• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

លោកង្វៀងហ្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ទទួលបដិសណ្ឋារកិច្ចនិងធ្វើការជាមួយក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធទ្រឿងថាញ់វៀតណាម

15/03/2022 13:02

កាលពីរសៀលថ្ងៃទី ៨ មីនា លោក ង្វៀង​​ហ្វិញ​ធៀង អនុ​​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​មានពេល​ទទួល​បដិសណ្ឋា​​រកិច្ច​​ និង​ធ្វើ​ការ​ជា​មួយ​​លោកដាំង​ទ្រុង​គាង ប្រ​ធាន​​ក្រុម​ប្រឹក្សា​ភិ​បាល​​​ក្រុម​ហ៊ុន​ភាគ​ហ៊ុនសម្ព័ន្ធ​​ទ្រឿង​ថាញ់​វៀត​ណាម (TTVN Group) និង​បណ្តា​​ម្ចាស់​វិ​និ​យោគដៃ​គូ​អញ្ជើញមក​ស្វែង​យល់ ​និង​​វិ​និ​យោគ​បណ្តា​គម្រោង​​​ការ​នៅ​ខេត្ត​ត្រា​វិញ។

មុន​នោះ TTVN Group បាន​​ដំ​ណើរ​​ការគម្រោង​​ការរោង​ច័ក្រ​​វា​យោ​អគ្គិ​ស​នី V1-2 (ឃុំ​ទ្រឿង​ឡុងហ្វា ទី​ផ្សារ​រួម​ខេត្ត​យ្វៀង​ហាយ) មាន​ថាម​ពល​ ៤៨ ​មេ​ហ្គា​វ៉ាត់​ បរិ​មាណ​​ផល ១៦២,៧ ​លាន​គី​ឡូ​វ៉ាត់​ក្នុងមួយម៉ោង​ក្នុង​មួយ​ឆ្នាំបានដាក់ ឱ្យប្រើប្រាស់ធ្វើ​ពា​ណិជ្ជ​កម្មថ្ងៃ​ទី ២០ តុ​លា ឆ្នាំ​ ២០២១ រួម​វិ​ភាគ​ទាន​​ទោ​ក្នុង​​ថវិ​កា​រដ្ឋ​​ប្រ​មាណ ៥០ ពាន់​លាន​ដុង​​ក្នុង​មួយ​ឆ្នាំ។

តំណាងសមាគមជំរុញការសិក្សាទទួលប្រាក់ឧបត្ថម្ភអំពីក្រុមហ៊ុនTTVN Group។ រូបថត៖ ហ៊ឺវហ្វេ

