• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

សមមិត្ត ង៉ូជីកឿង លេខាបក្សខេត្ត៖ មូលដ្ឋានគប្បីច្បាមជាប់គោលលំនាំធ្វើសកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត

29/03/2022 08:29

សប្តាហ៍កន្លងហើយ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តអញ្ជើញទៅ​ធ្វើការនៅ​ស្រុកកូវកែដើម្បីស្ដាប់របាយការណ៍ស្ថានភាពពង្រីកសេដ្ឋ កិច្ច‑សង្គមឆ្នាំ ២០២១ និង ២ ខែដើមឆ្នាំ ២០២២។ លោកង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត លោក គឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍​បក្សខេត្ត លោកឡឹមមិញដាំង អនុលេខាបក្សខេត្ត រួមជាមួយថ្នាក់ដឹកនាំបណ្ដាមន្ទីរ ផ្នែកអញ្ជើញចូលរួម។

តាមសេចក្តីរបាយការណ៍ជូនគណៈប្រតិភូអចិន្ត្រៃយ៍បក្សខេត្ត លោកត្រឹងផុងបា អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកបានជូនព័ត៌មាន៖ អនុវត្តសេចក្ដីសម្រេចចិត្តឆ្នាំ ២០២១ ក្នុងចំណោមលក្ខឋាន ២១ យ៉ាង បានដាក់ចេញ មាន ២០/២១ លក្ខឋានសម្រេច និងសម្រេចលើសសេចក្ដីសម្រេចចិត្ត។ ​ដោយឡែកលក្ខឋាន​ពលករ​អនុវត្តសម្រេចបាន  ៨០%។ ក្នុង ២ ខែដើមឆ្នាំ ២០២២ ស្ថានភាពពង្រីក​សេដ្ឋកិច្ច‑សង្គមលើភូមិសាស្រ្តស្រុកមានភាពវិវឌ្ឍន៍បង្គួរ មានអាជីវកម្មក្រៅខេត្ត ០៤  កន្លែង( បិញយឿង ទីក្រុងហូជីមិញ) វិនិយោគចូលក្នុងផ្សារផ្លែឈើដឿងឌឹក (ភូមិតាដេវ ឃុំនិញថើយ) មណ្ឌលឧស្សាហកម្ម អាងភូតឹង។ ស្ថានភាពរាំងស្ងួត ជ្រាបទឹកប្រៃក្នុងបណ្ដាខែ ដើមឆ្នាំ ២០២២ នៅស្រុកកូវកែបានជម្នះជា សារវន្ត​ឆ្លើយតប​បានល្អការរក្សាទឹកសាបក្នុង ការផលិតឆ្លងតាមរយៈបណ្ដាសំណង់លូបាំងបាត់ តឹងយិន។ ការងាររំសាយទុនវិនិយោគគិតដល់ថ្ងៃទី ១៦ ខែមីនា អនុវត្តសម្រេចបាន ៦២,៣៧%។

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ហ៊ឺវហ្វេ

ស្រុកកូវកែស្នើឱ្យខេត្តវិនិយោគបើកទូលាយផ្លូវមួយចំនួនបម្រើការដឹកជញ្ជូន តភ្ជាប់មុខទំនិញពីមណ្ឌលឧស្សាហកម្មអាងភូតឹង ផ្សារផ្លែឈើដឿងឌឹកជាមួយផ្លូវខេត្តលេខ ៩១៥។ បើកទូលាយផ្លូវមួយចំនួនទៅកាន់បណ្ដាវត្តកណ្ដាល វត្តអូរមិច ដើម្បីឆ្លើយតបការ​អញ្ជើញ​មកទស្សនារបស់ភ្ញៀវទេសចរ ។ល។ រួមចំណែកលើកកម្ពស់ បណ្ដាលក្ខឋានជនបទ​ថ្មីរបស់ស្រុកដើម្បីសម្រេចស្រុកជនបទថ្មីខ្នាតគំរូឆ្នាំ ២០២៥។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡេវ៉ាំងហាំងវាយតម្លៃ៖ ស្រុកកូវកែមានសក្ដានុពលជាច្រើនសម្រាប់ជំរុញពង្រីកកសិកម្ម និងដងផ្លូវប្របទន្លេហូវដើម្បីពង្រីកបណ្ដាផ្នែកឧស្សាហកម្មបម្រើឱ្យបណ្ដាតំបន់រណបក្នុងការផលិតទំនិញកសិផលក្នុងការនីហរ័ណ។ កសាងតំបន់ទេសចរណ៍ធានា និងរក្សាបាន​បណ្ដា​កត្តាប្រកបដោយលក្ខណៈរបស់មូលដ្ឋាន មិនលាយឡំ និងភ្ជាប់រូបភាពរបស់មាតុភូមិ​កូវកែជាមួយភ្ញៀវទេសចរ។ល។ នៅពេលខាងមុខ មូលដ្ឋានគប្បីស្រាវជ្រាវក្នុងការកសាងផែនការពង្រីកសេដ្ឋកិច្ច-សង្គមសមស្របជាមួយសក្ដានុភាពរបស់ខ្លួន។ យកចិត្តទុកដាក់ក្នុងការធ្វើរចនាសម្ព័ន្ធសេដ្ឋកិច្ច គប្បីមានការបង្វែរឱ្យបានល្អជាងរវាង​បណ្ដាវិស័យកសិកម្ម ‑ ឧស្សាហកម្ម  ពាណិជ្ជកម្ម‑សេវាកម្ម អំពាវនាវ ជំរុញបណ្ដាអាជីវកម្មចូលរួមទៅតាមបណ្ដាមណ្ឌលឧស្សាហកម្មលើភូមិសាស្រ្តស្រុកយ៉ាងមានប្រសិទ្ធភាព។

