13/05/2022 09:21
ចាត់តាំងសមយុទ្ធបង្ការពន្លត់អគ្គិភ័យ។ រូបថត៖ ថាញ់ក្វាង
ជាមួយវិធីសាស្រ្តសន្មតនៅវេលាប្រហែលជាម៉ោង ១១ ថ្ងៃទី ០៦ ខែឧសភាឆ្នាំ ២០២២ ខណៈ ដែលគ្រូបង្រៀន និងសិស្សរបស់សាលាបញ្ចប់ម៉ោងរៀនពេលព្រឹកក៏មានគ្រោះអគ្គិភ័យកើតឡើង គឺភ្លើងឆេះសន្ធោសន្ធៅនៅជាន់ទី ១ របស់សាលា។ បន្ទាប់ពីនោះភ្លាម កម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកសាលារៀនប្រញាប់វាយរគាំងឲ្យជាសញ្ញារួចទូរស័ព្ទទៅលេខ ១១៤ ដើម្បីកងកម្លាំងបង្ការពន្លត់អគ្គិភ័យជំនាញមកឧបត្ថម្ភ។ ទន្ទឹមនឹងនោះ ប្រញាប់ទៅកាន់កន្លែងកើតហេតុស្វែងរកគ្រូ បង្រៀន សិស្សដែលនៅក្នុងបណ្ដាបន្ទប់ដើម្បីឧបត្ថម្ភរំសាយចេញពីគំនរភ្លើងព្រមទាំងយកបំពង់ សម្រាប់ពន្លត់ភ្លើងនៅនឹងកន្លែងពន្លត់ភ្លើង រង់ចាំកងកម្លាំងពន្លត់អគ្គិភ័យជំនាញមកឧបត្ថម្ភ។
ចំណែកកងតម្រួតបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះជនរងគ្រោះនៃនគរបាលស្រុកទីវកឹង (ទីស្នាក់ ការនៅសង្កាត់លេខ ៦ ទីប្រជុំជនទីវកឹង) ពេលទទួលបានដំណឹងឆេះភ្លាម ក៏ប្រញាប់ផ្សព្វផ្សាយកងជួររួចទៅកាន់កន្លែងកើតហេតុ។ ប្រហែលជា ១០ នាទីក្រោយ មក រថយន្តពន្លត់អគ្គិភ័យ ០២ គ្រឿង និងកងជួរសង្រ្គោះជនរងគ្រោះមានមុខនៅកន្លែងកើតហេតុសហការជាមួយកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកការពារផ្សព្វផ្សាយកងជួរ វិនិច្ឆ័យគំនរភ្លើង។ល។ ក្រោយមកប្រហែលជា ០៥ នាទី ភ្លើង ដែលបានសន្មតក៏បានពន្លត់ បញ្ចប់ការធ្វើសមយុទ្ធបង្ការពន្លត់អគ្គិភ័យ សង្រ្គោះជនរងគ្រោះ រំសាយទ្រព្យសម្បត្តិនៅសាលាវិទ្យាល័យហ៊ឺវទឺ ស្រុកទីវកឹង។
វាយតម្លៃអំពីសកម្មភាពក្នុងពិធីសមយុទ្ធ តំណាងកងតម្រួតបង្ការពន្លត់អគ្គិភ័យ សង្រ្គោះជនរង គ្រោះនៃនគរបាលស្រុកទីវកឹងចាត់ទុកថាការងារសហការរវាងអង្គភាពទាំង ០២ ក្នុងការធ្វើសមយុទ្ធ បង្ការពន្លត់អគ្គិភ័យ សង្រ្គោះជនរងគ្រោះសម្រេចព្រមៗគ្នា ត្រូវតាមសំណូមពរបច្ចេកទេស លក្ខការណ៍វិនិច្ឆ័យស្ថានការណ៍បង្ការពន្លត់អគ្គិភ័យ៕ ថាញ់ក្វាង-ថាច់ហ្វាង
ការងារអប់រំ និងបណ្ដុះបណ្ដាលក្នុងជនរួមជាតិខ្មែរ តែងបានគណៈ កម្មាធិការបក្ស រដ្ឋអំណាចលើភូមិសាស្រ្តស្រុកកូវង៉ាងយកចិត្តទុកដាក់ជានិច្ច។ ជាពិសេសគឺកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ បានផ្សព្វផ្សាយត្រូវតាមមុខសញ្ញាទទួលផល និងតំបន់ជនរួមជាតិខ្មែរ។