• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ នយោបាយ - សង្គម

គណៈកម្មាធិការប្រជាជនខេត្តចុះហត្ថលេខាលើអនុស្សរណៈចងចាំជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ SNV

17/02/2022 20:56

កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១៤ កុម្ភៈ គណៈ​កម្មា​ធិ​ការប្រ​ជាជន​ខេត្ត​​បាន​​ចាត់តាំង​ពិធី​​ចុះ​ហត្ថ​លេ​ខា​​ លើ​​កិច្ច​ព្រម​ព្រៀង​ស​ហ​ប្រ​តិ​បត្តិ​ការ​រវាង​គណៈ​​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​ត្រា​វិញ និង​អង្គ​ការ​អភិ​វឌ្ឍន៍​​ហូ​ឡង់ SNV ស្តី​ពី​អ​នុ​វត្ត​គម្រោងការ «វាយ​តម្លៃ​និង​អនុ​វត្ត​ស​កម្ម​ភាព​​ផ្គត់​​ផ្គង់​ទឹក​​ស្អាត និង​អ​នា​ម័យ​បរិស្ថាន​ និង​រ​ច​នា​កម្ម​វិធី​ពង្រីក​ស​ហ​គមន៍​​រួម​បញ្ចូល» (CDP ត្រា​វិញ)។ លោក ឡេថាញ់​បិញ អនុ​​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​​​​ត្រា​វិញ និង​​លោក Peter Loach នា​យក​ជាតិ SNV ប្រ​ចាំ​​នៅ​ប្រ​ទេស​វៀត​ណាម​​ចូល​រួម​និង​ចុះ​​ហត្ថ​លេខា​​លើ​អ​នុស្ស​រណៈ​​ចង​ចាំ​​ ។

អង្គ​ការ​អភិ​វឌ្ឍន៍​​ហូ​ឡង់ SNV ជា​អង្គ​ការ​​មួយ​​ក្រៅ​រដ្ឋា​ភិ​បាល​អន្តរជាតិ​។ នៅ​ខេត្ត​ត្រា​វិញចាប់​តាំង​ពី​ឆ្នាំ ២០១៦-២០២០ SNV បាន​អនុ​វត្ត​ជោគ​ជ័យ​គម្រោងការ «បើក​ទូ​លាយ​​គំ​រូ​ បង្កង ព្រៃ​​ចី​រ​ភាព» នៅ​តាម​បណ្តា​តំ​បន់​មាត់​សមុទ្ររបស់​បណ្តា​ខេត្ត​​មាត់សមុទ្រ​កា​ម៉ាវ បេន​ត្រែ និ​ង​ត្រា​វិញ (ឬ​ហៅ​ថា​គម្រោងការ​ព្រៃ​​កោង​កាង) និង​ទី​ផ្សារ​​បាន​សហ​ប្រ​តិ​បត្តិ​ការ​ជា​មួយ​ IUCN សម្រាប់​ប្រ​​ព័ន្ធ​​បង្កង​ ព្រៃ​ប្រ​កប​ដោយ​ចី​រ​ភាព។

