• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 17/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ក្រុមប្រឹក្សាប្រជាជនខេត្ត៖ ក្រុមប្រតិភូត្រួតពិនិត្យលេខ ២ ធ្វើការនៅស្រុកកូវង៉ាង និងស្រុកថ្កូវ

09/09/2022 07:56

ក្នុងរយៈពេលពីរថ្ងៃទី ០៦-០៧ខែកញ្ញា លោកគាងក្វឹងអនុប្រធានក្រុមប្រតិភូត្រួតពិនិត្យលេខ ២ នៃក្រុមប្រឹក្សាប្រជាជនខេត្តរួមជាមួយនឹងបណ្តាសមាជិកក្រុមប្រតិភូត្រួតពិនិត្យ និងតំណាងបណ្តាមន្ទីរ ផ្នែកខេត្តបានអញ្ជើញទៅធ្វើការត្រួតពិនិត្យការអនុវត្តន៍បណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រខេត្ត ដំណាក់កាល ២០២០-២០២២ នៅនឹងស្រុកកូវង៉ាង និងស្រុកថ្កូវ។ ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹងក្រុមប្រតិភូការងារមានលោកង្វៀងវ៉ាំងង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង និងលោកស្រីតាំងធីថឹម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកថ្កូវរួមជាមួយនឹងតំណាងថ្នាក់ដឹកនាំបណ្តាការិយាល័យ បណ្តាផ្នែក និងថ្នាក់ដឹកនាំបណ្តាឃុំ ទីប្រជុំជនរបស់ទាំងពីរស្រុកកូវង៉ាង និងស្រុកថ្កូវ។

ក្រុមប្រតិភូត្រួតពិនិត្យធ្វើការជាមួយស្រុកកូវង៉ាង និងស្រុកថ្កូវ។  រូបថត៖ ង៉ុកស្វង

​ យោងតាមលទ្ធផលត្រួតពិនិត្យ ពិនិត្យសាឡើងវិញកាលពីចុងឆ្នាំ ២០២១ ស្រុកកូវង៉ាងនៅមានគ្រួសារក្រីក្រចំនួន ២.៣២៨ គ្រួ ស្រូបយកអត្រា ៦,២១% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារប្រជាជនរួមរបស់ស្រុក ក្នុងនោះគ្រួសារក្រីក្រជនរួមជាតិខ្មែរចំនួន ១.៥៥៣ គ្រួ ស្រូបយកអត្រា ៦៦,៧៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារក្រីក្ររួមរបស់ស្រុក គ្រួសារជិតក្រនៅ ៣.៩២១ គ្រួ ស្រូបយកអត្រា ១០,៤៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារប្រជាជនរួមរបស់ស្រុក គ្រួសារជិតក្រក្នុងជនរួមជាតិខ្មែរចំនួន ១.៩៧០ គ្រួ ស្រូបយកអត្រា ១០,៤៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារជិតក្ររួមរបស់ស្រុក។ ចំនួនគ្រួសារបានទទួលឧបភោគសោធនសង្គមចំនួន ១.៦២២ លើកគ្រួសារក្រីក្រ។ លទ្ធផលត្រួតពិនិត្យ ពិនិត្យសាឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រឆ្នាំ ២០២០-២០២១ ទូទាំងស្រុកមានគ្រួសារក្រីក្រសាឡើងវិញចំនួន ១៩ គ្រួ អាស្រ័យដោយគ្រោះថ្នាក់ រោគជំងឺ អ្នកពលកម្មសំខាន់ក្នុងគ្រួសារជួបគ្រោះថ្នាក់ មានជំងឺតម្កាត់។

