• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ខិតខំដល់ឆ្នាំ ២០២៥ ត្រូវមានផលិតផល OCOP យ៉ាងតិចណាស់ចំនួន ១៦៥ ផលិតផល

16/06/2023 08:50

បណ្តាម្ចាស់ OCOP បានទទួលបណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត។ រូបថត៖ ហឺវហ្វេ

កាលពីថ្ងៃទី ១២ ខែមិថុនា គណៈចង្អុលការកសាងពង្រីកផលិតផល OCOP ពាណិជ្ជសញ្ញា រុករកប្រភពផលិតផល និងពង្រីកពាណិជ្ជកម្មអេឡិចត្រូនិច (គណៈចង្អុលការ) ខេត្តត្រាវិញចាត់តាំងសន្និបាតបូកសរុបកម្មវិធី OCOP ដំណាក់កាល ២០១៩-២០២២។ 
អញ្ជើញចូលរួមមានបណ្តាសមមិត្តង្វៀងក្វិញធៀង សមាជិកគណៈប្រតិបត្តិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការ ត្រឹងទ្រឿងយ៉ាង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ អនុប្រធាន គណៈចង្អុលការ  បណ្តាសមាជិកក្នុងគណៈចង្អុលការ គណៈកម្មាធិការប្រជាជន និងការិយាល័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទបណ្តាស្រុក ទីផ្សារ រួមខេត្ត ទីក្រុង និងម្ចាស់ផលិតផល  OCOP ជាង ១០០ រូប។ 
ដំណាក់កាល ២០១៩-២០២២ ក្នុងទូទាំងខេត្តមានផលិតផល OCOP ចំនួន ១៨៤ របស់ម្ចាស់ ១១៨ រូបដែលបានទទួលស្គាល់ (រួមមានក្រុមហ៊ុន ២០ អាជីវកម្ម ០៥ សហករណ៍ ១៩ ក្រុមសហការ ០២ គ្រួសារធ្វើអាជីវកម្ម ៧២ គ្រួ)។ ក្នុងនោះ មានផលិតផលចំនួន ១៣៧ សម្រេចផ្កាយ ៣ ស្រូបយកអត្រា ៧៤% ផលិតផល ៣៨ សម្រេចផ្កាយ ៤ ស្រូបយកអត្រា ២០,៧% និង ផលិតផល ០៩ សម្រេចផ្កាយ ៥ ស្រូបយក អត្រា ៤,៩%។  បណ្តាម្ចាស់ដែលមានផលិតផលសម្រេច OCOP ការផលិត -ធ្វើអាជីវកម្មគិត ជាមធ្យមកើនពី ១០-៣០% អំពីបរិមាណ និងប្រភពចំណូលពាណិជ្ជកម្ម។ បើកទូលាយទីផ្សារជួញដូរសុទ្ធតែបានចងសម្ព័ន្ធនៅនឹងបណ្តាស្ថានីយដោះដូរពាណិជ្ជកម្មអេឡិចត្រូនិច និងចូលរួមជំរុញពាណិជ្ជកម្មក្នុង និងក្រៅខេត្ត។ 
អំពីការកេណ្ឌប្រភពធនធានកម្លាំងអនុវត្ត កម្មវិធី OCOP បានឧបត្ថម្ភជាង ១១,៥ ពាន់ លានដុង (ថវិកាមជ្ឈិម ៥,៤ ពាន់លានដុង ថវិកា ខេត្ត ២,៤ ពាន់លានដុង និងម្ចាស់ចូលរួមបដិភាគ ២,៥ ពាន់លានដុង)។ ដំណាក់កាល ២០១-២០២២ ចាត់តាំងវគ្គបណ្តុះបណ្តាលហ្វឹកហាត់ផ្តើមអាជីព និងលើកកម្ពស់លទ្ធភាពគ្រប់គ្រងជូនបណ្តាមូលដ្ឋានឧស្សាហកម្មជនបទ ចំណេះដឹងអំពីការគ្រប់គ្រងបញ្ជាការ លទ្ធភាពធ្វើអាជីវកម្ម លទ្ធភាពជំរុញពាណិជ្ជកម្មបាន ៦៣ វគ្គដោយមានមនុស្សចំនួន ១.៩២៦ នាក់ ចូលរួម។ ឧបត្ថម្ភអាជីវកម្ម ៩១ កន្លែងជាមួយ នឹងប្រភេទផលិតផលចំនួន ៤៩៣ (មានផលិតផល OCOP ចំនួន ៤៧ សម្រេចផ្កាយ ៣ ផ្កាយ ៤ មានផលិតផលឧស្សាហកម្មជនបទឆ្នើម ថ្នាក់ខេត្តចំនួន ១០០ ផលិតផល និងប្រភេទ ផលិតផលកសិផល ផ្លែឈើ ផលិតផលផ្សេងៗ ចំនួន ១០០ ផលិតផល) ចូលរួមបណ្តាស្ថានីយ ដោះដូរពាណិជ្ជកម្មអេឡិចត្រូនិច។ល។ 
