• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សារាចរលេខ ០៧ របស់គណៈលេខាមជ្ឈិមបក្សបាន អនុវត្តទៅក្នុងជីវភាព

15/05/2022 06:19

ជ្រួតជ្រាបសារាចរលេខ ០៧ CT/TW ចុះថ្ងៃទី ០៥ កញ្ញា ឆ្នាំ ២០១៦ ស្តីពីជំរុញមាំការងារព័ត៌មានមូលដ្ឋានក្នុងស្ថានភាពថ្មី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយផែនការលេខ ៣១ KH/TU ចុះថ្ងៃទី ២០ តុលាឆ្នាំ ២០១៦ ចាត់តាំងអនុវត្ត។ ក្នុងបណ្តាឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្តត្រាវិញ ចង្អុលការឲ្យផ្លាស់ថ្មី បង្កើនគុណភាព ប្រភពព័ត៌មាន ដើម្បីផ្គត់ផ្គង់ជូនមូលដ្ឋាន ធានាឱ្យបានគ្រប់គ្រាន់ ទាន់ពេល បណ្តាព័ត៌មានស្តីពីគោលការណ៍ គោល នយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។

យោងលើមូលដ្ឋាន ផែនការរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការបក្សនៃបណ្ដាស្រុក ទីផ្សាររួមសខត្ត ទីក្រុង គណៈកម្មាធិការប​ក្សស្ថិតក្រោមឱវាទគណៈកម្មាធិការបក្សខេត្ត កសាងផែនការជ្រួតជ្រាប ផ្សព្វផ្សាយ និងអនុវត្តសមស្របជាមួយស្ថានភាពជាក់ស្ដែងនៅស្ថាប័ន អង្គភាព មូលដ្ឋាន។ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត ចេញផ្សាយសេចក្តីណែនាំលេខ ២៩‑HD/BTG ចុះពីថ្ងែទី ២៧ មេសា ឆ្នាំ ២០១៧ ណែនាំខ្លឹមព័ត៌មាន និងបណ្តាសកម្មភាពផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ឆ្លងតាមរយៈបណ្ដារូបភាពចាត់តាំងសន្និបាត ប្រជុំសាខា បក្ស ប្រជុំបណ្តាសាខាសមាគមអង្គការមហាជន លើបណ្តាមធ្យោបាយសារព័ត៌មានមហាជន។ល។ ឆ្លងតាមការរៀនសូត្រ ជ្រួតជ្រាប បានរួមចំណែកបង្កើនចំណេះដឹង និងទង្វើរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន សមូហភាព កម្មាភិបាល បក្ខជន​ និងប្រជាជននៅក្នុងខេត្ត។ បង្កើនតួនាទីទទួលបន្ទុករបស់ថ្នាក់ដឹកនាំ ចង្អុលការផ្លាស់ថ្មីកិច្ចការផ្សព្វផ្សាយព័ត៌មាន នៅមូលដ្ឋាន នេះជាភារកិច្ចមួយជានិច្ចកាលរបស់ប្រព័ន្ធនយោបាយ រួមចំណែកផ្សព្វផ្សាយមាគ៌ា គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ បណ្តាគម្រោងការពង្រីកសេដ្ឋកិច្ច‑សង្គម ធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន។

បណ្តាព័ត៌មានផ្សព្វផ្សាយអំពីគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តចង្អុលការគណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋានឲ្យយកចិត្តទុកដាក់ចង្អុលការ ការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ធានាផ្គត់ផ្គង់ព័ត៌មាន ចំណេះដឹងចាំបាច់នៅលើបណ្តាវិស័យ យកចិត្តទុកដាក់នៅតំបន់ជនរួមជាតិខ្មែរ តំបន់មានលក្ខណៈសេដ្ឋកិច្ច‑សង្គមលំបាក។ ផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាព័ត៌មានលើកកម្ពស់ចំណេះដឹង ការដកពិសោធន៍ចាំបាច់សម្រាប់ជីវភាព ពលកម្មផលិត ធ្វើអាជីវកម្មរបស់ប្រជាជន។ នាំយកព័ត៌មានទៅដល់មូលដ្ឋាន ដោយបណ្តារូបភាពសម្បូរបែប មានការសហការរវាងបណ្តាមធ្យោបាយព័ត៌មានមហាជន រចនាបទវប្បធម៌‑សារព័ត៌មាននៅមូលដ្ឋាន ជាមួយការពង្រីកប្រសិទ្ធភាពរបស់មធ្យោបាយទំនើប ដូចជា៖ កាសែតត្រាវិញ ស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ បណ្តាទំព័រព័ត៌មានផ្ទៃក្នុង ប្រព័ន្ធព័ត៌មានអេឡិចត្រូនិច។ល។

