• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 14/05/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រុមប្រតិភូត្រួតពិនិត្យលេខ ២ ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ត្រួតពិនិត្យការប្រគល់ដី ឲ្យជួលដីអនុវត្តសំណង់ គម្រោងការនៅគណៈគ្រប់គ្រងតំបន់ សេដ្ឋកិច្ច មន្ទីរធនធាននិងបរិស្ថាន

02/10/2020 10:58

លោកស្រីយឿងធីង៉ុកធើ ចង្អុលការអង្គសន្និបាត​ ។ រូបថតៈ​ ផាងត្វឹង

កាលពីថ្ងៃទី ២៨ កញ្ញា លោកស្រីយឿង ធីង៉ុកធើ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត អនុប្រធានក្រុមត្រួតពិនិត្យលេខ ២ ក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាប្រធានអញ្ជើញទៅធ្វើការ ត្រួតពិនិត្យការប្រគល់ដី ឲ្យជួលដីអនុវត្តសំណង់ គម្រោងការលើភូមិសាស្ត្រខេត្តដំណាក់កាល ២០១៨-២០១៩ នៅគណៈគ្រប់គ្រងតំបន់សេដ្ឋ កិច្ច មន្ទីរធនធាននិងបរិស្ថាន។
ស្ថិតនៅគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច ផ្ទៃ ដីឲ្យជួល និងជួលមកដើម្បីអនុវត្តគម្រោងការផលិត ធ្វើអាជីវកម្មក្នុងតំបន់ឧស្សាហកម្មតំបន់ សេដ្ឋកិច្ចសរុបរួមគឺ ២៤២,៨៨ ហិកតា គិត មកដល់បច្ចុប្បន្ននេះ​ ចំនួនផ្ទៃដីដែលបានផ្តល់លិខិតទទួលស្គាល់បញ្ចុះឈ្មោះវិនិយោគសរុប រួមជាង ៦.០៧០ ហិកតា (រួមទាំងផ្ទៃទឹក និង កំពង់ផែសមុទ្រ) ស្រូបយកអត្រា ១៥,៥៥% នៃដំណាក់កាល ២០៣០ តាមសេចក្តីសម្រេច ចិត្តលេខ ១៥១៣/QĐ-TTg ចុះថ្ងៃទី ០៥ កញ្ញាឆ្នាំ ២០១១ របស់នាយកមន្រ្តីនៃរដ្ឋាភិ បាល។
ស្ថិតនៅមន្ទីរធនធាននិងបរិស្ថាន ការងារ   ត្រួតពិនិត្យតម្រូវការប្រើប្រាស់ដីធ្លី លក្ខណៈ ដើម្បីប្រគល់ដី ឲ្យជួលដី បង្វែរគោលដៅប្រើ ប្រាស់ដីដើម្បីអនុវត្តសំណង់គម្រោងការ។ លទ្ធ ផលត្រួតពិនិត្យបាន ១២៤ គម្រោងការ ជា មួយនឹងផ្ទៃដីសរុបរួមជាង ២.៨២៤ ហិកតា និង បានគណៈកម្មាធិការប្រជាជនខេត្ត ផ្តល់សច្ចា ប័នវិនិយោគ។ មន្ទីរផែនការ និងវិនិយោគផ្តល់លិខិតទទួលស្គាល់ចុះឈ្មោះវិនិយោគ ដើម្បី អនុវត្តសំណង់គម្រោងការ។ ចំនួនសំណង់ ​ គម្រោងការកំពុងដំណើរការត្រូវតាមសន្ទុះកំណើន ចំនួន ១១៤ គម្រោងការ គ្មានសំណង់ គម្រោងការណាផ្សព្វផ្សាយយឹត បំពានច្បាប់ ដីធ្លីឡើយ។ អំពីការងារសើុបអង្កេត ត្រួត ពិនិត្យ វិនិច្ឆ័យបទល្មើសច្បាប់ប្រើប្រាស់ដីធ្លីនៅបណ្តាគម្រោងការនោះ បានចាត់តាំងសើុប អង្កេតតាមផែនការ និងចៃដន្យបាន ០៨ លើក នៅនឹង ៣៥ អង្ការចាត់តាំង លទ្ធផលមាន អង្ការចាត់តាំង ១០ កន្លែងបំពានអំពីច្បាប់ដីធ្លី ហើយ នឹងវិនិច្ឆ័យត្រឹមត្រូវតាមសេចក្តីកំណត់ របសច្បាប់។