     អនុវត្តគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រស្រុកកូវង៉ាងដំណាក់កាល ២០២០-២០២២ ស្រុកឧបត្ថម្ភដល់សិស្សចំនួន ៣០.៨៦៦ រូបជាមួយនឹងចំនួនទឹកប្រាក់ ៣១,១៤៤ ពាន់លានដុង ឧបត្ថម្ភគោលនយោបាយអំពីសុខាភិបាល ថែទាំសុខភាព គាំពារសង្គម គាំពារសុខាភិបាលដល់ ៦១.៣៦០ លើកគ្រួសារក្រីក្រ គ្រួសារជិតក្រនៅតាមបណ្តាឃុំលំបាកពិសេស ជាមួយនឹងចំនួនប្រាក់សរុបរួមជាង ២៤ ពាន់លានដុង ផ្តល់ជូនបណ្ណគាំពារសុខាភិបាល ២៤៨.៣៦៩ ច្បាប់ បង្កការងារធ្វើថ្មីជូនកម្លាំងពលកម្ម ៨.១៦០ នាក់ ឧបត្ថម្ភពលកម្មបានបុលទុនទៅធ្វើការនៅក្រៅប្រទេស ៨៣ នាក់ ជាមួយនឹងចំនួនប្រាក់ជាង ៦,៦ ពាន់លានដុង អនុវត្តគោលនយោបាយឧបត្ថម្ភកែលម្អលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រលើភូមិសាស្ត្រខេត្តដំណាក់កាល ២០២១-២០២៥ គិតមកដល់ពេលនេះ ស្រុករំសាយទុនសម្រេច ១០០% (គ្រួសារក្រីក្រចំនួន ១៤៧ គ្រួ គ្រួសារជិតក្រចំនួន ២០៣ គ្រួ) ឧបត្ថម្ភគោលនយោបាយដីសម្រាប់សាងសង់លំនៅឋានដល់ក្រួសារក្រីក្របាន ០៥ គ្រួ ជាមួយនឹងចំនួនថវិកា ១៦៥ លានដុង ឧបត្ថម្ភពង្រីកសេដ្ឋកិច្ច ពហុសណ្ឋានរបរចិញ្ចឹមជីវិត និងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រតាមកម្មវិធីគោលដៅជាតិបន្ថយភាពក្រីក្រចីរភាព។ គិតតាំងពីឆ្នាំ ២០២០ រហូតដល់ខែឧសភា ឆ្នាំ ២០២២ ស្រុកផ្សព្វផ្សាយ វិនិយោគគម្រោងការពង្រីកការផលិតបាន ០៨ គម្រោងការ ពហុសណ្ឋានរបររកទទួលទានចិញ្ចឹមជីវិត នៅ ០៨ ឃុំលំបាកពិសេសជាមួយនឹងចំនួនថវិកា ២,៤ ពាន់លានដុង មាន ១៧១ គ្រួសារចូលរួមក្នុងគម្រោងការ កេណ្ឌប្រមូលប្រភពធនធានសង្គមូបនីយកម្មឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទុក្ខលំបាកក្នុងថ្ងៃបុណ្យតេតជាង ១០,៣ ពាន់លានដុង។

លោកស៊ើងហុង អគ្គនិពន្ធនាយករងកាសែតត្រាវិញ មានប្រសាសន៍នៅពិធីត្រួតពិនិត្យ។

     *គិតមកដល់ចុងឆ្នាំ ២០២១ ស្រុកថ្កូវនៅមានគ្រួសារក្រីក្រ ៤.១៧៦ គ្រួ ស្រូបយកអត្រា ៩,៦៤%  ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារប្រជាជនរួមរបស់ស្រុក ក្នុងនោះគ្រួសារក្រីក្រជនរួមជាតិខ្មែរ ​៣.០៩៤ គ្រួ ស្រូបយកអត្រា ៧៤,០៩% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារក្រីក្ររួមរបស់ស្រុក គ្រួសារជិតក្រ នៅ ៣.៩៩៣ គ្រួ ស្រូបយកអត្រា ៩,២២% គ្រួសារជិតក្រក្នុងជនរួមជាតិខ្មែរចំនួន ២.៩៤៥ គ្រួ ស្រូបយកអត្រា ៧៣,៧៥% ប្រៀបធៀបជាមួយនឹងចំនួនគ្រួសារជិតក្ររួមរបស់ស្រុក (ចំនួនគ្រួសារគ្មានសមត្ថភាពពលកម្មស្រូបយកអត្រា ១៩,០៦% )​ គ្រួសារក្រីក្រ ៥០៤ គ្រួ គ្រួសារជិតក្រ ៥៣០ គ្រួបានទទួលឧបភោគសោធនសង្គម។ លទ្ធផលត្រួតពិនិត្យ ពិនិត្យសាឡើងវិញគ្រួសារក្រីក្រ គ្រួសារជិតក្រ ០៥ ខែដើមឆ្នាំ ២០២២ ទូទាំងស្រុកមានគ្រួសារក្រីក្រ ៧២៨ គ្រួ  គ្រួសារជិតក្រ ៤៣៧ គ្រួទទួលឧបភោគសោធនសង្គម។ ចំពោះគោលនយោបាយអប់រំ អនុវត្តការលើកលែងប្រាក់សាលា ឧបត្ថម្ភប្រាក់រៀនសូត្រជូនសិស្ស ឧបត្ថម្ភប្រាក់ហូបចំពោះកុមារពន្លកនឹងឧបត្ថម្ភសិស្សបាន ១៩.៤៧៨ លើកនាក់ ជាមួយនឹងចំនួនប្រាក់ជាង ១១,៦ ពាន់លានដុង។ អនុវត្តគោលនយោបាយឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជិតក្រតាមសេចក្តីសម្រេចចិត្ត អនុក្រឹត្យរបស់គណៈកម្មាធិការបក្សខេត្ត និងមជ្ឈិម ស្រុករំសាយប្រាក់បានជាង ៧០០ គ្រួសារ ជាមួយនឹងចំនួនថវិកាជិត ៣២ ពាន់លានដុង។ អនុវត្តការវិនិយោគគម្រោងការឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រលំនឹងជីវភាព រកទទួលទានចិញ្ចឹមជីវិតបាន ៤០ គម្រោងការ។

