• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

ឃុំគីមហ្វា៖ យកចិត្តទុកដាក់ដល់ការពង្រីកបក្ខជនខ្មែរ

17/05/2022 07:29

ទន្ទឹមជាមួយការបំផុសចលនាប្រជាជនពង្រីកសេដ្ឋកិច្ច ការងារកសាងបក្ស ពង្រីកបក្ខជនក្នុងតំបន់ជនរួមជាតិខ្មែរបានបក្ខភាគឃុំគីមហ្វា ស្រុកកូវង៉ាងយកចិត្តទុកដាក់។ អាស្រ័យហេតុនោះ ជារៀងរាល់ឆ្នាំចំនួនបក្ខជនបានពង្រីក និងចូលរួមប្រជុំជីវភាពនៅតាមបណ្ដាសាខាបក្សកាន់តែច្រើនឡើង។

អ្នកស្រីង្វៀងធីយីម លេខាបក្សឃុំគីមហ្វា បានឱ្យដឹងថា៖ បក្ខភាគឃុំមានសាខាបក្សស្ថិតក្រោមឱវាទចំនួន ១១ កន្លែងរួមមាន៖ សាខាបក្សភូមិ ៥ កន្លែង សាខាបក្សសាលារៀន ៤ កន្លែង សាខាបក្សយោធា ១ កន្លែង និងសាខាបក្សនគរបាល ១ កន្លែង ដោយមានបក្ខជនរួម ១៩៨ រូប ក្នុងនោះ បក្ខជនជាជនជាតិខ្មែរ ៨៧ រូប (ស្មើអត្រា ៤៤%)។ រយៈពេលកន្លង ការងារកសាងបក្ស ពង្រីកបក្ខជនបានជំរុញមាំ ជួយឱ្យការប្រជុំជីវភាព ក៏ដូចជាការងារបង្កប្រភពពង្រីកបក្ខជនបានអនុវត្តត្រឹមត្រូវតាមការកំ​ណត់។ ជាពិសេស បក្ខភាគពង្រីកបានបក្ខជនក្នុងមូលដ្ឋានសាសនា ជួយឱ្យការចាត់តាំង​មូលដ្ឋានបក្សមានសមាសភាពជាច្រើនចូលរួម ច្រើនពីចំនួន ពូកែអំពីគុណភាព។ តាមសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគឃុំអាណត្តិកាល ២០២០‑២០២៥ ពង្រីកបក្ខជន ២៥ រូប ក្នុងមួយឆ្នាំពង្រីកបក្ខជនពី ៥ រូបឡើងទៅ។

លោកថាច់បាសម្រួល បំពេញយោបល់ជុំវិញការងារកសាងបក្សនៅមូលដ្ឋាន។

ការងារពង្រីកបក្ខជន មិនត្រឹមតែពិនិត្យអំពីស្ថានភាពប្រវត្តិរូបច្បាស់លាស់ឡើយ នៅទាំងពិនិត្យពីចំណេះវិជ្ជា មុខជំនាញ អស់ពីចិត្តជាមួយការងារបានប្រគល់ជូន ជាពិសេសចាត់ទុកការបម្រើប្រជាជនជាការសំខាន់។ ដោយអាស្រ័យហេតុនោះ បណ្ដាមុខសញ្ញាក្រោយពេលបានពង្រីកជាបក្ខជន តែងអនុវត្តល្អភារកិច្ចរបស់ខ្លួន ធ្វើល្អភារកិច្ចនៅកន្លែងធ្វើការ ក៏ដូចជាកន្លែងស្នាក់នៅ។

បក្ខជនវ័យក្មេង ថាច់ថាញ់ង៉ី (កើតឆ្នាំ ២០២០)​ ប្រជុំជីវភាពសាខាបក្ស​ភូមិគីមហ្វា បានឱ្យដឹង៖ ឆ្នាំ ២០១៩ ខ្ញុំបានឧទ្ទេសនាមបំពាក់បំប៉នដើម្បីពង្រីកជាបក្ខជន។ ចុងឆ្នាំ ២០២០ ខ្ញុំបានពង្រីកជាបក្ខជន រួចក្នុងឆ្នាំ ២០២១ ខ្ញុំបានចូលក្នុងកងជួរពេញសិទ្ធិរបស់បក្ស។ បានពង្រីកជាបក្ខជន ជាកិត្តិយសម្យ៉ាងសម្រាប់​ខ្លួន ខ្ញុំខិតខំធ្វើល្អភារកិច្ចដែលបក្ស និងរដ្ឋបានប្រគល់ឱ្យ រួមកម្លាំងកាយចិត្ត ប្រាជ្ញារបស់ខ្លួនដើម្បីបម្រើប្រជាជន កសាងមាតុភូមិកាន់តែស្រស់ស្អាតជាង។