ទិសដៅភារកិច្ចដល់ឆ្នាំ ២០២៥ កម្មវិធី  OCOP គឺជាកម្មវិធីសំខាន់ពង្រីកសេដ្ឋកិច្ចតំបន់ជនបទតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុង និងតម្លៃបង្កើន គឺជាវិធានការ និងភារកិច្ចក្នុងការ ផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិកសាង ជនបទថ្មីស្ថិរភាព។ ពង្រីកផលិតផល OCOP ដោយផ្អែកទៅលើភាពមានព្រៀប និងវត្ថុធាតុដើមមូលដ្ឋានវប្បធម៌ និងកម្រិតវិជ្ជាស្រុកកំ ណើតតាមទិសដៅសេដ្ឋកិច្ចចរាចរធានាប្រព័ន្ធ បរិស្ថានស្ថិរភាព។ ក្នុងនោះ ប្រមូលផ្តុំកម្លាំងពង្រីកបណ្តាផលិតផលពិសេស ភោគផល និង ភូមិរបរប្រពៃណីសេវាកម្មទេសចរណ៍ សេវាកម្ម មានព្រៀបរបស់មូលដ្ឋានតាមកន្សោមតម្លៃ។
 ខិតខំដល់ឆ្នាំ ២០២៥ មានបន្ថែមយ៉ាងតិចណាស់ ១៦៥ ផលិតផល OCOP បានទទួលស្គាល់សម្រេចផ្កាយ ៣ ផ្កាយ ៤។ ក្នុងនោះ  មានប្រមាណពី ០៥-០៧ ផលិតផលសំណើ ស្នើវិធានការបង្កើនកម្ពស់គុណភាពផលិតផល ដើម្បីទុកឱ្យផលិតផលសម្រេចបានផ្កាយ ៥ (ផលិតផលថ្នាក់ជាតិ)។ 
ចូលរួមយោបល់ក្នុងសន្និបាតមាន ០៧ យោ បល់របស់បណ្តាម្ចាស់រួមបំពេញជុំវិញអំពីគោល នយោបាយឧបត្ថម្ភទុនឥណទានពីបណ្តាធនាគារ ការងារហ្វឹកហាត់ បណ្តុះបណ្តាលជូនបណ្តាម្ចាស់ដែលមានផលិតផល OCOP ជំរុញពាណិជ្ជ កម្មអំពីច្រកចេញឱ្យផលិតផលកសិ-រុក្ខជល ផល OCOP ច្រកចេញក្រៅប្រទេស ឧបត្ថម្ភ សម្ភារ ឧបករណ៍ជូនបណ្តាម្ចាស់ OCOP។ល។
នាឱកាសនេះដែរ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានជូនប័ណ្ណសរសើរចំនួន ២៥ ច្បាប់ដល់សមូហភាព ១៤ កន្លែង និងបុគ្គល ១១ រូបដែលមានស្នាដៃឆ្នើមអនុវត្តកម្មវិធី OCOP ខេត្តត្រាវិញដំណាក់កាល ២០១៩-២០២២។ 
មានយោបល់ចង្អុលការសន្និបាត សមមិត្ត ង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវាយតម្លៃខ្ពស់តួនាទីរបស់បណ្តាមន្ទីរ ផ្នែក មុខជំនាញ ពិសេសគឺមន្ទីរកសិកម្ម  និងអភិវឌ្ឍន៍ជនបទ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី OCOP។
ក្នុងពេលខាងមុខនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តចង្អុលការគប្បីបន្តចាត់តាំង បណ្តុះបណ្តាលបំពាក់បំប៉ន លើកកម្ពស់លទ្ធភាព។ល។ ជូនកម្មាភិបាល និងម្ចាស់ចូលរួមកម្មវិធី។ ជានិច្ចកាលប្រឹក្សា ឧបត្ថម្ភ ណែនាំដោះ ស្រាយការលំបាកជូនបណ្តាម្ចាស់ OCOP។ ផ្សព្វផ្សាយបណ្តាសកម្មភាពជំរុញសាយភាយផលិតផល OCOP នៅលើបណ្តាមធ្យោបាយ ព័ត៌មាន ណែនាំបណ្តាម្ចាស់ដែលមានផលិតផល OCOP ដើម្បីដាក់លើបណ្តាញស្ថានីយ ដោះដូរពាណិជ្ជកម្មអេឡិចត្រូនិច៕
                                                                                                                                                ប្រែសម្រួល៖ រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.