• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

សេដ្ឋកិច្ច-សង្គម ការរស់នៅ

ឃុំដូងចូវ៖ ធានាគុណភាពទឹកស្អាតបម្រើជនរួមជាតិខ្មែរ

13/08/2021 07:51

បច្ចុប្បន្ន ឃុំដូងចូវ ស្រុកយ្វៀងហាយ មានដំណាក់ផ្តល់ទឹក ៧ កន្លែងនៅលើភូមិ​សាស្រ្ត បណ្តាភូមិធានាការផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារប្រជាជនក្នុងទូទាំងឃុំ ១០០% គ្រួបានប្រើប្រាស់​ទឹកស្របអនាម័យ ក្នុងនោះមានជាង ៩០០ គ្រួសារប្រើប្រាស់ទឹកស្អាត សម្រេចអត្រា ៧៦%។

ដើម្បីធានាពីគុណភាពទឹកបម្រើដល់តម្រូវការប្រជុំជីវភាពរបស់ជនរួមជាតិខ្មែរ ដំណាក់ផ្គត់ផ្គង់ទឹកមួយចំនួនលើភូមិសាស្រ្តបានមូលដ្ឋានសហការជាមួយផ្នែកពាក់ព័ន្ធ​ពិនិត្យបណ្តាឧបករណ៍បូមសម្រិតមួយដើម្បីកាត់បន្ថយដល់កម្រិតទាបបំ​ផុតអំពីទឹកជ្រាបជាតិកំបោរមូលដ្ឋានតែងស្តាប់យោបល់លាតត្រដាងរបស់ជនរួមជាតិខ្មែរជុំវិញគុណភាពទឹក បើសិនពិនិត្យឃើញទឹកមានសម្បុរ ឬក៏មានក្លិនប្លែកខុសពីធម្មតានោះ​ក៏រកវិធានការជម្នះបន្ទាន់។ គិតតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ ឃុំដូងចូវបានភ្ជាប់​នាឡិកាទឹកបន្ថែមជាង ៣០ គ្រឿងជូនជនរួមជាតិខ្មែរ។

បងស្រីថាច់ធីរី នៅភូមិដំបងពាក់ ឃុំដូងចូវបានឱ្យដឹងថា៖ ខ្ញុំប្រើប្រាស់ទឹក​ដំ​ណាក់ផ្គត់ផ្គង់ទឹកអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ខ្ញុំនឹកឃើញកាលពីឆ្នាំ ២០១៥  ទឹកប្រើ​ប្រាស់ធម្មតាស្រាប់តែប្រែទៅជាពណ៌ក្រហម ​ប្រជាជនលាតត្រដាងឡើងទៅឃុំ តែក្នុងរយៈ​ពេលខ្លីទឹកក៏ប្រែមកសភាពធម្មតាវិញ។ តាំងពីពេលនោះរហូតមកទល់ពេលនេះមិនមាន​ឃើញសញ្ញាអ្វីចម្លែកទៀតឡើយ។

ដំណាក់ផ្គត់ផ្គង់ទឹកឃុំដូងចូវកាន់តែបានវិនិយោគទុនជួសជុលដើម្បីបម្រើជនរួមជាតិខ្មែរ។

ដំណាក់ផ្គត់ផ្គង់ទឹកទាំងអស់សុទ្ធតែបានយកទឹកមកពីក្រោមដី រួចវិនិច្ឆ័យដោយឧបករណ៍សម្រិត បន្ទាប់មកទើបបញ្ជូនតាមបំពង់មេ និងបំពង់រងទៅដល់​គ្រួសារប្រជាជន។ អាស្រ័យហេតុនោះ គុណភាពប្រភពទឹកសម្រេចសម្បទា QCVN 0២: ២០០៩/BYT របស់ក្រសួងសុខាភិបាល។

ដើម្បីអនុវត្តគោលដៅ ផែនការនាំយកទឹកស្អាតទៅដល់ប្រជាជន រយៈពេលកន្លង មានគ្រួសារជាង ២០ គ្រួដែលនៅរាត់រាយឆ្ងាយពីតំបន់អាសយជនតែងបានបង្កលក្ខណៈឱ្យបានបុលទុនអាទិភាពសរុប​ជាង ២០០ លានដុងដើម្បីអន្ទងបំពង់ទឹក និងដាក់ភ្ជាប់នាឡិកាទឹកសម្រាប់ប្រើប្រាស់។​ គ្រួសារបងថាច់តួ នៅភូមិកោះត្លាច ជាគ្រួសារមួយក្នុងបណ្តាគ្រួសារដែលបានបុល​ទុនអាទិភាពអន្ទងទឹកចូលសម្រាប់ប្រើប្រាស់បានឱ្យដឹងថា៖ ក្រោយពេលកសាងគ្រួសារ​ អាស្រ័យមានបំណងចង់ពង្រីកការផលិត ចិញ្ចឹមសត្វ ម៉្លោះហើយខ្ញុំសាងសង់ផ្ទះនៅលើចំ​​ណែកដីឆ្ងាយពីតំបន់អាសយជន​ ម៉្លោះហើយខ្ញុំជម្រាបជូនទៅរដ្ឋអំណាច​មូលដ្ឋានពិនិត្យឱ្យខ្ញុំបានបុលទុន ១០ លានដុងសម្រាប់អន្ទងទឹកស្អាត។ ប្រើប្រាស់ទឹកស្អាតអាស្រ័យដំណាក់ផ្គត់ផ្គង់ជួយឱ្យគ្រួសារខ្ញុំស្ងប់ចិត្ត មិនបារម្ភពីការឥទ្ធិពលដល់សុខភាពរបស់សមាជិកក្នុងគ្រួសារ។

