• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សាខាបក្សភូមិឌិញភូតឹងធ្វើតាមអ៊ំហូ

22/05/2022 07:30

០៥ ឆ្នាំមុននេះភូមិឌិញភូតឹង ឃុំឡុងថើយ (ស្រុកទីវកឹង) មិនទាន់មានភាពវិវឌ្ឍន៍ប៉ុន្មានឡើយ ប៉ុន្តែបច្ចុប្បន្នអាស្រ័យបានរៀនសូត្រ និងធ្វើតាមសតិ អារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បណ្តាដងផ្លូវបានមាមីងនៅក្នុងភូមិអនាម័យជ្រះស្អាត កសាងរបង និងដាំផ្កាលម្អតាមសងខាងដងផ្លូវស្រស់បំព្រង។ រួមជាមួយនោះ មានលំនៅឋានជាច្រើនបានសាងសង់រឹងមាំ ជីវភាពរបស់ប្រជាជនកាន់តែបានលើកកម្ពស់។

លោកថាច់សី ប្រធានគណៈកម្មការប្រជាជនភូមិឌិញភូតឹងឲ្យដឹងថា៖​ ភូមិមានគ្រួសារប្រជាជន ៣៥៥ គ្រួ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៥០%។​​ ជារៀងរាល់ឆ្នាំសាខាបក្សភូមិបានកសាងសេចក្តីសេចក្តីសម្រេចចិត្តស្តីពីការកាត់បន្ថយភាព​ក្រីក្រ​​ ធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន បង្កើនគុណភាពបណ្តាលក្ខឋានភូមិវប្បធម៌ ជនបទថ្មី ភ្ជាប់ជាមួយចលនារៀនសូត្រ និងធ្វើតាមអ៊ំហូ។ ផ្តើមពីនោះជីវភាពប្រជាជនក៏ដូចជាទិដ្ឋភាពនៅជនបទថ្មីរបស់ភូមិបានលើកកម្ពស់។

ផ្លូវគមនាគមន៍ជនបទនៅភូមិឌិញភូតឹង។

ដើម្បីអនុវត្តបណ្តាសេចក្តីសម្រេចចិត្តដែលដាក់ចេញ សាខាបក្សភូមិឌិញភូតឹងចាត់ឲ្យបក្ខជនម្នាក់ៗគ្រប់គ្រងការងារជាក់ស្តែង។ ផ្តើមពីនោះ កម្មាភិបាលបក្ខជន ក្រោយពេលទទួលភារកិច្ចតែងឧបត្ថម្ភដល់គ្រួសារក្រីក្រ បំផុសចលនាឱ្យប្រជាជនខិតខំរកទទួលទាន ផ្សព្វផ្សាយគោលការណ៍របស់បក្ស ច្បាប់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ឆ្នាំ ២០២១​ ដើម្បីបណ្តាគ្រួសារក្រីក្ររួចផុតពីភាពក្រីក្រចីរភាព យោងតាមស្ថានភាព លក្ខណៈរបស់ខ្លួន នឹង​ទទួលបានគោលដៅឧបត្ថម្ភឱ្យបានសមស្រប។

ដើម្បីបង្កការងារធ្វើឱ្យខ្លួន និងបងប្អូននារីនៅជនបទ ផ្តើមពីមូលដ្ឋានកាត់ដេរតូច បង ស្រីថាច់ធីដាវី (ភូមិឌិញភូតឹង)​ ពង្រីកជាមូលដ្ឋានអាជីវកម្មឯកជន យ្វីតឹង។ បងស្រីដាវី ឱ្យដឹង៖​ អាជីវកម្មបានបង្កើតកាលពីឆ្នាំ ២០២១ ប៉ុន្តែមុននោះគ្រួសារខ្ញុំមានបើករោងចក្រកាត់ដេរសម្លៀកបំពាក់ពីឆ្នាំ ២០១៦ រួចហើយ។ ដំបូងខ្ញុំបុលធនាគារគោលនយោបាយសង្គមស្រុកចំនួន ១២០ លានដុង ដើម្បីទិញម៉ាស៊ីន។ អាជីវកម្មទទួលម៉ូតពីក្រុមហ៊ុនយកមកឱ្យកម្មករដេរ។ ជាររៀងរាល់ឆ្នាំ អាជីវកម្មដោះស្រាយការងារធ្វើជូនកម្មករនៅក្នុងភូមិចំនួន ២០ នាក់ គិតជាមធ្យមក្នុងមួយថ្ងៃមានកម្មករចូលរួមកាត់ដេរ ១៥  នាក់ ម្នាក់ៗទទួលបានប្រភពចំណូលពី ០៤-០៥ លានដុងក្នុងមួយខែ។

