• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

អគ្គិសនីទីវកឹងអនុវត្តល្អការងារប្រិតសំចៃអគ្គិសនី

06/08/2021 08:33

៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីទីវកឹងប្រិតសំចៃអគ្គិសនីបាន ០១ លានគីឡូវ៉ាត សម្រេច ១០៣,១៣% ប្រៀបនឹងផែនការប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ ប្រិតសំចៃអគ្គិសនីក្នុងផ្ទៃក្នុង (ការិយាល័យធ្វើការ) បន្ថយបរិមាណអគ្គិសនីប្រើប្រាស់បាន ៤.៤៩៦ គីឡូវ៉ាត។

ត្រួតពិនិត្យសេវាផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន ។ រូបថត៖ ហ្វីហ្វាង​
     ទន្ទឹមនឹងការងារប្រិតសំចៃអគ្គិសនី អគ្គិសនីទីវកឹងនៅទាំងជំរុញមាំបណ្ដាវិធីសាស្រ្តផ្សព្វផ្សាយ អនុវត្តសម្រេចភារកិច្ចផលិតធ្វើអាជីវកម្មតាមផែនការប្រគល់ឲ្យ។ ៦ ខែដើមឆ្នាំ ២០២១ អគ្គិសនីទីវកឹងអនុវត្តសម្រេចកម្រិត ផែនការធ្វើអាជីវកម្ម សេវាអតិថិជន ដូចជា៖ ទទួលសំណុំលិខិត រួចដោះស្រាយផ្គត់ផ្គង់អគ្គិសនីជូនអតិថិជន ១៨៥ នាក់ ជាមួយពេលវេលាផ្គត់ផ្គង់មធ្យមដល់អតិថិជនម្នាក់ចំនួន ៣,៥ ថ្ងៃ។ សន្ទស្សន៍លេខប្រសព្វ ជាមួយអគ្គិសនីបន្តបានកែលម្អក្នុង ៦ ខែដើម ឆ្នាំ ២០២១ ដោះស្រាយផ្គត់ផ្គង់អគ្គិសនីឲ្យអតិថិជន ០៤ នាក់ទិញអគ្គិសនីពី បណ្ដាញអគ្គិសនី ជាតិកម្រិតមធ្យមជាមួយពេលវេលាដោះស្រាយ គិតជាមធ្យមក្នុងមួយសំណង់ ១,៦២៥ ថ្ងៃ ទាបជាង ០,៧៧៥ ថ្ងៃក្នុងមួយសំណង់បើប្រៀបជាមួយពេលវេលាដែលអគ្គក្រុមហ៊ុនអគ្គិសនីប្រគល់ឲ្យ (ក្នុងមួយសំណង់ ២,៤ ថ្ងៃ)។ អនុវត្តសម្រេច ៥/៦ កម្រិតផែនការធ្វើអាជីវកម្ម សេវាកម្មអតិថិជន ដូចជា៖ អត្រាអតិថិជន ទំនាក់ទំនង ១២ សេវាផ្គត់ផ្គង់អគ្គិសនីតាមរយៈមជ្ឈមណ្ឌលថែទាំអតិថិជនរបស់អគ្គក្រុមហ៊ុនអគ្គិសនីភាគខាងត្បូង និងបណ្ដាមជ្ឈមណ្ឌល ទ្វារសេវាសាធារ ណៈអនុវត្តសម្រេច ១០០% សម្រេចលើស ៥% ផែនការ។ អត្រា អតិថិជនប្រើសេវាផ្គត់ផ្គង់ អគ្គិសនីផ្ទាល់កម្រិត ៤ អនុវត្តសម្រេច ១០០% ខ្ពស់ជាង ៥% បើប្រៀបជាមួយផែនការ។ ប្រើអេឡិចត្រូនិចទាំងស្រុងក្នុងដំណាក់កាលផ្គត់ផ្គង់សេវាអគ្គិសនីអនុវត្តសម្រេច ១០០% ខ្ពស់ជាង ៥% ប្រៀបជាមួយផែនការ។ ផ្សព្វផ្សាយទំនាក់ទំនងតាមរយៈទ្វារសេវាជាតិសម្រេច ៧៥,៦៨%  ខ្ពស់ជាង ៣៥,៦៨% ប្រៀបជាមួយផែនការរបស់ អគ្គក្រុមហ៊ុនប្រគល់ឲ្យ៕                        ហ្វីហ្វាង-ថាច់ហ្វាង

កូវង៉ាង៖ ទឹកប្រាក់ជិត ៧០ ពាន់លានដុងសម្រាប់ពង្រីកផ្លូវខ្សែអគ្គិសនីនៅតំបន់ជនរួមជាតិខ្មែរ

ស្រុកវិនិយោគពង្រីកបន្ថែមខ្សែអគ្គិសនីកម្រិតមធ្យមដល់ជនរួមជាតិខ្មែរ។ រូបថត៖ ឌិញកាញ់

     អនុវត្តគម្រោងការផ្គត់ផ្គង់អគ្គិសនីជូនប្រជាជនមិនទាន់មានអគ្គិសនីប្រើប្រាស់ ២០.០០០ គ្រួសារ ភាគច្រើនគឺជនរួមជាតិខ្មែរលើភូមិសាស្រ្ដខេត្តត្រាវិញ គិតមកទល់ពេលនេះ ស្រុកកូវង៉ាងអនុវត្តសម្រេចផែនការផ្គត់ផ្គង់អគ្គិសនីឲ្យជនរួមជាតិខ្មែរ ៦០១ គ្រួសារ។ តាមគណៈកម្មាធិការប្រជាជនស្រុកកូវង៉ាង គិតពីឆ្នាំ ២០១៦ មកទល់ពេលនេះ ស្រុកវិនិយោគថវិកាជិត ៧០ ពាន់លានដុង សម្រាប់អនុវត្តពង្រីកបន្ថែមខ្សែអគ្គិសនីកម្រិតមធ្យមជិត ៥០ គីឡូម៉ែត្រ កម្រិតទាប ៦០ គីឡូម៉ែត្រ ដើម្បីរួមចំណែកអនុវត្តមានប្រសិទ្ថភាពគម្រោងការកែប្រែចរន្តអគ្គិសនីមិនសុវត្ថិភាពដល់គ្រួសារក្រីក្រនៅតំបន់ដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរ ២.០០១ គ្រួ ។ បច្ចុប្បន្ន ទូទាំងស្រុកមានគ្រួសារប្រើប្រាស់អគ្គិសនីប្រចាំសម្រេច ៩៩,៦% ក្នុងនោះ គ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាពសម្រេច ៩៨,៥% ៕                  ឌិញកាញ់-លឺវវូ

 

 

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.