• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ទីផ្សាររួមខេត្តយ្វៀងហាយ៖ ខិតខំក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់របស់ខេត្ត

29/04/2022 10:50

នៅថ្ងៃទី ១៥ ខែសីហាឆ្នាំ ២០១៥ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញចាត់តាំង ប្រកាសសេចក្ដីសម្រេច ចិត្តលេខ ៩៣៤/NQ-UBTVQH13 ចុះថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០១៥ របស់ គណៈអចិន្រ្តៃយ៍រដ្ឋសភា “ស្ដីពីការតម្រែតម្រង់ព្រំដែន រដ្ឋបាលស្រុកថ្កូវ ស្រុកយ្វៀងហាយដើម្បី បង្កើតទីផ្សាររួមខេត្តយ្វៀងហាយ និងសង្កាត់ ០២ ស្ថិតក្រោមឱវាទទីផ្សាររួមខេត្ត យ្វៀងហាយ ខេត្តត្រាវិញ”។ ក្រោយពេលចាត់តាំងមហាសន្និបាតបក្ខភាគ ០៣ លើក មកទល់ពេលនេះ ទីផ្សាររួមខេត្តយ្វៀង ហាយមានការវិវឌ្ឍន៍ថ្មី ទិដ្ឋភាពទីផ្សារសមរម្យ ជនបទផ្លាស់ថ្មី។ នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៣០ ទិវាបង្កើតខេត្តឡើងវិញ លោកត្រឹងត្រឿងយ៉ាង ប្រ ធានគណៈកម្មាធិការប្រជាជនទីផ្សាររួមខេត្តយ្វៀងហាយបានចំណាយពេលឲ្យអ្នកយកសារព័ត៌មានកាសែតត្រាវិញសម្ភាស ជុំវិញ បញ្ហានេះ។

