• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 21/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម នយោបាយ - សង្គម

បណ្ដាមូលដ្ឋានប្រញាប់រូតរះចាក់វ៉ាក់សាំងម្ជុលទី ២ ឱ្យសិស្សានុសិស្ស

30/12/2021 14:46

ក្នុងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ មណ្ឌលសាលារៀនភាគច្រើននៅលើភូមិសាស្រ្ត ខេត្តត្រាវិញចាត់តាំងចាក់វ៉ាក់សាំងម្ជុលទី ២ ឱ្យសិស្សានុសិស្សថ្នាក់ទី ៧ និងទី ៨ ដើម្បីត្រៀមបម្រុងបណ្ដាលក្ខណៈធានាឲ្យប្អូនៗ វិលត្រឡប់មករៀនសូត្រដោយផ្ទាល់នៅសាលាវិញ។

គ្រូបង្រៀនសាលាអនុវិទ្យាល័យទីប្រជុំជនចូវថាញ់ណែនាំសិស្សកត់ដំណឹងពិនិត្យសម្រាំងមុនពេលចាក់វ៉ាក់សាំង។ រូបថត៖ សុខា

     * ឪពុកម្ដាយសិស្សត្រៀមរៀបចំជូនកូនទៅកន្លែងចាក់វ៉ាក់សាំង
     នៅស្រុកកូវង៉ាង ចាប់ពីព្រឹកព្រលឹម ឪពុកម្ដាយសិស្សជាច្រើនបានរៀបចំជូនកូនទៅកាន់សាលាបឋមសិក្សា-អនុវិទ្យា ល័យធ្វឹងហ្វា ជាកន្លែង ដែលប្រមូលផ្ដុំសិស្សថ្នាក់ទី ៧ និងទី ៨ របស់ សាលានោះ និងរបស់សាលាសកលជនជាតិអន្តេវាសិក អនុវិទ្យាល័យកូវង៉ាងរួមមកចាក់ ដោយមាន សិស្សរួមជាង ២៥០ រូបគ្រប់លក្ខណៈចាក់ម្ជុល ទី ២។ ដោយឡែកចំពោះសិស្សសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យកូវង៉ាង មានចំនួន ១១០  នាក់ ស្ថិតក្នុងមុខសញ្ញាចាក់វ៉ាក់សាំង។ ប្រភេទវ៉ាក់សាំងបានចាក់លើកនេះគឺ Pfizer។
     លោកគ្រូ ថាច់សា  ចាងហ្វាងរងសាលាសកលជនជាតិអន្តេវាសិកអនុវិទ្យាល័យកូវង៉ាងបានឱ្យដឹងថា៖ ក្នុងសប្ដាហ៍កន្លង សាលាចាត់តាំងចាក់វ៉ាក់សាំងឱ្យប្អូនៗថ្នាក់ទី ៩ ដើម្បីប្អូនៗគ្រប់លក្ខណៈ ចូលរៀនដោយផ្ទាល់នៅសាលាក្នុងថ្ងៃ ២៧ ខែ ធ្នូ ឆ្នាំ ២០២១។ ចំពោះលើកនេះវិញ សាលាផ្ដុំចាក់ឱ្យប្អូនៗថ្នាក់ទី ៧ និងទី ៨ នៅពេលខាងមុខបើសិនមានចំនួនវ៉ាក់សាំងបានបត់បែងនឹងបន្តចាក់ឱ្យប្អូនៗថ្នាក់ទី ៦ ទៀត។ ហើយបើគ្មានអ្វី ប្រែប្រួលទេនោះ នៅក្នុងថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ប្អូនៗទាំងអស់របស់សាលាដែលបានចាក់វ៉ាក់សាំងម្ជុលទី ២ នឹងប្រមូលផ្ដុំមករៀនដោយផ្ទាល់នៅនឹងសាលាវិញ។
     មុននោះ បណ្ដាសាលារៀននៅលើភូមិសាស្រ្ត ស្រុកចាត់តាំងប្រឹក្សាយោបល់ស្ដីពីសិស្សបានចាក់វ៉ាក់សាំងលើកនេះដូចជា៖ បណ្ដាសិស្សកំពុងជា F០, F១ មិនទាន់បានចូលរួមចាក់លើកនេះ និងប្រឹក្សាពីរបបអាហារូបត្ថម្ភសម្រាប់សិស្ស ពេលចូលរួមចាក់វ៉ាក់សាំង។ 
