• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គោលបំណងឈានឡើងរបស់ជនរួមជាតិខ្មែរខេត្តត្រាវិញ

05/05/2022 09:40

ឆ្នាំ ២០២២ ជាឆ្នាំដែលគូសសញ្ញាសម្គាល់ដំណាក់កាល ៣០ ឆ្នាំ បង្កើត ខេត្តត្រាវិញឡើងវិញ។ ដំណាក់កាលដែលបណ្តាសមិទ្ធផលពង្រីកសេដ្ឋកិច្ច សង្គមរបស់ខេត្តយើងមានភាពវិវឌ្ឍន៍ និងគោលបំណងឈានឡើងរបស់ជនរួមជាតិខ្មែរជាង ៣២% ក្នុងខេត្ត។

កាលពីឆ្នាំមុនដំបូងបង្កើតខេត្តឡើងវិញ (ឆ្នាំ ១៩៩២ )​ជីវភាពរបស់ជនរួមជាតិខ្មែរខេត្តត្រាវិញនៅជួបការលំបាកជាច្រើន ក្នុងពេលនោះ អត្រាសិស្សខ្មែរដែលបានទៅសាលារៀនបានតែ ២៨,២៩% បើប្រៀបជាមួយសិស្សក្នុងទូទាំងខេត្ត និងអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរជាង ៥០% បើប្រៀបជាមួយចំនួនគ្រួសាររួមក្នុងខេត្ត។

លោក ថាច់មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញបានឱ្យដឹង៖​ ប្រឈមមុខជាមួយការលំបាកនោះ ក្រោយពេលខេត្តត្រាវិញបានបង្កើតឡើងវិញ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០១‑NQ/TU ចុះថ្ងៃទី ១៣ តុលាឆ្នាំ ១៩៩២ ស្តីពីការងារក្នុងតំបន់ជនរួមជាតិខ្មែរ និងបណ្តាសេចក្តីសម្រេចចិត្តអភិវឌ្ឍន៍លើគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរបានចេញផ្សាយជាបន្តបន្ទាប់។ ខេត្តផ្តុំបណ្តាប្រភពកម្លាំងលុបបំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។ ឆ្លងតាមនោះ បណ្តាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរបានថយចុះជាលំដាប់ពីជាង ៥០% (ឆ្នាំ ១៩៩២) ចុះនៅ ០,៨៨% (ឆ្នាំ ២០២១)។ អត្រាគ្រួសារជនរួមជាតិខ្មែរបានប្រើប្រាស់ទឹកស្របអនាម័យសម្រេច ៩៩,៥១% អត្រាគ្រួសារជនរួមជាតិខ្មែរបានប្រើប្រាស់អគ្គិសនីសុវត្ថិភាពសម្រេច ៩៧,៦%។

ទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងគឹមរឿង។

ទន្ទឹមនឹងនោះ ក្នុងដំណាក់កាលអនុវត្តបណ្តាសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សខេត្តត្រាវិញក្នុងតំបន់ជនរួមជាតិខ្មែរតែងបានខេត្តភ្ជាប់ជាមួយបណ្តាកម្មវិធី គោលដៅជាតិ វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច រួមចំណែកពង្រីកលើគ្រប់វិស័យ តំបន់ជនរួម ជាតិខ្មែរដូចជា៖ ផ្តើមពីគោលនយោបាយអាទិភាពខេត្តសាងសង់ឈាបនដ្ឋានបាន ១៤៦ កន្លែង ឧបត្ថម្ភការផលិត សាងសង់លំនៅឋាន ជូនគ្រួសារក្រីក្របានជាង ៤១.០០០ គ្រួ អនុវត្ត សេចក្តីសម្រេចចិត្តលេខ ១៣៤ និង ១៦៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ឧបត្ថម្ភដីសម្រាប់សាងសង់លំនៅឋានជូនគ្រួសារជាង ២.០០០ គ្រួ ដីផលិតជាង ១.០០០ គ្រួ និងឧបត្ថម្ភបណ្តុះបណ្តាលមុខរបរ ដោះស្រាយការងារធ្វើ ទុនអាទិភាពដើម្បីពង្រីកសេដ្ឋកិច្ច ។ល។ គិតមកដល់បច្ចុប្បន្ននេះភាគច្រើនបណ្តាតំបន់ដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ តែងមានសាលាជនជាតិអន្តេវាសិក។ គណៈកម្មាធិការបក្សខេត្តតែងយកចិត្តទុកដាក់ដល់ការកសាងប្រព័ន្ធនយោបាយ​ បណ្តាគ្រួសារជនរួមជាតិខ្មែរបានបណ្តុះបណ្តាល តែងតាំង បត់បែងធ្វើសកម្មភាពក្នុងបណ្តាស្ថាប័ន ផ្នែក បណ្តាថ្នាក់នៅក្នុងខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។

