05/04/2022 08:22
បណ្តាតំណាងចូលរួមពិធីត្រួតពិនិត្យ។ រូបថត៖ ស៊ើងតៀង
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្ត និងបណ្ដាគណៈកម្មាធិការបក្ស មូលដ្ឋានផ្ដុំកម្លាំងដឹកនាំ ចាត់តាំងផ្សព្វផ្សាយ អនុវត្តភារកិច្ចនយោបាយ ផលិត ធ្វើអាជីវកម្ម តាមលទ្ធភាព ភារកិច្ចរបស់ផ្នែកអាជីវកម្ម ដោយភ្ជាប់ជាមួយគោលលំនាំសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត «សាមគ្គី ក្រឹត្យក្រម សកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍»។ ក្នុងនោះ គណៈកម្មាធិការបក្សនៃបណ្ដាសាខាបក្ស បក្ខភាគផ្សព្វផ្សាយអនុវត្តសម្រេចភារកិច្ចមួយចំនួនដូចជា៖ ជ្រួតជ្រាប ផ្សព្វផ្សាយសេចក្ដីកំណត់លេខ ៤៧ លេខ ៤៨ ចុះថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០២១ របស់គណៈលេខាដូចជា អនុវត្តសារាចររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្ដីពីការកែប្រែរដ្ឋបាលក្នុងបក្ស កសាងពង្រឹង បង្កើនទូលាយបណ្ដាទម្រង់ គំរូជឿនលឿនរៀនសូត្រ និងធ្វើតាមអ៊ំ។ បន្ត ចង្អុលការគណៈកម្មាធិការបក្សមូលដ្នានចុះឈ្មោះអនុវត្តទម្រង់ «ប៉ិនប្រសប់ការងារប្រជាចលនា»។ បែបបទប្រជាធិបតេយ្យនៅមូលដ្ឋាននៅតាមស្ថាប័ន អង្គភាព។ គិតមកទល់ពេលនេះ មានសាខាបក្ស បក្ខភាគ ៦០/៨៥ កន្លែង ចុះឈ្មោះ ១៥៥ ទម្រង់សមូហភាព បុគ្គល។ ចង្អុលការបណ្ដាសាខាបក្ស បក្ខភាគអនុវត្តល្អបែបបទប្រជាធិបតេយ្យនៅស្ថាប័ន អង្គភាព។
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្ម បន្តជ្រួតជ្រាប ផ្សព្វផ្សាយអនុវត្តល្អសារាចរលេខ ២០‑CT/TU ចុះថ្ងៃទី ៤ មេសាឆ្នាំ ២០២១៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត «ស្ដីពីការបង្កើនវិន័យ ក្រឹត្យក្រមរដ្ឋបាលលើភូមិសាស្រ្តខេត្តត្រាវិញ»។ ជ្រើសរើសសាខាបក្ស ២៩ កន្លែងផ្សព្វផ្សាយដកពិសោធបណ្ដាប្លង់គំរូផ្ទៀងផ្ទាត់ កត់សម្គាល់អាការថមថយតាមស្មារតីសេចក្ដីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤ នីតិកាលទី ១២ ក្នុងការប្រជុំជីវភាពសាខាបក្សតាមការកំណត់របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត មានសមមិត្តសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈប្រតិបត្តិការ ៩ រូបចូលរួមប្រជុំជីវភាពនៅសាខាបក្ស ៩ កន្លែង បានរួមបំពេញយោបល់ ណែនាំបណ្ដាសាខាបក្សស្ដីពីកម្មវិធី ខ្លឹមសារប្រជុំជីវភាពសាខាបក្ស។ ការងារគ្រប់គ្រងបក្ខជន និងពង្រីកបក្ខជនបានយកចិត្តទុកដាក់ចង្អុលការអនុវត្ត។ ក្នុងត្រីមាសទី ១ ពង្រីកបក្ខជនថ្មីបានចំនួន ៦៩ រូប សម្រេច ៤៦%ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត។ ពិនិត្យ អង្គការចាត់តាំងបក្សចំនួន ១០ កន្លែងស្ដីពីអនុវត្តភារកិច្ចពិនិត្យ អង្កេត អនុវត្តក្រឹត្យវិន័យបក្ស អង្កេតអង្គការចាត់តាំងបក្ស ៤ កន្លែង និងបក្ខជន ៤ រូបជាអ្នកប្រមុខ។