​​   ស្ថិតក្នុងអង្គត្រួតពិនិត្យទាំងពីរអង្គភាពដោយមាន ១៦ យោបល់របស់សមាជិកក្រុមប្រតិភូការងារសំណូមពរស្រុកគប្បីប្រមូលផ្តុំឱ្យការងារផ្សព្វផ្សាយសាយភាយបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ ពិសេសគឺគោលនយោបាយគាំពារសុខាភិបាល ថែទាំសុខភាព លទ្ធផលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ គ្រួសារជិតក្រ ចាត់តាំងយន្តការ វាយតម្លៃអំពីចំនួនគុណភាពរបស់កងជួរកម្មាភិបាលទទួលបន្ទុកមិនជំនាញ និងជំនាញអនុវត្តបណ្តាគោលនយោបាយជូនគ្រួសារក្រីក្រ គ្រួសារជិតក្រ ផ្សព្វផ្សាយអនុវត្តគោលនយោបាយឧបត្ថម្ភការផលិតកសិកម្ម វាយតម្លៃជម្រៅទៅក្នុងលទ្ធផលអនុវត្តភាគម្រិតកាត់បន្ថយភាពក្រីក្រប្រចាំឆ្នាំ លទ្ធផលអនុវត្តការឧបត្ថម្ភអប់រំ និងប្រាក់អគ្គិសនី បង្កើនការងារត្រួតពិនិត្យ ស៊ើបអង្កេតការអនុវត្តន៍បណ្តាគោលនយោបាយ។

     លោកគាងក្វឹងវាយតម្លៃខ្ពស់ចំពោះបណ្តាលទ្ធផលអនុវត្តបណ្តាគោលនយោបាយរបស់បណ្តាស្រុក ទន្ទឹមនឹងនោះសំណូមពរក្នុងពេលខាងមុខស្រុកទាំងពីរគប្បីបន្តការផ្សព្វផ្សាយ អនុវត្តមានប្រសិទ្ធភាពបណ្តាគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រ។ ពង្រឹងគណៈចង្អុលការ និងចាត់តាំងពិនិត្យសាឡើងវិញចំនួនគ្រួសារក្រីក្រ គ្រួសារជិតក្រនៅលើភូមិសាស្ត្រស្រុកដើម្បីមានការខិតខំអនុវត្តសម្រេចបណ្តាភាគកម្រិត ផែនការដែលបានដាក់ចេញ ត្រួតពិនិត្យជម្រើសគ្រួសារក្រីក្រ គ្រួសារជិតក្របានត្រឹមត្រូវ និងចំមុខសញ្ញាដើម្បីឧបត្ថម្ភពង្រីកការផលិត ដោះស្រាយការងារធ្វើ ពិសេសគឺឧបត្ថម្ភដល់ពលករក្រីក្រចូលរួមនីហរ័ណកម្លាំងពលកម្ម វិនិយោគទុនឥណទានឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារជិតក្រដើម្បីមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ បង្កើនការត្រួតពិនិត្យឧបត្ថម្ភចំមុខសញ្ញាដែលបានទទួលផលរួមចំណែកកាត់បន្ថយភាពក្រីក្រចីរភាព បន្ថយយ៉ាងទាបបំផុតស្ថានភាពក្រឡើងវិញ៕      រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.