• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

កំណត់ត្រាសម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ទី ២ និងទី ៣ ថ្នាក់ស្រុក ក្រុង

03/01/2023 10:06

សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិស្រុកក្រុង (ឆ្នាំទី ១ ទី ២ និងទី ៣) ឆ្នាំសិក្ស ២០២១-២០២២ បានចាត់តាំងឡើងក្នុងទូទាំងខេត្ត ក្នុងរយៈកាល ០២ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ និងថ្ងៃទី ០១ មករា ឆ្នាំ ២០២៣។ យើងខ្ញុំបានកំណត់ត្រាការប្រឡងរបស់បេក្ខសិស្សនៅមណ្ឌលប្រឡងមួយចំនួននៅបណ្តា ស្រុកក្រុងក្នុងខេត្ត។

បេក្ខសិស្សកំពុងប្រឡងនៅមណ្ឌលប្រឡងវត្តកោះកែវសិរី(កោះ)ទីក្រុងត្រាវិញ។

នៅមណ្ឌលប្រឡងវត្តកោះកែវសិរី (កោះ) ទីក្រុងត្រាវិញមានបេក្ខសិស្ស ១២២ អង្គនិង រូបចូលរួមប្រឡង។
យើងខ្ញុំបានជួបសំណេះសំណាលជាមួយសាមណេរចៅឫទ្ធិគង់នៅវត្តគោកត្រែង ខេត្តអាងយ៉ាង នៅពេលដែលប្រឡងបាន ០៣ វិញ្ញាសាដំបូង។ បេក្ខសិស្សចៅឫទ្ធិបានឲ្យដឹងថា៖ ក្នុងចំណោម ០៣ វិញ្ញាសាដែលអាត្មាបានប្រឡង បើតាមអាត្មាយល់ឃើញថា វិញ្ញាសាតែងសេចក្តីជាវិញ្ញាសាពិបាកបំផុត។ វិញ្ញាសានេះ ត្រូវពិចារណាច្រើនដើម្បីបកស្រាយបធានបទជុំវិញចំណេះវិជ្ជា និងសីលធម៌។ អាត្មាសរសេរមិនសូវបានក្បោះក្បាយប៉ុន្មានឡើយ អាត្មាមិនស្មានបានថាទទួលបានពិន្ទុកម្រិតណា។ រីឯ ០២ វិញ្ញាសាគឺវិញ្ញាសាព្រះគាថា ពុទ្ធានុពុទ្ធ អាត្មាឆ្លើយបានគួសម សង្ឃឹមថាបានពុន្ទុលើពីមធ្យមភាគ។

នៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច) ទីប្រជុំជនចូវថាញ់មានបេក្ខសិស្ស ២២៩ អង្គ និងរូបចូលរួមប្រឡង។

បេក្ខសិស្សកំពុងប្រឡងនៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច) ទីប្រជុំជនចូវថាញ់។
យុវតីដងធីបាវង៉ុកបេក្ខសិស្សមធ្យមសិក្សាបឋមភូមិឆ្នាំទី ២ សិក្សានៅវត្តសុវណ្ណនទីសិរីឧត្តម (អូរតាពៅ) ចូលរួមប្រឡងនៅមណ្ឌលប្រឡងវត្តចម្បាបូរី (ត្រោកលិច)។ ទោះបីជាកំពុងរៀនថ្នាក់ ទី ៩ សាលាសកលក៏ដោយបាវង៉ុកនៅតែឆ្លៀតពេលទៅរៀនថ្នាក់ពុទ្ធិកសិក្សា។ បាវង៉ុកសំណេះសំណាលថា៖ ការប្រឡងគង់តែមានធ្លាក់មានជាប់។ ចូលរួមប្រឡងលើកនេះប្អូនអរផងភ័យផង។ ប្អូនអរដោយសារបានចូលរួមប្រឡងជាមួយមិត្តភក្តិយ៉ាងកុះករ។ ប្អូនភ័យដោយសារមិនទាន់ដឹងលទ្ធផលប្រឡងយ៉ាងណា។ មុននឹងចូលរួមប្រឡងប្អូនក៏ខិតខំទន្ទេញមេរៀនណាស់ដែរ តែដោយសារដំណាក់កាលនេះក៏ចំពេលដែល ប្អូនត្រៀមមេរៀនសម្រាប់ប្រឡងវគ្គសិក្សាទី ១  ថ្នាក់សកលដែរ ម្ល៉ោះហើយប្អូនត្រូវលៃលកពេលរៀនទាំងផ្នែកសកលផង ទាំងពុទ្ធិកសិក្សាផង។ 