ជាគ្រួសារក្រីក្រមួយគ្មានដីផលិត ចិញ្ចឹមកូន ០២​​​ នាក់ឲ្យរៀនសូត្រ ប្តីបងស្រីទៅចោលគ្រួសារជាច្រើនឆ្នាំកន្លង ទើបជីវភាពរបស់បងស្រី ត្រិញធីបិចធ្វី​ កាន់តែជួបការលំបាកច្រើនឡើង។ ឆ្នាំ ២០២០ អាស្រ័យការដឹកនាំរបស់រដ្ឋអំណាចមូលដ្ឋាន បងបិចធ្វី បានសប្បុរសជនឧបត្ថម្ភទឹកប្រាក់ ៦០ លានដុងសម្រាប់សង់ផ្ទះឲ្យរឹងមាំ។ ឆ្នាំ ២០២១ អាស្រ័យប្តេជ្ញាចិត្តរួចផុតពីភាពក្រីក្រ ក្រៅពីប្រកបរបរស៊ីឈ្នួលតាមរដូវកាល បងស្រីនៅទាំងចូលរួមការងារកាត់ដេរនៅ​អាជីវកម្មកាត់ដេរឯកជន យ្វីតឹង ដោយមានប្រាក់ខែ ០៥ លានដុងទៀតផង។

តាមសមមិត្ត ប៊ូយវ៉ាំងណោយ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងថើយ៖ អាស្រ័យមានក្រុមហ៊ុន និងអាជីវកម្មនៅមូលដ្ឋាន ទើបចំនួនពលករមានការងារធ្វើនៅមូលដ្ឋានកើនឡើងរៀងរាល់ឆ្នាំ។ ពេលដែលពលករមានប្រភពចំណូលលំនឹងគុណភាពជីវភាពបានកើនឡើង ចំនួនគ្រួសារក្រីក្រថយចុះ គ្រោះអបាយមុខសង្គមក៏ថយចុះផងដែរ។ មិនត្រឹមតែពង្រីកល្អកម្លាំងផ្ទៃក្នុង ភូមឌិញភូតឹងនៅទាំងប៉ិនប្រសប់ក្នុងការប្រើប្រាស់ទុនឧបត្ថម្ភរបស់រដ្ឋ ឆ្លងតាមបណ្តាកម្មវិធីគោលដៅជាតិដូចជា កសាងជនបទថ្មីខ្នាតគំរូ កាត់បន្ថយភាពក្រីក្រ និងសុខុមាលភាពសង្គមចីរភាព។ល។ បង្កលក្ខណៈដើម្បីដោះស្រាយការងារធ្វើជូនពលករនៅជនបទដែលនៅទំនេរសម្រេចជាង ៨៥% ចំនួនពលករដែលស្ថិតក្នុងវ័យពលកម្ម។ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់សម្រេច ៥០,២៦ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្របានកាត់បន្ថយរាល់ឆ្នាំ បច្ចុប្បន្នភូមិនៅមានគ្រួសារក្រីក្រតែ ០៦ គ្រួប៉ុណ្ណោះ។ ទន្ទឹមជាមួយការស្វែងរកការងារធ្វើជូនពលករដែលនៅទំនេរ ភូមិនៅទាំងបំផុសចលនាប្រជាជនបង្វែរដីផលិតស្រូវមិនសូវមានផលជិត ៤០ ហិកតាមកដាំដូង និង ៣០ ហិកតាដាំដំណាំឆ្លាស់និងដាំស្មៅចិញ្ចឹមគោមេជាង ៥០០ ក្បាល។

នៅពេលខាងមុខសាខាបក្សភូមិឌិញភូតឹង នឹងបន្តផ្សព្វផ្សាយ អនុវត្តសារាចរលេខ ០៥ ស្តីពីជំរុញមាំការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងកម្មាភិបាល​បក្ខជន និងប្រជាជនពង្រីកល្អតួនាទី ស្មារតីទទួលបន្ទុករបស់កម្មាភិបាលបក្ខជន ដើម្បីបង្កភាពរាលដាលក្នុងទូទាំងប្រជាជន និងរួមចំណែកកសាងសាខាបក្សភូមិឲ្យកាន់តែស្អាតស្អំរឹងមាំ៕

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.