22/01/2022 05:59
អញ្ជើញចូលរួម និងចង្អុលការ មានវរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងត្រាច់ សេនាធិការរងនៃគណៈបញ្ជាការដ្ឋានយោធាខេត្ត ប្រមុខបណ្ដាស្ថាប័ន អង្គភាពស្ថិតក្រោមឱវាទ និងយោធិនចេញចាកកងជួរចំនួន ៥១ រូប។
វរសេនីយ៍ឯកបម្រុងង្វៀងវ៉ាំងត្រាច់ជូនអំណោយយោធិនសម្រេចកាតព្វកិច្ចយោធា។ រូបថត៖ ហ៊ឺវហ៊ីប
ថ្លែងយបល់នាពិធីជូនដំណើរ លោកវរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាំងត្រាច់ស្ងើចសរសើរបណ្ដា យោធិនសម្រេចកាតព្វកិច្ចយោធាឆ្នាំ ២០២២ បានពង្រីកល្អប្រពៃណីមាតុភូមិ គ្រួសារ អង្គភាពនារយៈពេលនៅក្នុងកងជួរ តែងខិតខំលត់ដំសម្រេចល្អខ្លឹមសារ កម្មវិធីហ្វឹកហាត់ មានគោលជំហរសតិអារម្មណ៍ ស្មោះត្រង់ដាច់អង្ការចំពោះបក្ស កងទ័ពសម្រេចល្អភារកិច្ចដែលបានប្រគល់ជូន។ បណ្ដាយុទ្ធជនសម្រេចកាតព្វកិច្ចយោធា មានអត្តចរិតសីលធម៌ល្អ សាមគ្គី ក្រឹត្យក្រម សម្រេចល្អតួនាទីបានប្រគល់ជូន រួមចំណែកសម្រេចល្អភារកិច្ចរបស់អង្គភាព បំផុតគឺសម្រេចឆ្នើមភារកិច្ចហ្វឹកហាត់ ត្រៀមប្រយុទ្ធ រួមចំណែកកសាងបក្ខភាគយោធាខេត្តស្អាតស្អំ រឹងមាំ។ អង្គភាពរឹងមាំទាំងស្រុង “គំរូឆ្នើម”។ ក្នុងចំនួនយោធិនដែលចេញចាកកងជូរទាំង ៥១ រូប មានសមមិត្ត ១១ រូបបានពង្រីកជាបក្ខជន។ សង្ឃឹមថា ក្រោយពេលវិលត្រឡប់ទៅមូលដ្ឋាន សមមិត្តម្នាក់ៗបន្តប្រតិបត្តិម៉ឺងម៉ាត់រាល់គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ការកំណត់របស់មូលដ្ឋាន អនុវត្តម៉ឺងម៉ាត់ការចុះឈ្មោះក្របខ័ណ្ឌយោធិនបម្រុង សកម្មចូលរួមពលកម្មផលិត ធ្វើមានសម្រាប់គ្រួសារ និងសង្គម។ នាំមុខក្នុងបណ្ដាចលនាពង្រីកសេដ្ឋកិច្ច‑សង្គម កសាងមាតុភូមិ ប្រទេសជាតិកាន់តែសម្បូររឹងមាំ។
ឱកាសនេះ គណៈបញ្ជាការដា្ឋនយោធាខេត្តជូនអំណោយដល់សមមិត្តម្នាក់ៗមួយចំណែក និងផ្ដាំផ្ញើវាចាប្រសិទ្ធពរបវរមហាប្រសើរដល់គ្រួសារ ឱកាសត្រៀមបម្រុងទទួលអំណរឆ្នាំថ្មីប្រកប ដោយភាពសប្បាយរីករាយ ក្សេមក្សាន្ត និងសុភមង្គល៕
ប្រែសម្រួល៖ ថាច់សម្បត្តិ