ក្នុងរយៈពេលច្រើនឆ្នាំកន្លង មូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅជាង ៧៣%​ មិនទាន់បានកែតម្លើងថ្លៃទឹកឡើយ។ លោកស្រី ផាមធីយុង ប្រធានគណៈកម្មាធិការប្រជា​ជនឃុំដូងចូវបានឱ្យដឹងថា៖ ចង់កែតម្លើងថ្លៃទឹកម្តងៗនោះ មូលដ្ឋានតែងក្តាប់យោបល់​លាតត្រដាងពីប្រជាជន។ រួមជាមួយនោះគឺលក្ខណៈ ជីវភាពរបស់គ្រួសារប្រជាជនលើភូមិសាស្រ្តតំបន់ជនបទនិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកជួនកាលក៏ជួបលំបាក ប្រាក់ចំ​ណូល ជួនកាលមិនទៀងទាត់  ម៉្លោះហើយមូលដ្ឋានស្នើដល់ផ្នែកពាក់ព័ន្ធសុំមិន​ឱ្យកែតម្លើងថ្លៃទឹក។ បច្ចុប្បន្នតម្លៃទឹកនៅតំបន់ដូចជាឃុំដូងចូវក្នុងមួយម៉ែត្រត្រីគុណ ៦.៤០០ ដុង សមស្របតាមក្តីប្រាថ្នារបស់ប្រជាជន។

ដើម្បីកាត់បន្ថយការទាញយកផលទឹកក្រោមដីពេញពាស ជាកត្តាធ្វើឱ្យឥទ្ធិពលដល់បរិស្ថាន ឃុំដូងចូវកំពុងស្នើមជ្ឈមណ្ឌលទឹកស្អាត និងអនាម័យបរិស្ថាន​ជន​បទវិនិយោគទុនកសាងដំណាក់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំមានថាមពលបូមសម្រិតធំជាង​ ខ្ពស់ជាងសព្វថ្ងៃ។ បើសិនដំណាក់ផ្គត់ផ្គង់ទឹកប្រមូលផ្តុំបានផ្សព្វផ្សាយអនុវត្ត​នោះ ដំណាក់មួយចំនួននៅតាមបណ្តាភូមិនឹងផ្អាកធ្វើសកម្មភាព ប៉ុន្តែចំនួនគ្រួសារប្រជាជននៅតែមានទឹកស្អាតគ្រប់ប្រើប្រាស់៕​     

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកកូវកែខិតខំអនុវត្តសម្រេចបណ្ដាភាគកម្រិតឆ្នាំ ២០២៥

ភូមិនាគកោះពង្រីកសក្តានុពល តម្លាភាពរបស់មូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ច

ភូមិនាគកោះ (ឃុំសុងឡុក ស្រុកចូវថាញ់) បាន និងកំពុងបានរដ្ឋអំណាចមូលដ្ឋានបំផុសចលនាប្រជាជនបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូង និងដាំកក់ ។ ប្រការនេះបានរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូលមធ្យមរបស់ប្រជាជនម្នាក់សម្រេចជាង ៧២,៦ លានដុងក្នុងមួយឆ្នាំ សម្រេច ១00,៧៨% បើប្រៀបនឹងកម្រិតផែនការឆ្នាំ ២០២៤។

  • ជីវភាពប្រជាជននៅភូមិក្បាលទូកបេ រីកចម្រើន
  • សមាគមសហព័ន្ធន៍នារីឃុំតឹបស៊ើង ឧបត្ថម្ភសមាជិកាពង្រីកសេដ្ឋកិច្ចភ្ជាប់ជាមួយនឹងការពារបរិស្ថាន
  • កាសែតត្រាវិញរួមចំណែកលើកកម្ពស់ចំណេះដឹងអំពីសេដ្ឋកិច្ចវិលជុំក្នុងកសិកម្ម
  • ភាពវិវឌ្ឍន៍ថ្មីនៅតំបន់ជនរួមជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.