លេខាបក្សខេត្ត ង៉ូជីកឿង ចង្អុលការ៖ មូលដ្ឋានគប្បីច្បាមជាប់គោលលំនាំធ្វើ​សកម្មភាពរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សស្រុក។ ផ្ដុំផ្ទៀងផ្ទាត់ឡើង​វិញកងជួរកម្មាភិបាលដែលមាននាពេលបច្ចុប្បន្ន លើកកម្ពស់គុណភាពការងារ​ឡើងគ្រោងផែនការ។ បន្តស្រាវជ្រាវ និងអនុវត្តការផ្លាស់ថ្មីវិធីសាស្រ្ត ឥរិយាបថ របៀបធ្វើការរបស់កម្មាភិបាល បក្ខជនម្នាក់ៗ អនុវត្តល្អបណ្ដាលក្ខការណ៍ចាត់តាំងប្រជុំជីវភាពបក្ស។ ពង្រីកកម្លាំងរឹងមាំរបស់ស្រុកអំពីស្រូវ ផ្លែឈើ ប៉ុន្តែត្រូវប្រមូលផ្ដុំផលិតស្រូវមុខទំនិញ និងបង្កើនរហ័សចំនួនផលិតផល OCOP លើភូមិសាស្រ្តដើម្បីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលើកកម្ពស់តម្លៃមុខទំនិញកសិផល។ ទន្ទឹមនឹងនោះ ជាសន្សឹមៗបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចតាមទិសដៅបន្ថយសមាមាត្រកសិកម្ម លើកកម្ពស់សមាមាត្រឧស្សាហកម្ម‑សាងសង់។ ត្រៀមបម្រុងបណ្ដាលក្ខណៈចាំបាច់(ទីធ្លាជ្រះ គោលនយោបាយទាក់ទាញជាលក្ខណៈពិសេសរបស់ស្រុក។ល។)ដើម្បីប្រើប្រាស់ឱកាសដែលខេត្តកំពុងមានគោលការណ៍ជំរុញវិនិយោគទៅក្នុងវិស័យ ៣ យ៉ាង៖ ទាញយកផល ច្នៃកសិផល ជលផល និងទេសចរណ៍នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣០​ ទិវាបង្កើតខេត្តឡើងវិញ។ ប្រមូលផ្ដុំកៀរគរបណ្ដាប្រភពកម្លាំងដើម្បីពង្រីកខ្លាំងក្លាវិស័យទេសចរណ៍ ប្រើប្រាស់កម្លាំងព្រៀបដែលមានស្រាប់។ល។ អនុវត្តល្អបណ្ដារបបសម្រាប់មុខសញ្ញាសង្គម និងគ្រួសារគោលនយោបាយ។ ផ្ដុំបង្ការ បង្ក្រាបបណ្ដាអបាយមុខសង្គម សន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាននីមួយៗ។​ ចំពោះបណ្ដាសំណើរបស់ស្រុកកូវកែ គប្បីធ្វើផែនការ គម្រោងផែនការដើម្បីផ្ញើទៅគណៈកម្មាធិការប្រជាជនខេត្ត និងបណ្ដាផ្នែក ពាក់ព័ន្ធពិនិត្យ និងដាក់ចូលទៅក្នុងគម្រោងផែនការ៕   

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.