• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 24/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ

19/04/2022 16:49

ក្នុងបណ្តាឆ្នាំកន្លង ស្រុកចូវថាញ់តែងកំណត់ច្បាស់ការអនុវត្តល្អបណ្តាគោលនយោបាយជនជាតិ ជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំខាន់ និងជាប្រចាំរបស់បក្ខភាគ។ អាស្រ័យអនុវត្តព្រមគ្នា និងមានប្រសិទ្ធភាពបណ្តាដំណោះស្រាយអត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រនៅតំបន់ជនរួមជាតិខ្មែរជារៀងរាល់ឆ្នាំតែងថយចុះនិងសម្រេចបើប្រៀបជាមួយនឹងកម្រិតផែនការសេចក្តីសម្រេចចិត្តដាក់ចេញ។

ជ្រួតជ្រាបផ្សព្វផ្សាយអនុវត្តបណ្តាកម្រិតផែនការនៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុក ស្តីអំពីការងារកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី លោកថាច់ចៀង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ឲ្យដឹងថា៖ ជនរួមជាតិខ្មែរក្នុងទូទាំង ស្រុក ស្មើអត្រា ៣៤% នៃចំនួនប្រជាជនរួម។ ដោយយល់ច្បាស់អំពីបញ្ហាកាត់បន្ថយភាពក្រីក្រជាការសំខាន់ រួមចំណែកពង្រីក សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន ស្រុកបានឆ្លៀតយកប្រភពទុនជាច្រើនរបស់មជ្ឈិម ខេត្ត វិនិយោគបណ្តាគម្រោងការហេដ្ឋារចនាសម្ព័ន្ធជនបទ បណ្តុះបណ្តាលមុខរបរ ឧបត្ថម្ភលំនៅឋាន ដីសង់ផ្ទះ ឧបត្ថម្ភការផលិតដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ពិសេសគឺនៅតំបន់ ជនរួមជាតិខ្មែរ គ្រួសារក្រីក្រ ១០០% បានផ្តល់ និងឧបត្ថម្ភបណ្ណគាំពារសុខាភិបាល ជួយឲ្យគ្រួសារទាំងនោះមានលក្ខណៈថែទាំសុខភាព ព្យាបាលជំងឺ។ សង្គមូបនីយកម្មចលនា “ដើម្បីអ្នកក្រីក្រ” ការប្រមូលកម្លាំងប្រជាជន ដើម្បីគិតគូរឲ្យប្រជាជនបានអនុវត្តមានប្រសិទ្ធភាពភ្ជាប់ជាមួយចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន” កសាងជនបទថ្មី។

កសិករថែទាំផ្កា។ រូបថត៖ ហ៊ឺវហ្វេ

ដើម្បីរួមចំណែកអនុវត្តល្អគោលនយោបាយជនជាតិ ដោយឡែកតែក្នុងឆ្នាំ ២០២១ ស្រុកបានបង្កើត បណ្តាក្រុមប្រតិភូទៅសួរសុខទុក្ខនិងជូនអំណោយដល់បណ្តាវត្តពុទ្ធសាសនាខ្មែរនិងគ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ឆ្នើម មាមីងខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា សរុបទឹកប្រាក់ជាង ១១៦ លានដុង ពិនិត្យជ្រើសរើសនិងស្នើទទួលស្គាល់អ្នកមានប្រជាប្រិយភាព ៥៧ នាក់ក្នុងតំបន់ជនរួមជាតិខ្មែរ។ ឧបត្ថម្ភកសាងផ្ទះ “មហាសាមគ្គី” ឲ្យមាមីងខ្មែរជួបលំបាកអំពីលំនៅឋាន ២៩ គ្រួ សារ។ល។ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ជនរួមជាតិខ្មែរសម្រេច ១,៩៥% សម្រេចលើស ០,២១% បើប្រៀប នឹងផែនការដាក់ចេញ។ បច្ចុប្បន្នស្រុកចូវថាញ់អនុវត្តសម្រេចបណ្តាលក្ខឋានស្រុកជនបទថ្មី។

