22/02/2022 10:10
ពិនិត្យ ព្យាបាលភ្នែកជូនប្រជាជន ។
អនុវត្តកម្មវិធីសហការផ្សព្វផ្សាយ បំផុសចលនានារីនៅលើភូមិសាស្រ្តខេត្ត ចូលរួមគាំពារសង្គម ដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារដំណាក់កាល ២០២០-២០២៥ ផែនការសហការរវាងគាំពារសង្គមខេត្ត និងសមាគមសហព័ន្ធន៍នារីខេត្ត ស្តីពីការបំផុសចលនាសមាជិកានារីចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារឆ្នាំ ២០២១។ល។ ឆ្នាំ ២០២១ សមាគមសហពន្ធន៍នារីទីផ្សាររួមខេត្តយ្វៀងហាយ និងគាំពារសង្គមទីផ្សាររួមខេត្តយ្វៀងហាយ ចុះ ផ្សាយផែនការសហការ បំផុសចលនាសមាជិកានារីចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារ។ ផ្នែកទាំង ០២ បាន ចាត់តាំងហ្វឹកហាត់ ផ្សព្វផ្សាយបណ្តាគោលនយោ បាយគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខា ភិបាលជូនកម្មាភិបាលសមាគម ៦៥ នាក់ ផ្សព្វផ្សាយភ្ជាប់ជាមួយបណ្តាវគ្គប្រជុំជីវភាពប្រចាំខែ សាខាក្រុមសមាគមភូមិ អនុសង្កាត់បាន ៣២១ លើក មានមនុស្ស ៥.១៤៨ លើកនាក់ចូលរួម។ ខ្លឹមសារផ្សព្វផ្សាយសំខាន់គឺច្បាប់គាំពារសុខាភិបាល ច្បាប់កែប្រែបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់គាំពារសង្គម អនុក្រឹត្យលេខ ១៤៦/ ២០១៨/NĐ-CP ចុះថ្ងៃទី ១៧ តុលាឆ្នាំ ២០១៨ របស់រដ្ឋាភិបាល បានកំណត់លម្អិត និងសេចក្ដីណែនាំអនុវត្តមាត្រាមួយចំនួនរបស់ច្បាប់គាំពារសង្គមស្ម័គ្រចិត្ត និងគាំពារសុខាភិបាល។ ក្រៅពីនោះ បណ្តាសមាគមនៅមូលដ្ឋានបានចែកខិត្តបណ្ណផ្សព្វផ្សាយអំពីផលប្រយោជន៍សម្រាប់ប្រជាជន ពេលចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារ។
គិតមកដល់បច្ចុប្បន្ន ទីផ្សាររួមខេត្តយ្វៀងហាយ មានកម្មាភិបាលសមាគម ១៦ នាក់ ចូលរួមធ្វើដេ ប៉ូប្រមូលប្រាក់ចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារ ដេប៉ូភាគ ច្រើនជារបស់បណ្តាកម្មាភិបាលសមាគមថ្នាក់មូល ដ្ឋាន បានផ្នែកគាំពារសង្គមហ្វឹកហាត់អំពីមុខជំនាញ។ ដោយកំណត់ច្បាស់នេះជាភារកិច្ចសំខាន់មានអត្ថន័យដល់សិទ្ធិ និងផលប្រយោជន៍ និងជីវ ភាពរបស់សមាជិកា ជាពិសេសគឺបណ្តាអ្នកចូល រួម ម្ល៉ោះហើយគណៈអចិន្ត្រៃយ៍សមាគមសហពន្ធន៍នារីទីផ្សាររួមខេត្តយ្វៀងហាយ ប្រគល់កម្រិត ផែនការឆ្នាំ ២០២១ ដល់បណ្តាឃុំ ទីប្រជុំជន។ ផ្តើមពីនោះ ដល់ចុងឆ្នាំ ២០២១ ចំពោះគាំពារសង្គមស្ម័គ្រចិត្តមានមនុស្ស ៥៣/៧០ នាក់ចូល រួម សម្រេច ៧៥,៥% គាំពារសុខាភិបាលតាមគ្រួសារ មានមនុស្ស ២៧១/១០០ នាក់ចូលរួមសម្រេច ២៧១% (មានសមាជិកា ២៥៦ នាក់ចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្តពេលបានបំផុសចលនា)។
