18/03/2025 09:47
លោកថាច់ថេន កម្មាភិបាលផ្នែកកសិកម្មឃុំហ៊ុងហ្វាពិនិត្យចម្ការដូងសរីរាង្គ។
រួមដំណើរជាមួយកម្មាភិបាលផ្នែកកសិកម្មឃុំហ៊ុងហ្វាទៅកាន់ភូមិអូរវែង ឃុំហ៊ុងហ្វា ឃើញមាមីងកសិករមមាញឹកនឹងការថែទាំ ដូង។ បងថាច់សាងនៅភូមិអូរវែងមានប្រសាសន៍ ឲ្យដឹង៖ សេដ្ឋកិច្ចគ្រួសារកាលពីមុនយោងទៅលើការផលិតស្រូវ ០៣ រដូវក្នុង មួយឆ្នាំនិងដាំអំពៅ។ អាស្រ័យតម្លៃស្រូវនិងអំពៅមិនទៀងទាត់ មិនសូវចំណេញ ម៉្លោះហើយគ្រួសារ បានសម្រេចចិត្តបង្វែរផ្ទៃដីផលិតទាំងនោះមកដាំដូងបានចំនួន ០៣ ហិកតា សេដ្ឋកិច្ចគ្រួសារបានធូរធា មានប្រភពចំណូលប្រចាំខែជាង ៥០ លានដុង។
បងថាច់សាងឲ្យដឹងបន្ថែម៖ ចំពោះដំណាំ ដូង ជំងឺដែលគួរបារម្ភបំផុតនោះគឺក្រាស្លាប រឹង និងដង្កូវក្បាលខ្មៅ។ អាស្រ័យហេតុនោះ អ្នកចម្ការគប្បីរវាំងដូងឲ្យបានទៀងទាត់ដើម្បីឆាប់ដឹងរួចមានវិធានការបង្ការកម្ចាត់ទាន់ពេល។ ម្យ៉ាងទៀតគប្បីជម្រះស្មៅជុំវិញគល់ដូងជារឿយៗនិងបូមទឹកឲ្យពេញប្រឡាយ ក្នុងចម្ការជាប្រចាំ។ ជាមួយផ្ទៃចម្ការដូង ០៣ ហិកតាដែលកំពុងផ្ដល់ផលរាល់ខែជាង ៣.៥០០ ផ្លែ លក់ជាមួយតម្លៃ ១៥៥.០០០ ដុង ក្នុងមួយទ្វាទសក (១២ ផ្លែ)។ អាស្រ័យមានប្រភពចំណូលពីផ្លែដូង សេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន។
បងគឹមសាងបូមទឹកចូលចម្ការដូង។
បងស្រីថាច់ធីសាលី នៅភូមិអូរវែងមានជីវភាពធូរធាក៏អាស្រ័យដាំដូងសរីរាង្គលើផ្ទៃដីផលិតស្រូវដែរ។ បងដាំដូងបាន ០,៥ ហិកតា កំពុងផ្ដល់ផល ទទួលបានប្រាក់ចំណូល មធ្យមពី ០៥-០៨ លានដុងក្នុងមួយខែ។
តាមប្រសាសន៍របស់អ្នកចម្ការនៅឃុំហ៊ុងហ្វា ចាប់តាំងពីពេលបង្វែរមកថែទាំដូងតាមទិសដៅសរីរាង្គ បូមទឹកចូលទៀងទាត់រួចដាក់ ជី ០២ ដងក្នុងមួយឆ្នាំដូងចេញផ្លែច្រើន ជាងមុន។ បើប្រៀបនឹងដូងដាំតាមបែបធម្មតា ដូងសរីរាង្គបានឈ្មួញប្រមូលទិញជាមួយតម្លៃ ខ្ពស់ជាងដូងពី ៥.០០០ ដុងក្នុងមួយទ្វាទសក។
សមមិត្តថាច់ថេន កម្មាភិបាលផ្នែកកសិកម្មឃុំហ៊ុងហ្វាមានប្រសាសន៍ឲ្យដឹងថា៖ខណៈនេះ តម្លៃដូងកើនឡើង អ្នកចម្ការមានប្រភព ចំណូលខ្ពស់គួរកត់សម្គាល់។ បើប្រៀបនឹងការដាំដូងតាមបែបបុរាណ ដូងសរីរាង្គមាន ភាពលេចធ្លោជាង៖ ដូងមានផ្លែច្រើន គុណភាពផ្លែដូងបានឈ្មួញចូលចិត្ត។ បច្ចុប្បន្ន ទូទាំងឃុំមានចម្ការដូងចំនួន ៩៩៧,៥ ហិកតា។ ក្នុងនោះដូងកំពុងអំណោយផល ៦៦៨,៤ ហិកតា ដូងសរីរាង្គ ៤៤០,៤ ហិកតា។ គ្រួសារដាំច្រើនបំផុត ០៤ ហិកតា ដាំតិចបំផុត ០,៣ ហិតា៕
អត្ថបទ-រូបថត៖ ថាច់ហ្វាង
អនុវត្ត គម្រោងការជួសជុល បង្កើនកម្រិតផ្លូវស្រុកលេខ ៥០ ចំណុះឃុំ ហ្វាតឹង ស្រុក កូវកែ គឺពង្រីកផ្លូវកៅស៊ូពីប្រវែងទទឹង ៥ ម៉ែត្រ ចេញ ៧ ម៉ែត្រ សរុបប្រវែងបណ្ដោយ ៣,៥ គីឡូម៉ែត្រ។ តាមរយៈនោះ ឃុំអនុវត្តល្អកិច្ច សហការផ្សព្វផ្សាយដើម្បីពង្រីកស្មារតីសាមគ្គីទូទាំងប្រជាជាតិចូលរួមកសាង សំណង់រដ្ឋ និងប្រជាជនរួមគ្នាធ្វើ។