ក្នុងរយៈកាល ០៥​ ឆ្នាំកន្លង (២០១៦‑ ២០២១) កាសែតត្រាវិញចុះផ្សាយបាន ៤៦.៧០០ វណ្ណកម្ម នៅលើទំព័រកាសែតអក្សរវៀត និងខ្មែរ។ គណៈនិពន្ធបានធ្វើការជាមួយគណៈកម្មាធិការបក្សបណ្ដាស្រុក ទីផ្សាររួមខេត្ត ទីក្រុង សំដៅបង្កើនគុណភាពទំព័រជំនាញ “ជនបទនាពេលបច្ចុប្បន្ន” (ចុះផ្សាយនៅថ្ងៃច័ន្ទប្រចាំសប្តាហ៍) បំផុសចលនា ផ្សាយទៅកាន់មូលដ្ឋាន តាមសារាចរលេខ ១១‑CT/TW ចុះថ្ងៃទី ២៨ ឆ្នូ​ ឆ្នាំ ១៩៩៦ របស់ការិយាល័យនយោបាយ (នីតិកាលទី ៨)​ ស្តីពីការទិញ និងអានកាសែត ទស្សនាវដី្តរបស់បក្ស។ ដោយឡែកកាសែតត្រាវិញ Online ផ្សាយព័ត៌មាន ២៤/២៤ ម៉ោង និង ០៧ ​ថ្ងៃក្នុងមួយសប្តាហ៍ ដោយមានរចនាបទទំនើប ងាយអាន និងងាយតាមដាន។ ចំណែកស្ថានីយវិទ្យុ-ទូរទស្សន៍ត្រាវិញ មានបណ្តាញប្រព័ន្ធផ្តល់ព័ត៌មានសម្បូរបែប ទាក់ទាញមនុស្សរាប់សិបពាន់នាក់តាមដាន។ បណ្តាទំព័រសារព័ត៌មានផ្ទៃក្នុង ប្រព័ន្ធសារព័ត៌មានអេ ឡិចត្រូនិច តែងផ្សព្វផ្សាយផុសឡើងព័ត៌មានជានិច្ចកាល និងបានផ្សាយទៅដល់មូលដ្ឋាន។ បណ្តាទូសៀវភៅវពុម្ពនៅមូលដ្ឋាន ទាក់ទាញកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនមកអានជារៀងរាល់ឆ្នាំ។ ផ្សព្វផ្សាយដោយមានរូបភាពផ្ទាល់ និងផ្សព្វផ្សាយចល័ត បានផ្តល់ព័ត៌មានអំពីបណ្តាបញ្ហាដែលប្រជាជនយកចិត្តទុកដាក់ ភ្ជាប់ជាមួយបណ្តាថ្ងៃបុណ្យធំៗរបស់ជាតិ សំដៅបំផុសចលនា លើកទឹកចិត្តកម្មាភិបាល បក្ខជន​ សមាជិកយុវជន សមាជិកសមាគម និងប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមអនុវត្តបណ្តាសកម្មភាពបដិវត្តន៍ ការប្រឡងប្រណាំងស្នេហាជាតិ។ កងជួរអ្នករបាយការណ៍ អ្នកផ្សព្វផ្សាយគ្រប់លំដាប់ថ្នាក់បានជំនួយឲ្យប្រជាជនទទួលបានព័ត៌មានដោយច្រើនរូបភាព មានបណ្តាប្រភេទ ព័ត៌មានបាននាំយកទៅកាន់មូលដ្ឋានទាន់ពេល គ្រប់គ្រាន់ និងមានប្រសិទ្ធភាព។