      បងថាច់ហ្វិញសា នៅភូមិមេរងថ្មី ឃុំថាញ់ហ្វាស៊ើង សំណេះសំណាលថា៖ វ៉ាក់សាំងមួយម្ជុលៗ សំខាន់ណាស់សម្រាប់បណ្ដាសមាជិករបស់គ្រួសារខ្ញុំ ម៉្លោះហើយទោះបីមានការមមាញឹកយ៉ាង ណាក៏ដោយ ក៏ខ្ញុំរៀបចំការងារឱ្យបានសមស្រប ដើម្បីជូនកូនមកចាក់វ៉ាក់សាំងត្រូវតាមម៉ោងដែល សាលាបានជូនដំណឹងដែរ។ ទោះបីសមាជិកទាំងអស់ក្នុងគ្រួសារបានចាក់វ៉ាក់សាំងម្ជុលទី ២ ក៏ដោយ ប៉ុន្តែខ្ញុំតែងបំផុសចលនាបណ្ដាសមាជិកលើកកម្ពស់ការប្រុងប្រយ័ត្នជានិច្ច ប្រតិបត្តិល្អ វិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ក្នុងនោះ មានការអនុវត្តន៍ម៉ឺងម៉ាត់អនុសាសន៍ ៥K។
      ដើម្បីបន្តអនុវត្តល្អសេចក្ដីសម្រេចចិត្តលេខ ១២៨/NQ-CP ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១  របស់រដ្ឋាភិបាលកំណត់បណ្ដោះអាសន្ន “សម្របសម្រួលបសុវត្ថិភាព រវៀសរវៃ ត្រួតពិនិត្យមានប្រ សិទ្ធភាពអាសន្នរោគកូវីដ ១៩ ” មន្ទីរអប់រំ និង បណ្ដុះបណ្ដាលខេត្ត ផ្សព្វផ្សាយបណ្ដាកន្លែងបានកំណត់អាសន្នរោគកម្រិតលេខ ១ និងកម្រិតលេខ ២ សិស្សផែនថ្នាក់ទី ៩ និងផែនថ្នាក់ទី ១២ ចាប់ ផ្ដើមចូលរៀនដោយផ្ទាល់ពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីដកពិសោធ។ បន្ទាប់មកយោងទៅ តាមការប្រែប្រួលនៃអាសន្នរោគ បើសិនឃើញបានលំនឹង បន្តឱ្យសិស្សបណ្តាថ្នាក់ទី ៧ ទី ៨ ទី ១០ និងទី ១១ ចូលរៀនដោយផ្ទាល់ចាប់ពីថ្ងៃ ទី ៥ ខែមករា ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ប្រគល់ឱ្យផ្នែកសុខាភិបាលសហការជាមួយផ្នែកអប់រំ និងបណ្ដុះបណ្ដាល និងមូលដ្ឋានប្រញាប់ផ្ទៀងផ្ទាត់ និងផ្តើមចាក់វ៉ាក់សាំងឱ្យសិស្សថ្នាក់ទី ៦ ក្នុង ខែមករា ឆ្នាំ ២០២២ បន្ទាប់មកបន្តឱ្យប្អូនៗចូលរៀនដោយផ្ទាល់ពេលគ្រប់លក្ខណៈ។
        *សិស្សគ្មានការព្រួយបារម្ភដូចកាល ចាក់វ៉ាក់សាំងម្ជុលទី ១
        ដោយឡែកនៅលើភូមិសាស្រ្តស្រុកចូវថាញ់ នៅថ្ងៃទី ២២ ខែធ្នូ បណ្ដាមណ្ឌលសាលារៀនក៏ ចាប់ផ្ដើមចាក់វ៉ាក់សាំងម្ជុលទី ២ បង្ការកូវីដ-១៩ ឱ្យសិស្សដែរ។ ដើម្បីធានាពីគម្លាត បណ្ដាសិស្សា នុសិស្សបានបត់បែងលៃលកទៅតាមថ្នាក់ បែងជាច្រើនតុចាក់វ៉ាកសាំង។ ក្រោយពេលចាក់វ៉ាក់សាំង សិស្សបានតាមដាននៅនឹងកន្លែងតិចបំផុត ក៏ ៣០ នាទីដែរ។

