស់តំបន់វាលទំនាបទន្លេគឺវឡុង។ ភ្ជាប់សន្ទុះកំណើនបង្កើនសេដ្ឋកិច្ចជាមួយនឹងការអភិរក្ស និងអភិវឌ្ឈអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ កសាងមនុស្ស លើកកម្ពស់ ផលប្រយោជន៍សង្គម និងគុណភាពជីវភាពរបស់ប្រជាជន ការពារបរិស្ថាន។ បង្កើនសក្តានុពលការពារជាតិ-សន្និសុខ រក្សាខ្ជាប់សន្និសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ខិតខំលើកស្ទួយត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ គឺជាខេត្តពង្រីកក្នុងក្រុមមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០។ សេចក្តីសម្រេចចិត្តបញ្ជាក់ ភាគកម្រិត កំណត់ទិសដៅពង្រីក ២៦ យ៉ាង និងភារកិច្ចសំខាន់ៗ ០៦ យ៉ាង ភាពទម្លុះទម្លាយ ០៣ យ៉ាង និងទស្សនៈ ០៥ យ៉ាងសម្រាប់ដំណាក់កាល ២០២០-២០២៥។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងកសាងបក្ខភាគ និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ទប់ស្កាត់រុញច្រានភាពថមថយអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ របៀបរស់នៅ បណ្តាភាពត្រដាង “ភាពប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង”នៅក្នុងផ្ទៃក្នុង។
សមមិត្តឡឹមមិញដាំង អនុលេខាបក្សខេត្តបានសង្គត់ធ្ងន់ថា៖ ការរៀនសូត្រជ្រួតជ្រាបសេចក្តីសម្រេចចិត្តមហាសន្និបាតបក្ខភាគខេត្តលើកទី ១១ ជួយឲ្យកម្មាភិបាល បក្ខជនក្តាប់ខ្ជាប់ និងយល់ច្បាស់ពីគោលដៅ ពង្រីករបស់ខេត្តក្នុងពេលខាងមុខ។ ផ្តើមពីនោះ សាមគ្គី ឯកភាព ជ្រោងខ្ពស់ស្មារតីម្ចាស់ការ ច្នៃប្រតិដ្ឋ កសាង និងផ្សព្វផ្សាយកម្មវិធីធ្វើសកម្មភាពជាក់ស្តែងរួមចំណែកបញ្ជូនសេចក្តីសម្រេចចិត្តទៅក្នុងជីវភាព។ សមមិត្តអនុលេខាបក្សខេត្តសំណូមពរកម្មាភិបាល បក្ខជនគ្រប់រូបគប្បីជ្រោងខ្ពស់ស្មារតីដោយខ្លួនឯង ស្មារតីទទួលបន្ទុក ធ្វើជាគំរូ ក្តាប់ខ្ជាប់និងគ្រប់គ្រាន់ ជ្រៅជ្រះនូវបណ្តាខ្លឹមសាររបស់សេចក្តីសម្រេចចិត្ត ពិសេសគឺបណ្តាខ្លឹមសារថ្មី បណ្តាភាពទម្លុះទម្លាយ ភារកិច្ច វិធីសាស្ត្រសំខាន់ៗគប្បីប្រមូលផ្តុំកម្លាំងអនុវត្តក្នុងអាណត្តិកាល សកម្មសិក្សាស្រាវជ្រាវឯកសារ បង្កជាភាពព្រមព្រៀងក្នុងការឯកភាព ធ្វើសកម្មភាពដើម្បីដឹកនាំ ចង្អុលការ ចាត់តាំងអនុវត្តសម្រេចជោគជ័យបណ្តាគោលដៅ ភាគកម្រិត ភារកិច្ចដែលបានសេចក្តីសម្រេចចិត្តដាក់ចេញ។
ក្រោយពីសន្និបាតនេះ បណ្តាកម្មាភិបាល បក្ខជនត្រូវសរសេរអត្ថបទប្រមូលផលអំពីលទ្ធផលរៀនសូត្រ ជ្រួតជ្រាបសេចក្តីសម្រេចចិត្ត៕
ដំណឹង-រូបថត៖រតនាបណ្តាតំណាងចូលរួមសន្និបាតជ្រួតជ្រាបសេចក្តីសម្រេចចិត្ត។រូបថត៖គីមឡង