ក្ដីរីករាយពេលរួចផុតពីភាពក្រីក្រនៅចុងឆ្នាំ ២០២១ គ្រួសាងបងគឹមរឿងនៅភូមិ​អង្កោល ឃុំឡុងវិញ ស្រុកយ្វៀងហាយ មិនអាចភ្លេចបានការរួមដំណើររបស់​រដ្ឋអំណាច​មូលដ្ឋាន។

ផ្លូវគមនាគមន៍ជនបទ។

បងគឹមរឿងឱ្យដឹង៖ ជាគ្រួសារក្រីក្រគ្មានដីផលិត គ្មានការងារធ្វើលំនឹង ក្រៅពីបានរដ្ឋឧបត្ថម្ភទុនសាងសង់លំនៅឋានពីកម្មវិធីលេខ ១៦៧ គ្រួសារខ្ញុំនៅទាំងបានរដ្ឋអំណាចមូលដ្ឋាន បង្កលក្ខណៈឲ្យចូលរួមបណ្តាវគ្គហ្វឹកហាត់បណ្តុះបណ្តាលមុខរបរដូចជារបរតម្បាញ ចិញ្ជឹមសត្វ ដើម្បីបង្កប្រភពចំណូលបន្ថែម។ ឆ្នាំ ២០១៩ ផ្តើមពីគម្រោងការ AMD ត្រាវិញ មូលដ្ឋានបន្តឧបត្ថម្ភទុនដល់គ្រួសារខ្ញុំបាន ១២ លានដុង សម្រាប់ទិញសត្វពពែ​០២ ក្បាលមកចិញ្ចឹម។ គិតមកដល់បច្ចុប្បន្ននេះ ហ្វូងពពែរបស់គ្រួសារកើនឡើងបានជិត ២០ ក្បាល។ ខ្ញុំលក់បានជាង ១០ ក្បាល ជាមួយនឹងតម្លៃ ២៥ លានដុង។​ ចំនួនប្រាក់នេះ គ្រួសារប្រិតសំចៃសម្រាប់ទិញគោ ០២ ក្បាលមកចិញ្ចឹម ដោយមានបំណងសាងសង់បានកសិដ្ឋានចិញ្ចឹមគោ ដើម្បី គ្រួសារមានជីវភាពធូរធាជាងមុន។

ក្រៅពីចេញផ្សាយសេចក្តីសម្រេចចិត្តឯកទេសទាំង ០៤ លើកនោះ ស្តីពីពង្រីកគ្រប់វិស័យតំបន់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្តត្រាវិញនៅទាំងយកខ្លឹមសារការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិ ចូលទៅក្នុងឯកសារមហាសន្និបាតបក្ខភាគខេត្ត បណ្តាអាណត្តិកាល។ ទន្ទឹមនឹងនោះ អនុវត្តកម្មវិធីគោលដៅជាតិពង្រីកសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ គិតតាំងពីបច្ចុប្បន្ននេះដល់ឆ្នាំ ២០២៥ ខេត្តត្រាវិញនឹងចាត់តាំងអនុវត្ត ១០ គម្រោងការជាមួយនឹងថវិកាសរុបរួមជាង ១.៤០០ ពាន់លានដុង ដើម្បីលើក ស្ទួយជីវភាពជនរួមជាតិ៕

អត្ថបទ-រូបថត៖ សុខា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.