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់សិស្សានុសិស្ស ។  រូបថត៖ សម្បត្តិ
       ប្អូនខូវក្វាងទ័រ សិស្សទី ៧/៤ សាលាអនុវិទ្យាល័យទីប្រជុំជនចូវថាញ់បានឱ្យដឹងថា៖ ក្នុងការចាក់វ៉ាក់សាំងម្ជុលទី ២ ប្អូនគ្មានការព្រួយបារម្ភដូចកាលចាក់ម្ជុលទី ១ ឡើយ។ ពេលចេញទៅផ្ទះបានផ្ដល់ជូនលិខិតបញ្ជាក់ចាក់វ៉ាក់សាំង រួមជាមួយការណែនាំតាមដាននៅនឹងផ្ទះ ក្នុងនោះ មានព័ត៌មានលេខទូរស័ព្ទរបស់មជ្ឈមណ្ឌលសុខាភិបាលដើម្បីទាក់ទងពេលចាំបាច់។
បងស្រីថាច់ធីសុភណ្ឌនៅអនុសង្កាត់លេខ ៦ សង្កាត់លេខ ៩ ទីក្រុងត្រាវិញបានឱ្យដឹងថា៖ខ្ញុំមានកូន ២ រូបកំពុងរៀននៅសាលាអនុវិទ្យាល័យ ទីប្រជុំជនចូវថាញ់ ប៉ុន្តែកូនម្នាក់មិនទាន់គ្រប់អាយុ ចាក់វ៉ាក់សាំង រីឯកូនម្នាក់រៀនថ្នាក់ទី ៧ ទើបចាក់ ម្ជុលទី ២ រួច។ អាស្រ័យការប្រែប្រួលស្មុគស្មាញនៃអាសន្នរោគកំពុងមាននិន្នាការឆ្លងរាលដាលទូលំទូលាយក្នុងសហគមន៍ រួចបានរដ្ឋគិតគូរឲ្ ប្រជាជនចាក់វ៉ាក់សាំងបានគ្រប់គ្រាន់ គឺជួយឱ្យ ប្រជាជនមានការនឹងនរចិត្ត។ ខ្ញុំជឿជាក់ជានិច្ចទៅលើការដឹកនាំរបស់បក្ស រដ្ឋអំពីការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ទន្ទឹមនឹងនោះ ខ្ញុំក៏មានបំណងឱ្យកូនឆាប់បានវិលត្រឡប់មករៀនសូត្រដោយផ្ទាល់ផងដែរ។
         ដើម្បីត្រៀមបម្រុងបណ្ដាវិធីសាស្រ្តល្អបំផុតមុន ពេលទទួលប្អូនៗចូលរៀនដោយផ្ទាល់នៅសាលា មន្ទីរអប់រំ និងបណ្ដុះបណ្ដាលខេត្តត្រាវិញស្នើដល់បណ្ដាមូលដ្ឋានអប់រំត្រៀមបម្រុងឱ្យបានល្អបណ្ដាលក្ខណៈពេលបង្រៀននិងរៀនដោយផ្ទាល់សម្រាប់ សិស្ស។ ក្នុងនោះ ប្រញាប់សហការជាមួយមជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកហ្វឹកហាត់ជូន កម្មាភិបាល គ្រូបង្រៀនស្ដីការបង្ការ ទប់ស្កាត់អាសន្នរោគនៅនឹងអង្គភាព(សម្រេចមុនពេលសិស្ស វិលត្រឡប់មករៀនដោយផ្ទាល់)។ ផ្ទៀងផ្ទាត់បណ្ដា លក្ខណៈអំពីមូលដ្ឋានសម្ភារ បន្ទប់រៀន ឧបករណ៍បង្រៀន និងរៀន និងបណ្ដាឧបករណ៍បង្ការ ទប់ស្កាត់អាសន្នរោគ ( ម៉ាស៊ីនស្ទង់សីតុណ្ហធាតុ ទឹក កម្ចាត់មេរោគ របាំងមុខ។ល។) ធានាគ្រប់គ្រាន់ បណ្ដាសំណូមពរពេលទទួលប្អូនៗចូលមករៀននៅសាលា។ ផ្ទៀងផ្ទាត់ បង្កើតបញ្ជីរាយនាមសិស្ស មិនទាន់ចាក់វ៉ាក់សាំងដើម្បីសហការជាមួយសុខាភិបាលមូលដ្ឋានចាត់តាំងចាក់វ៉ាក់សាំងឱ្យបានទាន់ពេល ត្រូវតាមការកំណត់(ជាពិសេសគឺសិស្ស ថ្នាក់ទី ៦ និងទី ៧)៕             សុខា-សម្បត្តិ

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • គោលនយោបាយជនជាតិ ជួយឱ្យជនរួមជាតិខ្មែរលើកកម្ពស់ចំណេះដឹង
  • ហ្វាតឹង៖ ពង្រីកស្មារតីសាមគ្គីក្នុងការកសាងសំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ
  • ដាំដូងតាមបែបសរីរាង្គផ្ដល់ប្រាក់ចំណូលខ្ពស់
Tin Nổi Bật

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

Bảo hiểm xã hội Khu vực XXXI chúc mừng ngày Báo chí Cách mạng Việt Nam tại Báo Trà Vinh

Trà Vinh họp mặt kỷ niệm 100 năm ngày Báo chí Cách mạng Việt Nam

Làm báo - nghề tay trái mà cả đời tôi theo đuổi

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.