មីងគីមធីឡាយ នៅភូមិហ្វាឡាក (សេ) ឃុំលឿងហ្វាឲ្យដឹងដោយរីករាយថា៖ តាំងពីមានគ្រួសារចេញនៅដោយឡែក ប្តីប្រពន្ធខ្ញុំមានដីចម្ការត្រឹមតែ ៥០០ ម៉ែត្រក្រឡាសម្រាប់សង់ផ្ទះ គ្រួសារក៏មានកូនច្រើន ជាច្រើនឆ្នាំរស់នៅក្នុងផ្ទះស្លឹក គ្មានលទ្ធភាព សង់ផ្ទះថ្មីឲ្យបានរឹងមាំដូចអ្នកដទៃឡើយ ។ កន្លងមកថ្មីៗនេះ បានរដ្ឋឧបត្ថម្ភកសាងផ្ទះ គ្រួសារខ្ញុំត្រេកអរណាស់ គ្រួសារខ្ញុំនៅទាំង បានរដ្ឋឧបត្ថម្ភឲ្យបុលទុន អាទិភាពពីធនាគារគោលនយោបាយសង្គមស្រុកចូវថាញ់ ទិញគោមេពីរក្បាលមកចិញ្ចឹម បច្ចុប្បន្នហ្វូងគោកំពុងរីកចម្រើន ខ្ញុំត្រេកអរក្រៃលែង។

ក្រៅពីនោះ ផ្ដើមពីប្រភពទុនរបស់ខេត្ត ស្រុកចូវថាញ់បានឧបត្ថម្ភទាន់ពេលកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់លំបាក តំបន់ ជ្រៅ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ដូចជាកសាងស្ពាន ផ្លូវ អាគារវប្បធម៌ ទឹកប្រើប្រាស់។ល។ ឆ្លងតាមរយៈនោះ ទិដ្ឋភាព ជនបទនៅតំបន់ជនរួមជាតិខ្មែរមានការផ្លាស់ថ្មី សេដ្ឋកិច្ចរីកចម្រើនសន្សឹមៗ។

ពូហ្វិញសុងជុង នៅភូមិបាទីវ ឃុំដាឡុក ឲ្យដឹងថា៖ ក្រៅពីការសោមនស្សអំពីសេដ្ឋកិច្ច ជីវភាពគ្រួសារបានលំនឹងនោះ មាមីងនៅទី នេះក៏រីករាយ ពេលដែលបណ្តាដងផ្លូវបានរដ្ឋវិនិយោគទុនកសាងប្រព័ន្ធទីផ្សារក៏បានបង្កើនកម្រិត ជួសជុល។ បណ្តាឆ្នាំមុននេះ ផ្លូវដើរលំបាកណាស់ ហេតុនោះ ការផ្តោះប្តូរមុខទំនិញកសិផល ការធ្វើដំណើរទៅរៀនរបស់ប្អូនៗជួបការលំបាកច្រើន ប៉ុន្តែសព្វថ្ងៃបានងាយស្រួលហើយ។ បច្ចុប្បន្ននេះ ដោយបានការយកចិត្តទុកដាក់ ឧបត្ថម្ភពីបណ្តាផ្នែក បណ្តាស្ថាប័ន បានជួយឲ្យមាមីងខ្មែរ មានការវិវឌ្ឍន៍ក្នុងការយល់ដឹង ព្យាយាមរកទទួលទាន ដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ។

ផ្លូវគមនាគមន៍ជនបទ។ រូបថត៖ ផាងត្វឹង

ដើម្បីបន្តអភិវឌ្ឍលើគ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ កាលពីថ្ងៃទី ២៧​ ខែធ្នូ ឆ្នាំ ២០២១ ស្រុកបានផ្សាយ ផែនការលេខ ៤៩ អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៦-NQ/TU ចុះថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០២១ របស់គណៈកម្មាធិការបក្សខេត្ត ស្តី ពីការបន្តអភិវឌ្ឍគ្រប់វិស័យនៅតំបន់ជនរួមជាតិខ្មែរ ដំណាក់កាល ២០២១-២០២៥ កំណត់ទិសដៅដល់ឆ្នាំ ២០៣០។