លោកត្រឹងត្រឿងយ៉ាង​។ រូបថត៖ ត្រឿងអង

​​     អ្នកយកសារព័ត៌មាន៖ ជម្រាបប្រសាសន៍លោក ទីផ្សាររួមខេត្តយ្វៀងហាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់របស់ខេត្ត។ សូមលោកឲ្យដឹងអំពីសមិទ្ធផលសំខាន់ៗនោះតើមានអ្វីខ្លះ?
     លោកត្រឹងត្រឿងយ៉ាង៖ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងនិយាយរួម ០៧ ឆ្នាំកន្លង និយាយដោយឡែក ទីផ្សាររួមខេត្តយ្វៀង ហាយ ឆ្លងកាត់ស្លាក ស្នាមគួរកត់សម្គាល់។ នោះគឺរុះរើ រំសាយគ្រួសារប្រជាជនរាប់ពាន់គ្រួ និងដីរាប់សិបពាន់ហិកតា ដើម្បីកសាងសំណង់សំខាន់ៗជាច្រើន។ បច្ចុប្បន្នទីផ្សាររួមខេត្តយ្វៀងហាយមានសំណង់ជាច្រើន របស់មជ្ឈិម របស់ខេត្តបានដាក់ឲ្យប្រើប្រាស់។ ទីផ្សាររួមខេត្តយ្វៀងហាយតែងបានបណ្ដាក្រសួង ផ្នែកមជ្ឈិម គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត បណ្ដាមន្ទីរ ផ្នែកខេត្តបង្កលក្ខណៈអភិវឌ្ឍ។ ជាពិសេសគឺបណ្ដាសំណង់សំខាន់ៗ របស់មជ្ឈិមជួយឲ្យទីផ្សារពង្រីកសេដ្ឋកិច្ច-សង្គម របស់ទីផ្សាររួមខេត្តកើនឡើងរហ័ស។
     វិស័យសេដ្ឋកិច្ចក្នុងរយៈពេល ០៥ ឆ្នាំកន្លង មានការវិវឌ្ឍន៍យ៉ាងសកម្ម។ តម្លៃផលិតកើនមធ្យម ០៥ ឆ្នាំ ៤៨% ក្នុងមួយឆ្នាំ(ប្រសិនបើមិនគិតដល់តម្លៃផលិតរបស់មជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ នោះគឺកើនមធ្យម ២០,៨% ក្នុងមួយឆ្នាំ កើនលើស ០,៨% ប្រៀបជាមួយសេចក្ដីសម្រេចចិត្ត)។ ក្នុងនោះ តំបន់លេខ ១ កើនមធ្យម ៥,៥% ក្នុងមួយឆ្នាំ  (កើនលើស ៤,៨% នៃសេចក្ដីសម្រេចចិត្ត)។ តំបន់លេខ ២ កើន ៧០,២% ក្នុងមួយឆ្នាំ (ប្រសិនបើមិនគិតដល់តម្លៃមជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយនោះគឺកើនមធ្យម ៣៩,៥% ក្នុងមួយឆ្នាំ កើនលើស ០៧% នៃសេចក្ដីសម្រេចចិត្ត)។ តំបន់លេខ ៣ កើន ២៥,២% ក្នុងមួយឆ្នាំ (កើនលើស ០,៦% នៃសេចក្ដីសម្រេចចិត្ត)។ សរុបទុនវិនិយោគអភិវឌ្ឍន៍ទូទាំងសង្គមចំនួន ៤៦.៩២៨ ពាន់លានដុង សម្រេច ១៧០% សេចក្ដីសម្រេចចិត្ត។
     អ្នកយកសារព័ត៌មាន៖ ការកំណត់ទិសដៅពង្រីកសេដ្ឋកិច្ចគ្រប់វិស័យក្នុងដំណាក់កាល ២០២០-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ តើយើងផ្ដុំកម្លាំងអនុវត្តបណ្ដាភារកិច្ច វិធីសាស្រ្តអ្វីខ្លះ?
     លោកត្រឹងត្រឿងយ៉ាង៖ កំណត់តម្លាភាពសេដ្ឋកិច្ចសមុទ្រ គណៈអចិន្រ្តៃយ៍បក្សទីផ្សាររួមខេត្តយ្វៀងហាយបានផ្សាយសេចក្ដីសម្រេចចិត្ត បធានបទស្ដីពីការពង្រីកវិស័យទេសចរណ៍ដល់ឆ្នាំ ២០៣០។ នោះគឺជាមូលដ្ឋានផ្លូវច្បាប់យ៉ាងសំខាន់ ដើម្បីទាក់ទាញ បណ្ដាភាគកម្រិតសេដ្ឋកិច្ចចូលរួមពង្រីកវិស័យទេសចរណ៍។ ជាពិសេសសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគទីផ្សារ រួមខេត្តលើកទី ៣ បានកំណត់ “ពង្រីកវិស័យទេស ចរណ៍ សេវាកម្មសមុទ្រឲ្យ ក្លាយជាផ្នែកសេដ្ឋកិច្ចសំខាន់ មួយក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ”។
     បច្ចុប្បន្ន ក្រៅពីវត្តទ្រុកឡឹម តំបន់ទេសចរណ៍ សមុទ្របាដុង កំពង់ផែទទួលគ្រឿងអាវុធកោងតាវ ។ល។ នៅមានបណ្ដាសំណង់វាយោអគ្គិសនីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ មជ្ឈមណ្ឌលអគ្គិសនីយ្វៀងហាយ សំណង់យុទ្ធសាស្រ្តអំពីថាមពល សន្យាថានាពេលអនាគតវិស័យទេសចរណ៍រីកចម្រើន។ បណ្ដាសំណង់សំខាន់ៗបានធ្វើសកម្មភាពជាសក្ដានុពលដើម្បីពង្រីកខ្លាំងក្លាទេសចរណ៍ កំពង់ផែសមុទ្រទេសចរណ៍បម្រើតំបន់វាលទំនាប ទន្លេគឺវឡុងបង្កជាថាមពលខ្លាំងក្លាសម្រាប់មូលដ្ឋានឆ្ពោះទៅដល់គោលដៅក្លាយជាទីក្រុងសមុទ្រមួយយ៉ាងស្វាហាប់។
