សមាគមសហព័ន្ធន៍នារីខេត្តជូនអំណោយដល់គ្រួសារក្រីក្រស្រុកកូវង៉ាង
27/01/2022 16:29
កាលពីថ្ងៃទី ២០ មករា សមាគមសហព័ន្ធន៍នារីខេត្ត មូលនិធិឧបត្ថម្ភនារីអភិវឌ្ឍខេត្តសហការជាមួយគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា ម៉ីហ្វា ស្រុកកូវង៉ាង ចាត់តាំងជូនអំណោយដល់បងប្អូននារីក្រីក្រ ៦០ នាក់, អំណោយមួយចំណែកៗតម្លៃ ៣០០ ពាន់ដុងនិងធុងចម្រោះទឹក ២០០ (ឃុំនីមួយៗ បានឧបត្ថម្ភ ១០០ ធុង) តម្លៃធុងនីមួយៗ ១,២ លានដុង។ នេះជាអំណោយធុងចម្រោះទឹកក្នុងចំនួន ១៤០.០០០ ធុង តម្លៃជិត ០៤ ពាន់លានដុង អាស្រ័យដោយក្រុមហ៊ុនភាគហ៊ុនជំរុញការវិនិយោគ និងអភិវឌ្ឍន៍ចីរភាព (SIPCO) ឧបត្ថម្ភសម្រាប់ជូនដល់បណ្ដាគ្រួសារប្រជាជនដែលមិនទាន់មានប្រភពទឹកជ្រះប្រើប្រាស់នៅលើភូមិសាស្រ្ដខេត្ត ឆ្លងតាមនោះ ជួយឲ្យប្រជាជនបន្ថយបានប្រាក់ចំណាយក្នុងការជ្រើសទិញឧបករណ៍ចម្រោះទឹក៕

ជូនអំណោយដល់បងប្អូននារីក្រីក្រ ។ រូបថត៖ ង៉ុកហុង
ប្រែសម្រួល៖ លឺវវូ