ថ្លែងយោបល់ក្នុងឱកាសត្រួតពិនិត្យ លោកអនុលេខាគណៈកម្មាធិការបក្សខេត្ត ឡឹមមិញដាំង កត់សម្គាល់លទ្ធផលដែលសម្រេចបានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មក្នុងកិច្ចចង្អុលការ ផ្សព្វផ្សាយអនុវត្តបណ្ដាភារកិច្ចតាមកិច្ចចង្អុលការរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត។ ទោះជាដូច្នោះក៏ដោយ ក្នុងត្រីមាសទី ១ គណៈកម្មាធិការបក្ស អង្គការចាត់តាំងបក្សមួយចំនួនមិនទាន់យកចិត្តទុកដាក់ដល់កម្រិតក្នុងការលើកកម្ពស់គុណភាពប្រសិទ្ធភាពរៀនសូត្រនយោបាយ ប្រជុំជីវភាពសាខាបក្ស។ ការធ្វើឱ្យជាក់ច្បាស់ផែនការអនុវត្ត ឯកសារបទដ្ឋានច្បាប់របស់ថ្នាក់លើជួនកាលមិនទាន់ពេល។ សមាជិកគណៈប្រតិបត្តិការមួយចំនួននៃបក្ខភាគផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្ត មិនទាន់ពង្រីកល្អតួនាទីបន្ទុកក្នុងការងារធ្វើសេនាធិការសំណើ។
ឆ្លងតាមរយៈនោះ លោកអនុលេខាគណៈកម្មាធិការបក្សខេត្តស្នើ នៅពេលខាងមុខ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សផែនបណ្ដាស្ថាប័ន និងអាជីវកម្មខេត្ត បន្តស្រាវជ្រាវ ផ្សព្វផ្សាយអនុវត្តគោលលំនាំរបស់គណៈកម្មាធិការបក្សខេត្ត «សាមគ្គី ក្រឹត្យក្រម សកម្មភាព ច្នៃប្រតិដ្ឋ ទម្លុះទម្លាយ អភិវឌ្ឍន៍»។ ផ្ដុំកម្លាំងផ្សព្វផ្សាយ ជ្រួតជ្រាបបណ្ដាសេចក្ដីសន្និដ្ឋាន សេចក្ដីកំណត់ សេចក្ដីណែនាំរបស់មជ្ឈិម និងបណ្ដាឯកសារបទដ្ឋានធ្វើឱ្យជាក់ច្បាស់របស់គណៈកម្មាធិការបក្សខេត្ត គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្ដីពីការកសាង រៀបចំបក្ស បំផុតគឺបណ្ដាចំណុចថ្មី។ បង្កើនការងារត្រួតពិនិត្យ អង្កេតការអនុវត្តន៍ផ្សព្វផ្សាយ ជ្រួតជ្រាបបណ្ដាឯកសារបទដ្ឋាននៅតាមបណ្តាសាខាបក្ស។ ផ្ដុំកម្លាំងចង្អុលការហ្មត់ចត់ ត្រូវតាមការកំណត់ការចាត់តាំងមហាសន្និបាតសាខាបក្សស្ថិតក្រោមឱវាទបក្ខភាគមូលដ្ឋានអាណត្តិកាល ២០២២‑២០២៥ បំផុតគឺការងារបេក្ខភាពធានាលំនឹងយូរអង្វែង។ បន្តផ្លាស់ថ្មីអាកប្បកិរិយា របៀបរបបធ្វើការរបស់សមាជិកគណៈប្រតិបត្តិការបក្ខភាគម្នាក់ៗ បង្កើនសាមគ្គីភាព ឯកភាពក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សផែន។ ផ្សព្វផ្សាយអនុវត្តពិសោធបញ្ជីកំណត់ហេតុអេឡិចត្រូនិចបក្ខជនសម្រេចប្រសិទ្ធភាព៕
ប្រែសម្រួល៖ ថាច់សម្បត្តិ