លោក ថាច់ចៀងឲ្យដឹងបន្ថែម៖ នៅពេលខាងមុខស្រុកនឹងបន្តជំរុញរហ័សអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិខ្មែរផ្តុំកម្លាំងចង្អុលការអនុវត្តមានប្រសិទ្ធភាពផែនការរចនាសម្ពន្ធផ្នែកកសិកម្មឡើងវិញសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល បង្កើនការទំនាក់ទំនង លើកកម្ពស់កន្សោមតម្លៃ អភិវឌ្ឍចីរភាព ភ្ជាប់ជាមួយការកសាងជនបទថ្មីលើកកម្ពស់។ ប្រមូលផ្តុំបណ្តាប្រភពកម្លាំងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម អនុវត្តបណ្តាគោលនយោបាយមានអត្ថប្រយោជន៍ដល់ជនរួមជាតិខ្មែរ ពីបណ្តាកម្មវិធី គម្រោងការ ពង្រីកមុខរបរ សិប្បកម្ម ភូមិរបរនិងសេវាកម្ម។ កែតម្រូវបំពេញបន្ថែមគម្រោងការពង្រីកសេដ្ឋកិច្ច-សង្គម អាទិភាពបណ្តាកម្មវិធី គម្រោងការមានឥទ្ធិពលដល់ការពង្រីកផលិតកម្ម ប្រជុំ ជីវភាព ការរស់នៅរបស់ជនរួមជាតិខ្មែរ។ កសាងនិងផ្សព្វផ្សាយមានប្រសិទ្ធភាពផែនការកាត់បន្ថយភាពក្រីក្រទូទាំងដំណាក់កាល និងរាល់ឆ្នាំធ្វើល្អការងារផ្សព្វផ្សាយចលនាជនរួមជាតិខ្មែរ លើកកម្ពស់ស្មារតីឈានឡើងដោយខ្លួនឯង ខិតខំអស់ពីកម្លាំងកាយចិត្ត​ម្ចាស់ការច្នៃប្រតិដ្ឋក្នុងការផលិត ប្រិតសំចៃ ដើម្បីឈានឡើងរួចផុតពីភាពក្រីក្រស្ថិរភាព។ ផ្សព្វផ្សាយអនុវត្តល្អការងារសង្គមូបនីយកម្មក្នុងវិស័យសិក្សាអប់រំ បង្រៀនមុខរបរ សុខាភិបាល វប្បធម៌ កីឡានិងបរិស្ថាន។ល។ លើកកម្ពស់គុណភាពបណ្តុះបណ្តាលមុខរបរភ្ជាប់ជាមួយការដោះស្រាយការងារធ្វើ នីហរ័ណពលកម្ម។ បង្កលក្ខណៈល្អបំផុតឲ្យបណ្តាអាជីវកម្មវិនិយោគនៅតំបន់មានជនរួមជាតិខ្មែរ ដើម្បីដោះស្រាយការងារធ្វើ ផ្លាស់ប្តូរមុខរបរជូនមាមីង។ បន្តអនុវត្តល្អអនុក្រឹត្យលេខ ០៥/២០១១-ND-CP ចុះថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០១១ របស់រដ្ឋាភិបាល “ស្តីពីការងារជនជាតិ” សេចក្តីសម្រេចលេខ ១២/២០១៨/QĐ-TTg ចុះថ្ងៃទី ០៦ មីនា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពី “គោលនយោ​បាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច” ឧបត្ថម្ភបង្កលក្ខណៈឲ្យអ្នក​មានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ ធ្វើជាបង្គោលស្នឹងក្នុងការងារផ្សព្វផ្សាយ ចលនាសម្របសម្រួលនៅមូលដ្ឋាន។ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សស្ដីពីមហាសាមគ្គីទូទាំងប្រជាជាតិ បង្កលក្ខណៈ​ដើម្បីសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកធ្វើសកម្មភាពមានប្រសិទ្ធភាពជាក់ស្តែង ពិសេសគឺចូលរួមបណ្តាសកម្មភាពសង្គម សប្បុរសធម៌ ការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩។ល។ ពង្រីកបណ្តាវត្តខ្មែរជាកន្លែងបួសរៀនផង និងជាកន្លែងប្រជុំជីវភាពវប្បធម៌តាមទំនៀមទម្លាប់ប្រពៃណី និងជាកន្លែងផ្សព្វផ្សាយបណ្តាគោលមាគ៌ារបស់បក្ស គោលយោបាយ ច្បាប់រសប់រដ្ឋ៕