បច្ចុប្បន្ននេះ TTVN Group មាន​បណ្តា​គម្រោងការ​កំ​ពុង​ផ្សព្វ​ផ្សាយ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្តដូចជា៖ គម្រោង​ការរោង​ចក្រ​​វា​​យោ​អគ្គិ​សនី​ទ្រឿង​​ថាញ់​ដាក់​​នៅ​​ទី​តាំង V៤-២A, V៤-២B, V៤-៣A, V៤-៣B និង V៤-៣C នៅ​​លំ​​​ហ​ស​មុទ្រ​ខេត្ត​ត្រា​វិញ ដោយមាន​ថាម​ពល​សរុបរួម​​ ២.០០០​​ មេ​ហ្គា​វ៉ាត់ ជាមួយនឹង​ទុន​​វិ​និយោគ​សរុបរួម​ប្រ​​មាណ​ ៩៦.១៣៧​ ពាន់​លាន​ដុង តាម​ការ​រំ​ពឹង​ទុក​ក្នុង​ដំ​ណាក់​កាល ២០២២-២០២៥ ដំ​ណើ​​ការ​នៅ​ទីតាំង V៤-២A, V៤-២B (ចំនួន ៨.០០០ មេ​ហ្គា​វ៉ាត់) ដំ​ណាក់​កាល ២០២៥-២០៣០ ដំ​ណើ​​ការ​នៅទី​តាំង V៤-៣A, V៤-៣B និង V៤-៣C រោង​ចក្រ​វាយោ​អគ្គិ​សនី​ដុង​​ហាយទី ​៣ ដំ​ណើ​​ការ​នៅ​ទីតាំង V៣-៣ នៅ​លំ​ហ​ស​មុទ្រឃុំ​​ដុង​ហាយ ស្រុក​យ្វៀង​​ហាយ​ដោយមានទុនវិនិយោគសរុបរួមប្រមាណ   ៤.៩៧៩,៩​ ពាន់​លាន​ដុង តាម​ការ​រំ​ពឹ​ង​ទុក​​បើក​ការដ្ឋា​កសាង​​​ក្នុង​ត្រី​មាស​ទី ​២ ឆ្នាំ ​២០២៣ ដាក់ឱ្យប្រើប្រាស់ធ្វើ​ពាណិជ្ជ​កម្ម​​ត្រី​មាស​ទី​ ៤ ឆ្នាំ​ ២០២៤។ រោង​ចក្រ​វា​យោ​អគ្គិ​ស​នី​ V១-២ បើក​ទូ​លាយ​នៅទីតាំង V១-២ នៅ​លំ​ហ​សមុទ្រ​ឃុំ​ទ្រឿងឡុងហ្វា ទី​​ផ្សាររួម​ខេត្ត​យ្វៀង​ហាយ តាម​ការ​រំ​ពឹង​ទុកមាន​ថាម​ពល​សរុបរួម ៤៨ ​​មេ​ហ្គា​វ៉ាត់ ដោយមាន​ទុន​វិ​និយោគ​សរុបរួម​ប្រ​មាណ ២.១៨១ ពាន់​លាន​ដុង តាម​ការ​រំពឹ​ទុកនឹង​បើក​ការដ្ឋា​ក​សាង​​នៅត្រី​មាសទី​ ៤ ឆ្នាំ​ ២០២៣ ដាក់ឱ្យប្រើប្រាស់ធ្វើ​ពាណិជ្ជ​កម្ម​​ត្រី​មាសទី ​២ ឆ្នាំ​ ២០២៤។

បណ្តា​គម្រោងការអចល​នទ្រព្យ មាន​គម្រោង​ការតំបន់ទីក្រុងជាមួយនឹង​ផ្ទៃ​ដី​ប្រ​មាណ ២៥,៩២​​ ហិកតាបាន​ផ្តល់សច្ចាប័នលើផែន​ការ ១/៥០០ ក្នុង​ត្រី​មាន​ទី ២ ឆ្នាំ ​២០២២ (បន្ទាប់​ពី​គណៈ​​កម្មា​ធិការ​ប្រជាជន​ខេត្ត​បាន​ផ្តល់សច្ចាប័នលើ​ផែនការ​កំ​ណត់​ ១/២០០០)។ គម្រោង​​ការតំ​បន់​ឧស្សា​ហ​កម្ម​ង៉ូវ​ឡាក មាន​ផ្ទៃ​​ដី​ប្រ​មាណ​ ៩៣៦​ ហិក​តា កំ​ពុង​ស្ថិតក្នុង​ដំ​ណាក់​កាល​​ត្រួតពិ​និត្យ​ និង​កសាង​ផែន​ការ ១/៥០០។ TTVN Group ព្រម​ទាំង​បណ្តា​ដៃ​គូ​​បាន​ស្នើ​ឡើង​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​បន្ត​យក​ចិត្ត​ទុក​ដាក់ឧបត្ថម្ភដល់​ម្ចាស់​វិ​យោគ​សម្រេច​​បណ្តា​នី​តិ​វិធី​ច្បាប់​​ធ្វើ​ជា​មូលដ្ឋាន​​សម្រាប់​​ដំ​ណើ​ការគម្រោងការ​​​បន្ទាប់​ពី​ផែន​ការ​អគ្គិ​ស​នី​​​ ៨ បាន​​ផ្តល់សច្ចា ប័នឧបត្ថម្ភ បង្ក​លក្ខណៈសម្រាប់​ម្ចាស់​វិ​និយោគ ​ត្រួតពិ​និត្យសង្កេត ប្រ​​មូល​ទិន្ន​ន័យ​ខ្យល់​នៅ​​តំ​បន់​ស្រាវ​ជ្រាវ​។ ដើម្បីសហ​ការ​នឹង​បណ្តា​ម្ចាស់​វិ​និយោគផ្សេងៗ​ទៀត​ផ្សព្វ​ផ្សាយ​​កសាងបណ្តាញ​​ ខ្សែ​អគ្គិសនី​ ៥០០ ​គី​ឡូ​វ៉ូល ដើម្បី​បណ្តាញ​ថាម​ពល​សម្រាប់​​បណ្តុំគម្រោង​ការវា​យោ​អគ្គិ​សនី​ទ្រឿង​ថាញ់ និងបណ្តា​គម្រោងការ​ថាម​ពល​​ក​កើត​ឡើង​វិញ​នៅ​ក្នុង​តំ​បន់។

ថ្លែង​​យោបល់នៅ​ពិធី​ធ្វើ​ការ អនុ​ប្រ​ធាន​គណៈ​កម្មាធិការប្រជាជនខេត្ត​ ង្វៀង​ហ្វិញ​ធៀង​មាន​ក្តី​រីក​​រាយដោយ​​បាន​ទទួល​  និង​ធ្វើ​ការ​ជា​​មួយ​ TTVN  Group និង​​បណ្តា​ក្រុម​ហ៊ុន​ដៃ​គូ។ លោក ង្វៀង​ហ្វិញ​ធៀងបាន​បញ្ជាក់ថា៖ ខេត្ត​ត្រា​វិញ​សន្យា​​ និង​​បង្ក​រាល់​លក្ខណៈ​ងាយ​ស្រួល​បំ​ផុត​សម្រាប់​បណ្តា​​ម្ចាស់​វិ​និយោគ​បានច្បាមខ្ជាប់​បណ្តា​គោល​ន​យោ​បាយអា​ទិភាព​របស់​ខេត្ត។ ចំ​ពោះ​បណ្តា​គម្រោងការ​កំ​ពុង​តែរៀប​ចំវិ​និយោគសុទ្ធតែ​សម​ស្រប​ជា​​មួយផែន​ការ​របស់​ខេត្ត  និង​ស្ថិត​នៅ​ក្នុង​តំ​បន់​សេដ្ឋ​​កិច្ច​របស់​ខេត្ត។ ទន្ទឹម​នឹង​នោះ​​ប្រ​គល់ភារកិច្ច​​ដល់​បណ្តា​​មន្ទីរ ស្ថា​ប័ន មូលដ្ឋាន​មាន​ការទាក់​ទិនគប្បី​​សហ​ការ ឧបត្ថម្ភ ​​ និងបង្កលក្ខណៈ​ងាយ​ស្រួល​បំ​ផុត​ ដើម្បី​ឆាប់បាន​​ផ្សព្វ​ផ្សាយ​​បណ្តា​ផែន​​ការគម្រោង​ការ​វិ​និយោគនៅខេត្ត​ត្រា​វិញ​ជាបន្ទាន់។

នៅ​ឱ​កាស​នេះដែរ​ TTVN Group បាន​ប្រ​គល់​ជូន​ទឹក​ប្រាក់​ ៥០០ លាន​ដុង​​ដល់​ស​មាគម​ជម្រុញ​ការ​សិក្សា​ខេត្ត​ និង​ផ្ទះ​សប្បុរសធម៌  ១០​ ខ្នងជាមួយនឹងទឹកប្រាក់ ៤០០​​ លានដុង សម្រាប់ជូនដល់​បណ្តា​គ្រួ​សារ​​ជួប​លំ​បាក​ពីលំនៅឋានរបស់​ស្រុក​យ្វៀង​ហាយ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.