កិច្ចចុះហត្ថលេខាអ​នុស្សរណៈចង​ចាំ​ ភាគីទាំង​ទ្វេ។រូបថត៖ ទ្រឿងអង

ជាមួយ​គោល​បំណងជម្រុញការពង្រីក​​សេដ្ឋ​​កិច្ច សង្គម​​របស់​ខេត្ត រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ លើក​កម្ពស់​សម​ភាព​ភេទ ទប់​ទល់​​មាន​​ប្រ​សិទ្ធភាពជា​មួយ​អា​កាស​ធាតុ​ប្រែ​​ប្រួល  គណៈ​​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​ត្រា​វិញ និង​អង្គ​ការ​អ​ភិវឌ្ឍន៍​​ហូ​​ឡង់​​ បាន​ឈាន​​ដល់​កិច្ច​ព្រម​ព្រៀង​ស​ហ​ប្រ​តិ​បត្តិការ​ និង​​ឈាន​ដល់ការ​​ចុះ​​ហត្ថ​លេ​ខា​លើ​អនុ​ស្ស​រណៈ​​ចង​ចាំ​អនុ​វត្ត​គម្រោងការ «វាយ​តម្លៃ​ និង​អនុ​វត្ត​ស​កម្ម​ភាព​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អ​នា​ម័យ​​បរិស្ថាន​ និង​រ​ច​នា​កម្ម​វិធី​​អភិ​វឌ្ឍន៍​ស​ហ​គមន៍​រួម​​បញ្ចូល»។ យោង​តាមនោះ SNV វៀត​ណាម​​​បាន​ចុះ​ហត្ថ​លេ​ខា​​ជាមួយ​ម្ចាស់​អភិវឌ្ឍន៍វា​យោ​អគ្គិ​សនី​មាត់សមុទ្រ​ចំនួន ០២ កន្លែង​នោះ​គឺ ក្រុម​ហ៊ុន​ភាគ​​ហ៊ុន​វា​យោ​អគ្គិ​សនី​លេខ ​១ ត្រា​វិញ និង​ក្រុម​​ហ៊ុន​ភាគ​ហ៊ុន​​ក​​កើត​​ថាម​ពល​​ Ecotech ត្រា​វិញឡើង​វិញ​  ​​ដើម្បី​គាំ​ទ្រ​​ការរ​ចនា​ និង​អភិវឌ្ឍន៍​កម្ម​វិ​ធី​​អភិវឌ្ឍន៍​ស​ហ​គមន៍​​យូរ​អង្វែង​ សំ​ដៅ​​​នាំ​មក​​ផល​ប៉ះ​ពល់​វិជ្ជ​មាន​​​ដល់​​បរិស្ថាន​​និង​សង្គម​​សម្រាប់​បណ្តា​ស​កម្ម​ភាព​​ត្រូវ​​រង​ឥទ្ធិ​ពល​​នៅ​មាត់​ស​មុទ្រ​​ត្រា​វិញ និង​ដើម្បី​អនុ​វត្ត​ឆាប់​​រ​ហ័ស​បណ្តា​ស​កម្ម​ភាព​​​កែ​លម្អ​ប្រ​ភព​ទឹក​នៅ​តំបន់​​មាន​គ្រួ​សារ​ប្រ​ជាកសិ​ករ​ត្រូវ​រង​ឥទ្ធិ​ពល និង​​អនា​​ម័យ​​សា​លា​រៀន។ គម្រោង​ការបាន​ផ្តើមការ​​នៅ​ពាក់​កណ្តា​ឆ្នាំ​ ២០២២ រយៈ​ពេល​អ​នុ​វត្ត​គម្រោង​​ការ ​​៤​ ឆ្នាំ បញ្ចប់​​នៅ​​ថ្ងៃ​ទី ​៣១ ខែ​ធ្នូ ឆ្នាំ​ ២០២៥  និង​​មាន​​សមត្ថ​ភាពពន្យារ​ពេល​បន្ត​។

