10/05/2022 08:45
អ្នកស្រី ថាច់ធីង៉ុកហាញ់ អនុលេខាគណៈកម្មាធិការបក្សឃុំតឹងហ៊ុងឱ្យដឹង៖ ឃុំតឹងហ៊ុងមានចំនួនប្រជាជនជាជនជាតិខ្មែរស្រូបយកអត្រាជាង ៤៤%។ ក្នុងរយៈកាលកន្លង អនុវត្តសារាចរលេខ ០៥ ភ្ជាប់ជាមួយការកសាងជនបទថ្មី បានមាមីងខ្មែរជាច្រើនចូលរួមយ៉ាងស្រុះស្រួល។ ផ្តើមពីឃុំមួយសម្រេចសម្បទាជាឃុំជនបទថ្មី មកដល់បច្ចុប្បន្ន តឹងហ៊ុងបានក្លាយជាឃុំជនបទថ្មីលើកកម្ពស់ ហើយកំពុងស្ថិតក្នុងដំណាក់កាលខិតខំដើម្បីកសាងជាឃុំជនបទថ្មីខ្នាតគំរូ។
បក្ខភាគ និងប្រជាជនឃុំតឹងហ៊ុងបន្តដាក់ចេញគោលដៅអនុវត្តបណ្តាកម្រិតផែនការឆ្នាំ ២០២២ ភ្ជាប់ជាមួយចលនារៀនសូត្រ និងធ្វើតាមគំរូសីលធម៌ ឥរិយាបថហូជីមិញ។ ឆ្លងតាមនោះ អនុវត្តជោគជ័យបណ្តាកម្រិតផែនការដែលមហាសន្និបាតបក្ខភាគឃុំតឹងហ៊ុងដាក់ចេញក្នុងអាណត្តិកាល ២០២១‑២០២៥ ។
ដងផ្លូវគ្មានសំណល់សំរាមនៅភូមិព្រែកលប។
ភូមិព្រែកលប ឃុំតឹងហ៊ុង មានជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៧៣%។ អនុវត្តសារាចរលេខ ០៥ ក្រៅពីបន្តរក្សាបណ្តាទម្រង់មានប្រសិទ្ធភាព សាខាបក្សភូមិនៅទាំងបង្កើតបន្ថែមទម្រង់ “ដងផ្លូវគ្មានសំរាមជ័រ”។ លោក ថាច់ថាញ់ហ្វាង អធិការក្លឹបបរិស្ថានអតីតយុទ្ធជនភូមិព្រែកលបឱ្យដឹង៖ ទម្រង់នោះបានរួមចំណែកបង្កើនចំណេះដឹងការពារបរិស្ថាន កាប់ឆ្ការគុម្ពោតព្រៃឈើស៊ុមទ្រុមនៅជុំផ្ទះ មិនចោលសំរាមបង្កឲ្យកខ្វក់បរិស្ថាន។ល។ ចំណែកសំរាមជ័រ បច្ចុប្បន្នផ្នែកមានសមត្ថកិច្ចដាក់ធុងសំរាម ១៧ ធុងតាមដងផ្លូវ ដើម្បីបង្កលក្ខណៈឱ្យប្រជាជនដាក់សំរាមត្រូវកន្លែងកំណត់។ ការកសាងទម្រង់នេះ ជារបៀបធ្វើមួយស្តែងឡើងការច្នៃប្រតិដ្ឋ ទទួលបានលទ្ធផលខ្ពស់ រួមចំណែកជាមួយរដ្ឋអំណាចយមូលដ្ឋានកសាងជោគជ័យភូមិជនបទថ្មីខ្នាតគំរូ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។
អនុវត្តសារាចរលេខ ០៥ យោងតាមលក្ខណៈជាក់ស្តែងរបស់ភូមិ ក្នុងរយៈកាលកន្លងសាខាបក្សភូមិព្រែកទុង បានយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាពក្រីក្រយ៉ាងស្ថិរភាព ដើម្បីឆ្ពោះទៅកសាងភូមិជនបទថ្មីខ្នាតគំរូ។ ផ្តើមពីនោះសាខាបក្សភូមិបានជំរុញការពង្រីកបណ្តាទម្រង់ពង្រីកសេដ្ឋកិច្ចគ្រួសារ ដូចជា៖ ទម្រង់ដាំដូង ដាំឈើហូបផ្លែ ចិញ្ចឹមគោមេ។ល។
ជាគ្រួសារក្រីក្រមួយរបស់ភូមិ អាស្រ័យបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនា និងបង្កលក្ខណៈឲ្យបងថាច់ភឿង(ភូមិព្រែកទុង) សម្រេចចិត្តបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក ៣០ លានដុង ដើម្បីវិនិយោគកសាងទម្រង់ម៉ាស៊ីនកិនស្រូវ និងរណារសម្រាប់អារដើមឈើស៊ីឈ្នួល។ ផ្តើមពីនោះគ្រួសារបង មានប្រភពចំណូលលំនឹងពី ១៥០‑ ៣០០ ពាន់ដុងក្នុងមួយថ្ងៃ។ ប្រិតសំចៃបានប្រាក់ទុន គ្រួសារបងបន្តទិញបានម៉ាស៊ីនជ្រួយដី ០១ គ្រឿង។ អាស្រ័យមានចរិតព្យាយាម ពុះពារឈានឡើងក្នុងជីវភាព គ្រួសារបងភឿងជាគ្រួសារមួយរួចផុតពីភាពក្រីក្រ និងធ្វើជាគំរូឆ្នើមដើម្បីមាមីងក្នុងភូមិរៀនសូត្រតាម។
ក្នុងរយៈកាលកន្លង ដើម្បីឧបត្ថម្ភគ្រួសារក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ទន្ទឹមជាមួយបង្កប្រាក់ទុន ភូមិព្រែកទុងនៅទាំងឆ្លៀតយកបណ្តាកម្មវិធី គម្រោងការ បណ្តាក្រុមហ៊ុននៅលើភូមិសាស្រ្ត ដើម្បីឧបត្ថម្ភការងារធ្វើជូនពលករជាង ១៥០ លើកនាក់។ ជីវភាពប្រជាជននៅក្នុងភូមិបានលើកកម្ពស់ជាលំដាប់។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រតែ ០២ គ្រួ។ នៅពេលខាងមុខ ភូមិនឹងផ្តុំកម្លាំងដើម្បីលុបបំបាត់គ្រួសារក្រីក្រឲ្យអស់នៅចុងឆ្នាំ ២០២២ នេះ។
យោងតាមលទ្ធផលដែលសម្រេចបាននោះ ឃុំតឹងហ៊ុងកាន់តែរីកចម្រើន។ ឆ្នាំ ២០១១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំសម្រេច ១២,៧ លានដុង អត្រាគ្រួសារក្រីក្រនៅ ១០,៣៧% ដល់ឆ្នាំ ២០២១ ប្រភពចំណូលមធ្យមរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំកើនឡើង ៦៦,៦ លានដុង អត្រាគ្រួសារក្រីក្រនៅតែ ០,២៦%។ បច្ចុប្បន្ន ភូមិកំពុងអនុវត្តបណ្តាដំណោះស្រាយ បង្កើនប្រភពចំណូលជូនប្រជាជន និងឆ្ពោះទៅកាន់ទិសដៅកសាងសម្រេចឃុំជនបទថ្មីខ្នាតគំរូ ដែលសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្ខភាគឃុំដាក់ចេញ៕
អត្ថបទ-រូបថត៖ សុខា