• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បណ្ដាយុវជនខ្មែរឆ្នើម

10/05/2022 07:55

សម្ព័ន្ធយុវជនខេត្ត គណៈកម្មាធិការសមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្ត ត្រាវិញ ទើបស្ងើចសរសើរ និងជូនបណ្ណសរសើរដល់យុវជនខ្មែរឆ្នើម ១៥ រូប។ នេះ ជាសកម្មភាព ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តត្រាវិញឡើង វិញ និងអំណរមហា សន្និបាតអង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ ឈានដល់ មហាសន្និបាតតំណាងទូទាំង ប្រទេសអង្គការសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លើកទី ១២ អាណត្តិកាល ២០២២- ២០២៧។

លោក​វ៉មិញញឹក ជូនបណ្ណសរសើរដល់យុវជន ត្រឹងសាមិញ ។ រូបថត៖ គីមង៉ឹង

​​     បងត្រឹងសាមិញ លេខាសម្ព័ន្ធយុវជនឃុំ ប្រធានសមាគមសហព័ន្ធន៍យុវជន ឃុំង្វៀកហ្វា  ស្រុកចូវថាញ់ជាយុវជនមួយក្នុងចំណោមយុវជនខ្មែរ ១៥ រូប បានស្ងើចសរសើរក្នុងឆ្នាំ ២០២២ ។ ឆ្នាំ ២០១២ បងសាមិញចូលរួមការងារសម្ព័ន្ធយុវជនហើយ ចាប់តាំងពីពេលនោះមក បងបានចូលរួមបំពេញសកម្មភាពជាច្រើននាំមកប្រសិទ្ធភាពជាក់ស្ដែង ក្នុងកិច្ចការយុវជន នៅមូលដ្ឋាន។ ជាមួយតួនាទីជាលេខាសម្ព័ន្ធយុវជនឃុំ តាំងពីឆ្នាំ ២០១៥ មក ទល់ពេលនេះ បងមិនត្រឹមតែផ្សព្វផ្សាយ ចលនា យុវជនសកម្មរៀនសូត្រសិក្សាស្រាវជ្រាវ ជ្រួត ជ្រាបបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋឡើយនៅទាំងសកម្មចូលរួមបណ្ដាចលនាសកម្មភាពបដិវត្តន៍របស់មូលដ្ឋាន។
     ក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បង បានចូលរួមកងកម្លាំងសុខាភិបាលឃុំធ្វើតេស្ត រហ័សចំពោះបណ្ដាមុខសញ្ញាសង្ស័យជ្រាបជំងឺកូវីដ កសាងផែនការបង្កើនក្រុមផ្សព្វផ្សាយបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ប្រជាជនក្នុងឃុំ និងបង្កើនបណ្ដាទំព័របណ្ដាញសង្គមហ្សាឡូ ហ្វេស បុ៊ក។ល។ ដើម្បីផ្សាយចែករំលែកបណ្ដាព័ត៌មាន សកម្មជួយឲ្យយុវជន ប្រជាជនក្ដាប់បានទាន់ពេល គ្រប់គ្រាន់នូវកម្រិតនៃការគ្រោះថ្នាក់ វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ឆ្លងតាមរយៈនោះ រួមចំណែកបង្កើនការយល់ដឹងរបស់ប្រជាជនក្នុងការស្វ័យការពារជំងឺ មិនស្លន់ស្លោ មិនធ្វេសប្រ ហែស ព្រងើយកន្តើយចំពោះអាសន្នរោគ។ 
     បងសាមិញនៅទាំងចូលរួមបម្រើក្នុងតំបន់ចត្តាឡីស័កលើភូមិសាស្រ្តឃុំ ចលនាសប្បុរសជនឧបត្ថម្ភ បន្លែបង្ការគ្រឿងឧបភោគបម្រើឲ្យចង្រ្កានបាយ នៅតំបន់ចត្តាឡីស័ក ជូនអំណោយជាង ២០០ ចំ ណែកដល់ប្រជាជនជួបការលំបាក គិតជាតម្លៃ ជាង ៣៧ លានដុង។ ចលនាសប្បុរសជនជូន អំណោយ ៥០ ចំណែកដល់កុមារក្រីក្រអំណរបុណ្យ ទ្រុងធូឆ្នាំ ២០២១ គិតជាតម្លៃ ១៥ លានដុង។