គណៈប្រចាំការនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយយកចិត្តទុកដាក់ដល់មូលដ្ឋាន សម្ភារ បម្រើការងារផ្សព្វផ្សាយសារព័ត៌មាន ឆ្លើយតបតម្រូវការផ្សាយព័ត៌មានដល់ប្រជាជន។ ស្រុកមានមជ្ឈមណ្ឌលវប្បធម៌ និងព័ត៌មាន ទ្វារព័ត៌មានអេឡិចត្រូនិច ១ ទំព័រព័ត៌មានស្ថិតក្នុងគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុក ១ មានស្ថានីយផ្សាយសំឡេងថ្នាក់ឃុំ ទីប្រជុំជន ៧ មានបន្ទប់អានសៀវភៅចំនួន ១៩  បន្ទប់ ទូសៀវភៅច្បាប់ ០៧ មានក្រុម Pa-nô នៅ ០៧ ឃុំ ទីប្រជុំជនចំនួន ១៤ មានគ្រឿងឧគ្ឃោសនសព្ទចំនួន ១៨១ គ្រឿង កំពុងធ្វើសកម្មភាព ផ្តល់ដំណឹងលេចធ្លោបណ្តាគំរូឆ្នើមក្នុងការពលកម្ម ផលិត ធ្វើអាជីវកម្មនៅមូលដ្ឋាន។ ស្រុកជំរុញការអនុវត្តន៍បច្ចេកវិទ្យាទំនើប ស្តីពីការផ្សាយសារព័ត៌មានឱ្យបានសម្បូរបែប ដើម្បីចាត់តាំងការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន។​ ដើមឆ្នាំ ២០២២ គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ ធ្វើសេនាធិកាដល់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក  វិនិយោគទុនជាង ១,២ ពាន់លានដុង ដើម្បីដំឡើងប្រព័ន្ធផ្សាយបន្តផ្ទាល់​ រួមមានប្រព័ន្ធតំណភ្ជាប់ស្នូលចំនួន ០៣ កន្លែងនៅមជ្ឈមណ្ឌលនយោបាយស្រុក មជ្ឈមណ្ឌលរដ្ឋបាលឃុំឡុងខាញ់ និងឃុំដូងចូវបានផ្សាយបន្តផ្ទាល់ដល់មូលដ្ឋាន ៩៨ កន្លែង ផ្សាយផ្ទាល់ដល់សាខាបក្សភូមិ អនុសង្កាត់ និងបណ្តាសាលារៀននៅលើភូមិសាស្ត្រស្រុក។

លោកផាងវ៉ាំងញ៉ាំង‑ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយវាយតម្លៃ៖ ប្រព័ន្ធផ្សាយសារព័ត៌មានបន្តផ្ទាល់ បានជម្នះចំណុចអន់ខ្សោយ ក្នុងការងារផ្សព្វផ្សាយនាំយកគោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋទៅកាន់មូលដ្ឋានទាន់ពេល គ្រប់គ្រាន់ និងលើកកម្ពស់ចំណេះដឹងក្នុងការងារផ្សព្វផ្សាយសារព័ត៌មាននៅមូលដ្ឋានក្នុងស្ថានភាពថ្មី។ ជាពិសេសការងារផ្សព្វផ្សាយ ជ្រួតជ្រាបសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងបណ្តាបធានបទរបស់សារាចរលេខ ០៥‑CT/TW ចុះថ្ងៃទី ១៥ ឧសាភា ឆ្នាំ ២០១៦ របស់ការិយាល័យនយោបាយ “ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយបថហូជីមិញ”។ កំណត់ទិសដៅការងារផ្សព្វផ្សាយ ដើម្បីប្រជាជនយល់ច្បាស់ និងអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីគោលដៅជាតិ គម្រោងការពង្រីកសេដ្ឋកិច្ច‑សង្គម កសាងជនបទថ្មី ស្របជាមួយនឹងតម្រូវការជីវភាព រួមចំណែកលំនឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅលើភូមិសាស្ត្រស្រុក។

លោកត្រឹងក្វឹកត្វឹង សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត វាយតម្លៃខ្ពស់ចំពោះប្រព័ន្ធផ្សាយសំឡេងបន្តផ្ទាល់របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកយ្វៀងហាយ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់បើកទូលាយទម្រង់នេះនៅបណ្តាមូលដ្ឋាន នៅលើភូមិសាស្ត្រខេត្ត។​​​ ផ្លាស់ប្តូររូបភាព អនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាព័ត៌មានទំនើប បង្កើនប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ក្នុងស្ថានភាពថ្មី ផ្គត់ផ្គង់ព័ត៌មាន ផ្សព្វផ្សាយបណ្តាគោលការណ៍ គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋដល់មូលដ្ឋាន ដើម្បីប្រជាជនទទួលបានព័ត៌មានទាន់ពេល គ្រប់គ្រាន់ ឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច‑សង្គម​ធានាការពារប្រទេស សន្តិសុខ កសាងប្រព័ន្ធនយោបាយឲ្យកាន់តែរឹងមាំជាងទៀត៕

ប្រែសម្រួល៖​​ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.