ជាពិសេស ទីផ្សាររួមខេត្តយ្វៀងហាយ បន្តរក្សាក្រុមហ៊ុនប្រាក់ទុនសម្រាប់ទិញគាំពារសង្គមដោយ ស្ម័គ្រចិត្តនៅឃុំឡុងហ៊ឺវ មានសមាជិកា ០៧ នាក់ចូលរួមជារៀងរាល់ខែសមាជិកាម្នាក់ចូលរួម គបវាល់ប្រាក់ ១៣៨.០០០ ដុង មកទល់បច្ចុប្បន្ន មានសមាជិកា ១៣ នាក់ចូលរួម គាំពារសង្គមដោយស្ម័គ្រចិត្ត។ ក្នុងឆ្នាំ ២០២១ ទីផ្សាររួមខេត្ត យ្វៀងហាយ បង្កើតថ្មី ក្រុមហ៊ុនប្រាក់ទុនសម្រាប់ ទិញគាំពារសង្គមបាន ០៦ ក្រុម មានសមាជិកា ៨៦ នាក់ចូលរួមគបវាល់ប្រាក់ជាង ០១ ពាន់ លានដុងឧបត្ថម្ភ ៦៦៩ គ្រួសារទិញគាំពារសង្គម។ ផ្តើមពីនោះ រួមចំណែកអនុវត្តមានប្រសិទ្ធភាពបណ្តាលក្ខឋានដែលទាក់ទងដល់កម្មវិធីគោល ដៅជាតិស្ដីពីការកសាងជនបទថ្មី។ បច្ចុប្បន្ន ទីផ្សាររួមខេត្តយ្វៀងហាយមានសមាជិកា ៧.២៩១/៧.៩១៣ នាក់មានបណ្ណគាំពារសុខាភិបាលសម្រេច ៩២,១៣%។
សំណេះសំណាលជាមួយយើងខ្ញុំ អ្នកស្រីបូយធីធូធ្វី អនុប្រធានសមាគមសហពន្ធន៍នារីទីផ្សាររួមខេត្តយ្វៀងហាយឱ្យដឹង៖ អាស្រ័យសហការ ស្អិតល្មួតរវាងអង្គភាពទាំង ០២ និងការបង្ក លក្ខណៈ របស់រដ្ឋអំណាចមូលដ្ឋាន បណ្តាផ្នែកមាន សមត្ថកិច្ច ជាពិសេសគឺការចូលរួមយ៉ាងសកម្ម អស់ពី ចិត្ត ក្នុងចលនារបស់កម្មាភិបាលសមាគម ចូល រួមដេប៉ូប្រមូលប្រាក់គាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារ។ ការចូលរួមរបស់កម្មាភិបាលសមាគមនៅមូលដ្ឋាន បន្តពង្រឹង និងបង្កើតថ្មីក្រុមហ៊ុនប្រាក់ទុនសម្រាប់ទិញគាំពារសុខាភិបាល រួមចំណែកយ៉ាងសកម្មអនុវត្តលក្ខឋាន ដើម្បីប្រជាជនចូលរួមគាំពារសុខាភិបាលក្នុងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ បន្តរក្សាការចាត់តាំងប្រជុំសាខា ក្រុមសមាគមរៀនសូត្រលក្ខន្តិកៈសមាគម ពង្រីកសមាជិកាថ្មី ពង្រឹងនិងពង្រីកបណ្តាទម្រង់តាមការកំណត់។
ឆ្នាំ ២០២២ អាសន្នរោគកូវីដ ១៩ បានត្រួតពិនិត្យ បណ្តាចលនាសមាគមក៏ដូចជាបណ្តាសកម្មភាពចលនារបស់សមាគមបានពង្រីក។ ក្នុងនោះ បំផុសចលនាសមាជិកាចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារបានចាត់ទុកជាភារកិច្ចមួយយ៉ាងសំខាន់។ ដើម្បីអនុវត្តសម្រេចកម្រិតផែនការដាក់ចេញ គណៈ អចិន្ត្រៃយ៍សមាគមសហពន្ធន៍នារីទីផ្សាររួមខេត្ត យ្វៀងហាយនឹងបន្តសហការជាមួយគាំពារសង្គម ជំរុញមាំការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ទន្ទឹមនឹងនោះ មានគោលនយោបាយស្ងើចសរសើរ ទាន់ពេល ដើម្បីលើកទឹកចិត្តសមាជិកាចូលរួមផ្សព្វផ្សាយ បំផុសចលនាដល់ប្រជាជនចូលរួមគាំពារសង្គមដោយស្ម័គ្រចិត្ត និងគាំពារសុខាភិបាលតាមគ្រួសារ។ ជាពិសេសក្នុងឆ្នាំ ២០២២ ទីផ្សាររួមខេត្តយ្វៀងហាយបន្តរក្សា និងពង្រីកទម្រង់ហ៊ុនប្រាក់ទុនឲ្យខ្ចីបង្វិលជុំសម្រាប់ទិញគាំ ពារសង្គមជូនសមាជិកា ដើម្បីជំនួយឱ្យសមាជិកា មានប្រាក់ទុនប្រិតសំចៃ ដើម្បីសមាជិកាចូលរួមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង និងមាន គុណភាពល្អទៀតផង៕ ប្រែសម្រួល៖ សុខា