យុវជន ស៊ើងតឹង ទទួលបណ្ណស្ងើចសរសើរនៅពិធីស្ងើចសរសើរយុវជនឆ្នើម។
     ប្អូនស៊ើងតឹង សមាជិកសាខាសម្ព័ន្ធយុវជន ថ្នាក់ទី ១២ (អា) សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញក៏មានកិត្តិយសបានសម្ព័ន្ធយុវជនខេត្ត  សមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តស្ងើចសរសើរក្នុងលើកនេះដែរ។ ប្អូនតឹងឆាប់ចូលរួម បណ្ដាសកម្មភាពឈានមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍ ដូចជា៖ ចូលរួមឧបត្ថម្ភបច្ចេកទេស សម្រួលសំឡេងក្នុងបណ្ដាពិធីរបស់ សាលារៀនសកម្មចូលរួមបណ្ដាពេលពលកម្មអនា ម័យសាលារៀន។ ជាពិសេស ឆ្នាំ ២០២១ ប្អូនស៊ើងតឹងបានចំណាយថវិការង្វាន់ (១,៥ លានដុង) ពីពិធីប្រឡងច្នៃប្រ តិដ្ឋសម្រាប់យុវជនកុមារដើម្បីឧបត្ថម្ភអាហារូបករណ៍ដល់សិស្ស ដែលមានស្នា ដៃរៀនសូត្រឆ្នើមបំផុតនៃបណ្ដាថ្នាក់ទី ១០, ១១, ១២ របស់សាលា។ ទន្ទឹមនឹងនោះ ស៊ើងតឹងនៅទាំងចូលរួមក្រុមស្ម័គ្រចិត្ត ក្រុមតាមដានមតិសង្គម ក្រុមប្រចាំខ្លោងទ្វារសាលារយៈពេល ១៥ នាទីពេលសិស្សចូលសាលាដើម្បីធានាសុវត្ថិភាពខ្លោងទ្វារ សាលារៀនសុវត្ថិភាពចរាចរណ៍ ធានាសន្តិសុខសណ្ដាប់ធ្នាប់។
​​     មិនត្រឹមតែជាសិស្សពូកែច្រើនឆ្នាំបន្តបន្ទាប់  តឹងនៅទាំងជក់ចិត្តជាមួយសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្តទៀតផង។ ចាប់តាំងពីឆ្នាំ ២០១៩ មកទល់ពេលនេះ ស៊ើងតឹងបានចូល រួម និងទទួលបានរង្វាន់ជាច្រើនក្នុងបណ្ដាពិធីប្រឡងថ្នាក់ខេត្ត និងថ្នាក់ជាតិ។
     បងវ៉មិញញ៉ឹក អនុលេខាសម្ព័ន្ធយុវជនខេត្ត ប្រធានសមាគមសហព័ន្ធន៍យុវជនវៀតណាមខេត្តត្រាវិញឲ្យដឹងថា៖ បច្ចុប្បន្ន ទូទាំងខេត្តមានយុវជនប្រមាណ ១៥៧.០០០ នាក់ ក្នុងនោះជនជាតិ ខ្មែរជាង ៣០.០០០ នាក់។រយៈពេលកន្លង សម្ព័ន្ធយុវជន សមាគមសហ ព័ន្ធន៍យុវជនគ្រប់លំដាប់ ថ្នាក់ក្នុងខេត្តតែងយកចិត្តទុកដាក់ផ្សព្វផ្សាយអនុ វត្តចលនាជាក់ ស្ដែងជាច្រើនដើម្បីគិតគូរដល់យុវជនខ្មែរ។ ជាពិសេស សមាគមគ្រប់លំដាប់ថ្នាក់ បានបង្កើត និងរក្សាមានប្រសិទ្ធភាពសកម្មភាពរបស់សាខាសមាគមសហព័ន្ធន៍យុវជន ២៣ ក្រុម ក្នុងបណ្ដាមូលដ្ឋានសក្ការបូជាមានសមាជិកយុវជនខ្មែរជាង ២០០ នាក់ចូលរួម៕
                ​​                                                                                                               ប្រែសម្រួល៖ ថាច់ហ្វាង 

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

Hội Đoàn kết sư sãi yêu nước tỉnh Trà Vinh kỷ niệm 60 năm thành lập

100 năm ngày Báo chí cách mạng Việt Nam (21/6/1925 - 21/6/2025) - GẶP ĐỒNG NGHIỆP CŨ TRÊN BÁO CŨ

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.