ដោយ​ឡែក​​ក្នុង​ឆ្នាំ​ ២០២២ គម្រោងការ​​នឹង​អនុ​វត្តសកម្មភាព​​ផ្គត់​ផ្គង់​ទឹក​ស្អាត និង​អ​នា​ម័យ​បរិស្ថាន​នៅ​​លើ​ភូមិ​សាស្រ្ត​ស្រុក​កូវ​ង៉ាង យ្វៀង​ហាយ​ និង​ទី​​​ផ្សារ​រួម​ខេត្ត​យ្វៀង​ហាយ។ សកម្ម​ភាព​​ត្រួត​ពិ​និត្យ​​ដើម្បី​រ​ចនា​កម្ម​វិធី​​អភិវឌ្ឍន៍​ស​ហគមន៍យូរអង្វែងនឹងប្រមូលផ្តុំ​ចូល​ក្នុង​វិ​ស័យ​សំខាន់​​ៗ ​ដូចជា៖​ ពង្រី​ក​កន្សោម​តម្លៃ​​បន្លែបង្ការ ជល​ជាតិ​ បង្កង ​ព្រៃ​ អ​នុ​វត្ត​​វិធី​សាស្រ្ត​​ច្បាម​ខ្ជាប់​​កសិ​កម្ម​ប្រាជ្ញា និង​សម្រប​សម្រូល​ជា​មួយ​អា​កាស​ធាតុ​ប្រែ​ប្រួល និង​​លើ​ក​កម្ពស់​សមត្ថ​ភាព​គ្រប់​គ្រង​​សេដ្ឋ​​កិច្ច​របស់​ស្ត្រី។

ទុន​វិ​និ​យោគ​ផ្ទាល់​របស់​គម្រោងការ​​ប៉ាន់​ស្មាន​ជិត ២៥៣.០០០ ដុល្លារ។ ក្នុង​នោះ៖ ចំណែក​ខាង​ទឹក​ស្អាត​​និង​អ​នា​ម័យ​ចំ​នួន ១៩៣.០០០ ដុល្លារ និង​បណ្តា​ស​កម្ម​ភាព​ផ្សេង​ៗ​ដូចជា៖ វាយ​តម្លៃទី​កន្លែង រច​នា​កម្ម​វិធី​អភិវឌ្ឍន៍​ស​ហ​គមន៍ជិត ៥៩.០០០ ​ដុល្លារ​ ។

តាម​អ​នុស្សរណៈចង​ចាំ​ ភាគីទាំង​ទ្វេនឹង​សហ​ការ​ជា​មួយ​គ្នា​ជា​រឿយៗ និង​យូរ​អង្វែង​​ក្នុង​បណ្តា​ស​កម្ម​ភាព​ប្រ​តិ​បត្តិ​ការ​របស់ SNV ដើម្បី​នាំ​មក​​ផល​វិជ្ជមាន និង​ចីរភាព​ដល់​​បរិស្ថាន​​និង​សង្គម​របស់​ខេត្ត​ត្រា​វិញ ពិសេស​ជូន​សហ​គមន៍​ងាយ​​រង​ឥទ្ធិពលនៅ​បណ្តា​ស្រុក​ ទី​ផ្សាររួម​ខេត្តនៅ​​ជិត​មាត់​ស​មុទ្រ។ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ត្រា​វិញនិង SNV វៀត​ណាមនឹង​​ចាត់​តាំង​​វាយ​តម្លៃពីវឌ្ឍន៍ភាព ទន្ទឹម​នឹង​នោះ​ដោះ​ស្រាយ​រាល់​បញ្ហា​ជាប់​ជំ​ពាក់​វាក់​វិន កែ​​លម្អ​ខ្លឹម​សារ​ និង​គោល​​ដៅ​ចាំ​បាច់​សម្រាប់​កិច្ច​សហ​ប្រ​តិបត្តិ​ការ​នៅ​ពេល​អនា​គត៕   

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

មោទនភាពប្រពៃណីតំបន់វីរភាព

ពានរង្វាន់ប្រណាំងទោចក្រយានថ្នាក់ខេត្តលើកទី ២

  • ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន
  • អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)
  • ឃុំតំបន់សុវត្ថិភាពតាមង៉ាយ៖ កសាងជនបទថ្មីលើកកម្ពស់ភ្ជាប់ជាមួយនឹងការពង្រីកសេដ្ឋកិច្ច
  • សមមិត្តគឹមរឿង៖ បន្តជ្រោងខ្ពស់ស្មារតីទទួលបន្ទុករបស់កម្មាភិបាលទទួលបន្ទុកចង្អុលការភូមិសាស្រ្ត
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.