កសិករប្រមូលផលស្រូវ។ រូបថត៖ ថាច់ហ្វាង

ដំណាក់កាល ២០២១-២០២៥ ស្រុកចូវថាញ់ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ ជារៀងរាល់ឆ្នាំសម្រេចឬសម្រេចលើសកម្រិតផែនការសេចក្តីសម្រេច ចិត្តរបស់ខេត្ត​ប្រគល់ឲ្យ អត្រាគ្រួសារខ្មែរចូលរួមគាំពារសុខាភិបាលសម្រេច ៩៥% ឡើង ទៅ។ ឃុំតំបន់ជនរួមជាតិខ្មែរ ១០០% រក្សាចីរភាពកិត្តិនាមឃុំជនបទថ្មី ជារៀងរាល់ឆ្នាំមានពី ០១-០៣ ឃុំសម្រេចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់ បង្កការធ្វើថ្មីឲ្យជនរួមជាតិខ្មែរ​សម្រេចឬសម្រេចលើសផែនការ។

អត្រាសិស្សានុសិស្សជនរួមជាតិខ្មែរបានទៅរៀនគ្រប់កម្រិតអាយុសម្រេច ១០០%  កម្រិតអនុវិទ្យាល័យសម្រេច​ ៩៩% វិទ្យាល័យសម្រេច ៨០%។ អត្រាគ្រួសារជនរួមជាតិ ខ្មែរ បានប្រើប្រាស់ទឹកស្របអនាម័យសម្រេច  ៩៩%  គ្រួសារប្រើប្រាស់អគ្គិសនីជាប្រចាំ សុវត្ថិភាពសម្រេច ៩៩,៥% ឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរស្ថិតក្នុងក្របខ័ណ្ឌ គោលនយោ បាយ ១០០% មានតម្រូវការអំពីលំនៅឋាន​ ដីផលិត ផ្លាស់ប្តូរមុខរបរ។  ឃុំតំបន់ជនរួម ជាតិខ្មែរ ១០០%  រឹងមាំអំពីការពារជាតិ សន្តិសុខ បក្ខជនខ្មែរមានស្មើពី ២០% ឡើងទៅ ប្រៀបជាមួយបក្ខជនក្នុងទូទាំងស្រុក។​ ភូមិអនុសង្កាត់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ១០០% សុទ្ធសឹងមានបក្ខជនខ្មែរ។ ជម្រើស ឡើងផែនការបណ្តុះបណ្តាល បំពាក់បំប៉ន ប្រើប្រាស់ កសាងកងជួរកម្មាភិបាល បុគ្គលិក និយោជិត ក្នុងតំបន់ជនរួមជាតិខ្មែរសមស្របជាមួយអត្រាប្រជាជននៅមូលដ្ឋាន។

កំណត់ទិសដៅដល់ឆ្នាំ ២០៣០ មានឃុំ នៅតំបន់ជនរួមជាតិខ្មែររស់នៅកុះករ ៧០% សម្រចលក្ខឋានឃុំជនបទថ្មីលើកកម្ពស់។ អនុវត្តសម្រេចកម្រិតផែនការដាក់ចេញក្នុងកម្មវិធីគោលដៅជាតិ អំពីការអភិវឌ្ឍន៍ចីរភាពដល់ឆ្នាំ ២០៣០៕     

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • វល្លិ៍វារឡើងព័ទ្ធជុំខ្សែ និងបង្គោលអគ្គិសនី
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.