     ទីផ្សាររួមខេត្តយ្វៀងហាយបានកំណត់ជាមជ្ឈមណ្ឌលពង្រីកសេដ្ឋកិច្ចនៅតំបន់ភាគអាគ្នេយ៍របស់ខេត្ត ដែលមានសក្ដានុពលខាងឧស្សាហកម្ម-សេវាកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ទីផ្សាររួមខេត្តបានដាក់ចេញភារកិច្ច វិធីសាស្រ្តសំខាន់ៗមួយចំនួនគឺ រៀបចំឡើងវិញបណ្ដាផ្នែក វិស័យដែលមានតម្លាភាពតាមទិសដៅឧស្សាហកម្ម-ពាណិជ្ជកម្ម-សេវាកម្ម-កសិកម្ម។ ផ្ដុំកម្លាំង  ពង្រីកសេដ្ឋកិច្ចសមុទ្រ រួចយកសេដ្ឋកិច្ចសមុទ្រ ធ្វើជាថាមពលពង្រីកសេដ្ឋកិច្ច-សង្គម។ បង្កើន ការកោះហៅចូលវិនិយោគដើម្បីជំរុញការពង្រីកសេដ្ឋកិច្ច និងជំរុញរហ័សសន្ទុះឧបនីយកម្មទីក្រុងលើមូលដ្ឋានពង្រីកស្ថិរភាពសេដ្ឋកិច្ចសមុទ្រ។
     អ្នកយកសារព័ត៌មាន៖ ដើម្បីអនុវត្តសម្រេចគោលដៅដាក់ចេញ ចាប់តាំងពីពេលនេះដល់ឆ្នាំ ២០២៥ ក៏ដូចជាចក្ខុវិស័យដល់ឆ្នាំ ២០៣០ ទីផ្សាររួមខេត្តផ្ដុំកម្លាំងអនុវត្តបណ្ដាភារកិច្ចអ្វីខ្លះ?
     លោកត្រឹងត្រឿងយ៉ាង៖ ទីផ្សាររួមខេត្តយ្វៀងហាយមានតម្លាភាពសេដ្ឋកិច្ចសមុទ្រ ០២ យ៉ាង គឺពង្រីកវិស័យទេសចរណ៍ភ្ជាប់ជាមួយសក្ដានុពលសេដ្ឋកិច្ចសមុទ្រ និងតម្លៃសេដ្ឋកិច្ចសមុទ្រ ពីការចិញ្ចឹម នេសាទជលផល គ្រឿងសមុទ្រ។ អនុវត្តសេចក្ដីសម្រេចចិត្តមហាសន្និបាតអាណត្តិកាល ២០២០-២០២៥ ទីផ្សាររួមខេត្តនឹងផ្ដុំ កម្លាំងអនុវត្ត៖
     ទី ១. បង្កើនសុពលភាព ប្រសិទ្ធភាពគ្រប់គ្រង ទាញយកផល កេណ្ឌប្រមូលប្រើប្រាស់បណ្ដា ប្រភពកម្លាំងសំដៅជំរុញសេដ្ឋកិច្ច-សង្គមឲ្យរីកចម្រើនរហ័ស និងស្ថិរភាព។ យកចិត្តទុកដាក់ ពង្រីកវិស័យឧស្សាហកម្ម ស្ថាបនា សេវាកម្ម ទេសចរណ៍។ ផ្ដុំកម្លាំងកសាងជនបទថ្មីលើកកម្ពស់ ជនបទថ្មីខ្នាតគំរូ និងកសាងទីផ្សាររួមខេត្ត សម្រេចសម្បទាទីក្រុងប្រភេទ ៣។
     ទី ២. ពង្រីកសក្ដានុពល តម្លាភាពអំពីការពង្រីកសេដ្ឋកិច្ចសមុទ្រ។ អាទិភាពកោះហៅវិនិយោគ  និងបង្កលក្ខណៈងាយស្រួលដើម្បីអ្នកវិនិយោគផ្សព្វផ្សាយបណ្ដាគម្រោងការអគ្គិសនីដឹកជញ្ជូន ផ្លូវសមុទ្រ កំពង់ផែសមុទ្របោះថ្មី និងជួសជុល កប៉ាល់ មធ្យោបាយគមនាគមន៍សមុទ្រទេសចរណ៍ សមុទ្រ ចិញ្ចឹម ច្នៃគ្រឿងសមុទ្រ។
     ទី ៣. កេណ្ឌប្រមូល បណ្ដុះបណ្ដាលប្រភព ធនធានមនុស្សមានគុណភាពខ្ពស់ក្នុងបណ្ដាវិស័យ បំផុតគឺវិស័យដែលទាក់ទងដល់សេដ្ឋកិច្ចសមុទ្រ  ឆ្លើយតបតម្រូវការពលកររបស់បណ្ដាអាជីវកម្ម ផ្លាស់ប្ដូរពលករក្នុងវិស័យកសិកម្មមកវិស័យពាហិរកសិកម្ម ដោះស្រាយការងារធ្វើ និងបង្កើនប្រភពចំណូលជូនប្រជាជន។
     ជាមួយតម្លាភាពនៃទីក្រុងប្របមាត់សមុទ្រមួយកងជួរកម្មាភិបាលវ័យក្មេងស្វាហាប់ និងស្មារតី  “សាមគ្គី ច្នៃប្រតិដ្ឋ ប្ដូរផ្ដាច់” បក្ខភាគទីផ្សាររួមខេត្ត យ្វៀងហាយបន្តពង្រីកប្រពៃណីវីរភាពខ្លួនទីពឹង ខ្លួនខិតខំអនុវត្តសម្រេចជោគជ័យបណ្ដាគោលដៅ កម្រិតផែនការ ភារកិច្ចដែលមហាសន្និបាតបានដាក់ចេញ រួមចំណែកអនុវត្តជោគជ័យបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១១ អាណត្តិកាល  ២០២០-២០២៥ ដើម្បីគោលដៅ “កសាងខេត្ត ត្រាវិញសម្រេចលក្ខឋានជនបទថ្មីមុនឆ្នាំ ២០២៥ ជាខេត្តអភិវឌ្ឍន៍ក្នុងក្រុមឈានមុខរបស់តំបន់វាលទំនាបទន្លេគឺវឡុងមុនឆ្នាំ ២០៣០”៕                    ប្រែសម្រួល៖ ថាច់ហ្វាង

 

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.