ស្ថិតនៅនឹងពិធីធ្វើការនេះ ថ្នាក់ដឹកនាំគណៈ គ្រប់គ្រងតំបន់សេដ្ឋកិច្ច មន្ទីរធនធាននិងបរិស្ថានបានលើកឡើងនូវការជួបលំបាកជំពាក់វាក់វិននៅក្នុងការងារគ្រប់គ្រងដីធ្លីដូចជា៖ ភាគ ច្រើនដីនៅលើភូមិសាស្ត្រតំបន់សេដ្ឋកិច្ចឌិញអាងសុទ្ធតែស្ថិតក្នុងសិទ្ធិប្រើប្រាស់ដីរបស់ប្រជាជន មិនទាន់បានសងប្រាក់រំដោះទីធ្លារ មិនទាន់មានប្រភពថវិកាសម្រាប់បង្កមូលនិធិដីធ្លីស្អាតបានជាមិនអាចណាបង្កបានភាពទំនុកចិត្ត ទាក់ទាញម្ចាស់វិនិយោគឡើយ។ ចំពោះគម្រោង ការផលិតធ្វើអាជីវកម្មដែលមិនស្ថិតក្នុងករណីហូតដកដីមកត្រង់មាត្រាទី ៦១ មាត្រទី ៦២ នៃច្បាប់ដីធ្លីបានជាម្ចាស់វិនិយោគត្រូវឆ្លងតាមគំរូរូបភាពទទួលបង្វែរកម្មសិទ្ធិដីធ្លី អាស្រ័យហេតុនោះបានជាជួបការលំបាកយ៉ាងច្រើន។ ប្រភពទុនឧបត្ថម្ភពីធនាគារគោលនយោបាយមជ្ឈិមសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេក ទេសតំបន់សេដ្ឋកិច្ចនៅអន់ខ្សោយ។
មានយោបល់នៅបណ្តាកន្លែងធ្វើការនេះលោក ស្រីយឿងធីង៉ុកធើ វាយតម្លៃខ្ពស់ពីការ ខិតខំរបស់គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តស្តីអំពីការទាក់ទាញវិនិយោគ កសាងហេដ្ឋា រចនាសម្ព័ន្ធតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ឌិញអាង បង្កលក្ខណៈសម្រាប់ម្ចាស់វិនិយោគអនុវត្តគម្រោងការ។ មន្ទីរធនធាននិងបរិស្ថាន អនុវត្តល្អភារកិច្ចការងារគ្រប់គ្រងរដ្ឋអំពីវិស័យដីធ្លីនាពេលកន្លងហើយ។
បណ្តាយោបល់សំណើរបស់គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ច និងមន្ទីរធនធាននិងបរិស្ថាន បាន​​ក្រុមប្រតិភូត្រួតពិនិត្យលេខ ២ ក្រុមប្រឹក្សា ប្រជាជនខេត្ត កត់ត្រាជម្រាបជូនដល់បណ្តា​​ថ្នាក់ដែលមានសិទ្ធិអំណាច ដោះស្រាយត្រឹមត្រូវ តាមសេចក្តីកំណត់៕ ប្រែសម្រួល៖  រតនា

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

BĐBP tỉnh Trà Vinh khen thưởng 17 tập thể, cá nhân có thành tích xuất sắc trong 10 năm thực hiện Chỉ thị số 05 của Bộ Chính trị

Xã Tân An khen thưởng 25 tập thể, cá nhân trong học tập và làm theo tư tưởng, đạo đức, phong cách Hồ Chí Minh

Tập trung xây dựng phương án nhân sự chặt chẽ, có năng lực, là trung tâm đoàn kết

Quyết tâm đấu tranh mạnh với tội phạm ma túy

TRỰC TIẾP: Quốc hội thảo luận về sửa đổi, bổ sung một số điều của Hiến pháp năm 2013

Kiểm tra công tác chuẩn bị đại hội và sắp xếp tổ chức bộ máy tại huyện Cầu Ngang

ĐBQH Trần Quốc Tuấn: Cần ưu tiên bảo lãnh tín dụng và chính sách hỗ trợ tài chính cho khởi nghiệp đối với hoạt động khoa học, công nghệ và đổi mới sáng tạo

Tặng bằng khen cho 32 tập thể, cá nhân có thành tích tiêu biểu trong phong trào khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.