23/02/2022 10:17
សមមិត្តឡេមិញខាយ លេខាមជ្ឈិមបក្ស ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សមមិត្តយឿងវៀកថាំង អគ្គនាយកធនាគារគោលនយោបាយសង្គមវៀតណាមធ្វើជាអធិបតីសន្និបាត។ នៅមណ្ឌលផ្សាយបន្តខេត្តត្រាវិញមានសមមិត្តឡេវ៉ាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
កាលពីថ្ងៃទី ០១ ខែកក្ដដា ឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP របស់រដ្ឋាភិបាលស្តីពីគោលនយោបាយមួយចំនួនឧបត្ថម្ភដល់អ្នកប្រើប្រាស់កម្លាំងពលករ និងអ្នកពលកម្មជួបការលំបាកអាស្រ័យដោយអាសន្នរោគជំងឺកូវីដ-១៩ ធនាគារគោលនយោបាយសង្គមវៀតណាមម្ចាស់ការសហការជាមួយនឹងបណ្តាស្ថាប័នមានការទាក់ទិនផ្សព្វផ្សាយឱ្យបុលទាន់ពេលចំពោះអ្នកប្រើប្រាស់កម្លាំងពលករដើម្បីសងប្រាក់ខែឱ្យពលករក្នុងគ្រាត្រូវផ្អាកការងារធ្វើ និងក្រោយពីបានស្តារឡើងវិញការផលិត។ គិតមកដល់ពេលនេះ មាន ៦៣ ខេត្ត ទីក្រុងអនុវត្តការរំសាយឱ្យអ្នកប្រើប្រាស់កម្លាំងពលករចំនួន ១.៤៨៣ កន្លែងបានបុលជាមួយនឹង ចំនួនប្រាក់ ៣.៧៥៣ ពាន់លានដុងសម្រាប់សងប្រាក់ខែឱ្យពលករជួបលំបាកអាស្រ័យដោយមហាអាសន្នរោគជំងឺកូវីដ-១៩ តាមសេចក្តីសម្រេចចិត្តលេខ ៦៨/NQ-CP ចំនួន ៩៦៤.៥៦២ លើកនាក់។
បណ្តាតំណាងចូលរួមសន្និបាតផ្សាយបន្តផ្ទាល់។ រូបថត៖ ទ្រឿងអង
នៅខេត្តត្រាវិញ សមមិត្តយឿងហ្វីផុង នាយកសាខាធនាគារគោលនយោបាយសង្គមខេត្តបានឱ្យដឹងថា៖ អនុវត្តសេចក្តីសម្រេច ចិត្តលេខ ៦៨/NQ-CP សេចក្តីសម្រេចចិត្តលេខ ១២៦/NQ-CP និងសេចក្តីសម្រេចចិត្តលេខ ២៣/២០២០/QĐ-TTg សេចក្តីសម្រេចចិត្តលេខ ៣៣/២០២១/QĐ-TTg គិតមក ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ធនាគារគោលនយោបាយសង្គមខេត្ត ស្រុក ច្បាមបាន ៤១៩ ក្រុមហ៊ុន អាជីវកម្ម ជាមួយនឹងកម្លាំងពលកម្ម ២៣.០៧២ នាក់។ ក្នុងនោះមាន ០៩ ក្រុមហ៊ុន អាជីវកម្ម អង្គការចាត់តាំងមានតម្រូវការបុលប្រាក់ទុនសម្រាប់សងប្រាក់ខែឱ្យអ្នកផ្អាកការងារធ្វើ និងស្តារឡើងការផលិតជាមួយនឹងចំនួនពលករ ៣.០៨១ នាក់ សាខារំសាយសម្រេចជាមួយនឹងចំនួនប្រាក់ឱ្យបុល ១១,៤៣៨ ពាន់លានដុង។
កាលពិថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ រដ្ឋាភិបាលចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ស្តីពីកម្មវិធីស្តារឡើងវិញ និងពង្រីកសេដ្ឋកិច្ច-សង្គម ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលេខ ៤៣/២០២២/QH១៥ ចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ របស់រដ្ឋសភាស្តីពីគោលនយោបាយរាល់ខ្ទង់ចំណាយ និងចំណូលថវិកា រូបីយបណ្ណឧបត្ថម្ភកម្មវិធីស្តារឡើងវិញ និងពង្រីកសេដ្ឋកិច្ច-សង្គម។ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ធនាគារគោនយោបាយសង្គមបានចេញផ្សាយផែនការលេខ ៩៣៣/KH-NHCS ដើម្បីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ទន្ទឹមនឹងនោះពិនិត្យឡើងវិញបណ្តាភារកិច្ចមានការទាក់ទិនដើម្បីចាត់តាំងអនុវត្ត។
អនុវត្តបណ្តាគោលនយោបាយឥណទានតាមសេចក្តីសម្រេចចិត្តលេខ ១១/NQ-CP ធនាគារគោលនយោបាយសង្គមវៀតណាមកសាងគម្រោងផែនការចេញផ្សាយប័ណ្ណរតនាគារដោយបានរដ្ឋាភិបាលជម្រាបជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបង្កើនកម្រិតធានារ៉ាបរងជាមួយនឹងបណ្ណរតនាគារផ្សាយក្នុងប្រទេសរបស់ធនាគារគោលនយោបាយសង្គមច្រើនបំផុតគឺ ៣៨.៤០០ ពាន់លានដុង ក្នុងនោះឆ្នាំ ២០២២ ច្រើនបំផុតគឺ ១៩.០០០ ពាន់លានដុង។ ទន្ទឹមនឹងនោះ ធនាគារគោលនយោបាយសុក្រឹតសំណុំលិខិតសំណើស្នើផ្តល់សច្ចាប័នធានារបស់រដ្ឋាភិបាលដើម្បីផ្ញើទៅក្រសួងហិរញ្ញវត្ថុជម្រាបជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផ្តល់សច្ចាប័ន។ អនុវត្តសម្រេចការងារបញ្ជាក់តម្រូវការថវិកាឧបត្ថម្ភប្រាក់កម្រៃ ផ្តល់ បំពេញបន្ថែមប្រាក់កម្រៃ និងប្រាក់កម្រៃគ្រប់គ្រងដើម្បីអនុវត្តបណ្តាកម្មវិធីគោលនយោបាយរបស់កម្មវិធីក្នុងរយៈកាល ០២ ឆ្នាំ ២០២២-២០២៣ និងដល់ឆ្នាំ ២០២៥ ដើម្បីផ្ញើជូនក្រសួងផែនការ និងវិនិយោគបូកសរុបជម្រាប់ជូននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។
“ធនាគារគោលនយោបាយសង្គមបណ្តាខេត្ត ទីក្រុងប្រញាប់របាយការណ៍ ធ្វើសេនាធិការដល់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តចង្អុលការបណ្តាមន្ទីរ គណៈ ផ្នែកមានការទាក់ទិន បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមដែលទទួលការប្រគល់សិទ្ធិដើម្បីសហការជាមួយនឹងធនាគារគោលនយោបាយសង្គមពិនិត្យឡើងវិញមុខសញ្ញាទទួលផល ដើម្បីបូកសរុបតម្រូវការទុនចំពោះបណ្តាគោលនយោបាយឱ្យបុលអាទិភាពរបស់កម្មវិធីពីបណ្តាមូលដ្ឋានដើម្បីធ្វើជាមូលដ្ឋានប្រគល់ផែនការប្រភពទុនឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ផ្សព្វផ្សាយ ទាន់ពេល ប្រសិទ្ធភាពនៃបណ្តាកម្មវិធីគោលនយោបាយឱ្យបុលអាទិភាពដោយឆ្លងតាមធនាគារគោលនយោបាយសង្គម ឧបត្ថម្ភប្រាក់កម្រៃតាមសេចក្តីកំណត់របស់សេចក្តីសម្រេចចិត្តលេខ ១១/NQ-CP របស់រដ្ឋាភិបាល” ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលឡេមិញខាយបានសង្កត់ធ្ងន់ដូច្នោះ៕
ប្រែសម្រួល៖ រតនា