នៅមណ្ឌលប្រឡងវត្តលតាវ័ន( ព្រៃវល្លិ៍) ស្រុកថ្កូវចាត់តាំងប្រឡងតែថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី ១ ប៉ុណ្ណោះ។ ព្រះតេជគុណគឹមចន្ថា  អនុលេខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវមានថេរដីកាបានឲ្យដឹង៖  ដោយសារស្រុកថ្កូវមានបេក្ខសិស្សពុទ្ធិមធ្យមសិក្សាបឋមភូមិឆ្នាំ ទី ១ ទី ២ និងទី ៣ ចំនួនច្រើន ដូច្នោះហើយបាន ជាគណៈមន្ត្រីសង្ឃស្រុកថ្កូវបានចាត់តាំងសម័យប្រឡងថ្នាក់ស្រុកចំនួន ០២ លើក។ សម័យប្រឡងលើកទី ១ សម្រាប់បេក្ខសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សបឋមភូមិឆ្នាំទី ១ នៅមណ្ឌលប្រឡងវត្តលតាវ័ន (ព្រៃវល្លិ៍) ដោយមានសមណសិស្ស ២៤៧ អង្គ និងរូបចូលរួមប្រឡង ។ សម័យប្រឡងលើក ទី ២ នឹងចាត់តាំងនៅថ្ងៃទី ៧-៨-៩ មករាខាងមុខ នេះ នាមណ្ឌលប្រឡងវត្តសាលាពិភក្ការាម (តាសឹក) ឃុំឡុងហ៊ីប។

បេក្ខសិស្សថាច់ធីវិដា  (ទី ១ ខាងស្តាំ) កំពុងប្រឡង នៅមណ្ឌលប្រឡងវត្ត ព្រៃវល្លិ៍ ស្រុកថ្កូវ។
នៅមណ្ឌលប្រឡងនាវត្តព្រៃវល្លិ៍យើងខ្ញុំបានជួបសំណេះសំណាលជាមួយបេក្ខសិស្សថាច់ធី វិដាសិក្សានៅវត្តមុនីរង្សីសិរីវរារាម (ស្វាយពក) ឃុំលឺង៉ីបអាញ់នៅពេលដែលវិដាប្រឡងបាន ០៦ វិញ្ញាសា។ ប្អូនធីវិដាបានឲ្យដឹងថា៖ ប្អូនកំពុងរៀន សកលថ្នាក់ទី ៨ ។ ដោយសាររៀនថ្នាក់សកលផងពុទ្ធិកសិក្សាផង ម្ល៉ោះហើយប្អូនមិនសូវមានពេលទន្ទេញមេរៀនបានច្រើន។ ចូលរួមប្រឡងលើកនេះប្អូនបារម្ភណាស់ដែរ តែទោះបីជាយ៉ាង ណាក៏ដោយប្អូនក៏ខំប្រឡងឲ្យអស់ពីសមត្ថភាព និងខិតខំរៀនបន្តទៀតដើម្បីបានយល់ដឹងអំពី អក្សរសាស្រ្ត-វប្បធម៌ជាតិយើងឲ្យបានជ្រៅជ្រះ។ 
សម័យប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិថ្នាក់ ស្រុក ក្រុងក្នុងទូទាំងខេត្ត លើកនេះ មានបេក្ខសិស្ស ១.៩០៤ អង្គ និងរូបចូលរួមប្រឡង ៕        អត្ថបទ-រូបថត៖ សុជា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

Buổi tọa đàm thiết thực - sống trách nhiệm, giữ gìn gia đình, quản lý tốt tài chính

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.