• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ប្រសិទ្ធភាពពីប្រព័ន្ធឧគ្ឃោសនស័ព្ទ

04/12/2020 08:46

ភ្ជាប់ជាមួយគោលដៅកសាងភូមិវប្បធម៌ ជនបទថ្មី ឃុំធ្វឹងហ្វា ស្រុកកូវង៉ាងតែងរក្សាល្អបណ្តាប្រព័ន្ធឧគ្ឃោសនស័ព្ទនៅតាមភូមិចំនួន ០៧ លើភូមិសាស្រ្ត និងរក្សាការបន្តរលកផ្សាយសំឡេងជាប្រចាំ កសាងនិទ្ទេសបទមួយចំនួនសម្រាប់ផ្សព្វផ្សាយសំដៅជួយឱ្យប្រជាជនបានជ្រាបដំណឹងទាន់ពេល។

   កាលពីមុន ប្រព័ន្ធឧគ្ឃោសនស័ព្ទបានត្រឹមតែភ្ជាប់ដោយឧបករណ៍ផ្សាយសំឡេងធម្មតា ដល់ម៉ោងក៏មានអ្នកទទួលបន្ទុកបើកឡើង រួចបន្តសំឡេងពីបណ្តាស្ថានីយវិទ្យុដូចជា៖ វិទ្យុផ្សាយសំឡេងវៀតណាម វិទ្យុផ្សាយសំឡេងខេត្តត្រាវិញស្ថានីយបន្តសំឡេងរបស់ស្រុក។បច្ចុប្បន្នបណ្តាឧបករណ៍ទាំងនោះបានបង្វែរមកភ្ជាប់ដោយប្រព័ន្ធផ្សាយស័្វយប្រវត្តិ។ ឱ្យតែដល់ម៉ោង៥ និង៣០នាទីព្រឹក និងម៉ោង៥រសៀលគឺឧបករណ៍ផ្សាយស្វ័យប្រវត្តិបើកឡើងរួចផ្សាយសំឡេង។ មីងថាច់ធីហាយនៅភូមិចុងផ្នោរឃុំធ្វឹងហ្វាបានឱ្យដឹងថា៖ជារៀងរាល់ថ្ងៃនៅពេលព្រឹកនិងរសៀលខ្ញុំតែងបម្រុងពេលស្តាប់បណ្តាព័ត៌មាននៅលើឧគ្ឃោសនស័ព្ទរបស់ភូមិហើយចាត់ទុកដូចជាស្ថានីយមួយក្នុងបណ្តាស្ថានីយជួយឱ្យប្រជាជនជ្រាបដំណឹងបានច្បាស់លាស់បំផុត។ ប្រជាជនយើងខ្ញុំនៅជិតមូលដ្ឋានដែលកើតមានអាសន្នរោគអុតក្តាមលើហ្វូងគោ (វិញគីម ម៉ីឡុងបាក់) រួចបានមូលដ្ឋានផ្សាយនៅលើប្រព័ន្ធឧគ្ឃោសនស័ព្ទរបស់ភូមិ ក្រើនព្រមានឲ្យប្រុងប្រយ័ត្នជាងទៀតក្នុងការថែទាំហ្វូងគោ ជួយឱ្យយើងខ្ញុំបង្កើនការធ្វើអនាម័យរោងគោ បាញ់ថ្នាំកម្ចាត់មេរោគ ចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្រាន់ដល់ហ្វូងគោ ធានាសុវត្ថិភាពដល់ការចិញ្ចឹមសត្វ។ អំពីការផលិតកសិកម្ម​ឱ្យតែដល់ពេលចុះពូជស្រូវក៏មានប្រតិទិនចុះពូជផ្សាយលើឧគ្ឃោសនស័ព្ទរបស់ភូមិ ម៉្លោះហើយប្រជាជន  ម្ចាស់ការគ្រប់គ្រងវាលស្រែបានល្អជាង។

ឧគ្ឃោសនស័ព្ទបានដាក់ខ្ពស់ងាយស្រួលសម្រាប់ការផ្សាយសំឡេងដល់ប្រជាជន។

   បងសឺនសីហា នៅភូមិកោះសោម ឃុំធ្វឹងហ្វាក៏បានឲ្យដឹងដែរថា៖ បច្ចុប្បន្ន ពលករមួយចំនួនចំណាយពេលច្រើនក្នុងការពលកម្មមិនសូវមានពេលមើលទូរទស្សន៍ ម៉្លោះហើយការស្តាប់ព័ត៌មានតាមរយៈប្រព័ន្ធផ្សាយសំឡេងរបស់ភូមិដោយរបៀបធ្វើការងារបណ្តើរ ស្តាប់ការផ្សាយសំឡេងបណ្តើរគឺជាសារៈសំខាន់។ ខ្លឹមសារជាច្រើនទាក់ទងដល់ជីវភាពសង្គមតែងមាននៅលើឧគ្ឃោសនស័ព្ទរបស់ភូមិ។ ការផ្សព្វផ្សាយអំពីការបង្ការ បង្ក្រាបបណ្តាបទល្មើសអបាយមុខសង្គមក៏តែងបានផ្សាយជាប្រការជួយឱ្យប្រជាជនមានការប្រុងប្រយ័ត្នអំពីសម្មភាពរបស់ពួកជនល្មើស។

  លោកថាច់ថ្លាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វាបានឱ្យដឹងថា៖ បានការឯកភាពពីសំណាក់គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនឃុំតម្រូវឱ្យកម្មាភិបាលមួយរូបទទួលបន្ទុកតាមដានប្រសិនបើពិនិត្យឃើញឧបករណ៍បម្រើឱ្យការបន្តសំឡេងត្រូវខូចនោះស្នើជួសជុលជាបន្ទាន់។ ពីព្រោះនេះជាប៉ុស្តបន្តសំឡេងរបស់បណ្តាស្ថានីយក្នុងនោះក៏មានការតភ្ជាប់ឧបករណ៍បន្តសំឡេងរបស់មូលដ្ឋានសំដៅផ្សាយដំណឹងមួយចំនួនទាក់ទងដល់មូលដ្ឋាននិងប្រជាជន ។

   ដើម្បីជួយឱ្យប្រជាជនទទួលបានដំណឹងទាន់ពេល អំពីបញ្ហាអាសន្នរោគកូវីដ-១៩ នាពេលកន្លង គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនបានចង្អុលការឲ្យផ្សព្វផ្សាយលើដំណាក់ផ្សាយសំឡេងរបស់ឃុំបន្តទៅដល់បណ្តាភូមិលើភូមិសាស្រ្តបានជាង៦០ពេល ក្នុងមួយពេលៗផ្សាយពី ១០-១៥ នាទី។ផ្តើមពីនោះប្រជាជនមានស្មារតីភ្ញាក់រលឹកជាងក្នុងការបង្ការទប់ស្កាត់អាសន្នរោគតាមការក្រើនព្រមានរបស់ផ្នែកសុខាភិបាល ទប់ស្កាត់មានប្រសិទ្ធភាពការរីករាលដាលនៃអាសន្នរោគមកលើភូមិសាស្រ្ត៕      

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.