07/01/2022 07:24
ចូលរួមសន្និបាត មានលោកផាមមិញជីញ សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាល លោកឡេមិញហ្វាងរដ្ឋមន្រ្ដីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរួមជាមួយបណ្ដាអនុរដ្ឋមន្រ្ដី ក្រសួង ផ្នែកមជ្ឈិម និងថ្នាក់ដឹកនាំបណ្តាមូលដ្ឋានក្នុងទូទាំងប្រទេស។ ស្ថិតនៅមណ្ឌលផ្សាយបន្តផ្ទាល់ខេត្តត្រាវិញ មានលោកឡេវ៉ាំងហាំង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡេថាញ់បិញ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកផាមមិញត្រៀង នាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ។
បណ្តាតំណាងចូលរួមអង្គសន្និបាត។ រូបថត៖ ម៉ីញ៉ឹង
ឆ្នាំ ២០២១ ផ្នែកកសិកម្មក្នុងទូទាំងប្រទេសបន្ដបញ្ជាក់ជាបង្គោលទ្ររបស់ផ្នែកសេដ្ឋកិច្ច ខិតខំឈានឡើងពង្រីកចីរភាព។ សន្ទុះកំណើនបង្កើនទូទាំងផ្នែកប្រមាណ ២,៨៥%-២,៩% តម្លៃនីហរ័ណសរុបរួម ៤៨,៦ ពាន់លានដុល្លារ មានឃុំជាង ៦៨,២% សម្រេចលក្ខឋានជនបទថ្មី និង ២១៣ អង្គភាពថ្នាក់ស្រុកសម្រេចសម្បទាសម្រេចភារកិច្ចកសាងជនបទថ្មី អង្គភាព ឃុំ ៧៦% សម្រេចសម្បទាបរិស្ថានក្នុងការកសាងជនបទថ្មី អត្រាគ្របដណ្ដប់ព្រៃសម្រេច ៤២,០២%។
ខេត្តត្រាវិញតម្លៃផលិតទូទាំងផ្នែកឆ្នាំ ២០២១ សម្រេច ២៧.៨៦៣ ពាន់លានដុង កើន ០,២៤% ប្រៀបនឹងដំណាក់កាលជាមួយនៃឆ្នាំកន្លង។ ក្នុងនោះផ្នែកកសិកម្មកើន ២,៨៣% រុក្ខកម្មថយចុះ ១៩,៤៧% ជលផលថយចុះ ៣,១៣%។ អត្រាគ្របដណ្ដប់ព្រៃសម្រេច ១០០% នៃផែនការ អត្រាគ្រួសារប្រជាជនជនបទប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,៨% សម្រេចលើសផែនការ ០,៧១%។ មានបន្ថែម ០៩ ឃុំសម្រេច ១៩/១៩ លក្ខឋាន សម្រេចលើសផែនការ ១២,៥% មាន ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ សម្រេចសារលិខិតស្នើពិនិត្យស្រុកចូវថាញ់សម្រេចលក្ខឋានស្រុកជនបទថ្មី។ បង្កើនចំនួនមកដល់ចុងឆ្នាំ ២០២១ មាន ៧៨/៨៥ ឃុំសម្រេចលក្ខឋានជនបទថ្មី មាន ២១ ឃុំសម្រេចលក្ខឋានជនបទថ្មិលើកកម្ពស់។ ស្រុកទីវកឹង កូវកែ កាងឡុង និងចូវថាញ់សម្រេចលក្ខឋានស្រុកជនបទថ្មី ទីផ្សាររួមខេត្តយ្វៀងហាយ និងទីក្រុងត្រាវិញសម្រេចភារកិច្ចកសាងជនបទថ្មី។
ផែនការពង្រីកផ្នែកកសិកម្មជនបទឆ្នាំ ២០២២ តម្លៃផលិតកសិកម្ម រុក្ខកម្ម ជលផលរបស់ខេត្តកើន ២,០២% ប្រៀបជាមួយដំណាក់កាលឆ្នាំ ២០២១។ អត្រាគ្របដណ្ដប់ព្រៃ ៤,០៧% នៃផ្ទៃដីធម្មជាតិ អត្រាគ្រួសារប្រជាជនជនបទបានប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,៨%។ មានបន្ថែម ០៤ ឃុំ សម្រេចលក្ខឋានជនបទថ្មី មាន ១០ ឃុំសម្រេចលក្ខឋានជនបទថ្មីលើកកម្ពស់ ខិតខំមានតិចបំផុតស្រុកនីមួយៗមានឃុំមួយសម្រេចលក្ខឋានជនបទថ្មីគំរូខ្នាត ស្រុកកូវង៉ាង យ្វៀងហាយសម្រេចលក្ខឋានស្រុកជនបទថ្មី។
លោកផាមមិញជីញ វាយតម្លៃខ្ពស់បណ្ដាលទ្ធផលដែលសម្រេចបាន និងចង្អុលការទូទាំងផ្នែកកសិកម្មបន្ដជម្នះនិងផ្លាស់ប្ដូរថ្មីការត្រិះរិះក្នុងពេលខាងមុខ ជាពិសេសគឺលើកកម្ពស់កម្រិតព្យាករណ៍យុទ្ធសាស្រ្ដទាន់ពេល និងច្បាស់ជាង។ ចាត់តាំងអនុវត្តដោយមានប្រសិទ្ធភាព និងនាំមកតម្លៃកំណើនខ្ពស់ជាង។ ពង្រីកបណ្ដាលទ្ធផលដែលសម្រេចបាន នៅពេលវេលាខាងមុខនេះ ផ្នែកកសិកម្មគប្បីត្រូវដាក់ចេញបណ្ដាគោលដៅខ្ពស់ជាងសម្រាប់ឆ្នាំ ២០២១ យកចិត្ដទុកដាក់ដល់ការងារកសាងយុទ្ធសាស្រ្ដ កសាងគ្រោងផែនការ រចនាច្បាប់គោលនយោបាយ គប្បីត្រដាងឡើងចក្ខុវិស័យពីចម្ងាយ និងការត្រិះរិះផ្លាស់ប្ដូរថ្មីជាក់ស្តែង។ ច្បាមខ្ជាប់ស្ថានភាពជាក់ស្តែងដើម្បីធ្វើលម្អិតគោលការណ៍ គោមាគ៌ា គោលនយោបាយរបស់ផ្នែកកសិកម្ម។ អង្កេតពិនិត្យម៉ត់ចត់និងបន្ដសុក្រឹតរចនាច្បាប់ដើម្បីពង្រីកកសិកម្មចីរភាព ពង្រីកតាមគោលដៅជម្រៅ ពង្រីកយោងលើបច្ចេកវិទ្យាផ្លាស់ប្ដូរថ្មី ច្នៃប្រតិដ្ឋ ដោយផ្អែកទៅលើការផ្លាស់ប្ដូរលេខ។ លើកកម្ពស់និងបង្កើនទិន្នផលកម្លាំងពលកម្មជនបទ ជំរុញមាំកែទម្រង់រដ្ឋបាលក្នុងផ្នែកកសិកម្ម៕
ម៉ីញ៉ឹង-លឺវវូ