ទន្ទឹមនឹងការពង្រីកបក្ខជន បក្ខភាគឃុំគីមហ្វានៅទាំងយកចិត្តទុកដាក់លើកកម្ពស់ការប្រជុំជីវភាពបក្សនៅតាមបណ្ដាសាខាបក្សលើភូមិសាស្រ្តទៀតផង។​ បច្ចុប្បន្នបក្ខភាគតែងរក្សាល្អការបញ្ជូនសមាជិកគណៈកម្មាធិការបក្ស គណៈអចិន្ត្រៃយ៍បក្សឃុំទៅចូលរួមប្រជុំជីវភាពតាមការកំណត់នៅតាមបណ្ដាសាខាបក្សទទួលបន្ទុកភូមិសាស្រ្ត។ ផ្ដើមពីនោះ រាល់ការប្រជុំជីវភាព ក៏ដូចជាការកសាងបណ្ដាអង្គការមូលដ្ឋានបក្សតែងមានរបៀបរៀបរយល្អប្រសើរជាង។ អ្នកស្រីង្វៀងធីង៉ុកយីម ឱ្យដឹងបន្ថែមទៀតថា៖ ការដែលបញ្ជូនសមាជិកគណៈកម្មាធិការបក្ស គណៈអចិន្ត្រៃយ៍បក្សឃុំចូលរួមប្រជុំជីវភាពនៅតាមបណ្ដាសាខាបក្ស ទទួលបន្ទុកភូមិសាស្រ្តគឺសំដៅជួយឱ្យបណ្ដាសាខាបក្សជម្នះបណ្ដាចំណុចនៅខ្វះខាតក្នុងការប្រជុំជីវភាព រកឃើញ បណ្ដាកត្តាថ្មី គំរូជឿនលឿនក្នុងការអនុវត្តន៍ភារកិច្ចបក្ខជន បន្ទុកចំពោះប្រជាជន។ ក្នុងពេលកន្លង ក្រៅពីការរកឃើញបក្ខជនជឿនលឿន ក៏មានបក្ខជនខ្លះបំពានការកំណត់អំពីការប្រើប្រាស់​បណ្ណបក្ខជន គណៈអចិន្រ្តៃយ៍បក្សឃុំផ្ដើមវិនិច្ឆ័យដើម្បីជួយឱ្យការងារកសាងបក្សបានស្អាតស្អំ​ជាង។

លោក ថាច់បាសម្រួល កម្មាភិបាលចូលនិវត្តន៍នៅភូមិរាជមល្លបានឱ្យដឹងថា៖ ការងារពង្រីកបក្ខជនក្នុងជនរួមជាតិខ្មែរបានយកចិត្តនោះជាការពិត។ កាលពីមុនបានត្រឹមតែពង្រីកក្នុងយុវជនខ្មែរ បច្ចុប្បន្នពង្រីកបក្ខជនទាំងក្នុងមូលដ្ឋានសាសនា។ នោះជាប្រការដែលមូលដ្ឋានដទៃពិបាក​ក្នុង​ការ​ស្វែងរកប្រភពសម្រាប់ពង្រីកបក្ខជន។ ទន្ទឹមជាមួយការពង្រីកបក្ខជន មូលដ្ឋាននៅទាំងយកចិត្តទុកដាក់ដល់កម្រិតចំណេះវិជ្ជារបស់មុខសញ្ញាបានឧទ្ទេសនាមពង្រីកជាបក្ខជន។ អាស្រ័យហេតុនោះ  កាន់តែអះអាងបានថា ប្រៀបជាមួយអាណត្តិកាលមុននោះ កម្រិតចំណេះដឹង មុខជំនាញវិជ្ជាជីវៈ ។ល។ របស់បក្ខជនក្នុងអាណត្តិកាលនេះខ្ពស់ជាង។

ទន្ទឹមជាមួយកិច្ចការដែលសម្រេចបាន បក្ខភាគឃុំគីមហ្វានៅទាំងជួបលំបាកជាប់ជំ​ពាក់ គប្បីយកចិត្តទុកដាក់ និងអនុវត្តក្នុងការងារឧទ្ទេសនាមពង្រីកបក្ខជនជាជនជាតិខ្មែរ។ លោកថាច់បាសម្រួលក៏សម្ដែងមតិ៖ បច្ចុប្បន្ន ការលៃលកតួនាទីថ្នាក់ដឹកនាំរបស់គណៈ ផ្នែក អង្គការមហាជនមួយចំនួនមិនទាន់សមស្របជាមួយអត្រាជនរួមជាតិខ្មែរពិតប្រាកដលើភូមិសាស្រ្តនាពេលបច្ចុប្បន្ននៅឡើយ។ លោក ថាច់បាសម្រួល សំណូមពរ​ឲ្យបក្ខភាគឃុំគប្បីយកចិត្តទុកដាក់ពិនិត្យធ្វើរចនាបទតួនាទីថ្នាក់ដឹកនាំមួយចំនួននៃគណៈ ផ្នែក អង្គការមហាជនឃុំឱ្យសមស្របជាង ដើម្បីបក្ខជនស្ដែងពីលទ្ធភាពរបស់ខ្លួនក្នុងការ​បម្រើប្រជាជន អនុវត្តល្អការងារចលនា ផ្សព្វផ្សាយសម្រាប់ជនរួមជាតិខ្មែរលើកកម្ពស់ស្មារតី​ជាងទៀតក្នុងការ ប្រតិបត្តិគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ មានស្មារតីពុះពារក្នុងពលកម្មផលិត ឈានឡើងក្នុងជីវភាព។ ផ្ដើមពីនោះ បណ្ដាសកម្មភាព ចលនារបស់មូលដ្ឋាននឹងបានប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរមានការជ្រោមជ្រែងជាង៕​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.